របាយការណ៍សម្រាប់ ត្រីមាសទី១ ឆ្នាំ ២០១៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
March 7, 2018 by Oudom SOK0

 

I.សេចក្តី​ផ្តើម

ខេត្ត​បន្ទាយ​មាន​ជ័យ ជា​​ខេត្ត​​មួយ​ស្ថិតនៅ​ភាគ​​ពាយ័ព្យ​​នៃ​​ប្រទេស​​កម្ពុ​ជា​មាន ៖ផ្ទៃ​ដី​​សរុប ៦ ៦៧៩គីឡូម៉ែត្រក្រ​ឡា​។ ស្រុកនិង ក្រុងដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​គឺ៖ស្រុក​ម៉ាឡៃ ,ក្រុង​ប៉ោយប៉ែត ,ស្រុក​អូរជ្រៅ ,ស្វាយចេក និង ថ្មពួកមាន​ប្រវែង​សរុប​១៥៣,៦៣០គ.ម។ខេត្ត​ចែកចេញជា ៖

– ស្រុក​ចំនួន០៧និង​ក្រុង​ចំនូ​ន០២ (ក្រុង​សិរិ​សោភ័ណ និង ក្រុង​ប៉ោយប៉ែត )

– ឃុំចំនួន​៥៥និងសង្កាត់​ចំនួន ១០​ (គិតទាំងសង្កាត់ផ្សារកណ្តាលរបស់​ក្រុង​ប៉ោយប៉ែត​បង្កើត​ថ្មីក្នុងឆ្នាំ២០១១)

– ភូមិ​ចំនួន ៦៦៦ភូមិ (គិត​ទាំង​ភូមិ​បង្កើត​ថ្មី​និង ភូមិ​មិនទាន់​ទទួលស្គាល់​ជា​ផ្លូវការចំនួន២៤ភូមិ )

– ប្រជាជន​សរុប ១៦០,៨៦៣​គ្រួសារមនុស្ស​រាយ​ ៧២៣,៦៤៧នាក់ក្នុងនោះ​ស្រី ៣៦៦,២៩៦នាក់​ ដង់ស៊ីតេ ១០៨នាក់/គីឡូម៉ែត្រ​ការ៉េ ប្រជាពលរដ្ឋ​១៨ឆ្នាំ​ឡើង​មាន ៤១៩,៩៨៤នាក់ ក្នុងនោះ​ស្រី ២១៨,២៣២នាក់។

II.ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត

.ការងាររដ្ឋបាលៈ

ស្ថានភាព​មន្ទី​រៈ

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ លាតសន្ធឹង​លើផ្ទៃដី ៦ ,៨៤២៥ហិកតា ព័ទ្ធដោយរបងថ្មជុំវិញ។ មានអាគារ ចំនួន១៦ខ្នង ដែល​សាងសង់​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល​និង​ជំនួយ​ឧបត្ថម្ភរបស់អង្គការ UNDP/CARERE, ILO, NPA, OCKENDEN និងដោយ​គម្រោង NRDP។​​ មាន​ស្រះ​ទឹក​មួយ​ទំហំ (៨៥ម​x៤៥ម) មាន​ដី​ដែល​ អាចធ្វើស្រែបាន ប្រមាណ ១ហិកតា ​និង​ដី​សម្រាប់ដំណាំរួមផ្សំ​ប្រមាណ ២ហិកតា។ មាន​រោង​បាយ​រួម អាគារ​សម្រាប់​ បុគ្គលិក​មកពី​ចម្ងាយ​​​​​ស្នាក់នៅ​ និង មាន​រោង​ចិញ្ចឹមសត្វ​អាចអោយ​បុគ្គលិក​ចិញ្ចឹម សម្រួល​ដល់​ជីវភាព​រស់នៅ​បាន។ មន្ទីរ​បាន​ចិញ្ចឹម​ត្រី​ ដាំចេក ​ ឈើ​ហូប​ផ្លែ​ និង ​ឈើ​យក​ម្លប់មួយចំនួន​មានបេងជាដើម ។

ស្ថានភាព​របស់​បុគ្គលិកមន្ត្រីរាជកា​រៈ

+លើ​ការងារ​គ្រប់គ្រង​និង​ដឹកនាំមន្ទីរ​មានៈ

– ថ្នាក់ដឹកនាំ​ចំនួន ៨រូប (ប្រធាន​មន្ទីរ និង អនុប្រធាន​មន្ទីរ ៧រូប )

​​​ ​ – ការិយាល័យ​ជំនាញ​មាន​​ ១០ការិយាល័យ

– ការិយាល័យអភិវឌ្ឍន៍ជនបទ​ក្រុង​ចំនួន ២ និង ស្រុកចំនួន៦ (ខ្វះស្រុកម៉ាឡៃ​)

+ចំនួន​មន្ត្រីរាជការ​សរុបៈ មន្ត្រីរាជការ​ក្របខ័ណ្ឌ​មាន​ចំនួន ៤១នាក់​ ក្នុងនោះ៖

– ប្រុស ៣៥នាក់
– ស្រី ០៦នាក់
– ចំនួន​ប្រពន្ធ ២៤នាក់
– ចំនួន​កូន ៣៨នាក់

– ចំនួន​មន្ត្រីរាជការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌៈ គ្មាន

– ចំនួន​មន្ត្រីរាជការ​ផ្ទេរ​ចូលៈ​ គ្មាន
– ចំនួន​មន្ត្រីរាជការ​ផ្ទេរចេញៈ គ្មាន

– ចំនួន​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មីៈ គ្មាន
– ចំនួន​មន្ត្រីរាជការ​បាន​តម្លើងថ្នាក់​និងកម្រិតប្រាក់បំណាច់មុខងារៈគ្មាន

– ចំនួន​មន្ត្រីរាជការ​ស្នើសុំតែងតាំងតម្លើងឋានៈ គ្មាន

– ចំនួន​មន្ត្រីរាជការ​ទទួលមរណៈភាពៈ គ្មាន
– ចំនួន​មន្ត្រីរាជការ​សហការ​និង​ជា​ដៃគូ​ជាមួយ​គំរោងអង្គការ​នានាៈចំនួន២៧នាក់​ក្នុងនោះ​ស្រី ០២នាក់

– ចំនួនបុគ្គលិក​ជាប់កិច្ចសន្យានិងបុគ្គលិក​អ​ណ្តែ​តៈ យោងប្រកាសលេខ ០៦៤/១៣ កអជ.ប្រក ចុះថ្ងៃទី១៩ ខែ មីនា

ឆ្នាំ២០១៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា និងពលករអណ្តែតឆ្នាំ ២០១៣ ចំនួន ១៥នាក់ៈ

– បុគ្គលិក​ជាប់កិច្ចសន្យា ០៧នាក់ ក្នុងនោះ​ ស្រី០១នាក់
– បុគ្គលិក​អណ្តែត ០៨នាក់ ក្នុងនោះ ​ស្រី ០២នាក់

* លោក ហង់ វុតថូ បុគ្គលិក​ជាប់កិច្ចសន្យាបានសុំលាឈប់ពីការងារចាប់ពីខែមករា ឆ្នាំ២០១៣ ។

ការងារ​គណនេយ្យ និង ហិរញ្ញវត្ថុ

លរ ​​បរិយាយ ផែនការថវិកា ចំណាយ សមតុល្យ
-ថវិកាសម្រាប់ដំណើរការមន្ទីរ ១០០៥.១០០.០០០រ ៦៨.២៦២.៩២០រ ៩៣៦.៨៣៧.០៨០រ

ការងារ​ផែនការ ស្ថិតិៈ

– MAPUរៀបចំសិក្ខាសាលាកំណត់ចំការមីនអាទិភាព​ឆ្នាំ ២០១៤

– ចូលរូមជាមួយសាលាខេត្តឆ្លងពង្រាងផែនការវិនិយោគខេត្ត៣ឆ្នាំរំកិល២០១៣-២០១៥

– MAPUចុះសិក្សាចំការមីនឆ្នាំ ២០១៤លើស្រុកគោលដៅ ។

ការងារ​សវនកម្ម​និង​អធិការ​កិ​ច្ចៈ ​

– មន្ទីរបានធ្វើសំណើលេខ០៧៨/១៣ចុះថ្ងៃទី០៧-០៣-២០១៣ស្នើសុំគណៈកម្មការPEACចុះត្រួតពិនិត្យលើ គម្រោងថែទាំខួបផ្លូវ ៣ខ្សែ ប្រវែង ២៣,៣គម ។

ការប្រជុំផ្សេងៗនិង​ទំនាក់​ទំនង​សាធារណៈ

* រៀបចំសំណើសុំគ្រឿងឥស្សរិយយសជូនមន្រ្តីរាជការឆ្នាំ២០១៣ចំនួន ៤នាក់ក្នុងនោះស្រី ២នាក់

* ផ្តល់ជូនក្រសួងនូវទិន្នន័យតម្រូវការក្របខ័ណ្ឌថ្មី​បុគ្គលិកជាប់កិច្ចសន្យា ពលករអណ្តែតសម្រាប់ឆ្នាំ២០១៤

-ទទួល​លិខិត​ចូល​ចាប់ពី​លេខ ០ ដល់ ៨៣ ចំនួន ៨៣ លិខិត​ចូល
– លិខិតចេញ​​ ចេញ​លិខិត​ពី​លេខ០ ដល់ ៩៤ ចំនួន ៩៤លិខិត​ចេញ

– បញ្ជូនលិខិតទៅតាមមន្ទីរ ស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និង អង្គការនានា ៧៥ ​លិខិត

– ចុះ​បេសកកម្ម​តាម​មូលដ្ឋាន ​ ៤៨លើក
– ចូលរួម​ប្រជុំ​នៅ​ក្រសួង ៦លើក
– ចូលរួម​ប្រជុំ​នៅ​សាលាខេត្ត ១៥លើក
– ចូលរួម​ប្រជុំ​ជាមួយ​មន្ទីរ-អង្គការ​នានា ១២លើក

– ចូលរួមបើកការដ្ឋាននិងសម្ពោធសមិទ្ធិផលនានា ៥លើក

– ចូលរួមប្រជុំការងារUNICEFនៅ ២លើក

– ប្រជុំបូកសរុបការងារឥណទានជនបទឆ្នាំ២០១២​​​ ​​​​ ២លើក

– ចូលរួមក្នុងការបិទផ្សាយនិងប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លី ៩លើក

– ចូលរួមប្រជុំការងារគ្រឿងញៀន ២លើក

– ចូលរួមប្រជុំការងារយេនឌ័រ ​​ ១លើក

– ចូលរួមប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ការងារស្រ្តីនិងកុមារ ២លើក

– ចូលរួមប្រជុំពិភាក្សាការងារជាមួយអង្កការដៃគូ ២អង្គការ

– ចូលរួមប្រជុំការងារគ្រោះមហន្តរាយខេត្ត ២លើក ។
III-សកម្មភាព​ការងា​រៈ

ការងារ​ផ្លូវលំ​ជ​នប​ទៈ (តារាង​ភ្ជាប់​ជូន​លេខ ០១)

– ជួសជុលនិងក្រាលគ្រួសផ្លូវ ២ ខ្សែ ប្រវែង ៣៧ គ.ម របស់គម្រោងPRGOអនុវត្តដោយMRD:

* ពីឃុំស្រះជីកទៅឃុំស្ពានស្រែង ក្នុងស្រុកភ្នំស្រុក ១ខ្សែ ប្រវែង ១៥,៧ គ.ម

* ពីឃុំជប់វារីទៅឃុំំពន្លៃក្នុងស្រុកព្រះនេត្រព្រះនិងភ្នំស្រុក ១ខ្សែ ប្រវែង ២១,៣ គ.ម

– ចុះសិក្សា និង ត្រៀមដំណើរការសាងសង់ផ្លូវក្នុងគម្រោងកេតសាណាដែលបានដេញថ្លៃរួចនៅMRD

– បន្តចុះ TOPO និងធ្វើការវាស់វែងផ្លូវ ៤ខ្សែ ក្នុងគម្រោងសាច់ប្រាក់ពលកម្ម ។

ការងារផ្គត់ផ្គង់ទឹកជនបទៈ (តារាងជូនភ្ជាប់លេខ​២)

ការងារ​អប់រំ អនាម័យ​សុខភាព​បឋមៈ (តារាង​ភ្ជាប់​ជូន​លេខ ០៣ )

– ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៣ ក្រុមបច្ចេកទេសថ្នាក់ខេត្តការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជន បទតាមសាលា

រៀន​និងសហគមន៍ បានរៀបចំការប្រជុំបូកសរុបលទ្ធផលសម្រេចបានឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣ ដោយ

មានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាល ដែលអនុវត្តកម្មវិធីទឹកនិងអនាម័យក្នុងខេត្តបន្ទាយមានជ័យ ។

ការងារ​អភិវឌ្ឍន៍​សហគមន៍ៈ​​​​​ (តារាង​ភ្ជាប់​ជូន​លេខ០៤)

– យោងសេចក្តីសំរេចរបស់ខេត្ត អនុប្រធានមន្ទីរនិងមន្រ្តីសហគមន៍១នាក់ចុះជាមួយក្រុមការងារយុវជនស្ម័គ្រ​ ចិត្ត ​ធ្វើការ​វាស់​វែងដីជូនប្រជាពលរដ្ឋនៅឃុំគោករមៀត និង ឃុំបន្ទាយឆ្មារ ក្នុងស្រុកថ្មពួកតាំងពីដើមខែ កក្កដាឆ្នាំ២០១២​។

– ចំនួនភូមិ មានគអភ ៦៦៤ភូមិ មានសមាជិកសរុប ៥ ៤៣០នាក់ក្នុងនោះស្រី​ ១ ១៩១នាក់ លើចំនួនភូមិ​ សរុប ៦៦៦ភូមិ (ការបំបែកភូមិថ្មីនៅក្នុងសង្កាត់កំពង់ស្វាយរបស់ក្រុងសិរីសោភ័ណ)​។ គ.អ​.ភ ដែលបាន ទទួលការបណ្តុះបណ្តាលត្រីមាសទី១ ឆ្នាំ២០១៣​ក្រោមការជួយគាំទ្រថវិកាពីអង្គការ​ទស្សនៈពិភពលោក មានៈ

លរ ស្រុក-ក្រុង ឃុំ-សង្កាត់ ចំនួនភូមិ សរុបគអភ គអភស្រ្តី ចំនួនវគ្គ ថវិកាគាំទ្រ
ព្រះនេត្រព្រះ បុស្បូវ ១១ ៥០ ១៣ World Vision
ភ្នំស្រុក ស្ពានស្រែង-ភ្នំដី ២៥ World Vision
    ណាំតៅ ២៣ World Vision
ថ្មពួក គោកកឋិន ១១ ៦១ World Vision
    ភូមិថ្មី ៣៣ ១៤ World Vision
    គំរូ ៤៣ ១០ World Vision
  ៣ស្រុក ៦ឃុំ ៤៧ភូមិ ២៣៥ ៥៥ World Vision

ការងារ​បណ្តុះបណ្តាល និង អភិវឌ្ឍន៍​ធនធាន​មនុ​ស្សៈ (តារាង​ភ្ជាប់​ជូន​លេខ ០៥ )​

+បន្តការសិក្សាបន្ថែមនៅតាមសកលវិទ្យាល័យៈ

– ថ្នាក់អនុបណ្ឌិតៈ ២នាក់ក្នុងនោះស្រី០នាក់

* លោក ស៊ុន ឈៀវ អនុប្រធានការិយាល័យផែនការនិងស្ថិតិ
* លោក សាន ពិសិដ្ឋ មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ

– ថ្នាក់បរិញ្ញាប័ត្រៈ ៣នាក់ ក្នុងនោះស្រី ២នាក់

* អ្នកស្រី សុខ សាម៉ុន អនុប្រធានការិយាល័យគណៈនេយ្យនិងហិរញ្ញវត្ថុ

* អ្នកស្រី កែវ ពេជ្ជតា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍

* លោក សៅ វ៉ា ប្រធានការិយាល័យជនជាតិភាគតិច ។

+លើការងារ​បណ្តុះបណ្តាល និង អភិវឌ្ឍន៍​ធនធាន​មនុ​ស្ស មានៈ

-​ ការងារ​សិក្ខាសាលាៈ ៨លើក អ្នកចូលរួម ១៤នាក់ ក្នុងនោះស្រី ២នាក់ រយៈពេល ១៣ថ្ងៃ។
– ការងារ​បណ្តុះបណ្តាលៈ ៥លើក អ្នកចូលរួម ៨នាក់ ក្នុងនោះស្រី ២នាក់ រយៈពេល ១០ថ្ងៃ។

មន្ទីរបានធ្វើសិក្ខាសាលានិងបណ្តុះបណ្តាលដល់ៈ

* គណៈកម្មការឥណទានគាំទ្រសុខភាពសហគមន៍ ១លើក រយៈពេល១ថ្ងៃ មានអ្នកចូលរួម ២១នាក់/ស្រី៦នាក់

* អប់រំពីទឹកនិងអនាម័យតាមសាលារៀន(គ្រូនិងសិស្ស) ១លើក រយៈពេល១ថ្ងៃ អ្នកចូលរួម ៣២នាក់/ស្រី១៣នាក់

* ការរៀបចំផែនការសុវត្ថិភាពទឹកថ្នាក់ឃុំ ១លើក ១ថ្ងៃ អ្នកចូលរួម ១៩ នាក់/ស្រី៣នាក់និងថ្នាក់ភូមិ ១លើក

១ថ្ងៃ អ្នកចូលរួម ១៣ នាក់/ ស្រី៨នាក់

ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជន​ប​ទៈ (តារាង​ភ្ជាប់​ជូន​លេខ ០៦​ )

ការងារ​ឥណទាន​ជ​នប​ទគាំទ្រសុខភាពសហគមន៍ៈ

លរ មណ្ឌលសុខភាព ឈ្មោះភូមិ ចំនួនក្រុម ចំនួនសមាជិក ទុនបានទម្លាក់
សរុប  

 

 

 

បត់ត្រង់

 

 

កោះពងសត្វ

 

ម្កាក់

កំពង់ស្វាយ

បត់ត្រង់តូច

បត់ត្រង់ធំកើត

ព្រែកជីក

ស្នាយដង្គត់

តាសុខ

បែកចាន

កងវ៉ា

ពង្រ

សូភី

ភ្នំកន្តួត

១៣

១១

១៧

១១

១៨

៤១

២៩

២៥

២០

១១

២២

៥១

៥៤

៣៥

៧៦

៤១

៣៦

២៨

២២

១១

២២

៦២

៥៨

៣៤

៩៤

៣០ ៩០០ ០០០រ

២៨ ៣០០ ០០០រ

២២ ៤០០ ០០០រ

១៦ ៤០០ ០០០រ

៥ ២០០ ០០០រ

១៤ ៤០០ ០០០រ

៤៩ ១៥០ ០០០រ

៤២ ៧០០ ០០០រ

៣១ ២០០ ០០០រ

៧២ ៤៩៥ ០០០រ

  ១០ភូមិ ៦៨ក្រុម ៥០ ៣៦៤ ៤១៤ ៣១៣ ១៤៥ ០០០រ

* ប្រមូលការប្រាក់ក្នុងខែបាន១០០% ចំនួន ១០ ៧៨៦ ៤០០រៀល

* សមាជិកសងដើមរំលោះ ចំនួន ១ ៣៥៥ ០០០រៀល ។

.ការងារ​ជនជាតិ​ភា​គតិ​ចៈ

– ខេត្ត​មាន​ជនជាតិ​កួយ​ រស់នៅក្នុង​ភូមិ​ចំនួន០២គឺ​ ភូមិ​ជ្រាប់​ចាស់ និង ​ភូមិ​ជ្រាប់​ថ្មី ក្នុង​ឃុំ​ជប់​វា​រី ស្រុកព្រះនេត្រព្រះ ចំនួន ៤១០ គ្រួសារ មនុស្ស​រាយ​ចំនួន ២ ០៤៤ នាក់ ​ក្នុងនោះ​ស្ត្រី ១ ០០៧ នាក់ (ទិន្នន័យខែ វិច្ឆិកាឆ្នាំ២០១២):

* ភូមិជ្រាប់ចាស់ៈ សរុប ២២១ គ្រួសារ មនុស្សរាយ ១ ០៨៩នាក់ ក្នុងនៅស្រី ៥៤៦នាក់

* ភូមិជ្រាប់ថ្មីៈ សរុប ១៨៩ គ្រួសារ មនុស្សរាយ ​​​ ៩៥៥ នាក់ ក្នុងនៅស្រី ៤៦១នាក់ ។

.ការងារ​យេនឌ័​រៈ

– ទិវានារីអន្តរជាតិ ៨ មីនា ២០១៣ មន្ទីរបានប្រារព្វពិធីសំណេះសំណាល ដែលមានការ ចូលរួមពីមន្រ្តីរាជការចំនួន

២៤នាក់ ក្នុងនោះស្រី ១០នាក់ (គិតទាំងមន្រ្តីNGO,s និងទីប្រឹក្សាគម្រោង) ។ ក្នុងពិធីសំណេះសំណាលនេះ មន្ទីរបាន លើកឡើងពីការខិតខំយកចិត្តទុកដាក់លើការងារយេនឌ័រ ដូចជាខិតខំតម្លើងឋានៈ ការស្នើសុំ គ្រឿងឥស្សរិយយស និង បង្កអោយមន្រ្តីរបស់យើងជាស្រ្តីបានចូលរួមក្នុងសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលខ្លីៗជាដើម ក្នុងទិវានារីអន្តរជាតិ ៨ មីនា ២០១៣នេះដែរ មន្ទីរបានលើកទឹកចិត្តដល់ស្រ្តី ដោយផ្តល់ថវិកាចំនួន ១៥០ ០០០ រៀល ក្នុងម្នាក់ៗសំរាប់​ទិញ វត្ថុអនុស្សាវរីយ៍ទៅតាមការពេញចិត្តរបស់សាមីខ្លួនផងដែរ។

– ថ្ងៃទី ១៣-១៤ /០៣/២០១៣ លោកស្រី​ហ៊ឹម សុខុម ទទួលការងារយេនឌ័រ និងជាសមាជិក នៃគណៈកម្មាធិការពិ​គ្រោះយោបល់ការងារស្រ្តីនិងកុមារ បានសហការជាមួយមន្រ្តីគម្រោងផ្គត់ផ្គង់ទឹកនិងអនាម័យជនបទទី២ ចុះប្រជុំផ្សព្វ ផ្សាយពីការរៀបចំផែនការទឹកសុវត្ថិភាពនៅឃុំបុស្បូវ ដល់ភូមិទាំង ១៧ ដែលមានអ្នកចូលរូមសរុប៣២នាក់​ ក្នុងនោះ​ស្រី ១១នាក់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តីនិងកុមារ ។ ថ្ងៃទី ២០/០៣/២០១៣ ចុះអប់រំ​លោក គ្រូ-អ្នកគ្រូសិស្សានុសិស្ស៥សាលាក្នុងឃុំណាំតៅពីទឹកនិងអនាម័យអ្នកចូលរួម៣២នាក់ក្នុងនោះស្រី ១៣ នាក់។

.ការងារ​អង្គការក្រៅរដ្ឋាភិបាលៈ

– អង្គការ CHRD បានផ្តល់ធុងចំរោះ១៩ (ចំណុះ៦០លីត្រ )និង ស្នប់បូមទឹកចំនួន១សម្រាប់ នៅពេលដែលមានការ ជម្លៀសគ្រួសារប្រជាពលរដ្ឋរងការប៉ះពាល់ទៅដាក់តាម ទីទួលសុវត្តិភាពនៅពេល មានគ្រោះទឹកជំនន់​ ។

– អង្គការ សាម៉ារីតាន់ បានអញ្ជើញមន្រ្តីមន្ទីរចូលរួមលើការងារផ្គត់ផ្គង់ទឹកស្អាត​និងបង្គន់អនាម័យ តាមសាលារៀនក្នុងស្រុកម៉ាឡៃ អូរជ្រៅ និងក្រុងប៉ោយប៉ែត

– អង្គការទឹកស្អាត១០០១ ចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរលើការងារទឹកស្អាតនិងអនាម័យ

– អង្គការ Wold Vision សហការជាមួយមន្ទីរក្នុងការបណ្តុះបណ្តាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ

– អង្គការGood Neigbors បានអញ្ជើញថ្នាក់ដឹកនាំមន្ទីរចូលរួម ក្នុងការបូកសរុបការងារទឹកស្អាត និងអនាម័យឆ្នាំ២០១២និងទិសដៅឆ្នាំ២០១៣

– អង្គការ UNICEF គាំទ្រថវិកាសំរាប់ការប្រជុំក្រុមបច្ចេកទេសថ្នាក់ខេត្ត ការងារទឹកស្អាតនិង អនាម័យតាមសាលារៀននិង សហគមន៍ បូកសរុបការងារឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣។

១០.ការងារ​គំរោង កម្មវិធី​នានាៈ

គំរោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ទី២ RWSSP-2

+បាច់ទី១ ឃុំបុស្បូវ ក្នុងស្រុកព្រះនេត្រព្រះ

– ស្តារស្រះ ១៦ កន្លែង សាងសង់អណ្តូងខួង ៧អណ្តូង ជួសជុលអណ្តូងលូ១អណ្តូង ផ្តល់ពាង១០២០ អាង

ត្រងទឹកភ្លៀង និងបង្គន់សាធារណៈ ៥ សាលារៀន និង បង្គន់គ្រួសារ ១ ៦៧៦បង្គន់ សម្រេចបាន ៩៨%។

+បាច់ទី២ ឃុំណាំតៅនិងភ្មំដីក្នុងស្រុកភ្នំស្រុកៈ

– ឃុំភ្នំដី សាងសង់អណ្តូងលូ៦ សាងសង់អណ្តូងស្នប់២៥ (១០អណ្តូងគ្មានទឹក) ជួសជុលអណ្តូងស្នប់២ ស្តារស្រះសហគមន៍៦ស្រះ ផ្តល់ពាង៤៧៤ អាងត្រងទឹកភ្លៀង និងបង្គន់សាធារណៈ ៥ សាលារៀន និង បង្គន់គ្រួសារ ១ ២៤០បង្គន់ សម្រេចបាន ៩៦%។

– ឃុំណាំតៅ សាងសង់អណ្តូងស្នប់ ៥៩ (៧អណ្តូងគ្មានទឹក) ជួសជុលអណ្តូងស្នប់៧ ស្តារស្រះ៤ ផ្តល់ពាង ត្រងទឹក ៦៨៧ អាងត្រងទឹកភ្លៀង និងបង្គន់សាធារណៈ ៥ សាលារៀន និង បង្គន់គ្រួសារ ១ ៦៨៥បង្គន់ សម្រេចបាន៩៦ %។

IV-ការសន្និដ្ឋាន និង វាយតម្លៃៈ

– គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ និង​អនាម័យ​ជនបទ​ទី២(RWSSP-2)បាន​ដំណើរការ​តាម​ពេលវេលាគ្រោងទាំង បាច់១និងបាច់២និងបានបញ្ចប់គម្រោងមុនការគ្រោងទុក។សម្រាប់បាច់៣បានរៀចំ អនុគម្រោងដាក់ជូន ADB រួចរាល់ ភូមិដែលខួង អណ្តូងគ្មានទឹកក្នុងបាច់ទី២ មន្រ្តីគម្រោងកំពុងសិក្សានិងលើកសំណើនិយ័តសកម្មភាព នៃកិច្ចសន្យាដើម ដើម្បីផ្តល់ពាងបន្ថែម សម្រាប់បំពេញនូវតំរូវការទឹករបស់សហគមន៍បានទាន់ពេលវេលា។

– គម្រោងកេតសាណា បានចាប់ផ្តើមវាស់វែងនិងអនុវត្តការធ្វើគ្រឹះផ្លូវពីចុងខែ កុម្ភៈ ឆ្នាំ២០១៣ តែសកម្មភាពជួសជុលមានភាពយឺតយ៉ាវ ។

– គម្រោងកម្មវិធីឥណទានគាំទ្រសុខភាពសហគមន៍ដែលគាំទ្រថវិកាដោយអង្គការ RACHA បានដំណើរ ការវគ្គ៣ តាមការគ្រោងទុក និងអាចពង្រីកបន្ថែមសមាជិកថ្មីទៀត នៅពេលមានទុនបន្ថែម។

– គម្រោងសាច់ប្រាក់ពលកម្មចាប់ដំណើរការ TOPO ពីចុងខែ កុម្ភៈ ឆ្នាំ២០១៣ និងអាច ដំណើរការបានក្នុងឆាប់ៗខាងមុខនេះ ប្រសិនបើមានការអនុម័តគម្រោងពី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានឆាប់រហ័ស ។

V-សំណូមព​រៈ

– សំណើសុំ​ក្រសួង ជួយ​ផ្តល់ក្របខ័ណ្ឌថ្មីបន្ថែម និង បង្កលក្ខណៈ​អោយមាន​ការប្រឡង ដើម្បី​ប្តូរ​ប្រភេទ​កាំ​ប្រាក់​របស់​មន្ត្រីរាជការ​អោយស្របទៅតាម​តួនាទី និង​កំរិត​សញ្ញា​ប​ត្រ័​របស់​មន្ត្រីម្នាក់ៗ។

​​ មន្រ្តីរាជការបំរើការងារជាមួយគម្រោង កម្មវិធីនិងអង្គការដៃគូ

លរ គោត្តនាមនិងនាម ភេទ គម្រោង-កម្មវិធី-អង្គការ ភារកិច្ចដើម សេចក្តីផ្សេងៗ
ម៉ៅ  ​​​សូ RWSSP-2 ប្រធានមន្ទីរ ប្រធានក្រុមអនុវត្តគម្រោង
ជា  យុទ្ធារុណ អនុ មន្ទីរ ប្រធានគម្រោង
យូ  ហួត មន្រ្តីត្រួត -វាយតំលៃ
កែវ  ឆាយ បច្ចេកទេសទឹក
សឹង  សុងគូ ប្រធានការិ សុខភាព មន្រ្តីសុខភាព
កែវ ពេជ្ជតា ប្រធានការិ សហគមន៍ គណនេយ្យ
ម៉ៅ  ពិសេដ្ឋ មន្រ្តីការិ រដ្ឋបាល មន្រ្តីរដ្ឋបាល
មែ  សុខុម RWSSP-2 & RACHA ប្រធានការិ រដ្ឋបាល មន្រ្តី CD
សៀង  សេរី RWSSP-2 UNICEF&ឥណ្ឌា អនុការិ ផ្គត់ផ្គង់ទឹក មន្រ្តីលទ្ធកម្ម
១0 ហ៊ឹម  សុខុម RWSSP-2 & RACHA ប្រធានការិ.សេដ្ឋកិច្ច អ្នកសំអាត
១១ ស៊ិន  សំហឿន RWSSP-2 & UNICEF អនុការិ ផ្គត់ផ្គង់ទឹក មន្រ្តីសំរបសំរួលស្រុក
១២ សាន  ពិសិដ្ឋ RWSSP-2 មន្រ្តីការិ ផ្គត់ផ្គង់ទឹក
១៣ ពៅ  រិទ្ធី អនុការិ អភិ ស្រុកភ្នំស្រុក
១៤ លឹម សំអាន អនុការិ សុខភាព
១៥ ខេង ​ញ៉ុល  កេតសាណា អនុ មន្ទីរ ប្រធានគម្រោង
១៦ ស៊ុំ  ឌីណុច ប្រធានការិ.ផ្គត់ផ្គង់ទឹក បច្ចេកទេស
១៧ សួ  ហួ កេតសាណា-ឥណ្ឌា ប្រធានការិ.ស្រុកមង្គល រដ្ឋបាលគម្រោង
១៨ រឿន  សារួន  UNICEF-CFW ប្រធានការិ អភិ ភ្នំស្រុក បច្ចេកទេស
១៩ ឡេង រ៉ានីន MAPU ប្រធានការិ ផែនការ-ស្ថិតិ ប្រធានកម្មវិធី
២០ រិត  ប៊ុនរិន ប្រធានការិ អភិ ប៉ោយប៉ែត មន្រ្តី
២១ ឆូត  វ៉ាន់ឌី ប្រធាន ការិ អូរជ្រៅ
២២ ម៉ិញ ម៉ើល ប្រធានការិ ស្វាយចេក
២៣ ហែម សុវណ្ណ កេតសាណា &UNICEF អនុ មន្ទីរ M&E
២៤ សៅ  វ៉ា កេតសាណា ប្រធានការិ.ជនជាតិភាគតិច គណនេយ្យ
២៥ ស៊ីយ៉ុន  សុចិត្រ ADBគម្រោងទឹកជំនន់ អនុ មន្ទីរ ប្រធានគម្រោង
២៦ យ៉ាំ  ម៉េងហួត ADBទឹកជំនន់ -CFW ប្រធានការិ ផ្លូវលំ បច្ចេកទេស
២៧ ស៊ុន  ឈៀវ ADBទឹកជំនន់ អនុការិ.ផែនការ-ស្ថិតិ មន្ត្រីគម្រោង

 

Scroll Up