របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគីរី
March 14, 2018 by Sovannaroth TON0

1. សេចក្តី​ផ្តើម៖
ខេត្តរតនគិរី​មាន​រដ្ឋបាល​ដែនដី​គ្រប់គ្រង​ចំនួន០១ក្រុង ៨ស្រុក​ដែល​ចែកចេញជា ០៤សង្កាត់ ៤៦ឃុំ និង២៤៣ភូមិ និង​មាន​ផ្ទៃដី​ទំហំ ១០ ៧៨២គីឡូម៉ែត្រ​ការ៉េ មាន​ទន្លេ​ចំនួន​ពីរ​ឆ្លងកាត់​គឺ​ទន្លេសេសាន និង​ទន្លេ ស្រែ​ពក ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បច្ចុប្បន្ន​សរុប​មាន ១៦៧ ៤១៥នាក់ គ្រួសារ​សរុប ៣៧ ២០៦គ្រួសារ និង ៣១ ៦៩១ ខ្នង​ផ្ទះ

2. ស្ថានភាព​របស់​មន្ទីរ ៖

2.1. រដ្ឋបាល​បុគ្គលិក

  • មន្ទីរ​បានចេញ​លិខិត​បេសកកម្ម​ចំនួន ១៣ច្បាប់
  • បាន​ចុះ​លេខ​លិខិត​ចូល​ពី​ក្រសួង​ស្ថាប័ន​នានា​ចំនួន ២៣ច្បាប់
  • បាន​ចុះ​លេខ​លិខិត​ចេញទៅ​ក្រសួង​ស្ថាប័ន​នានា​ចំនួន ២៣ច្បាប់
  • បានទទួល​លិខិត​ចូល​ចំឈ្មោះ​ចំនួន ០១ច្បាប់
  • បាន​ចុះ​លេខ​ចូលដល់ លេខ ១០៧
  • បាន​ចុះ​លេខ​ចេញ​ដល់ លេខ ១៤៦
  • បាន​ចុះ​លេខ​បេសកកម្ម​ដល់ លេខ ៦

2.2. ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

  • ទូទាត់​រជ្ជទេយ្យ​បុរេប្រទាន​ជុំ​ទី ៣
  • បើកប្រាក់​បៀវត្ស​ជូន​មន្ត្រី ខែមេសា ឆ្នាំ២០១៤ និង​រៀបចំ​ឯកសារ​ស្នើរ​សុំ​បើកប្រាក់​បៀវត្ស​ខែឧសភា​ឆ្នាំ២០១៤
  • ធ្វើ​របាយការណ៍​គណនេយ្យ ខែមេសា ឆ្នាំ២០១៤
  • ធ្វើ​សៀវភៅ​ផែនការ​ថវិការ ០៣ឆ្នាំ២០១៥-២០១៧ សំរាប់​ខេត្ត និង​ក្រសួង

2.3. ការងារ​ផែនការ

  • គ្មាន​សកម្មភាព

2.4. សវនកម្ម

  • គ្មាន​សកម្មភាព

2.5. ទំនាក់ទំនង​សាធារណៈ

  • លោក អៀម អឿន បាន​ចូលរួម​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុង​គម្រប់​ព្រះជន្ម ៦១ យាង​ចូល ៦២ព្រះវស្សា

3. សកម្មភាព​តាម​វិស័យ៖

3.1. ផ្លូវ​ជនបទ ៖

  • បានធ្វើ​បច្ចុប្បន្នភាព​ផ្លូវ​ប្រភេទ​លេខ ១ និង​លេខ ២ បាន​ចំនួន ០២ ខ្សែ មាន​ប្រវែង​សរុប ៣១,២០០ ម៉ែត្រ ស្ថិតក្នុង​ស្រុក​បរ​កែវ រួមមាន៖
  • ផ្លូវ​កក់-កាចក់ មាន​ប្រវែង ១៥,៤០០ ម៉ែត្រ ជា​ប្រភេទ​លេខ ១
  • ផ្លូវ​ទៅកាន់​ភូមិ​ណង​ហៃ ប្រវែង ១៥,៨០០ ម៉ែត្រ ជា​ប្រភេទ​លេខ ២
  • បាន​ស្រង់​ទិន្នន័យ​ផ្លូវ​ដើម្បី​រៀបចំ​បញ្ជីសារពើភ័ណ្ឌ​ផ្លូវ​ជនបទ​បាន​ចំនួន ០២ ខ្សែ មាន​ប្រវែង​សរុប ១៥,០០០ ម៉ែត្រ ស្ថិតក្នុង៖
  • ស្រុក​បរ​កែវ ចំនួន ០១ ខ្សែ មាន​ប្រវែង ៤,២០០ ម៉ែត្រ
  • ស្រុក​វ៉ើ​ន​សៃ​ចំនួន ០១ ខ្សែ មាន​ប្រវែង ១១,៣០០ ម៉ែត្រ

3.2. ការងារ​ផ្គត់ផ្គង់​ទឺ​ក​ជនបទ៖

  • មន្ទីរ​បាន​ចែក​ធុង​ចម្រោះ​ចំនួន ១០០ធុង  ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន ១០០គ្រួសារ​ក្នុងនោះ​មាន ភូមិ​ពី​ចំនួន៥០ធុង និង​ភូមិ​បី​ចំនួន៥០ធុង ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ

3.3. ការងារ​ថែទាំ​សុខភាព​ជនបទ៖ (គ្មាន​សកម្មភាព)

3.4. ការងារ​បណ្តុះបណ្តាល៖មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី​បាន​បណ្តុះបណ្តាល​ម​ន្រី្ត​ក្នុង​មន្ទីរ​ស្តីពី ការធ្វើ តេស្ត​បាត់​តេ​រី​ក្នុង​ទឹក

3.5. ការងារ​អភិវឌ្ឍន៍​សហគមន៍៖(គ្មាន​សកម្មភាព)

3.6. សេដ្ឋកិច្ច​ជនបទ៖ (គ្មាន​សកម្មភាព)

3.7. ការងារ​ជនជាតិភាគតិច៖

  • បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច បាន​ចំនួន០៣ ភូមិ ភូមិ តាំង​សេ, ភូមិ ដាល, ភូមិ តាំង​ជិ ស្ថិតក្នុង​ឃុំ​ញ៉ា​ង ស្រុក អណ្តូង​មាស ខេត្តរតនគិរី (រៀបចំ​ដោយ​អង្ក​ការ​ICSO)
  • បានធ្វើ​ការប្រជុំ​វាយតម្លៃ​លក្ខន្តិកៈ​សហគមន៍ ចំនួន ២ភូមិ មាន​ភូមិ​គ្រៀង ឃុំ​កិះ​ចុង ស្រុក​បរ​កែវ ភូមិ ធួ​យ​ទុំ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ (រៀបចំ​ដោយ​អង្គការ ICSO)
  • បាន​ប្រជុំ​ពង្រាង​បទបញ្ជាផ្ទៃក្នុង​ជនជាតិដើម​ភាគតិច ចំនួន០៣ ភូមិ គឺ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក លំផាត់,ភូមិ ថ្មី ឃុំ​សេ​ដា ស្រុក​លំផាត់,ភូមិ​សាលា ឃុំ​កក់ ស្រុក​បរ​កែវ (រៀបចំ​ដោយ​អង្ក​ការ​ICSO)
  • បាន​ប្រជុំ​ពិគ្រោះ​យោបល់​លើ​បទបញ្ជាផ្ទៃក្នុង​ជនជាតិដើម​ភាគតិច​ចំនួន០៤ ភូមិ គឺ​ភូមិ ជ្រុង ឃុំ​កក់ ស្រុក​បរ​កែវ,ភូមិ​ស៊ូ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ,ភូមិ គង់​ធំ,ភូមិ​ប្លង ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ (រៀបចំ​ដោយ​អង្ក​ការ​ICSO)
  • បាន​ប្រជុំ​ពេញអង្គ​សហគមន៍ អនុម័ត​លើ​សេចក្តីព្រាង​លក្ខន្តិកៈ​ចំនួន០២ ភូមិ មាន​ភូមិ​គ្រៀង ឃុំ​កិៈ​ចុង ស្រុក​បរ​កែវ, ភូមិ ធួ​យ​ទុំ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ (រៀបចំ​ដោយ​អង្ក​ការ​ICSO)

3.8. ការងារ​យេនឌ័រ៖ (គ្មាន​សកម្មភាព)

3.9. ការងារ​តំបន់ត្រីកោណ៖ (គ្មាន​សកម្មភាព)

4. សកម្មភាព​មន្ត្រី នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ សហការ​ជាមួយ​អង្គការ​ដៃគូរ៖

4.1. សហការ​ជាមួយ​អង្គការ SCWលើ​ការងារ​ទឹកស្អាត​ជនបទ

  • បាន​ចុះ​អប់រំ ពី​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​ចំនួន ១៥គ្រួសារ​មាន ភូមិ​ឡា​ឡៃ ចំនួន០៥គ្រួសារ​ភូមិ​រ៉ុ​ក ០៥គ្រួសារ និង​ភូមិ​ឡា​មើ​យ ០៥គ្រួសារ នៅ​ឃុំ​កុក​ឡាក ស្រុក​វ៉ឹ​ន​សៃ
  • បាន​ចុះ​តាមដាន​ការសាងសង់​បង្គន់​ចំនួន០៧បង្គន់ ក្នុងការ​តាមដាន​នោះ​ឃើញថា​បង្គន់​ចំនួន ០១បាន​សាងសង់​រួចរាល់ និង​មាន​បង្គន់​ចំនួន០៦ដំណើការ​សាងសង់។ ក្នុងនោះ​មាន ៖
  • ភូមិ​រ៉ុ​កមាន​បង្គន់​សរុប​ចំនួន០២ មាន​បង្គន់​ចំនួន០១សាងសង់​រួចរាល់
  • ភូមិ​ឡា​ឡៃ​មាន​បង្គន់​សរុប​ចំនួន០៣កំពុង​ដំណើការ
  • ភូមិ​ឡា​ម៉ើ​យ​មាន​បង្គន់​សរុប​ចំនួន០២ កំពុង​ដំណើការ
  • បានបង្ហាញ​ពី​បច្ចេកទេស​សាងសង់​បង្គន់​បន្ថែម​ដល់​គ្រួសារ​ស្ម​ក្រ័​ចិត្ត​សាងសង់​បង្គន់

4.2. សហការ​ជាមួយ​អង្គការ​សេ​ដាក (WHH) លើ​ការងារ​ទឹកស្អាត​ជនបទ

  • ចុះ​ប្រជុំ​ជ្រើសរើស​ទីតាំង​អណ្តូងស្នប់ (Afridav)និង​ចងក្រង​សមាជិក​ក្រុម​អ្នក​ប្រាស់​ទឹកស្អាត​និង អនាម័យ បាន​ចំនួន០៣អណ្តូង មាន​ភូមិ​ចំនួន៣ ក្នុង​ឃុំ​ចំនួន០៣ នៅ ស្រុក គោលដៅ ចំនួន០២ គឺ ភូមិ​អ៊ិន ឃុំ​តា​ឡាវ,ភូមិ​ពែង ឃុំ​ញ៉ា​ង ស្រុក អណ្តូង​មាស និង​ភូមិ​ស​ញ ឃុំ​តា​វែង​លើ ស្រុក​តា​វែង
  • ចុះ​ជ្រើសរើស​គណៈកម្មការ​ទឹកស្អាត និង​អនាម័យ ៖ ចុះ​ជ្រើសរើស​គណៈកម្មការ​ទឹកស្អាត និង​អនាម័យ​ចំនួន១៥នាក់​ស្រី០៣នាក់ ក្នុងស្រុក​គោលដៅ ចំនួន០២  មាន​ឃុំ​ចំនួន០៣  ក្នុងនោះ​មាន​ភូមិ​ចំនួន០៣ គឺ ភូមិ​អ៊ិន ឃុំ​តា​ឡាវ,ភូមិ​ពែង ឃុំ​ញ៉ា​ង ស្រុក អណ្តូង​មាស និង​ភូមិ​ស​ញ ឃុំ​តា​វែង​លើ ស្រុក​តា​វែង

4.3. សហការ​ជាមួយ​អង្គការ ភ្លែ​ន និង​គ្រួសារ​យើង លើ​ការងារ សុខភាព និង​បណ្តុះបណ្តាល​គណៈ ក​ម្មា​ធិ​ការប្រើប្រាស់​ទឹកស្អាត និង​អនាម័យ ៖

  • បើក​វគ្គ​បណ្តុះបណ្តាល​អំពី​តួនាទី​និង​ភារៈកិច្ច​របស់​ក្រុម​អ្នកប្រើប្រាស់ បាន​ចំនួន ០៣ឃុំ គឺ សាលា ឃុំ តា​វែង ,សាលាឃុំ​តា​វែង​លើ ស្រុក​តា​វែង,សាលាឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស (គាំទ្រ​ដោយ​Plan)។
Scroll Up