របាយការណ៍​សកម្មភាព​ការងារ​ប្រចាំ​ឆ្នាំ ឆ្នាំ ២០១១ របស់​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តកោះកុង
March 7, 2018 by Oudom SOK0

 

១.ស្ថានភាព​ទូទៅ និង​លក្ខណៈ​ភូមិសាស្ត្រ​របស់​ខេត្តកោះកុង

ខេត្តកោះកុង ជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី/ខេត្ត​ទាំង ២៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចម្ងាយ ២៩០ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ដែលមាន​ព្រំប្រទល់៖ ខាងជើង​ជាប់​នឹង​ខេត្តពោធិ៍សាត់ ខាងត្បូង​ជាប់​នឹង​សមុទ្រ ខាងកើត​ជាប់​នឹង​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ និង​ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ។

ខេត្តកោះកុង​មាន​ផ្ទៃដី​សរុប​ចំនួន ១០,០៤៥.៥៨គម២ គ្រប់​ដណ្ដប់​លើ​តំបន់ភ្នំ ខ្ពង់រាប ឆ្នេរសមុទ្រ និង​កោះ ចំនួន២៣ ។ បែង​ចែកចេញជា ក្រុង០១ មាន០៣សង្កាត់ ស្រុក០៦ មាន២៦ឃុំ និង​ភូមិ១១៦ ។ មាន​ប្រជាជន​រស់នៅ​ចំនួន ២៤,៥៥១គ្រួសារ ស្មើនឹង ១២៣,៨៣២នាក់ ស្រី ៦១,៥០៧នាក់ ។ មុខរបរសំខាន់ៗរបស់​ប្រជាពលរដ្ឋ​មាន៖ នេសាទ ជួញដូរ ធ្វើស្រែ​ចំការ រក​អនុផល​ព្រៃឈើ វារីវប្បកម្ម… ។ល។

២.អំពី​ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង

២.១.អំពី​រចនាសម្ព័ន្ធ​គ្រប់គ្រង

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ចែកចេញជា ១០ ការិយាល័យ​ជំនាញ និង​ការិយាល័យ​ថ្នាក់ស្រុក​ចំនួន ០១ មាន​ដូចខាងក្រោម៖

២.១.១.ការិយាល័យ​ជំនាញ​ថ្នាក់​ខេត្ត

១.ការិយាល័យ​រដ្ឋបាល និង​កិច្ចការ​ទូទៅ ២.ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ ៣.ការិយាល័យ​ផែនការ និង​ស្ថិតិ ៤.ការិយាល័យ​ផ្លូវ​ជនបទ ៥.ការិយាល័យ​ផ្គត់ផ្គង់​ទឹក​ជនបទ ៦.ការិយាល័យ​ថែទាំ​សុខភាព​ជនបទ ៧.ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ ៨.ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ៩.ការិយាល័យ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ១០.ការិយាល័យ​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ។

២.១.២.ការិយាល័យ​ថ្នាក់ស្រុក

១. ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ស្រុកស្រែ​អំបិល

២.២.អំពី​ការងាររដ្ឋបាល បុគ្គលិក

២.២.១. ការងាររដ្ឋបាល (ការធ្វើ​ចរាចរ​លិខិតស្នាម )

លិខិត​ចូល
-បានទទួល​ឯកសារ និង​លិខិតផ្សេងៗ សរុប​ចំនួន ២៤៥ច្បាប់
-បានទទួល​ព្រឹត្តិប័ត្រ ទស្សនាវដ្ដី ពី​អង្គភាព និង​អង្គការ នានា​សរុប​ចំនួន ១៣៥ច្បាប់

លិខិត​ចេញ
-បានចេញ​លិខិត​បញ្ជា​បេសកកម្ម​ជូន​មន្ត្រីរាជការ​បំពេញបេសកកម្ម​សរុប​ចំនួន ២៥៧ ច្បាប់
-បានចេញ​លិខិតអនុញ្ញាត​ច្បាប់​ជូន​មន្ត្រីរាជការ​មាន​ធុ​រះ សរុប​ចំនួន ១១នាក់
-បានរៀបចំ​កសាង និង​ចងក្រង​លិខិតបទដ្ឋានផ្សេងៗ ជូន​ក្រសួង ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​សរុប​ចំនួន ៣៤៩ច្បាប់
-ទទួល​ផ្សព្វផ្សាយ ចែកជូន លិខិត ឯកសារផ្សេងៗសរុប​ចំនួន ១៨៩ច្បាប់។ ២.២.២.ការងារ​បុគ្គលិក
-បច្ចុប្បន្ន​មន្ទីរ​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​ចំនួន ២៣នាក់
-ប្រុស​ចំនួន ២១នាក់
-ស្រី​ចំនួន ០២នាក់

ឆ្នាំ ២០១១នេះ​សកម្មភាព​ការងារ​បុគ្គលិក​មាន​ដូចខាងក្រោម៖

-បាន​លុបឈ្មោះ​មន្ត្រីរាជការ ចំនួន ០១នាក់ (ស្រី ) ចេញពី​ក្របខណ្ឌ ដោយសារ​មរណៈភាព
-បានធ្វើ​សំណើសុំ​តែងតាំង​តំឡើង​ឋានៈ​មន្ត្រី​ជា​ប្រធានការិយាល័យ​ចំនួន ០២រូប
-បានធ្វើ​សំណើសុំ​ដំឡើង​ឋានន្តរសក្តិ​ស្របតាម​មុខតំណែង​ជូន​មន្ត្រីរាជការ​ចំនួន ០១នាក់
-បានធ្វើការ​ផ្ទៀងផ្ទាត់ កែតម្រូវ កាំ​បៀវត្ស​របស់​មន្ត្រីរាជកា​រ​តាម​មុខតំណែង
-បានធ្វើ​សំណើសុំ​ដំឡើង​កម្រិត​ប្រាក់​បំណាច់​មុខងារ​ជូន​មន្ត្រីរាជការ​ក្នុង​អង្គភាព
-បានធ្វើ​សំណើសុំ​តាំងស៊ប់​មន្ត្រី​ធ្វើ​កម្មសិក្សា​ចំនួន ០២រូប
-បានរៀបចំ​សំណុំបែបបទ​មន្ត្រីរាជកា​រ​ចូលនិវត្តន៍​ចំនួន ០១នាក់។

២.៣.ការងារ​ទំនាក់ទំនង​សាធារណៈ

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ប្រជុំពិភាក្សា​លើ​ប្រតិទិន​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣ឆ្នាំ​រំកិល​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​អនាម័យ (KAP)
-បានទទួល​ប្រតិភូ​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ចុះមក​ជម្រុញ​ការបង្កើត​ការិយាល័យ​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ប្រជុំពិភាក្សា​ស្ដីអំពី របប បែបបទ និង​ការសរសេរ​របាយការណ៍​នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០២រូប (លោក​ខាត់ ចាន់​បុល ប្រធានការិយាល័យ​ថែទាំ​សុខភាព​ជនបទ និង​លោក ស្រិ នាង ប្រធានការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ )ចូលរួម​ទិវា​វប្បធម៌​ជាតិ ៣មីនា នៅ​សាល​មហោស្រព​ខេត្ត។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ ) ចូលរួម​ក្នុង​ការកសាង​ផែនការអភិវឌ្ឍន៍៥ឆ្នាំ និង​កម្មវិធី​វិនិយោគ៣ឆ្នាំ​រំកិល​របស់​ក្រុមប្រឹក្សា​ខេត្ត។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១ រូប (លោក សោម ជា អនុប្រធាន​មន្ទីរ )ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​នៃ​ក្រុមប្រឹក្សា​ខេត្ត។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៣ អាណត្តិ​ទី១របស់​ក្រុមប្រឹក្សា​ខេត្ត។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្ដីព្រាង​ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ (២០១១-២០១៥ )របស់​រដ្ឋបាល​ខេត្តកោះកុង។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោកស្រី អោម ដាវី អនុប្រធាន​ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ) ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការកសាង​ផែនការ​ថវិកា​ឆ្នាំ២០១២ នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​និង​អនុម័ត​លើ​សេចក្ដីព្រាង​ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ (២០១១-២០១៥ )របស់​រដ្ឋបាល​ខេត្តកោះកុង។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៤ អាណត្តិ​ទី១របស់​ក្រុមប្រឹក្សា​ខេត្ត។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក ទូច សារឿន ប្រធាន​មន្ទីរ )ចូលរួម​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក ទី២ (ភ្នំពេញ ) ។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការកសាង​កម្មវិធី​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល២០១១-២០១៣របស់​រដ្ឋបាល​ខេត្តកោះកុង (១៣/០៥/១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​មិ​ទ្ទិញ​ខួប​លើក​ទី៦២ទិវា​កុមារ​អន្តរជាតិ ១មិថុនា និង​ខួប​លើក​ទី១០ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ នៅ​សាល​មហោស្រព​ខេត្តកោះកុង(១០/០៦/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៦អាណត្តិ​ទី១ របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលា​ខេត្តកោះកុង (២៩/០៦/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ពិធី​ប្រកាស​តែងតាំង​មុខតំណែង អភិបាលរង​ខេត្ត និង​ពិធី​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ​ជូន​ឃុំ សង្កាត់ ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្តិភាព​នៅ​សាល​មហោស្រព​ខេត្តកោះកុង (២៩/០៦/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូល​រួ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ចងក្រង​ផលិត ផល​ក្នុងស្រុក​សរុប( GDP) ថ្នាក់​រាជធានី ខេត្ត និង​ស្ដាប់​បទឧទ្ទេសនាម​រប​ស់ម​ន្ដ្រី​ឯកទេស GDP ក្រសួងផែនការ និង វិនិយោគ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង (០៧/០៧/ ២០១១)។
-បាន​បញ្ជូន​មន្ដ្រី​ចំនួន ០៣រូប ( លោក​កាន់ សុ​ធន់ លោកស្រី នាង លោក​ឃុ​ត ថា​ន់​ណា​រក្ស ប្រធាន​កា​រិ យា​ល័យ )ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ការដាក់​ប្រាសាទព្រះវិហារ​ទៅក្នុង​បញ្ជី​សម្បត្តិ​បេតី​ភណ្ឌ​ពិភពលោក ០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០១១ នៅ​សាល​មហោស្រព​ខេត្តកោះកុង ( ០៧/០៧/២០១១ )។
-បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​គម្រោង​ឥណទាន​ជនបទ​ប្រចាំឆមាស​ទី១ឆ្នាំ ២០១១ ក្រោម​អធិបតីភាព ឯកឧត្ដម ទ្រី មេ​ង ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​គម្រោង​ឥណទាន​ជនបទ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ( ០៧-០៨/០៧/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូល​រួ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ខេត្តកោះកុង ស្ដីពី​ការរៀបចំ​គម្រោង​សំណើ​កែសម្រួល​ផ្លូវជាតិ​លេខ ៤៨ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ (១៥/០៧/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សួស លឿ​អនុប្រធាន​មន្ទីរ )ចូលរួម​ក្នុង​ពិធី​ប្រគល់​ទទួល​អដ្ឋិធាតុ​កងទ័ព និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ក្នុងសម័យ​សង្គ្រាម ប្រព្រឹត្តទៅ​នា​សាល​មហោស្រព​ខេត្តកោះកុង(២៥/០៧/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២៧ អាណត្តិ​ទី១ របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២៧/០៧/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០២រូប (លោក​សួស លឿ អនុប្រធាន​មន្ទីរ និង​លោក​ម៉ែន ផល្លី ប្រធានការិយាល័យ ផ្លូវ​ជនបទ)ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​រៀបចំ​គម្រោង​ថែទាំ​ខួប​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ២០១២ និង​ជ្រើសរើស​ផ្លូវ​ជា​អាទិភាព​សម្រាប់​ដាក់​ស្លាក​ចរាចរ​ក្នុង​ឆ្នាំ២០១២ នៅ​សាលប្រជុំ​ក្រសួង​អភិវឌ្ឍន៍ជនបទ (២៨/០៧/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សយ សុវណ្ណ​រដ្ឋ ប្រធានការិយាល័យ )ចូលរួម​ប្រជុំ​ស្តាប់​ការណែនាំ​ពី នីតិវិធី​នៃ​ការរៀបចំ​បែបបទ​តំឡើង​ថ្នាក់ កម្រិត​ប្រាក់​មុខងារ​នៅ​សាលប្រជុំ​ក្រសួង​អភិវឌ្ឍន៍ជនបទ (៣0/០៨/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​ទូច សារឿន ប្រធាន​មន្ទីរ ) ចូលរួម​កិច្ចប្រជុំ​ដើម្បី​ស្វែងយល់ អំពី​នីតិវិធី​នៃ​ការរៀបចំ​ផែនការ និង​ការចំណាយ​ថវិកា​សម្រាប់​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ក្រោម​ហិរញ្ញប្បទាន​របស់​អង្គការ​យូ​នី​សេ​ហ្វ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ (០២/៩/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ ) ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ២៩ អាណត្តិ​ទី១ របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង ( ២១/០៩/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ ) ចូលរួម​ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១១-២០១២ និង​ទិវា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​កោះកុង ( ០១/១០/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​ទូច សារឿន ប្រធាន​មន្ទីរ ) ចូលរួម​ស​ន្និសិទ​ស្ដីពី​អេកូ​ទេសចរ​អន្តរជាតិ នៅ​ខេត្ត​ព្រះសីហនុ (០៣-០៥/១០/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​ទូច សារឿន ប្រធាន​មន្ទីរ )ចូលរួម​កិច្ចប្រជុំ ស្ដីពី​ការរៀបចំ​ផែនការ​ថវិកា​សម្រាប់​ត្រីមាស​ទី៤ និង​ការទូទាត់​ចំណាយ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០១១ នៃ​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ ក្រោម​ហិរញ្ញប្បទាន​របស់​អង្គការ​យូ​នី​សេ​ហ្វ នៅ​ទីស្ដីការក្រសួង (១០/១០/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​ទូច សារឿន ប្រធាន​មន្ទីរ )ចូលរួម​កិច្ចប្រជុំ លើ​ការងារ​រៀបចំ​គម្រោង ជួសជុល និង​ស្ដារឡើងវិញ​ផ្លូវ​ខូចខាត​ដោយ​គ្រោះទឹកជំនន់ ឆ្នាំ២០១១ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ (២៤/១០/ ២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០៤ រូប ( លោក​សោម ជា អនុប្រធាន​មន្ទីរ លោក កាន់ សុ​ធន់ ប្រធានការិយាល័យ លោកស្រី នាង ប្រធានការិយាល័យ លោក​ប៉ាវ វិចិត្រ ប្រធានការិយាល័យ ) ចូលរួម​ពិធី​សម្ភោ​ធ អាគារ​ច្រកចេញចូល តែមួយ និង​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ​អនុវត្ត​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ ខេត្ត កោះកុង ( ២៤/១០/២០១១ )។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ )ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៣០ អាណត្តិ​ទី ១ របស់​ក្រុមប្រឹក្សា​ខេត្តកោះកុង នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២៥/១០/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០៤រូប (លោក​សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ លោក​ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ លោក​ខាត់ ចាន់​បុល ប្រធានការិយាល័យ លោក ហម គួ​ង ប្រធានការិយាល័យ )ចូលរួម​ប្រជុំ​ប្រចាំត្រីមាស​ស្ដីពី​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​ភូមិភាគ​ខេត្ត​ព្រះសីហនុ នៅ​ខេត្ត​ព្រះសីហនុ(០៣-០៤/១១/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០៩រូប ចូលរួម​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៥៨ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា នៅ​ស្ដូប​គោរព​វិញ្ញាណក្ខន្ធ​ខេត្ត ( ០៩/១១/២០១១ )។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ) ចូលរួម​ប្រជុំ​បូកសរុប​ការងារ​ប្រចាំត្រីមាស ទី៣ និង​ការរៀបចំ​ផែនការ​ថវិកា​សម្រាប់​ត្រីមាស​ទី៤ ឆ្នាំ២០១១ នៃ​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ក្រោម​ជំនួយ ហិរញ្ញប្បទាន របស់​អង្គការ យូ​នី​សេ​ហ្វ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ( ១៦/១១/២០១១)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក ទូច សារឿន ប្រធាន​មន្ទីរ) ចូលរួម​ប្រជុំពិភាក្សា​ស្ដីពី “ការលើកឡើង​ពី​ការយក​កម្រៃ​សេវា​របស់​អង្គភាព ”នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ( ២៨/១១/២០១១)។

២.៤.ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ

ក្នុង​ឆ្នាំ ២០១១ នេះ ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ​អនុវត្តបាន​ខាងក្រោម៖

គិត​ជា​លាន​រៀល

ជំពូក បរិយាយ ស្ថានភាពឥណទាន បណ្ដាខែមុន ចំណាយក្នុងខែ ចំណាយបូកយោង សមតុល្យ
៦០ ការទិញ ៥២,២០០,០០០ ៥២,២០០,០០០ 00
៦១ សេវាខាងក្រៅ ១០១,៦០០,០០០ ១០១,៥៥៤,០០០ ៤៦,០០០
៦២ សេវាខាងក្រៅផ្សេងៗ ១១១,១០០,០០០ ១០៩,០០០,០០០ ២,១០០,០០០
៦៤ បន្ទុកបុគ្គលិក ១៤៥,០០០,០០០ ១២៦,០៥៧,៥៨០ ១៨,៩៤២,៤២០
  សរុបរួម ៤០៩,៩០០,០០០ ៣៨៨,៨១១,៥៨០ ២១,០៨៨,៤២០

២.៥.ការងារ​ផែនការ

-បានកំណត់​បញ្ហា និង​តម្រូវការ​អាទិភាព បំពេញ​តារាង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​របស់​មន្ទីរ​ជូន​ក្រុមប្រឹក្សា​ខេត្ត​ដើម្បី​ដាក់បញ្ចូល​ផែនការអភិវឌ្ឍន៍៥ឆ្នាំ​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី១ ២០១១-២០១។
-បានធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​បី​ឆ្នាំ ២០១២-២០១៤
-បានធ្វើ​កម្មវិធី​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល ២០១២-២០១៤
-បានរៀបចំ​ផែនការអភិវឌ្ឍន៍​ប្រចាំឆ្នាំ ២០១១

២.៦.ការងារ​អធិការកិច្ច

-បានទទួល​គណៈប្រតិភូ​នាយកដ្ឋាន​សវនកម្ម​ផ្ទែ​ក្នុង​ចុះមក​ធ្វើ​សវនកម្ម​ស្ដីពី​ការធ្វើ​សវនកម្ម​ផ្ទៃក្នុង ក្នុង​គោលបំណង​ត្រួតពិនិត្យ និង​ពង្រឹង​ការគ្រប់គ្រង​ផ្ទៃក្នុង​របស់​អង្គភាព និង​បង្កើន​គណនេយ្យភាព​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​លោក ពេជ្រ សេដ្ឋា ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួង​អភិវឌ្ឍន៍ជនបទ។
-បានទទួល​គណៈប្រតិភូ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​លោកស្រី កែវ រចនា អគ្គាធិការរង ចុះ​ធ្វើ​អធិការកិច្ច​ហិរញ្ញវត្ថុ​លើ​ការអនុវត្ត​ចំណូល-ចំណាយ​ថវិការដ្ឋ​ឆ្នាំ ២០១០ និង​ឆ្នាំ​ពាក់ព័ន្ធ​របស់​មន្ទីរ។
-បានទទួល​គណៈប្រតិភូ​អគ្គាធិការដ្ឋាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​ដោយ​លោក សេង សុធា អគ្គាធិការរង ចុះមក​ធ្វើការ​ត្រួតពិនិត្យ​លើ​របៀបរបប​ធ្វើការ ការអនុវត្ត​ចំណូល-ចំណាយ​ថវិការដ្ឋ​របស់​មន្ទីរ។

៣.សកម្មភាព​តាម​វិស័យ

៣.១.ការងារ​ផ្លូវ​ជនបទ

៣.១.១.ការងារ​ថែទាំ​ជា​លក្ខណៈ​ខួប

គម្រោង​ឆ្នាំ ២០១០

+គណៈកម្មការ​ត្រួតពិនិត្យ​វាយតម្លៃ​អន្តរក្រសួង​បាន​ចុះ​វាយតម្លៃ ១០០% ការងារ​ថែទាំ​ផ្លូវ៖

-ខ្សែ​ទី១ មាន​ប្រវែង ៧.០០០ម នៅក្នុង​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល
-ខ្សែ​ទី២ មាន​ប្រវែង ២.០០០ម នៅ​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល
-ខ្សែ​ទី៣ មាន​ប្រវែង ១២.០០០ម និង​លូ ០៩កន្លែង នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល

+គណៈកម្មការ​ត្រួតពិនិត្យ​វាយតម្លៃ​អន្តរក្រសួង​បាន​ចុះ​ត្រួតពិនិត្យ​សុពលភាព​ផ្លូវ៖

-ខ្សែ​ទី១ មាន​ប្រវែង ៧.០០០ម នៅក្នុង​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល
-ខ្សែ​ទី២ មាន​ប្រវែង ២.០០០ម នៅ​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល
-ខ្សែ​ទី៣ មាន​ប្រវែង ១២.០០០ម និង​លូ ០៩កន្លែង នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល គម្រោង​ឆ្នាំ ២០១១

ថែទាំ​ជា​លក្ខណៈ​ខួប​ផ្លូវ​ជនបទ ០១ខ្សែ​ប្រវែង ១៦,៨០០ម ស្ថិតនៅក្នុង​ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង
+គណៈកម្មការ​ត្រួតពិនិត្យ​វាយតម្លៃ​អន្តរក្រសួង​បាន​ចុះ​វាយតម្លៃ ១០០% ការងារ​ថែទាំ​ផ្លូវ៖
-ខ្សែ​ទី ១ ប្រវែង១៦,៨០០ម នៅក្នុង​ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង

៣.១.២.ការងារ​ថែទាំ​ជា​លក្ខណៈ​ប្រចាំ

គម្រោង​ឆ្នាំ ២០១០

+គណៈកម្មការ​ត្រួតពិនិត្យ​វាយតម្លៃ​អន្តរក្រសួង​បាន​ចុះ​វាយតម្លៃ ១០០% ការងារ​ថែទាំ​ផ្លូវ៖
-ខ្សែ​ទី១ មាន​ប្រវែង ២០.០០០ម នៅ​ឃុំ​បឹង​ព្រាវ និង​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល
-ខ្សែ​ទី២ មាន​ប្រវែង ១២.០០០ម នៅ​ឃុំ​ជី ខ ក្រោម ស្រុកស្រែ​អំបិល

គម្រោង​ឆ្នាំ ២០១១

ថែទាំ​ជា​លក្ខណៈ​ប្រចាំ​ផ្លូវ​ជនបទ ០២ ខ្សែ​ប្រវែង ៤២,៦០០ម
+គណៈកម្មការ​ត្រួតពិនិត្យ​វាយតម្លៃ​អន្តរក្រសួង​បាន​ចុះ​វាយតម្លៃ ១០០% ការងារ​ថែទាំ​ផ្លូវ៖
-ខ្សែ​ទី១ មាន​ប្រវែង ២០.០០០ម នៅ​ឃុំ​បឹង​ព្រាវ និង​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល
-ខ្សែ​ទី២ មាន​ប្រវែង ២២.៦០០ម នៅ​ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង

លទ្ធផល​នៃ​ការថែទាំ​ផ្លូវ​ជនបទ ឆ្នាំ ២០១១
ល.រ ទីតាំង​សកម្មភាព ផ្លូវ​ថែទាំ​ខួប ផ្លូវ​ថែទាំ​ប្រចាំ អ្នកគាំទ្រ/សហការ
ស្រុក ឃុំ ខ្សែ ប្រវែង ខ្សែ ប្រវែង
ថ្មបាំង ឬ​ស្សី​ជ្រុំ ០១ ១៦.៨គ.ម     ក្រសួង​អភិវឌ្ឍន៍ជនបទ
ថ្មបាំង តា​ទៃ​លើ     ០១ ២២.៦គ.ម ក្រសួង​អភិវឌ្ឍន៍ជនបទ
ស្រែអំបិល បឹង​ព្រាវ  ទៅ ជ្រោយ​ស្វាយ     ០១ ២២គ.ម ក្រសួង​អភិវឌ្ឍន៍ជនបទ
សរុប ០១ ១៦.៨គ.ម ០២ ៤៤.៦គ.ម  

៣.២.ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ

ទឹកជា​ជីវិត គ្មាន​ទឹក គឺ​គ្មាន​ជីវិត​នៅលើ​ពិភព​លាក​នេះ​ទេ។ យើង​ត្រូវការ​ទឹក សម្រាប់​ផឹក សម្រាប់​ចំអិន​អាហារ ចិញ្ចឹម​រាងកាយ សម្រាប់​បោកគក់ សម្រាប់​ប្រើប្រាស់​ក្នុង​សិប្បកម្ម ឧស្សាហកម្ម សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ដូចជា៖ ការស្រោចស្រប់​ដំណាំ ចិញ្ចឹមសត្វ ទឹក​មាន​សារៈសំខាន់​ណាស់​មិនអាច​ខ្វះ​បានឡើយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស សត្វ រុក្ខជាតិ។ ប្រភព​ដែល​ត្រូវយក​ទឹក​មកប្រើប្រាស់​មាន​ច្រើន​ដូចជាៈ ស្ទឹង ព្រែក អូរ ស្រះ ត្រពាំង អណ្ដូង … យើង​នឹង​ជួបប្រទះ​នូវ​ផលវិបាក​យ៉ាងច្រើន​ប្រសិនបើ​ប្រភពទឹក​ទាំងនោះ​មិន​ស្អាត។បច្ចុប្បន្ន​ការប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​ជនបទ​ខេត្តកោះកុង​នៅមានកម្រិត​នៅឡើយ។

ឆ្នាំ២០១១នេះ មន្ទីរ សម្រេចបាន៖

-សាងសង់​អណ្ដូង​លូ ថ្មី ចំនួន ២០អណ្ដូង
-ជួសជុល​អណ្ដូង​លូ ចំនួន ២០អណ្ដូង

លទ្ធផល​នៃ​ការសាងសង់ និង​ជួសជុល​អណ្ដូង​លូ ឆ្នាំ ២០១១
ល.រ ទីតាំង សាងសង់​ថ្មី ជួសជុល ផ្សេងៗ
ភូមិ ឃុំ ស្រុក
បឹង​ព្រាវ បឹង​ព្រាវ ស្រែអំបិល ០០ ០៥  
ជ្រោយ ០០ ០៥  
សាលា​ម្នាង ០០ ០៥  
អូរជ្រៅ ០០ ០៥  
ដង​ពែង ដង​ពែង ០៥ ០០  
តាធ​ង ០៥ ០០  
ព្រាំ​ង ០៥ ០០  
បាន​ទៀត ០៥ ០០  
សរុប ២០ ២០  

៣.៣.ការងារ​ថែទាំ​សុខភាព​ជនបទ

អនាម័យ​នាំមក​នូវ​សុខភាព​ល្អ កាត់បន្ថយ​ជំងឺផ្សេងៗ ។ ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង អំពី​បញ្ហា​សុខភាព​អនាម័យ​គឺជា​កិច្ច​ការដែល​ត្រូវធ្វើ​ជាប្រចាំ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដូចជាៈ អនាម័យ​ខ្លួនប្រាណ អនាម័យ​ចំណីអាហារ អនាម័យ​ផ្ទះសម្បែង អនាម័យ​បរិស្ថាន ការប្រើប្រាស់​បង្គន់​ក្នុងពេល​បន្ទោ​របង់ លាងដៃ​នឹង​សាប៊ូ​ក្រោយពេល​បន្ទោ​របង់​រួច…។ បញ្ហា​កង្វះ​អនាម័យ​គឺជា​កត្តា​មួយ​ដែល​រួមចំណែក​ធ្វើ​ឲ្យ​ប្រជាជន​ជួបប្រទះ​នូវ​ភាពក្រីក្រ។

ឆ្នាំ២០១១នេះ មន្ទីរ​សម្រេចបាន៖

-ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សុខភាព និង​អនាម័យ​ដល់​ប្រជាពលរដ្ឋ​ចំនួន០៤លើក មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ២២៤នាក់។
-ផ្ដល់​សម្ភារៈ​សាងសង់​បង្គន់​អនាម័យ​ចំនួន ៣០០បង្គន់​អនុវត្ត​នៅ​ស្រុក​ស្រែអំបិល​និង​ស្រុក​បុ​ទុម​សាគរ

លទ្ធផល​នៃ​ការផ្ដល់​សម្ភារៈ​សាងសង់​បង្គន់​អនាម័យ ឆ្នាំ ២០១១
ល.រ ទីតាំង ចំនួន​បង្គន់ ផ្សេងៗ
ភូមិ ឃុំ ស្រុក
កណ្ដោល កណ្ដោល បុ​ទុម​សាគរ ១០០  
ជី ខ ជី ខ លើ ស្រែអំបិល ២០០  
សរុប ៣០០  

៣.៤.ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

-សហការ​ជាមួយ​រ៉ា​ឆា និង​មន្ទីរ​សុខាភិបាល​អនុវត្ត​គម្រោង​ឥណទាន​អភិវឌ្ឍន៍​សុខភាព​សហគមន៍ វគ្គ​ទី២ មាន​ដូចខាងក្រោម៖
-សកម្មភាព​ផ្តល់ប្រាក់​កម្ចី មាននៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ចំនួន ៣សង្កាត់ ស្រុក​មណ្ឌលសីមា​ចំនួន ២ឃុំ សរុប​ចំនួន ១០ភូមិ អ្នក​ខ្ចី​សរុប​ចំនួន ៧៤៩គ្រួសារ ចែកជា១៦៣ក្រុម ប្រាក់​ដើម​ឲ្យ​ខ្ចី​មាន​ចំនួន ៣២៣,៦១៦,០០០រៀល។

លទ្ធផល​នៃ​ការផ្ដល់​ឥណទាន ឆ្នាំ ២០១១
ល.រ ទីតាំង​សកម្មភាព សកម្មភាព អ្នកចូលរួម លទ្ធផល

( ឥណទាន )

ស្រុក ឃុំ ភូមិ ក្រុម គ្រួសារ សមាជិក
ខេមរភូមិន្ទ ស្មាច់មានជ័យ ឥណទាន

គាំទ្រ​សុខភាព

សហគមន៍

១៩ ៩០ ៩០ ៤១,២៨០,០០០
១៦ ៨២ ៨២ ៣៣,៤៧០,០០០
បឹង​ឃុន​ឆាង ១៥ ៧០ ៧០ ២៩,៦៥០,០០០
ដងទង់ ២៣ ៩៩ ៩៩ ៤១,៦១០,០០០
២០ ៨៩ ៨៩ ៣៩,៤៧១,០០០
០៩ ៤២ ៤២ ១៨,២០០,០០០
ស្ទឹង​វែង ស្ទឹង​វែង ១១ ៥០ ៥០ ១៨,៧៤៥,០០០
មណ្ឌលសីមា ប៉ាក់​ខ្លង ១៣ ៥៣ ៥៣ ២៤,២៣៥,០០០
ចាំ​យាម ២៧ ១២៣ ១២៣ ៥២,៦៤០,០០០
១០ ទទួល​គគីរ ទួល​គគីរ​លើ ១០ ៥១ ៥១ ២៤,៣១៥,០០០
សរុប ០២ ០៥ ១០   ១៦៣ ៧៤៩ ៧៤៩ ៣២៣,៦១៦,០០០

៣.៥.ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស

៣.៥.១.សិក្ខាសាលា

-បានរៀបចំ​សិក្ខាសាលា ចំនួន ០២ លើក មាន​សិក្ខាកាម​ចូលរួម​ចំនួន ១៧២នាក់ ស្រី ២៣នាក់
– សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១០ និង​ទិសដៅ​ការងារ ឆ្នាំ២០១១ ព្រមទាំង​សេចក្ដីសម្រេច​របស់​សន្និបាត​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ ២០១០ លើ​វិស័យ​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពង់ ឯកឧត្ដម លន់ ភុ​ន រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​សមាជិក​ចូលរួម​ចំនួន ៨៥នាក់ ស្រី ១២នាក់។
– សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​អន្តរក្រសួង (ក្រសួងមហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ)ស្តីពី​ការបង្កើត​និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​អភិវឌ្ឍន៍​​ភូមិ (គ.អ.ភ) ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១១ នៅ​សណ្ឋាគារ កោះកុង​ស៊ី​ធី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពង់ ឯកឧត្ដម ទ្រី មេ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​សមាជិក​ចូលរួម​ចំនួន ៨៧ នាក់ ស្រី ១១នាក់។
– បាន​បញ្ជូន​មន្ត្រី​ចំនួន ៤៤នាក់​ទៅ​ចូល​រូ​ម​សិក្ខាសាលា​ចំនួន ២៣លើក

៣.៥.២.វគ្គ​បណ្ដុះបណ្ដាល

– បាន​បញ្ជូន​មន្ត្រី​ចំនួន ២០នាក់ ទៅ​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ចំនួន ០៩វគ្គ ៣.៥.៣.ទស្សនកិច្ច​សិក្សា
– បាន​បញ្ជូន​មន្ត្រី​ចំនួន ០១នាក់ ទៅ​ចូលរួម​ក្នុ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ

តារាង​បណ្តុះបណ្តាល-សិក្ខាសាលា-ទស្សនកិច្ច របស់​មន្ត្រីរាជការ​នៅក្នុង​ប្រទេស ឆ្នាំ ២០១១

លរ ប្រភេទ​វគ្គ ឈ្មោះ​មន្ត្រី​ចូលរួម ភេទ ខ្លឹមសារ​វគ្គ រយៈពេល ចំនួន​ថ្ងៃ ទីកន្លែង អ្នក​ឧបត្ថម្ភ
  P   សៅ សុគន្ធវារី សិក្ខាសាលា​ថ្នាក់ដឹកនាំ​ខេត្ត​ស្ដីពី​ការកសាង​ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ​និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី១ ២១/០២/១១ ០១ ខេត្តកោះកុង គ.អ.ជ.ប
P     សៅ សុគន្ធវារី ការកសាង​ផែនការអភិវឌ្ឍន៍៥ឆ្នាំ​និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី១ ២២/២៥/១១ ០៤ ខេត្តកោះកុង គ.អ.ជ.ប
P     ប៉ុល​ចន្ថា ការសរសេរ​គម្រោង​សំណើ ២៦-២៩/០៤/១១ ០៤ ខេត្តកំពត ក្រសួង​អជប
P     ទិ​ត្យសុភាព ការសរសេរ​គម្រោង​សំណើ ២៦-២៩/០៤/១១ ០៤ ខេត្តកំពត ក្រសួង​អជប
  P   សៅ សុគន្ធវារី កិច្ច​ដំណើការ​រៀបចំ​ផែនការ​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល២០១២-២០១៤ និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០១២-២០១៤របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ០៣/០៥/១១ ០១ សណ្ឋាគារ​ភ្នំពេញ ក្រសួង​អជប
  P   សយសុវណ្ណ​រដ្ឋ កិច្ច​ដំណើការ​រៀបចំ​ផែនការ​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល២០១២-២០១៤ និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០១២-២០១៤របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ០៣/០៥/១១ ០១ សណ្ឋាគារ​ភ្នំពេញ ក្រសួង​អជប
  P   ទូចសារឿន ការងារ​ផ្លូវ​ជនបទ ១០/០៥/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
  P   សួសលឿ ការងារ​ផ្លូវ​ជនបទ ១០/០៥/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
  P   ម៉ែនផល្លី ការងារ​ផ្លូវ​ជនបទ ១០/០៥/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
១០   P   សោមជា ការផ្សព្វផ្សាយ អភិក្រម​គ្របដណ្ដប់​លើ​វិស័យ​ពាណិជ្ជកម្ម ១១/០៥/១១ ០១ ខេត្ត​ព្រះសីហនុ ក្រសួងពាណិជ្ជកម្ម
១១   P   សួសលឿ សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ក្រោម​ជាតិ​ស្ដីពី​របាយការណ៍​ជាតិ​លើក​ទី៤ និង​ទី៥ស្ដីពី​ការអនុវត្ត​អនុសញ្ញា​ស៊ី-ដ​នៅ​កម្ពុជាពិធីសារ​តាម​ជម្រើស​នៃ​អនុសញ្ញា​ស៊ី-ដ និង​អនុសាសន៍១៣ចំណុច​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ១២-១៣/០៥/១១ ០២ ខេត្តកោះកុង ក្រសួង​កិច្ចការនារី
១២ P     ប៉ុល​ចន្ថា ការធ្វើផែនការ​បណ្តុះបណ្តាល ២៥-២៧/០៥/១១ ០៣ ខេត្តកំពង់ស្ពឺ ក្រសួង​អជប
១៣ P     ទិ​ត្យសុភាព ការធ្វើផែនការ​បណ្តុះបណ្តាល ២៥-២៧/០៥/១១ ០៣ ខេត្តកំពង់ស្ពឺ ក្រសួង​អជប
១៤   P   សួសលឿ ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​សារាចរ​រ​ណែនាំ ស្ដីពី​ការអនុវត្ត​ប្រកាស​អន្ដរក្រសួង​ស្ដីពី​ការបង្កើត និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការអភិវឌ្ឍន៍​ភូមិ ០២/០៦/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
១៥   P   ស្រីនាង ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​សារាចរ​រ​ណែនាំ ស្ដីពី​ការអនុវត្ត​ប្រកាស​អន្ដរក្រសួង​ស្ដីពី​ការបង្កើត និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការអភិវឌ្ឍន៍​ភូមិ ០២/០៦/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
១៦   P   សៅ សុគន្ធវារី ការចាប់ផ្ដើម​អនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​រ​ក្រីក្រ​នៅក្នុង​ខេត្តកោះកុង ០៨/០៦/១១ ០១ ខេត្តកោះកុង ក្រសួងផែនការ
១៧   P   សៅ សុគន្ធវារី ទស្សនៈ​យេនឌ័រ អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ​ស៊ី-ដនិង​យោបល់​សន្និដ្ឋាន៤២ចំណុច​របស់​គណៈកម្មកា​រ​ទទួលបន្ទុក​ស៊ី-ដ នៃ​អង្គការសហប្រជាជាតិ ១៦-១៧/០៦/១១ ០២ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
១៨   P   សោមជា ទស្សនៈ​យេនឌ័រ អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ​ស៊ី-ដនិង​យោបល់​សន្និដ្ឋាន៤២ចំណុច​របស់​គណៈកម្មកា​រ​ទទួលបន្ទុក​ស៊ី-ដ នៃ​អង្គការសហប្រជាជាតិ ១៦-១៧/០៦/១១ ០២ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
១៩   P   ស្រីនាង ទស្សនៈ​យេនឌ័រ អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ​ស៊ី-ដនិង​យោបល់​សន្និដ្ឋាន៤២ចំណុច​របស់​គណៈកម្មកា​រ​ទទួលបន្ទុក​ស៊ី-ដ នៃ​អង្គការសហប្រជាជាតិ ១៦-១៧/០៦/១១ ០២ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
២០   P   អោមដាវី ទស្សនៈ​យេនឌ័រ អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ​ស៊ី-ដនិង​យោបល់​សន្និដ្ឋាន៤២ចំណុច​របស់​គណៈកម្មកា​រ​ទទួលបន្ទុក​ស៊ី-ដ នៃ​អង្គការសហប្រជាជាតិ ១៦-១៧/០៦/១១ ០២ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
២១ P     សួសលឿ ការរៀបចំ​ទិន្នន័យ​ផ្លូវ​ជនបទ ២៤/០៦/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
២២ P     ម៉ែនផល្លី ការរៀបចំ​ទិន្នន័យ​ផ្លូវ​ជនបទ ២៤/០៦/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
២៣ P     ពូនសុខ​ហឿន ការរៀបចំ​ទិន្នន័យ​ផ្លូវ​ជនបទ ២៤/០៦/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
២៤ P     សនស្រស់ ការរៀបចំ​ទិន្នន័យ​ផ្លូវ​ជនបទ ២៤/០៦/១១ ០១ ក្រសួង​អ ជប ក្រសួង​អជប
២៥   P   ទូចសារឿន សុ​វត្តិភាព​នៃ​ការ​ស្តុក​ទឹក​ទុក​តាម​គ្រួសារ ១១-១៥/០៧/១១ ០៥ ខេត្តសៀមរាប Unicef
២៦   P   ទូចសារឿន ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០១២របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ២៦/០៧/១១ ០១ ខេត្តកោះកុង ក្រសួង​អជប
២៧   P   សៅ សុគន្ធវារី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០១២របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ២៦/០៧/១១ ០១ ខេត្តកោះកុង ក្រសួង​អជប
២៨   P   សោមជា ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០១២របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ២៦/០៧/១១ ០១ ខេត្តកោះកុង ក្រសួង​អជប
២៩   P   សយសុវណ្ណ​រដ្ឋ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០១២របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ២៦/០៧/១១ ០១ ខេត្តកោះកុង ក្រសួង​អជប
៣០   P   ទូចសារឿន ការរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​កម្មវិធី​ទឹកស្អាតនិង​អនាម័យ​ជនបទ ០៤-០៥/០៨/១១ ០២ ខេត្ត​ព្រះសីហនុ Unicef
៣១   P   សៅ សុគន្ធវារី ការ​បន្សាំ និង​ការប្រែប្រួល​អាកាសធាតុ ០៥/០៨/១១ ០១ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៣២   P   សោមជា ការ​បន្សាំ និង​ការប្រែប្រួល​អាកាសធាតុ ០៥/០៨/១១ ០១ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៣៣   P   សួសលឿ ការ​បន្សាំ និង​ការប្រែប្រួល​អាកាសធាតុ ០៥/០៨/១១ ០១ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៣៤   P   ប៉ុលចន្ថា ការ​បន្សាំ និង​ការប្រែប្រួល​អាកាសធាតុ ០៥/០៨/១១ ០១ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៣៥   P   សយសុវណ្ណ​រដ្ឋ ការ​បន្សាំ និង​ការប្រែប្រួល​អាកាសធាតុ ០៥/០៨/១១ ០១ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៣៦   P   ហម គួ​ង ការ​បន្សាំ និង​ការប្រែប្រួល​អាកាសធាតុ ០៥/០៨/១១ ០១ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៣៧   P   ខាត់ចាន់​បុល ការ​បន្សាំ និង​ការប្រែប្រួល​អាកាសធាតុ ០៥/០៨/១១ ០១ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៣៨   P   សៅ សុគន្ធវារី ការពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​រវាង​ភ្នាក់ងារ​អនុវត្តនិង​សង្គម​ស៊ីវិលក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​តុលាការ ១១-១២/០៨/១១ ០២ ខេត្តកោះកុង ក្រុមប្រឹក្សា​កំណែទម្រង់
៣៩   P   ប៉ុលចន្ថា ការកំណត់​អាទិភាព​តម្រូវ​ការបណ្ដុះ​បណ្ដាល ២៥-២៦/០៨/១១ ០២ ខេត្តកំពង់ចាម ក្រសួង​អជប
៤០   P   សួសលឿ ការតម្រង់ទិស និង​ការអនុវត្ត​សារាចរ​ណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទស្ដីពី​ដំណើរ​ការចុះ​វាយតម្លៃ និង​ទទួលស្គាល់​អត្តសញ្ញាណ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច ៣០-៣១/០៨/១១ ០២ ខេត្តកោះកុង ក្រសួង​អជប
៤១   P   ខាត់ចាន់​បុល ការតម្រង់ទិស និង​ការអនុវត្ត​សារាចរ​ណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទស្ដីពី​ដំណើរ​ការចុះ​វាយតម្លៃ និង​ទទួលស្គាល់​អត្តសញ្ញាណ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច ៣០-៣១/០៨/១១ ០២ ខេត្តកោះកុង ក្រសួង​អជប
៤២   P   ឃុ​តថា​ន់​ណា​រក្ស ការតម្រង់ទិស និង​ការអនុវត្ត​សារាចរ​ណែនាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទស្ដីពី​ដំណើរ​ការចុះ​វាយតម្លៃ និង​ទទួលស្គាល់​អត្តសញ្ញាណ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច ៣០-៣១/០៨/១១ ០២ ខេត្តកោះកុង ក្រសួង​អជប
៤៣   P   សៅ សុគន្ធវារី ការតាមដាន និង​វាយតម្លៃ​ការអនុវត្ត​ថវិកា​តាម​កម្មវិធី​ឆ្នាំ២០១១ និង​វាយតម្លៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ២០១២ ៣០-៣១/០៨/១១ ០២ ខេត្ត​ព្រះសីហនុ A D B
៤៤ P     សោមជា ការគ្រប់គ្រង​រដ្ឋបាល ការងារ​ការិយាល័យ  និង​ការតាក់តែង​លិខិត​រដ្ឋបាល ០៨-០៩/០៩/១១ ០២ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៤៥ P     សយសុវណ្ណ​រដ្ឋ ការគ្រប់គ្រង​រដ្ឋបាល ការងារ​ការិយាល័យ  និង​ការតាក់តែង​លិខិត​រដ្ឋបាល ០៨-០៩/០៩/១១ ០២ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៤៦ P     កាន់សុ​ធន់ ការគ្រប់គ្រង​រដ្ឋបាល ការងារ​ការិយាល័យ  និង​ការតាក់តែង​លិខិត​រដ្ឋបាល ០៨-០៩/០៩/១១ ០២ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៤៧   P   សយសុ​វ​ន្ណ​រដ្ឋ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ការបង្ហាញ​ប្រព័ន្ធ​ឧបករណ៍​តាមដាននិង​វាយតម្លៃ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ១២-១៤/១០/១១ ០៣ សណ្ឋាគារ​ភ្នំពេញ A D B
៤៨   P   សោមជា ការវាយតម្លៃ​បរិស្ថាន​លើ​សម្ពាធ​ការអភិវឌ្ឍន៍​ក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​នៃ​មហា​អនុតំបន់​មេគង្គ ២៥/១០/១១ ០១ សណ្ឋាគារ​កោះកុង​ស៊ី​ធីខេត្តកោះកុង A D B
៤៩   P   សយសុវណ្ណ​រដ្ឋ ការផ្សព្វផ្សាយ​របាយការណ៍ទិន្នន័យ​ថ្នាក់ក្រោម​ជាតិ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ២៦/១០/១១ ០១ សណ្ឋាគារ​ហ្គោ​ដិ​ន​ស៊ី ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៥០   P   ប៉ុលចន្ថា កម្មវិធី​បណ្ដុះបណ្ដាល​ផ្សព្វផ្សាយ ២៨/១០/១១ ០១ ស​ណ្ឋ.អាំងទែ​កុងទីណង់តាល់ភ្នំពេញ KOICA
៥១ P     សយសុវណ្ណ​រដ្ឋ គោល​គំនិត​នៃ​ការអភិវឌ្ឍន៍​សហគម​ន៍ ០២-០៤/១១/១១ ០៣ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៥២ P     ស្រីនាង គោល​គំនិត​នៃ​ការអភិវឌ្ឍន៍​សហគម​ន៍ ០២-០៤/១១/១១ ០៣ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៥៣   P   ទូចសារឿន ការងារ​រៀបចំ​បញ្ជីសារពើភ័ណ្ឌ និង​មូលដ្ឋាន​ទិន្នន័យ​ផ្លូវ​ជនបទ ០៣/១១/១១ ០១ សាន់វេ ភ្នំពេញ ក្រសួង​អជប
៥៤   P   ម៉ែនផល្លី ការងារ​រៀបចំ​បញ្ជីសារពើភ័ណ្ឌ និង​មូលដ្ឋាន​ទិន្នន័យ​ផ្លូវ​ជនបទ ០៣/១១/១១ ០១ សាន់វេ ភ្នំពេញ ក្រសួង​អជប
៥៥   P   សនស្រស់ ការងារ​រៀបចំ​បញ្ជីសារពើភ័ណ្ឌ និង​មូលដ្ឋាន​ទិន្នន័យ​ផ្លូវ​ជនបទ ០៣/១១/១១ ០១ សាន់វេ ភ្នំពេញ ក្រសួង​អជប
៥៦   P   ពូនសុខ​ហឿន ការងារ​រៀបចំ​បញ្ជីសារពើភ័ណ្ឌ និង​មូលដ្ឋាន​ទិន្នន័យ​ផ្លូវ​ជនបទ ០៣/១១/១១ ០១ សាន់វេ ភ្នំពេញ ក្រសួង​អជប
៥៧ P   សយសុវណ្ណ​រដ្ឋ ការ​បន្សុទ្ធ​ទឹក និង​ការ​ស្តុក​ទឹក​មាន​សុវត្ថិភាព​តាម​គ្រួសារ ១៤-១៧/១១/១១ ០៤ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៥៨ P   ស្រីនាង ការ​បន្សុទ្ធ​ទឹក និង​ការ​ស្តុក​ទឹក​មាន​សុវត្ថិភាព​តាម​គ្រួសារ ១៤-១៧/១១/១១ ០៤ ខេត្ត​ព្រះសីហនុ ក្រសួង​អជប
៥៩   P   សោមជា ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការធ្វើអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ប្រជារាស្ត្រ​កម្ពុជា ២០១០ និង​កាំ​អ៊ិន​ហ្វូ ៤.១ ២១-២២/១១/១១ ០២ ខេត្ត​ព្រះសីហនុ ក្រសួងផែនការ
៦០   P   សោមជា ការវាយតម្លៃ​បរិស្ថាន​លើ​សម្ពាធ​ការអភិវឌ្ឍន៍​ក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង ២៨-២៩/១១/១១ ០២ ខេត្ត​ព្រះសីហនុ A D B
៦១ P     ប៉ុលចន្ថា គ្រូ​បង្គោល​ស្តីពី ការអភិវឌ្ឍ​សហគមន៍​ជនបទ ១៣-១៦/១២/១១ ០៤ ខេត្ត​ព្រះសីហនុ KOICA
៦២ P     សួសលឿ គ្រូ​បង្គោល​ស្តីពី ការអភិវឌ្ឍ​សហគមន៍​ជនបទ ១៣-១៦/១២/១១ ០៤ ខេត្ត​ព្រះសីហនុ KOICA
៦៣ P     ស្រីនាង គ្រូ​បង្គោល​ស្តីពី ការអភិវឌ្ឍ​សហគមន៍​ជនបទ ១៣-១៦/១២/១១ ០៤ ខេត្ត​ព្រះសីហនុ KOICA
៦៤ P     ឃុ​តថា​ន់​ណា​រក្ស គ្រូ​បង្គោល​ស្តីពី ការអភិវឌ្ឍ​សហគមន៍​ជនបទ ១៣-១៦/១២/១១ ០៤ ខេត្ត​ព្រះសីហនុ KOICA
សរុប = ៦៤នាក់/ស្រី ០១នាក់        

 តារាងបណ្តុះបណ្តាល-សិក្ខាសាលា-ទស្សនកិច្ច របស់មន្ត្រីរាជការនៅក្រៅប្រទេស ឆ្នាំ ២០១១

ល.រ ប្រភេទ​វគ្គ ឈ្មោះ​មន្ត្រី​ចូលរួម ភេទ ខ្លឹមសារ​វគ្គ រយៈពេល ប្រទេស អ្នក​ឧបត្ថម្ភ
ពីថ្ងៃ​ទី ខែឆ្នាំ ដល់​ថ្ងៃទី ខែឆ្នាំ
    P ប៉ុលចន្ថា Rural Community Development ១៣/០៦/១១ ០៣/០៧/១១ សាធារណរដ្ឋ​កូរ៉េ KOICA
                                                សរុប  = ០១នាក់ /  ស្រី = ០០នាក

៣.៦.ការងារ​គម្រោង/កម្មវិធី

កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​អង្គការ​យូ​នី​សេ​ហ្វ
-បានរៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក​លាង​សម្អាត​ដៃ ១៥តុលា (ក្រោម​ប្រធានបទ ដៃ​ស្អាត​ស​ង្រោះ​ជីវិត ) តាម​សហគមន៍ និង​សាលារៀន​ចំនួន០៩កន្លែង ដែលមាន​អាជ្ញាធរ ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ចំនួន ១,០៨០នាក់​ចូលរួម។
-បានរៀបចំ​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ ១៣ វិច្ឆិកា ២០១១ ( ក្រោម​ប្រធានបទ ភាពជា​ម្ចាស់​ក្នុងការ​លើកកម្ពស់​អនាម័យ​ជនបទ ) នៅ​វិទ្យាល័យ​ស្រែអំបិល ដែលមាន​អាជ្ញាធរ ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ចំនួន ១,២៨៩នាក់​ចូលរួម។

៤.បញ្ហា​ប្រឈម

-ខ្វះ​មន្ត្រី​ថ្នាក់ស្រុក

៥.ទិសដៅ​ការងារ​ឆ្នាំ ២០១១

-បន្តការងារ​ថែទាំ​ខួប និង​ប្រចាំ​ផ្លូវលំ​តាម​ទីជនបទ​ក្នុង​ខេត្ត
-បន្តការងារ​ជួសជុល និង​ជីក អណ្ដូង​លូ អណ្ដូងស្នប់​ជូន​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ក្នុង​ខេត្ត
-បន្ត​ផ្ដល់​សម្ភារៈ​សាងសង់​បង្គន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ក្នុង​ខេត្ត
-បន្ត​អប់រំ​ប្រជាពលរដ្ឋ​អំពី​សុខភាព និង​អនាម័យ
-បន្ត​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​អង្គភាព

៦.សេចក្ដីសន្និដ្ឋាន

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង បាន​ចូលរួម​អនុវត្ត​ដោយផ្ទាល់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់ រាជរដ្ឋាភិបាល ក៏ដូចជា​គោលដៅចម្បងៗរបស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​រដ្ឋបាល​ខេត្តកោះកុង ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក៏ដូចជា​នៅ​ទូទាំងប្រទេស​កាន់តែ​ខិតជិត​គ្នា ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ជនបទ​មានការ​ប្រែប្រួល​មុខមាត់​ថ្មី ស្ថិតក្នុង​ក្ដី​ស​ង្ឈឹ​ម។

ប្រធាន​មន្ទីរ

 

Scroll Up