របាយការណ៍ប្រចាំខែមេសា ​ឆ្នាំ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគីរី
March 14, 2018 by Sovannaroth TON0

1.សេចក្តីផ្តើម៖
ខេត្តរតនគិរីមានរដ្ឋបាលដែនដីគ្រប់គ្រងចំនួន០១ក្រុង ៨ស្រុកដែលចែកចេញជា ០៤សង្កាត់ ៤៦ឃុំ និង២៤៣ភូមិ និងមានផ្ទៃដីទំហំ១០ ៧៨២គីឡូម៉ែត្រការ៉េ មានទន្លេចំនួនពីរឆ្លងកាត់គឺទន្លេសេសាន និងទន្លេ ស្រែពក ប្រជាពលរដ្ឋទូទាំងខេត្តបច្ចុប្បន្នសរុបមាន ១៦៧ ៤១៥នាក់ គ្រួសារសរុប​ ៣៧ ២០៦គ្រួសារ និង ៣១ ៦៩១ ខ្នងផ្ទះ។
2.ស្ថានភាពរបស់មន្ទីរ ៖
1.រដ្ឋបាលបុគ្គលិក
– មន្ទីរបានចេញលិខិតបេសកកម្មចំនួន ​១៦ច្បាប់
– បានចុះលេខលិខិតចូលពីក្រសួងស្ថាប័ននានាចំនួន ​ ២៨ច្បាប់
– បានចុះលេខលិខិតចេញទៅក្រសួងស្ថាប័ននានាចំនួន ២៦ច្បាប់
– បានទទួលលិខិតចូលចំឈ្មោះចំនួន​ ០៣ច្បាប់
– បានចុះលេខចូលដល់ លេខ៨៤
– បានចុះលេខចេញដល់ លេខ ១២៣
– បានចុះលេខបេសកកម្មដល់ លេខ ៥១
2.ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ
– បើកប្រាក់រជ្ជទេយ្យបុរេប្រទានជុំទី ៣
– បើកប្រាក់បៀវត្សជូនមន្រ្តី ខែ មិនា ឆ្នំា២០១៤ និងរៀបចំឯកសារស្នើរសុំបើកប្រាក់បៀវត្ស ខែមេសា ឆ្នាំ២០១៤
– ធ្វើរបាយការណ៍គណនេយ្យ ខែមិនា ឆ្នាំ២០១៤
– បើកប្រាក់បេសកកម្ម និងប្រាក់ឧបត្ថម្ភមន្រ្តីឈឺ ត្រីមាសទី២
3.ការងារផែនការ
– គ្មានសកម្មភាព
4.សវនកម្ម
គ្មានសកម្មភាព
5.ទំនាក់ទំនងសាធារណៈ
– លោក អៀម អឿន បានចូលរួមក្នុងពិធីប្រកាសតែងតំាងប្រធានមន្ទីរ រ៉ែ និងថាមពល ( ០៩/០៤/២០១៤ )
3.សកម្មភាពតាមវិស័យ៖
1.ផ្លូវជនបទ ៖
– បានធ្វើបច្ចុប្បន្នភាពផ្លូវប្រភេទលេខ ១ និងលេខ ២ បានចំនួន ០២ ខ្សែ មានប្រវែងសរុប ៤៨,២០០ ម៉ែត្រ ស្ថិតក្នុងស្រុកកូនមុំ រួមមាន៖
. ផ្លូវតាអង-តឺន មានប្រវែង ២១,៣០០ ម៉ែត្រ ជាប្រភេទលេខ ២
. ផ្លូវសេរីមង្គលមានប្រវែង ២៦,៨០០ ម៉ែត្រ ជាប្រភេទលេខ ១
2.ការងារផ្គត់ផ្គង់ទឺកជនបទ៖ ៖ (គ្មានសកម្មភាព)
3.ការងារថែទាំសុខភាពជនបទ៖ (គ្មានសកម្មភាព)
4.ការងារបណ្តុះបណ្តាល៖ លោក ហេង សំអឿន ប្រធានការិយាល័យ និង លាវ ប៉ារ៉ាហ្វ័ស្ស អនុប្រធានការិយាល័យ បានចូលរួមវគ្គបណ្តុះបណ្តាលការប្រមូលទិន្នន័យស្តីពីសុខដុមនីយកម្មសង្គមមនុស្ស និងធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព១៩-២០/០៣/២០១៤គាំទ្រដោយសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។
5.ការងារអភិវឌ្ឍន៍សហគមន៍៖(គ្មានសកម្មភាព)
6.សេដ្ឋកិច្ចជនបទ៖ (គ្មានសកម្មភាព)
7.ការងារជនជាតិភាគតិច៖
ក-ការសិក្សាភូមិគោលដៅ
– ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៤ មានការប្រជុំ ការសិក្សាភូមិគោលដៅថ្មី នៅភូមិប៉ាតាង ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី
ខ-ប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិច
– ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៤ មានការប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិចនៅភូមិ
– ប្លង់ ឃុំ ប៉ាតេស្រុក អូយ៉ាដាវ (រៀបចំដោយអង្កការ ICSO)
– ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៤ មានការប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុង ជនជាតិដើមភាគតិចនៅ​ភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី (រៀបចំដោយអង្កការICSO)
– ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៤ មានការប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិចនៅ ភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី (រៀបចំដោយអង្កការICSO)
– ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៤ មានការប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិចនៅ ភូមិសាលា ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី (រៀបចំដោយអង្កការICSO)
– ថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៤ មានការប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងជនជាតិដើមភាគតិចនៅ ភូមិគង់ធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (រៀបចំដោយអង្កការICSO)
8.ការងារយេនឌ័រ៖ (គ្មានសកម្មភាព)
9.ការងារតំបន់ត្រីកោណ៖ (គ្មានសកម្មភាព)
4.សកម្មភាពមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយអង្គការដៃគូរ៖
1.សហការជាមួយអង្គការសេដាក (CEDAC) លើការងារសេដ្ឋកិច្ចជនបទ
– ប្រជុំស្តីពីការបិទបញ្ជី និងដាក់ប្រាក់សន្សំ មានចំនួន ៣ភូមិ ឃុំពីរ ស្រុកមួយ គី ឃុំប៉ាកាឡាន់ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ​ (០៧-១១/០៤/១៤)
– ផ្សព្វផ្សាយស្តីពីការលើកកម្ពស់អនាម័យទឹក ដល់កសិករដែលបានសហការជាមួយ អង្គការសេដាក គម្រោងអាណាឌីយ៉ាមានចំនួន ០៣ភូមិ គឺ ភូមិចាអ៊ុងកៅ,ភូមិ អ៊ូម និងភូមិ រ៉ាច(០២-០៤/០៤/១៤)
2.សហការជាមួយអង្គការសេដាក (SCW) លើការងារទឹកស្អាតជនបទ
– ចុះជួសជុលអណ្តូងស្នប់Afridev (SCW) ៖ បានចុះជួសជុលអណ្តូងស្នប់ (Afridev ) ចំនួន០៤អណ្តូង ក្នុងក្រុងបានលុងសង្កាត់កាចាញភូមិ ចំនួន ០៣ មានអ្នកចូលរួមសរុបចំនួន ១៦ នាក់ស្រី ០១ (ក្រុងបានលុង,សង្កាត់កាចាញ, ភូមិមួយ ភូមិពី ភូមិបួន)។
– ចុះបង្ហាញបច្ចកទេសសាងសង់បង្គន់អនាម័យតាមគ្រួសារ ៖ បានចុះបង្ហាញបច្ចេកសាងសង់អនាម័យតាមគ្រួសារចំនួន ១០គ្រួសារក្នុងនោះមាន ភូមិ ឡា ឡៃ ០៥ គ្រួសារ ភូមិរ៉ក ០៣គ្រួសារ ,ភូមិ ឡាម៉ើយ ០២គ្រួសារ ។

Scroll Up