របាយការណ៍​ប្រចាំត្រីមាស​ទី ១ ឆ្នាំ ២០១៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង
March 7, 2018 by Oudom SOK0

 

១.សេចក្ដី​ផ្ដើម

-ខេត្តកោះកុង​មាន​ផ្ទៃដី​សរុប​ចំនួន ១០ ០៤៥,៥៨គម។
-បែង​ចែកចេញជា ក្រុង ០១ មាន ០៣សង្កាត់ ស្រុក ០៦ មាន ២៦ឃុំ និង​ភូមិ ១១។
-មាន​ប្រជាជន​រស់នៅ​ចំនួន ២៦ ៤៥៤គ្រួសារ ស្មើនឹង ១២៦ ៥៧៩នាក់ ស្រី ៦២ ៦១២នាក់។ 

២.អំពី​ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង

២.១.អំពី​ការងាររដ្ឋបាល បុគ្គលិក

-បច្ចុប្បន្ន​មន្ទីរ​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​ចំនួន ១៨ នាក់
-ប្រុស​ចំនួន ១៧ នាក់
-ស្រី​ចំនួន ០១ នាក់
-មន្ត្រី​ស្ថិតនៅ​ក្រៅ​ក្របខណ្ឌ​ដើម ចំនួន ០១ នាក់

២.២.ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ

គិត​ជា​លាន​រៀល

ជំពូក បរិយាយ ស្ថានភាព​ឥណទាន បណ្ដា​ខែ​មុន ចំណាយ​ក្នុង​ខែ ចំណាយ​បូក​យោង សមតុល្យ
៦០ ការទិញ ៤៧ ០០០ ០០០ ៥ ៦៤៨ ០០០ ៤១ ៣៥២ ០០០
៦១ សេវា​ខាងក្រៅ ១៩១ ៥០០ ០០០ ៥០០ ០០០ ១៩១ ០០០ ០០០
៦២ សេវា​ខាងក្រៅផ្សេងៗ ១១១ ១០០ ០០០ ៦ ៣០២ ០០០ ១០៤ ៧៩៨ ០០០
៦៤ បន្ទុក​បុគ្គលិក ១៨០ ៩០០ ០០០ ៣៥ ៩៦៦ ៨៨០ ១៤៤ ៩៣៣ ១២០
  សរុប​រួម ៥៣០ ៥០០ ០០០ ៤៨ ៤១៦ ៨៨០ ៤៨២ ០៨៣ ១២០

២.៣.ការងារ​ផែនការ

២.៤.ការងារ​អធិការកិច្ច

-បានទទួល​គណៈប្រតិភូ​អាជ្ញាធរ​សវនកម្ម​ជាតិ ចុះមក​ប្រមូល​ព័ត៌មាន ដើម្បី​រៀបចំ​ផែនការ​សវនកម្ម និង​ធ្វើ​សវនកម្ម​នៅ​ខេត្តកោះកុង សម្រាប់​ការិយបរិច្ឆេទ ២០១៣ និង​ឆ្នាំ​ពាក់ព័ន្ធ (០៤/០២/២០១៤)។

២.៥.ការងារ​ទំនាក់ទំនង​សាធារណៈ

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​ប្រជុំ​លើក​ទី ២ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បី​ពិនិត្យ និង​ឆ្លង​ផែនការអភិវឌ្ឍន៍​សាខា ឆ្នាំ ២០១៤ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកោះកុង (០៦/០១/២០១៤ )។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី សម្ភោ​ធ​បើក​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ផលិតផល’ OTOP” របស់​ខេត្ត កោះកុង-ត្រាត លើក​ទី៣ ឆ្នាំ២០១៤ នៅ​សួនច្បារ​គល់ស្ពាន​កោះកុង (០៦/០១/២០១៤ )។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប(លោក​សួស លឿ អនុប្រធាន​មន្ទីរ )ចូលរួម​ប្រជុំ​គណៈកម្មាធិការ​បុណ្យជាតិ អន្តរជាតិ និង​ពិធី​ផ្លូវការផ្សេងៗរបស់​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​មិ​ទ្ទិញ​អបអរសាទរ​ខួប អនុស្សាវរីយ៍​លើក​ទី ៣៥ ទិវា​ជ័យជំនះ ៧មករា នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (០៦/០១/១៤ )។
-បាន​បញ្ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ចំនួន ១៥រូប ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣៥ ទិវា​ជ័យជំនះ ៧មករា នៅ​ទីលាន​បាល់ទាត់​ខេត្តកោះកុង (០៩/០១/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ )ចូលរួម​ប្រជុំ​សាមញ្ញ​លើក​ទី ៤៨ របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (១៥/០១/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សយ សុវណ្ណ​រដ្ឋ ប្រធានការិយាល័យ​គណ​នេ​យ្យ និង​ហិរញ្ញវត្ថុ) ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្ដីពី ការអនុវត្ត​ច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ ២០១៤ នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ( ១៧/០១/២០១៤ )។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ )ចូលរួម​សន្និបាត​វាយតម្លៃ​ការងារ​អប់រំ​យុវជន និង​កីឡា​ខេត្តកោះកុង សម្រាប់​ឆ្នាំ​សិក្សា ២០១២-២០១៣ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤ នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកោះកុង (២០/០១/២០១៤ )។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ )ចូលរួម​ប្រជុំពិភាក្សា ស្ដីពី​ការបង្កើត​គម្រោង​អភិវឌ្ឍន៍​ភូមិ​ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ក្រោម​ជំនួយ​របស់​ព្រះរាជាណាចក្រ​ថៃ នៅ​សាលាឃុំ​ពាម​ក្រសោប (២២/០១/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប(លោក​ខាត់ ចាន់​បុល ប្រធានការិយាល័យ​ថែទាំ​សុខភាព​ជនបទ) ចូលរួម​ប្រជុំ​ប្រចាំ​ខែមករា របស់ គ.ក.ស.ក. នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២៤/០១/១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ ) ចូលរួម​ប្រជុំ​ស្ដីពី​ការរៀប ចំ​របាយការណ៍​សន្និបាត​បូកសរុប​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី ១ (២០០៩-២០១៤) និង របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៣ និង​ទិសដៅ​បន្ត​ឆ្នាំ ២០១៤ របស់​រដ្ឋបាល​ខេត្តកោះកុង នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (០៧/០២/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ)ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការបង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្តកោះកុង នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង ( ១៧/០២/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប(លោក​ខាត់ ចាន់​បុល ប្រធានការិយាល័យ​ថែទាំ​សុខភាព​ជនបទ) ចូលរួម​ប្រជុំ​ប្រចាំខែ​កុម្ភៈ របស់ គ.ក.ស.ក.នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (១៨/០២/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ) ចូលរួម​ប្រជុំពិភាក្សា​ពិនិត្យ​លទ្ធភាព​រៀបចំ​បង្កើត គណៈកម្មាធិការ​សកម្ម​ភាព​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (ស.ផ.ស) នៅ​ខេត្តកោះកុង ( ២០/០២/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប(លោក​សៅ សុគន្ធវារី ប្រធាន​មន្ទីរ)ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពី​ការអភិវឌ្ឍន៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង អាណត្តិ​ទី ៤ នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង (២៨/០២/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ )ចូលរួម​ប្រជុំ​ស្ដីពី​ការពិនិត្យ​ឡើងវិញ​លទ្ធ​ផល​សម្រេចបាន និង​ការរៀបចំ​ផែនការ​ឆ្នាំ ២០១៤-២០១៥ សម្រាប់​អនុវត្ត​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​អង្គការ យូ​នី​សេ​ហ្វ នៅ​សណ្ឋាគារ Dara Airport Hotel រាជធានី​ភ្នំពេញ (០៤-០៥/០៣/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប(លោក សួស លឿ អនុប្រធាន​មន្ទីរ)ចូលរួម​ប្រជុំ​គណៈកម្មាធិការ គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ដើម្បី​រៀបចំ​ធ្វើ​សំណើសុំ​ប្រទានកម្ម សុំ​អនុប្រយោគ និង​រៀប​ចំបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នៅ​ថ្នាក់​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង(០៥/០៣/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក ខាត់ ចាន់​បុល ប្រធានការិយាល័យ ថែទាំ​សុខភាព ជនបទ លោកស្រី អោម ដាវី អនុប្រធាន​ការិយាល័យ គណនេយ្យ និង​ហិរញ្ញវត្ថុ) ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី ១០៣ ទិវា​អន្តរជាតិ​នារី ០៨មីនា ឆ្នាំ ២០១៤ នៅ​សាល​មហោស្រព​ខេត្ត (០៦/០៣/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ ) ចូលរួម​ពិធី​សម្ភោ​ធ​រូប បុស្បុក​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ក្រោម​អធិបតីភាព​ឯកឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង (០៨/០៣/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក​សៅ សុគន្ធវារី ប្រធាន​មន្ទីរ) ចូលរួម​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី ១១ អាណត្តិ​ទី ១ របស់​ក្រុមប្រឹក្សា​ខេត្ត ស្ដីពី​ការពិនិត្យ និង​អនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី ១ និង​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៤ របស់​រដ្ឋបាលខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (១០/០៣/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ឃុ​ត ថា​ន់​ណា​រក្ស ប្រធានការិយាល័យ អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច )ចូលរួម​ទិវា​វប្បធម៌​ជាតិ ០៣មីនា លើក​ទី ១៦ ឆ្នាំ ២០១៤ នៅ​សាល​មហោស្រព​ខេត្ត (១១/០៣/២០១៤ )។
-បាន​បញ្ជូន​លោក​ប្រធាន អនុប្រធាន មន្ទីរ និង​ប្រធានការិយាល័័យ​ចំនួន ១០រូប ចូលរួម​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ (១២/០៣/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០៣រូប ( លោក សួស លឿ អនុប្រធាន​មន្ទីរ លោក ឯក សំ​អូន និង លោក ចាប ឈាន មន្ត្រី ) ចូលរួម​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី ១ និង​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៤ របស់​រដ្ឋបាល​ខេត្តកោះកុង នៅ​សាល​មហោស្រព​ខេត្ត (១២-១៣/០៣/២០១៤ )។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក​សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោក​ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ)ចូលរួម​ប្រជុំពិភាក្សា ស្ដីពី​ដំណើរការ​គម្រោង​ឥណទាន​ជនបទ​សហការ​ជាមួយ​អង្គការ​រ៉ា​ឆា ក្រោម អធិបតីភាព​ឯកឧត្ដម ហាប់ អូ​ម៉ាលី អនុរដ្ឋលេខាធិការ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ (១៧/០៣/១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប(លោក​ខាត់ ចាន់​បុល ប្រធានការិយាល័យ​ថែទាំ​សុខភាព​ជនបទ) ចូលរួម​ប្រជុំ​ប្រចាំ​ខែមីនា របស់ គ.ក.ស.ក.នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២០/០៣/២០១៤)។ -បាន​បញ្ជូន​មន្ត្រី ចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ) ចូលរួម​ប្រជុំ​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត កោះកុង (២១/០៣/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ ) ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្តកោះកុង ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស និស្សិត​ក្រីក្រ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​សាល​មហោស្រព​ខេត្តកោះកុង (២២/០៣/២០១៤)។

៣.សកម្មភាព​តាម​វិស័យ

៣.១.ការងារ​ផ្លូវលំ​ជនបទ

-គណៈកម្មាធិការ​អន្តរក្រសួង (ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ )ចុះ​ត្រួតពិនិត្យ វាយតម្លៃ​បញ្ចប់​សុពលភាព​ការងារ​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប ចំនួន ០៤ខ្សែ ប្រវែង​សរុប ១២.៨០០ម៉ែត្រ និង​សាងសង់​លូ​ថ្មី ចំនួន០៣កន្លែង ស្ថិតនៅក្នុង​ឃុំ​ជ្រោយ​ស្វាយ ឃុំ​បឹង​ព្រាវ និង​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង។
-ចុះ​ធ្វើ​បច្ចុប្បន្នភាព ទិន្នន័យ​ផ្លូវ​ជនបទ បាន​ចំនួន ០៤ខ្សែ។

៣.២.ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ

-ចុះ​សិក្សា​ទីតាំង​សាងសង់​អណ្ដូង​លូ ចំនួន ១០កន្លែង នៅក្នុង​ឃុំ​បឹង​ព្រាវ ឃុំ​ស្រែអំបិល និង​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ( ១៣-១៧/០១/២០១៤ )។
-ចុះ​សិក្សា​ទីតាំង​ជួសជុល​អណ្ដូង​លូ ចំនួន ៦០កន្លែង នៅក្នុង​ឃុំ​បឹង​ព្រាវ ស្រែអំបិល ដង​ពែង ជីខ​លើ និង​ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល។

៣.៣.ការងារ​ថែទាំ​សុខភាព​ជនបទ

-ចុះ​តាមដាន និង​ជម្រុញ​ការងារ​សាងសង់​បង្គន់​អនាម័យ ភូមិ​សាលា​ម្នាង ភូមិ​ផ្លោង ភូមិ​ជ្រោយ ឃុំ​បឹង​ព្រាវ ភូមិ​ឈើ​នាង ភូមិ​ភ្នំ​ស្រឡៅ និង​ភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ចំនួន ០១លើក។

៣.៤.ការងារ​បណ្ដុះបណ្ដាល 

ក.សិក្ខាសាលា

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០៤រូប (លោក​សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោក​សួស លឿ អនុប្រធាន​មន្ទីរ លោក​ម៉ែន ផល្លី ប្រធានការិយាល័យ​ផ្លូវ​ជនបទ លោក​ពូន សុខ​ហឿន មន្ត្រី)ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បូកសរុប​លទ្ធផល​ការងារ​រៀបចំ​បញ្ជីសារពើភ័ណ្ឌ និង​មូលដ្ឋាន​ទិន្នន័យ​ផ្លូវ​ជនបទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០១៣ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី (២៧/០១/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ទិ​ត្យ សុភាព ប្រធានការិយាល័យ ផែនការ និង​ស្ថិតិ) ចូលរួម​សិក្ខាសាលា ស្ដីពី​ការកសាង​ផែនការ​ត្រៀម​បម្រុង ឆ្លើយតប​គ្រោះអាសន្ន នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង ( ០៤/០២/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក​សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ការចាប់ផ្ដើម​អនុវត្ត​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី ៨ ខេត្តកោះកុង នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (០៦/០៣/២០១៤)។
-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក​សួស លឿ អនុប្រធាន​មន្ទីរ )ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ២០១៤-២០២៣ នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ (២៥-២៦/០៣/២០១៤)។

ខ.វគ្គ​បណ្ដុះបណ្ដាល

៣.៥.ការងារ​អភិវឌ្ឍន៍​សហគមន៍

៣.៦.ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

គម្រោង​ឥណទាន​សហគមន៍​ខ្នាតតូច​គាំទ្រ​សុខភាព​សហគមន៍ ឆ្នាំ ២០១៤ វគ្គ ៥

-សកម្មភាព​ផ្តល់ប្រាក់​កម្ចី មាននៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ចំនួន ២សង្កាត់ ស្រុក​មណ្ឌលសីមា​ចំនួន ២ឃុំ សរុប​ចំនួន ០៩ភូមិ សរុប​អ្នក​ខ្ចី​មាន​ចំនួន ១០៥គ្រួសារ ចែកជា ១១២ក្រុម។
-ប្រាក់​ដើម​សរុប ចំនួន ៣២៧.០០០.០០០រៀល

៣.៧.ការងារ​គម្រោង/កម្មវិធី

កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ក្រោម​ជំនួយ​ហិរញ្ញប្បទាន របស់​អង្គការ​យូ​នី​សេ​ហ្វ

-ធ្វើ​ផែនការ​សកម្មភាព​ការងារ​ត្រីមាស​ទី ១ ឆ្នាំ ២០១៤ ជូន ឯកឧត្ដម​រដ្ឋលេខាធិកា​រ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​ថ្នាក់ជាតិ។

 

Scroll Up