របាយការណ៍​ប្រចាំ​ខែសីហា ឆ្នាំ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​រតនគីរី
March 14, 2018 by Sovannaroth TON0

1.សេចក្តី​ផ្តើម៖

ខេត្តរតនគិរី​មាន​រដ្ឋបាល​ដែនដី​គ្រប់គ្រង​ចំនួន០១ក្រុង ៨ស្រុក​ដែល​ចែកចេញជា ០៤សង្កាត់ ៤៦ឃុំ និង២៤៣ភូមិ និង​មាន​ផ្ទៃដី​ទំហំ ១០,៧៨២គីឡូម៉ែត្រ​ការ៉េ មាន​ទន្លេ​ចំនួន​ពីរ​ឆ្លងកាត់​គឺ​ទន្លេសេសាន និង​ទន្លេ ស្រែ​ពក ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បច្ចុប្បន្ន​សរុប​មាន ១៦៧,៤១៥នាក់​គ្រួសារ​សរុប ៣៧,២០៦គ្រួសារ និង ៣១,៦៩១ ខ្នង​ផ្ទះ ។

2.ស្ថានភាព​របស់​មន្ទីរ ៖

2.1.រដ្ឋបាល​បុគ្គលិក

  • មន្ទីរ​បានចេញ​លិខិត​បេសកកម្ម​ចំនួន ២០ច្បាប់
  • បាន​ចុះ​លេខ​លិខិត​ចូល​ពី​ក្រសួង​ស្ថាប័ន​នានា​ចំនួន ៣៤ច្បាប់
  • បាន​ចុះ​លេខ​លិខិត​ចេញទៅ​ក្រសួង​ស្ថាប័ន​នានា​ចំនួន ៤៣ច្បាប់
  • បានទទួល​លិខិត​ចូល​ចំឈ្មោះ​ចំនួន ០៣ច្បាប់
  • បាន​ចុះ​លេខ​ចូលដល់ លេខ ២២៤
  • បាន​ចុះ​លេខ​ចេញ​ដល់ លេខ ២៦៥
  • បាន​ចុះ​លេខ​បេសកកម្ម​ដល់ លេខ ១២។

2.2.ការងារ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ

  • បើកប្រាក់​បៀវត្ស​ជូន​មន្ត្រី ខែកក្កដា ឆ្នាំ ២០១៤ និង​រៀបចំ​ឯកសារ​ស្នើរ​សុំ​បើកប្រាក់​បៀវត្ស ខែសីហា ឆ្នាំ២០១៤
  • ធ្វើ​របាយការណ៍​ចំណាយ ខែកក្កដា ឆ្នាំ ២០១៤
  • ទូទាត់​រជ្ជទេយ្យ​បុរេប្រទាន​ជុំ​ទី៥ និង​ដក​បុរេប្រទាន​ជុំ​ទី៦
  • ធ្វើសំណើ​ទូទាត់​ប្រាក់​បេសកកម្ម និង​ឧបត្ថម្ភ​មន្ត្រី​មាន​ជំងឺ ត្រីមាស​ទី៣ ឆ្នាំ២០១៤

2.3.ការងារ​ផែនការ៖ (គ្មាន​សកម្មភាព)

2.4.សវនកម្ម៖ (គ្មាន​សកម្មភាព)

2.5.ទំនាក់ទំនង​សាធារណៈ

  • លោក អៀម អឿន បាន​ចូលរួម​អបអរសាទរ​បុណ្យ​រុក្ខទិវា ៩កក្កដា មុខ​វិទ្យាល័យ​អន្តេវាសិកដ្ឋាន​បាន​លុង (១៤/០៧/២០១៤ )

3.សកម្មភាព​តាម​វិស័យ៖

3.1.ផ្លូវ​ជនបទ ៖(គ្មាន​សកម្មភាព)

3.2.ការងារ​ផ្គត់ផ្គង់​ទឺ​ក​ជនបទ៖

  • បាន​ចុះ​ជួសជុល​អណ្តូងស្នប់​បាន​ចំនួន០៤អណ្តូង  បាន​ចងក្រង​សមាជិក​ក្រុម​អ្នកប្រើប្រាស់​ទឹកស្អាត​ចំនួន១០០គ្រួសារ និង​បង្កើត​គណៈកម្មការ​ទឹកស្អាត និង​អនាម័យ ចំនួន ២០នាក់ ស្រី០៤នាក់។

3.3.ការងារ​ថែទាំ​សុខភាព​ជនបទ៖(គ្មាន​សកម្មភាព)

3.4.ការងារ​បណ្តុះបណ្តាល៖

  • លោក កាតំ​ម សូ​ណា​វន និង​លោក​នួន សុ​ភី បាន​ចូល​សិក្ខាសាលា​ស្តី​ការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់ (MRD) (២៤/០៧/២០១៤)គាំទ្រ​ដោយ​នាយកដ្ឋាន​បណ្តុះបណ្តាល។
  • លោក អៀម អឿន បាន​ចូលរួម​សិក្ខាសាលា​ស្តី​ការប្រែប្រួល​អាកាសធាតុ និង​ការប្រកប​របរ​ចិ​ញ្ជឹ​ម​ជីវិត (២៥/០៧/២០១៤) គាំទ្រ​ដោយ WFP ។
  • លោក ឃឹម នី លោក អោម សុន​សារ​ក្ស លោក ស៊ឹម ស៊ី​ដែន និង​លោក​នួន សុ​ភី បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការពង្រឹង​សមត្ថភាព​អនុវត្ត​ថវិកា​កម្មវិធី (២៧/០៧/២០១៤)គាំទ្រ​ដោយ នាយកដ្ឋាន​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ។
  • លោក ស៊ឹម ស៊ី​ដែន និង​លោកស្រី ផាត់ ខន្តី បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣ឆ្នាំ​រំកិល (១២-១៥/០៨/២០១៤) គាំទ្រ​ដោយ​សាលាខេត្ត។
  • លោក អៀម អឿន លោក មែ ភន និង​លោក លាវ ប៉ា​រ៉ា​ហ្វ័​ស្ស បាន​ចូល​សិក្ខាសាលា​ស្តី​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​ពង្រឹងសមត្ថភាព គ.អ.ភ (១៣-១៤/០៨/២០១៤) គាំទ្រ​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ ។
  • លោក អៀម អឿន បាន​ចូល​សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​សន្តិសុខ​ស្បៀង អាហារ​រូប​ត្ថ​ម្ភ ២០១២-២០១៨ (១៨/០៨/២០១៤) គាំទ្រ​ដោយ​សាលាខេត្ត ។

3.5.ការងារ​អភិវឌ្ឍន៍​សហគមន៍៖(គ្មាន​សកម្មភាព)

3.6.សេដ្ឋកិច្ច​ជនបទ៖ (គ្មាន​សកម្មភាព)

3.7.ការងារ​ជនជាតិភាគតិច៖

ប្រជុំ​ជ្រើសរើស​គណៈកម្មាធិការ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច

  • នៅ​ភូមិ​តាំង​ជិ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៤ អ្នកចូលរួម​សរុប ៣១នាក់ ស្ត្រី ០៩នាក់ (រៀបចំ​ដោយ​អង្ក​ការ ICSO )។
  • នៅ​ភូមិ​តាំង​ប្លូ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤ អ្នកចូលរួម​សរុប ៥៨នាក់ ស្ត្រី ២៦នាក់ (រៀបចំ​ដោយ​អង្ក​ការ ICSO )។

ប្រជុំ​ពិគ្រោះ​យោបល់​លើ​បទបញ្ជាផ្ទៃក្នុង​ជនជាតិដើម​ភាគតិច

  • នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៤ នៅ​ភូមិ​រ៉ក ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ ចំនួន​អ្នក​ចួ​ល​រួម​សរុប ៦៥នាក់ ស្ត្រី២២នាក់(រៀបចំ​ដោយ​អង្គការ NTFP)។
  • នៅ​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៤ នៅ​ភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ ចំនួន​អ្នក​ចួ​ល​រួម​សរុប ៧៨នាក់ ស្ត្រី៥៥នាក់ (រៀបចំ​ដោយ​អង្គការ NTFP)។

ប្រជុំ​វាយតម្លៃ​បទបញ្ជាផ្ទៃក្នុង​ជនជាតិដើម​ភាគតិច

  • នៅ​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៤ នៅ​ភូមិ​រ៉ក ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ អ្នកចូលរួម​សរុប ១២៩នាក់ ស្រី ៥៤នាក់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤ នៅ​ភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ អ្នកចូលរួម​សរុប ១០៧នាក់ ស្រី ៤៩នាក់(រៀបចំ​ដោយ​អង្គការ ICS)។
  • ប្រជុំ​ពេញអង្គ​សហគមន៍
  • នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៤ នៅ​ភូមិ​រ៉ក ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ អ្នកចូលរួម​សរុប ១៦៧នាក់ ស្រី ៧៩នាក់ (រៀបចំ​ដោយ​អង្គការ NTFP)។
  • នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ នៅ​ភូមិ​រ៉ក ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ អ្នកចូលរួម​សរុប ១៤១នាក់ ស្រី ៥១នាក់ (រៀបចំ​ដោយ​អង្គការ NTFP)។

3.8.ការងារ​យេនឌ័រ៖ (គ្មាន​សកម្មភាព)

3.9.ការងារ​តំបន់ត្រីកោណ៖ (គ្មាន​សកម្មភាព)

4.សកម្មភាព​មន្ត្រី នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ សហការ​ជាមួយ​អង្គការ​ដៃគូរ៖

4.1.សហការ​ជាមួយ​អង្គការ SCWលើ​ការងារ​ទឹកស្អាត​ជនបទ

  • អប់រំ​ផ្សព្វផ្សាយ​អំពី​ការធ្វើ​ទឹក​អោយ​ស្អាត
  • បាន​អប់រំ​ផ្សព្វផ្សាយ​អំពី​ការធ្វើ​ទឹក​អោយ​ស្អាត​ដោយ​វិធីសាស្ត្រសាមញ្ញៗមានគ្រួសារ​សរុប​រួម​ចំនួន ២៩នាក់ ស្រី១៧នាក់ នៅ​ភូមិ​ឡា​ឡៃ ភូមិ​រ៉ក ភូមិ​ឡា​ម៉ើ​ល ឃុំ​កុក​ឡាក់ ស្រុក​វ៉ើ​ន​សែ ។
  • ចុះ​តាមដាន​ការសាងសង់​បង្គន់
  • ភូមិ​ឡា​ឡៃ៖បាន​សាងសង់​គ្រឿង​ក្រោម​បង្គន់​ហើយ០៨
  • បង្គន់​ចំនួន០៥បាន​កំពុង​ធ្វើ​គ្រោងផ្ទះ បង្គន់ ក្នុងនោះ​មាន ភូមិ​រ៉ក​ចំនួន០២បង្គន់ ភូមិ​ឡា​ម៉ើ​យ ០២បង្គន់ និង​ភូមិ​ឡា​ឡៃ០។
  • បាន​ជួសជុល​អណ្តូងស្នប់​ចំនួន០២អណ្តូង ភូមិ​ឡា​ម៉ើ​យ និង​ភូមិ​រ៉ុ​ក ។

4.2.សហការ​ជាមួយ​អង្គការ​សេ​ដាក​អាណា​ឌី​យ៉ា​លើ​ការងារ​សេដ្ឋកិច្ច​ជនបទ

  • បាន​ផ្សព្វផ្សាយ​ពី​ទិវា​សំអាត​ភូមិ និង​លើកកម្ពស់​អនាម័យ​ទឹក
  • នៅ​ភូមិ​សាលា ឃុំ​កក់ ស្រុក​បរ​កែវ មាន​អ្នកចូលរួម​ចំនួន ១៣នាក់ ស្រី ៧នាក់។
  • នៅ​ភូមិ​យឺន​ក្រៅ ឃុំ​កក់ ស្រុក​បរ​កែវ មាន​អ្នកចូលរួម​ចំនួន ៥១នាក់ ស្រី ៣៣នាក់។
  • នៅ​ភូមិ​លើ​តូច ឃុំ​កក់ ស្រុក​បរ​កែវ មាន​អ្នកចូលរួម​ចំនួន ២២នាក់ ស្រី ១០នាក់(ចាប់ពី១២-១៥/០៨/២០១៤) ។
Scroll Up