របាយការណ៍​ប្រចាំខែ​មិថុនា ឆ្នាំ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​រតនគីរី
March 14, 2018 by Sovannaroth TON0

1.សេចក្តី​ផ្តើម៖
ខេត្តរតនគិរី​មាន​រដ្ឋបាល​ដែនដី​គ្រប់គ្រង​ចំនួន០១ក្រុង ៨ស្រុក​ដែល​ចែកចេញជា ០៤សង្កាត់ ៤៦ឃុំ និង២៤៣ភូមិ និង​មាន​ផ្ទៃដី​ទំហំ ១០ ៧៨២គីឡូម៉ែត្រ​ការ៉េ មាន​ទន្លេ​ចំនួន​ពីរ​ឆ្លងកាត់​គឺ​ទន្លេសេសាន និង​ទន្លេ ស្រែ​ពក ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បច្ចុប្បន្ន​សរុប​មាន ១៦៧ ៤១៥នាក់ គ្រួសារ​សរុប ៣៧ ២០៦គ្រួសារ និង ៣១ ៦៩១ ខ្នង​ផ្ទះ។

2.ស្ថានភាព​របស់​មន្ទីរ ៖
2.1.រដ្ឋបាល​បុគ្គលិក

  • មន្ទីរ​បានចេញ​លិខិត​បេសកកម្ម​ចំនួន ១៩ច្បាប់
  • បាន​ចុះ​លេខ​លិខិត​ចូល​ពី​ក្រសួង​ស្ថាប័ន​នានា​ចំនួន ៣៥ច្បាប់
  • បាន​ចុះ​លេខ​លិខិត​ចេញទៅ​ក្រសួង​ស្ថាប័ន​នានា​ចំនួន ៣៥ច្បាប់
  • បានទទួល​លិខិត​ចូល​ចំឈ្មោះ​ចំនួន ០ច្បាប់
  • បាន​ចុះ​លេខ​ចូលដល់ លេខ ១៤២
  • បាន​ចុះ​លេខ​ចេញ​ដល់ លេខ ១៨១
  • បាន​ចុះ​លេខ​បេសកកម្ម​ដល់ លេខ ៨។

2.2.ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

  • ទូទាត់​រជ្ជទេយ្យ​បុរេប្រទាន​ជុំ​ទី ៣
  • បើកប្រាក់​បៀវត្ស​ជូន​មន្ត្រី ខែឧសភា ឆ្នាំ ២០១៤ និង​រៀបចំ​ឯកសារ​ស្នើរ​សុំ​បើកប្រាក់​បៀវត្ស ខែមិថុនា ឆ្នាំ២០១៤
  • ធ្វើ​គំរោង​កម្មវិធី​ចំណាយ ត្រីមាស​ទី ៣ ឆ្នាំ ២០១៤
  • ធ្វើ​របាយការណ៍​ចំណាយ ខែឧសភា ឆ្នាំ ២០១៤
  • ធ្វើ​របាយការណ៍​ចំណាយ ៦ខែ ដើមឆ្នាំ ២០១៤ និង​ប៉ាន់ស្មាន ៦ខែ​ចុងឆ្នាំ
  • រៀបចំ​ធ្វើ​ផែនការ​ថវិកា ឆ្នាំ ២០១៥
  • ធ្វើ​សំណើសុំ​បញ្ជូន​បៀវត្ស សំរាប់​ខែកក្កដា ឆ្នាំ២០១៤ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មុខងារសាធារណៈ ។

2.3.ការងារ​ផែនការ

  • គ្មាន​សកម្មភាព

2.4.សវនកម្ម

  • គ្មាន​សកម្មភាព

2.5.ទំនាក់ទំនង​សាធារណៈ

  • លោក អៀម អឿន បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចូលកាន់​តំណែង​របស់​ក្រុម​ព្រឹក្សា​ខេត្តរតនគិរី អាណត្តិ​ទី ២ នៅ​សាលប្រជុំ​សាលាខេត្ត (០៨/០៦/២០១៤ )
  • លោក អៀម អឿន បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​ខួប​លើក​ទី ៦៥ ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ឆ្នាំ ២០១៤ (សាលាបឋមសិក្សា​ឡា​បាន​សៀក ០២/០៦/២០១៤)។

3.សកម្មភាព​តាម​វិស័យ៖
3.1.ផ្លូវ​ជនបទ ៖

  • បានធ្វើ​បច្ចុប្បន្នភាព​ផ្លូវ​ចំនួន ០១ខ្សែ ប្រវែង៩,៩០០ ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​លេខ២ ស្ថិតក្នុង ស្រុក​អណ្តូង​មាស

3.2.ការងារ​ផ្គត់ផ្គង់​ទឺ​ក​ជនបទ៖

  • បាន​ចុះ​ជួស​ជុ​អណ្តូងស្នប់​បាន​ចំនួន០៥អណ្តូង  បាន​ចងក្រង​សមាជិក​ក្រុម​អ្នកប្រើប្រាស់​ទឹក
  • ស្អាត ចំនួន១២៥គ្រួសារ និង​បង្កើត​គណៈកម្មការ​ទឹកស្អាត និង​អនាម័យ ចំនួន ២៥នាក់ ក្នុងនោះ​មាន​ភូមិ​គោលដៅ ចំនួន០៣  ក្នុង​ឃុំ​ចំនួន ០២  ស្រុក​គោលដៅ ចំនួន ០។
  • #ស្រុក​លំផាត់ ៖
  • ឃុំ​ជ័យ​ឧ​ត្ត​ម  ៖ បាន​ជួសជុល​អណ្តូងស្នប់​ចំនួន ០៣
  • *ភូមិ​លំផាត់ ៖ ចំនួន​អណ្តូងស្នប់ ០២ មាន​សមាជិក​ក្រុម​អ្នកប្រើប្រាស់​ទឹកស្អាត​ចំនួន ១០០គ្រួសារ  និង​គណៈកម្មការ​ទឹកស្អាត​និង​អនាម័យ​ចំនួន១០រូប
  • *ភូមិ​ដី​ឡូ ៖ អណ្តូងស្នប់​ចំនួន០១ មាន​សមាជិក​ក្រុម​អ្នកប្រើប្រាស់​ទឹកស្អាត​ចំនូ​ន ២៥គ្រួសារ និង​គណៈកម្មការ​ទឹកស្អាត​និង​អនាម័យ​ចំនួន០៥រូប។
  • ស្រុក​បរ​កែវ ៖
  • ឃុំ​ទីង​ចាក់ ភូមិ​ទុយ បាន​ជួសជុល​អណ្តូងស្នប់​ចំនួន ០២ ក្នុងនោះ​មាន​សមាជិក​ក្រុម​អ្នកប្រើប្រាស់ ទឹក ស្អាត ចំនូ​ន ១០០គ្រួសារ  និង​គណៈកម្មការ​ទឹកស្អាត​និង​អនាម័យ​ចំនួន ១០រូប ។

3.3.ការងារ​ថែទាំ​សុខភាព​ជនបទ៖ (គ្មាន​សកម្មភាព)
3.4.ការងារ​បណ្តុះបណ្តាល៖

  • មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី​បាន បណ្តុះបណ្តាល​ស្តី​ការផ្សព្វផ្សាយ និង​អប់រំ​អនាម័យ​ដល់​ក្រុម គោលដៅ​របស់​គម្រោង នៅ​ស្រុក​តា​វែង (២៦-៣០/០៥/២០១៤ )គាំទ្រ ដោយ​អង្គការ CEDAC/WHH
  • មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី​បាន បណ្តុះបណ្តាល​ស្តី​ការផ្សព្វផ្សាយ និង​អប់រំ​អនាម័យ​ដល់​ក្រុម គោលដៅ​របស់​គម្រោង នៅ​ស្រុក​អណ្តូង​មាស (២៦-៣០/០៥/២០១៤ ) គាំទ្រ ដោយ​អង្គការ CEDAC/WHH
  • លោក អៀម អឿន បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ផ្សព្វផ្សាយ​គម្រោង​អេកូ (ECHO) (២៩/០៥/២០១៤) គាំទ្រ​ដោយ CARE។

3.5.ការងារ​អភិវឌ្ឍន៍​សហគមន៍៖

  • បាន​បង្កើត ក.អ.ភ បាន​ចំនួន ០៤ ក្រុម ។

3.6.សេដ្ឋកិច្ច​ជនបទ៖ (គ្មាន​សកម្មភាព)
3.7.ការងារ​ជនជាតិភាគតិច៖

  • ប្រជុំ​ជ្រើសរើស​គណៈកម្មាធិការ​ស​ហគ​មន៍
  • បាន​ប្រជុំ​ជ្រើសរើស​គណៈកម្មាធិការ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច ភូមិ​ទៀម​ក្រោម​ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៤ (រៀបចំ​ដោយ​អង្ក​ការ SVC )។
  • ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច
  • បាន​ប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ភូមិ​កែង​សាន់
  • ឃុំ​សេ​ដា ស្រុក​លំផាត់ ថ្ងៃទី០៦ខែ មិថុនា ឆ្នាំ២០១៤ (រៀបចំ​ដោយ​អង្ក​ការ ICSO )
  • ប្រជុំ​ស្វ័យ​អត្តសញ្ញាណ​សហគមន៍​ជនជាតិដើម​ភាគតិច
  • បាន​ប្រជុំ​ស្វ័យ​អត្តសញ្ញាណ​សហគមន៍​ជនជាតិដើម​ភាគតិច ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៤ នៅ ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ថ្ងៃទី ១២ខែ ឧសភា ឆ្នាំ ២០១៤ នៅ​ភូមិ​កែ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ថ្ងៃទី ១៣ខែ ឧសភា ឆ្នាំ ២០១៤ នៅ​ភូមិ​កា​ចូ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស, (រៀបចំ​ដោយ​អង្គការ​ICSO)
  • ប្រជុំ​ពង្រាង​បទបញ្ជាផ្ទៃក្នុង​ជនជាតិដើម​ភាគតិច
  • បាន​ប្រជុំ​ពង្រាង​បទបញ្ជាផ្ទៃក្នុង​សហ​គន៍​ជនជាតិដើម​ភាគតិច ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៤ នៅ​ភូមិ​សាលា ឃុំ​កក់ ស្រុក​បរ​កែវ (រៀបចំ​ដោយ​អង្គការ ICSO)។
  • ប្រជុំ​ពិគ្រោះ​យោបល់​លើ​បទបញ្ជាផ្ទៃក្នុង​ជនជាតិដើម​ភាគតិច
  • បាន​ប្រជុំ​ពិគ្រោះ​យោបល់​បទបញ្ជាផ្ទៃក្នុង​សហ​គន៍​ជនជាតិដើម​ភាគតិច ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៤ នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់, ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៤ នៅ​ភូមិ​ថ្មី ឃុំ​សេ​ដា ស្រុក​លំ​ផាត (រៀបចំ​ដោយ​អង្គការ​ICSO)។
  • ប្រជុំ​ត្រៀម​រៀបចំ​ពិធី​វាយតម្លៃ​បទបញ្ជាផ្ទៃក្នុង​ជនជាតិដើម​ភាគតិច
  • បាន​ប្រជុំ​ត្រៀម​រៀបចំ​ពិធី​វាយតម្លៃ​បទបញ្ជាផ្ទៃក្នុង​ជនជាតិដើម​ភាគតិច ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៤ នៅ​ភូមិ​ប្លង់ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤ ភូមិ​គង់​ធំ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ, ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៤ នៅ​ភូមិ​ជ្រុង ឃុំ​កក់ ស្រុក​បរ​កែវ, ថ្ងៃទី ១៥ខែមិថុនា ឆ្នាំ ២០១៤ នៅ​ភូមិ​ស៊ូ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ (រៀបចំ​ដោយ​អង្គការ​ICSO)។
  • ការប្រជុំ​វាយតម្លៃ​បទបញ្ជាផ្ទៃក្នុង​សហគមន៍
  • បាន​ប្រជុំ​វាយតម្លៃ​បទញ្ជា​ផ្ទៃក្នុង​សហគមន៍ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ នៅ​ភូមិ​ស៊ូ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ, ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៤ នៅ​ភូមិ​ជ្រុង ឃុំ កក់ ស្រុក​បរ​កែវ, ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៤ នៅ​ភូមិ​ប្លង់ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ, ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤ នៅ​ភូមិ​គង់​ធំ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ (រៀបចំ​ដោយ​អង្គការ​ICSO)។
  • ការធ្វើការ​ជាមួយ​នាយកដ្ឋាន​សុខភាព​បឋម
  • ថ្ងៃទី ១២ ដល់ ១៣ ខែមិថុនា ឆ្នាំ ២០១៤ ជូន​លោក លី សង្វា មន្ត្រី​នៃ​នាយកដ្ឋាន​សុខភាព​បឋម នៅ​ភូមិ​គោលដៅ ៦ភូមិ ដូចជា ស្រែ​ពក​តូច ស្រែ​ពក​ធំ ភូមិ​នាង​ដី សិរី​មង្គល ស្រែ​អង្គ​ង ស្រុក​កូ​ច​មុំ ខេត្តរតនគិរី (មានការ​បំផុស​ស្តីពី​សហគមន៍ ដឹកនាំ​អនុវត្ត​ផ្នែកអនាម័យ)។

3.8.ការងារ​យេនឌ័រ៖ (គ្មាន​សកម្មភាព)
3.9.ការងារ​តំបន់ត្រីកោណ៖ (គ្មាន​សកម្មភាព)

4.សកម្មភាព​មន្ត្រី នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ សហការ​ជាមួយ​អង្គការ​ដៃគូរ៖
4.1.សហការ​ជាមួយ​អង្គការ SCWលើ​ការងារ​ទឹកស្អាត​ជនបទ

  • បាន​ចុះ​អប់រំ ពី​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​ចំនួន ២៥គ្រួសារ​មាន ភូមិ​ឡា​ឡៃ ១០គ្រួសារ ភូមិ​ឡា​ម៉ើ​យ ១០គ្រួសារ   និង​ភូមិ​រ៉ក ចំនួន ០៥គ្រួសារ ដែលមាន​ភូមិ​គោលដៅ​គម្រោង​ក្នុង ឃុំ​កុក​ឡាក់ ស្រុក​វ៉ឹ​ន​សៃ
  • បាន​ចុះ​តាមដាន​ការសាងសង់​បង្គន់​ចំនួន ១០បង្គន់
  • ០៥គ្រួសារ បាន​សាងសង់​គ្រឿង​ក្រោម​បង្គន់ រួចហើយ គឺ​ភូមិ រ៉ក ចំនួន ០៣គ្រួសារ ភូមិ ឡា​ឡៃ ចំនួន ០២គ្រួសារ
  • កំពុង​ដំណើការ​សាងសង់​ផ្ទះ​បង្គន់០៥គ្រួសារ
  • បាន​ចុះ​បង្ហាញ​បច្ចេកទេស​សាងសង់​បង្គន់​អនាម័យ​និង​ជំរុញ​គ្រួសារ​សាងសង់​រក​គ្រួស​ខ្សាច់  ឫស្សី និង​ឈើ​ចំនួន៥គ្រួសារ
  • បាន​ជួសជុល​អណ្តូងស្នប់​ចំនួន ០៣អណ្តូង មាន​ភូមិ ឡា​ម៉ើ​យ​ចំនួន ០១,ភូមិ​រ៉ក ០១ និង ភូមិ ឡា​ឡៃ ចំនួន ០១
  • បាន​ណែនាំ​ពីរ​របៀប​ថែទាំ​អនាម័យ​ជុំវិញ​បរ​វេន​អណ្តូង និង​ប្រើប្រាស់​ទឹក អណ្តូងស្នប់​ដល់  WUC និង WUG។

4.2.សហការ​ជាមួយ​អង្គការ​សេ​ដាក​អាណា​ឌី​យ៉ា​លើ​ការងារ​សេដ្ឋកិច្ច​ជនបទ

  • ចុះ​ផ្សព្វផ្សាយ​ស្តីពី ការលើកកម្ពស់​អនាម័យ​ទឹក​ដល់​កសិករ​ដែល​សហ​ការ​ជាមួយ​អង្គការ​សេ​ដាក គម្រោង​អាណា​ឌី​យ៉ា និង​ជ្រើសរើស កសិករ​គំរូ ដែល​បាន​ប្រើប្រាស់​ទឹកស្អាត   និង​អនាម័យ​ស្អាត ក្នុងភូមិ អូរ​ជុំ,ភូមិ ល្អឺ​ន​ជង,ភូមិ ល្អឺ​ន​គ្រែ​ន,ភូមិ រ៉ា​យ៉ា,ភូមិ អូរ​ជុំ (ចាប់ពី០៣-០៦/០៦/២០១៤)
  • ចុះ​ផ្សព្វផ្សាយ​ស្តីពី ការលើកកម្ពស់​អនាម័យ​ទឹក​ដល់​កសិករ​ដែល​សហ​ការ​ជាមួយ​អង្គការ​សេ​ដាក គម្រោង​អាណា​ឌី​យ៉ា និង​ជ្រើសរើស កសិករ​គំរូ ដែល​បាន​ប្រើប្រាស់​ទឹកស្អាត   និង​អនាម័យ​ស្អាត ក្នុងភូមិ ចា​អ៊ុង​កៅ, ភូមិ រ៉ា​ច (ចាប់ពី០៩-១៣/០៦/២០១៤) ។

4.3.សហការ​ជាមួយ​អង្គការ ភ្លែ​ន និង​គ្រួសារ​យើង សេ​ដាក់​ជី​អេ​អេ

  • បើក​វគ្គ​បណ្តុះបណ្តាល​អំពី​តួនាទី​និង​ភារៈកិច្ច​របស់​ក្រុម​អ្នកប្រើប្រាស់ ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៤ នៅ​សាលាបឋមសិក្សា​ប៉ា​កា​ឡាន ភូមិ​ប៉ា​កា​ឡាន ឃុំ​ប៉ា​កា​ឡាន ស្រុក​វ៉ើ​ន​សៃ (គាំទ្រ​ដោយ PLAN) ។
  • វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​សហគមន៍​ដឹកនាំ​អនុវត្ត​អនាម័យ និង​ការផ្សព្វផ្សាយ​អនាម័យ ថ្ងៃទី២៨ ដល់២៩ ខែ ឧសភា ឆ្នាំ២០១៤ នៅ​ការិយាល័យ​អង្គការ​សេ​ដាក់ ជី​អេ​អេ ប្រចាំ​ស្រុក​តា​វែង ,ថ្ងៃទី២៨ដល់២៩ខែ ឧសភា ឆ្នាំ២០១៤ នៅ​ការិយាល័យ​អង្គការ​សេ​ដាក់ ជី​អេ​អេ ប្រចាំ​ស្រុក អណ្តូង​មាស (គាំទ្រ​ដោយ អង្គការ​សេ​ដាក់​ជី​អេ​អេ)។

Scroll Up