របាយការណ៍ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
March 7, 2018 by Oudom SOK0

 

១.សេចក្ដី​ផ្ដើម

-ខេត្តកោះកុង​មាន​ផ្ទៃដី​សរុប​ចំនួន ១០.០៤៥,៥៨គម២

– មាន​ប្រជាជន​រស់នៅ​ចំនួន ២៤.៥៥១គ្រួសារ ស្មើនឹង ១២៣.៨៣២នាក់ ស្រី ៦១.៥០៧នាក់ ។

២.អំពី​ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង

២.១.អំពី​ការងាររដ្ឋបាល បុគ្គលិក

-បច្ចុប្បន្ន​មន្ទីរ​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​ចំនួន ២២នាក់

-ប្រុស​ចំនួន                                                         ២១នាក់

-ស្រី​ចំនួន                                                  ០១នាក់         ក្នុងនោះ

-មន្ត្រី​កម្មសិក្សា ចំនួន                                             ០៣នាក់

-មន្ត្រីរាជការ​ផ្ទេរចេញ ចំនួន                                     ០១នាក់​ស្រី (ទៅ​ខេត្តកំពង់ចាម)

-មន្ត្រីរាជការ​សុំ​លាឈប់ ចំនួន                                  ០១នាក់ ប្រុស

២.២.ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ 

គិត​ជា​លាន​រៀល

ជំពូក បរិយាយ ស្ថានភាព​ឥណទាន បណ្ដា​ខែ​មុន ចំណាយ​ក្នុង​ខែ ចំណាយ​បូក​យោង សមតុល្យ
៦០ ការទិញ ៥២.២០០.០០០ ៤៩.៤៦៩.០០០ ០០
៦១ សេវា​ខាងក្រៅ ២០១.៦០០.០០០ ១៧៩.០៥៥.០០០ ១៣.៧៦៥.០០០
៦២ សេវា​ខាងក្រៅផ្សេងៗ ១១១.១០០.០០០ ៧២.១៧៧.០០០ ១៧.៥៥២.០០០
៦៤ បន្ទុក​បុគ្គលិក ១៧៥.០០០.០០០ ១០២.២២៤.៧០០ ៦១.៩៨៦.០៦០
  សរុប​រួម ៥៣៩.៩០០.០០០ ៤០២.៩២៥.៧០០ ៩៣.៣០៣.០៦០

២.៣.ការងារ​ផែនការ

បានធ្វើ​កម្មវិធី​វិនិយោគសាធារណៈ​បី​ឆ្នាំ​រំកិល ២០១៣-២០១។

២.៤.ការងារ​អធិការកិច្ច

-បានទទួល​គណៈប្រតិភូ​សវនកម្ម​ជាតិ​ដឹកនាំ​ដោយ​លោក លាប ប៉ូ​ឡូ ចុះ​ប្រមូល​ព័ត៌មាន​ដើម្បី​រៀបចំ​ផែនការ​សវនកម្ម និង​ធ្វើ​សវនកម្ម​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ២០១១ និង​ឆ្នាំ​ពាក់ព័ន្ធ។

-បានទទួល​គណៈប្រតិភូ​អគ្គាធិការដ្ឋាន​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដឹកនាំ​ដោយ​លោក ជា ហៀ​ង​អគ្គាធិការរង ចុះ​ធ្វើ​អធិការកិច្ច​លើ​ចំណូល-ចំណាយ និង​ការប្រើប្រាស់​ថវិការដ្ឋ។

-បានទទួល​គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​ជាមួយ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច​ចំនួន ០៧នាក់ ដឹកនាំ​ដោយ​លោក ហេង ចាន់​ឌី អនុប្រធាននាយកដ្ឋាន ចុះ​ធ្វើ​អធិការកិច្ច​លើ​ការគ្រប់គ្រង​រដ្ឋបាល ហិរញ្ញវត្ថុ​និង​តាមដាន​ការអនុវត្ត​ច្បាប់​ក្នុង​ការិយបរិច្ឆេទ ឆ្នាំ ២០១១ និង​បណ្ដា​ឆ្នាំ​ពាក់ព័ន្ធ។

២.៥.ការងារ​ទំនាក់ទំនង​សាធារណៈ

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ ) ចូលរួម​ប្រជុំពិភាក្សា ជំរុញ​ការលើកកម្ពស់​អនាម័យ​ជនបទ​ក្នុង​ក្របខ័ណ្ឌ​ថវិកាជាតិ ឆ្នាំ ២០១១-២០១២នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ (០២/០៧/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សោម ជា អនុប្រធាន​មន្ទីរ ) ចូលរួម​ពិធី​ប្រកាស​តែងតាំង​មន្ត្រី​សាលាខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង  (០៤/០៧/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ ) ចូលរួម​ពិធី រុក្ខទិវា ០៩កក្កដា នៅ ចំការ​កូនឈើ​អាកាស្យា កែង​ផ្លូវជាតិ​លេខ ៤៨  (០៤/០៧/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ លោក ប៉ាវ វិចិត្រ ប្រធាន ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ)ចូលរួម​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ឥណទាន និង​លទ្ធផល ហិរញ្ញ វត្ថុ ប្រចាំឆមាស​ទី១ ឆ្នាំ២០១២ នៅ​សាលប្រជុំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត  (០៦/០៧/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោកស្រី អោម ដាវី អនុប្រធាន​ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ  ) ចូលរួម​ប្រជុំ​ប្រចាំត្រីមាស ជន​បង្គោល​យេនឌ័រ នៅ​ខេត្តកោះកុង (០៦/០៧/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក កាន់ សុ​ធន់ ប្រធានការិយាល័យ​រដ្ឋ​បាល និង​កិច្ចការ​ទូទៅ )ចូលរួម​ប្រជុំ​ប្រចាំខែ កក្កដា របស់ គ ក ស ក នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២៦/០៧/១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ ) ចូលរួម​ប្រជុំ​ចរចារ​ថ្លៃ គម្រោង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប ឆ្នាំ២០១២ នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ (០៩/០៧/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សោម ជា អនុប្រធាន​មន្ទីរ ) ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី៣៩ អាណត្តិ​ទី១ របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង(៣១/០៧/១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ ) ចូលរួម​ប្រជុំ​ចរចារ​ថ្លៃ គម្រោង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ប្រចាំ ឆ្នាំ២០១២ នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ (០១/០៨/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោក ម៉ែន ផល្លី ប្រធានការិយាល័យ​ផ្លូវលំ​ជនបទ ) ចូលរួម​ប្រជុំ​ពិនិត្យ ពិភាក្សា​លើ​គម្រោង​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប ប្រចាំ និង​កែលម្អ​ផ្លូវ​ជនបទ​សម្រាប់​អនុវត្ត​ផែនការ​ឆ្នាំ២០១៣នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ(១៧/០៨/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក កាន់ សុ​ធន់ ប្រធានការិយាល័យ​រដ្ឋ​បាល និង​កិច្ចការ​ទូទៅ )ចូលរួម​ប្រជុំ​ប្រចាំខែ សីហា របស់ គ ក ស ក នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២៣/០៨/១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក​កាន់ សុ​ធន់ ប្រធានការិយាល័យ​រដ្ឋ​បាល​និង​កិច្ចការ​ទូទៅ)ចូលរួម​ទិវា​អក្ខរកម្ម​ជាតិ ៨ កញ្ញា ឆ្នាំ២០១២ នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត(០៦/០៩/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០២រូប (លោក សយ សុវណ្ណ​រដ្ឋ ប្រធានការិយាល័យ​គណ​នេ​យ្យ និង​ហិរញ្ញវត្ថុ លោក ចាប ឈាន មន្ត្រី) ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពី​ការពង្រឹង​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ នៅ​សណ្ឋាគារ​ខេមរា​អង្គរ ខេត្តសៀមរាប(១៣-១៤/០៩/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក ខាត់ ចាន់​បុល​ប្រធានការិយាល័យ​ថែទាំ​សុខភាព​ជនបទ)ចូលរួម​ប្រជុំ​ប្រចាំខែ កញ្ញា របស់ គ ក ស ក នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២០/០៩/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក ហម គួ​ង ប្រធានការិយាល័យ​ផ្គត់ផ្គង់​ទឹក​ជនបទ)ចូលរួម​ប្រជុំ​ការងារ​ទីក្រុង​ស្អាត នៅ​សាលប្រជុំ​សាលាក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង (២០/០៩/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក ស្រី នាង ប្រធានការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ )ចូលរួម​ក្នុង​ពិធី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ ២០១២ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង (២៥/០៩/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ ) ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៤១អាណត្តិ​ទី១របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង(២៥/០៩/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ)ចូលរួម​ប្រជុំ​រៀបចំ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ១៣ វិច្ឆិកា២០១២ក្រោម​ប្រធានបទ “ អនាម័យ​ស្អាត ដើម្បី​ជីវិត​ប្រពៃ​ថ្លៃថ្លា ” នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ រាជធានី​ភ្នំពេញ (២៨/០៩/២០១២)។

៣.សកម្មភាព​តាម​វិស័យ

៣.១.ការងារ​ផ្លូវ​ជនបទ

-ថែទាំ​ផ្លូវ​ជនបទ​ជា​លក្ខណៈ​ខួប ០១ខ្សែ ប្រវែង ១៣.៥០០ម៉ែត្រ សម្រេច​លទ្ធផល ១០០%

-ចុះ​ស្រង់​ទិន្នន័យ​ផ្លូវ​ជនបទ​បាន ចំនួន០២ ខ្សែ ប្រវែង ៤០.៣០០ម៉ែត្រ ក្នុងនោះ ៖

µផ្លូវ​ប្រភេទ ២ ចំនួន ០១ខ្សែ ប្រវែង ៣៣.៦០០ម៉ែត្រ

µផ្លូវ​ប្រភេទ ៣ ចំនួន ០១ខ្សែ ប្រវែង    ៦.៧០០ម៉ែត្រ

៣.២.ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ 

បាន​ចុះ​សិក្សា​ទីតាំង​សាងសង់​អណ្ដូង​លូ​ចំនួន ០៥ កន្លែង និង​អណ្ដូងស្នប់​ចំនួន ០៣កន្លែង   នៅក្នុង​ឃុំ​តា​នូ​ន ស្រុក​បុ​ទុម​សាគរ។

ជួសជុល​អណ្ដូង​លូ បាន​ចំនួន ១០ អណ្ដូង នៅក្នុង​ឃុំ​កណ្ដោល ស្រុក​បុ​ទុម​សាគរ។

ជួសជុល​អណ្ដូង​លូ បាន​ចំនួន ១០ អណ្ដូង នៅក្នុង​ឃុំ​ជី ខ ក្រោម ស្រុកស្រែ​អំបិល។

សាងសង់​អណ្ដូងស្នប់ Afridev បាន​ចំនួន ០២ អណ្ដូង ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ (ទីបញ្ជាការ​គណៈបញ្ជាកា​រ​ឯកភាព​សមរភូមិ​ទិស​យោធភូមិភាគ​ទី៣ ប្រចាំខេត្ត​កោះ កុង) ។

៣.៣.ការងារ​ថែទាំ​សុខភាព​ជនបទ

៣.៤.ការងារ​បណ្ដុះបណ្ដាល 

ក.សិក្ខាសាលា

-បាន​បញ្ជូន​មន្ត្រី​ចំនួន០៣រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោក វ៉ែន សុខា ប្រធានការិយាល័យ​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ លោក ស្រី នាង ប្រធានការិយាល័យ​អភិវឌ្ឍន៍​សហគមន៍)ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី សេចក្ដីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ខេត្តកំពង់ចាម (០៥-០៦/០៧/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០៣រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ សោម ជា អនុប្រធាន​មន្ទីរ លោក សយ សុវណ្ណ​រដ្ឋ ប្រធានការិយាល័យ​គណ​នេ​យ្យ និង​ហិរញ្ញវត្ថុ ) ចូលរួម​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ តួនាទី ភារកិច្ច​សវនកម្ម​ផ្ទៃក្នុង និង​ការពង្រឹង​ការត្រួតពិនិត្យ​ផ្ទៃក្នុង នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ ( ១៧-១៨/០៧/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​សិក្ខាសាលា ស្តីពី​ការរៀបចំ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន២ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ( ១៩/០៧/១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ )ចូលរួម​សិក្ខាសាលា ផ្សព្វផ្សាយ​របាយការណ៍​ពាក់កណ្ដាល​អាណត្តិ​ស្ដីពី​ការអនុវត្ត ផ​យ​អ​ជ បច្ចុប្បន្ន​កម្ម  ២០០៩-២០១៣ នៅ​សណ្ឋាគារ​ខ្សាច់មាស ខេត្ត​ព្រះសីហនុ ( ២៤/០៧/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ )ចូលរួម​សិក្ខាសាលា​ស្តីពី កម្មវិធី​បណ្ដុះបណ្ដាល​ផ្សព្វផ្សាយ​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង KOICA (២៦/០៧/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ) ចូលរួម​សិក្ខាសាលា ពិនិត្យ​លទ្ធផល​នៃ​ផែនការ​សកម្មភាព​កាត់បន្ថយ​គ្រោះភ័យ​នៃ​គ្រោះមហន្តរាយ​ក្នុង​ផែនការ​អភិវឌ្ឍន៍ជនបទ  នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ (១៣-១៤/០៩/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ)ចូលរួម​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ​គម្រោង​អភិរក្ស​ជីវចម្រុះ មហា​អនុតំបន់​មេគង្គ​នៅ​ខេត្តកោះកុង នៅ​សណ្ឋាគារ​កោះកុង​ស៊ី​ធី (១៧/០៩/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០២រូប (លោក សយ សុវណ្ណ​រដ្ឋ ប្រធានការិយាល័យ​គណ​នេ​យ្យ និង​ហិរញ្ញវត្ថុ លោក ទ្រី ឈុ​ន្នី មន្ត្រី) ចូលរួម​សិក្ខាសាលា​លើកកម្ពស់​យល់ដឹង​ស្ដីពី ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា នៅ​សណ្ឋាគារ​កោះកុង​ស៊ី​ធី ខេត្តកោះកុង(២៥-២៦/០៩/២០១២)។

ខ.បណ្ដុះបណ្ដាល

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០៤ រូប ( លោក ម៉ែន ផល្លី ប្រធានការិយាល័យ​ផ្លូវលំ​ជនបទ លោក ទ្រី ឈុ​ន្នី មន្ត្រី លោក ឯក សំ​អូន មន្ត្រី លោក សន ស្រស់ មន្ត្រី ) ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​ផ្លូវ​ជនបទ​តាម​កម្មវិធី  ArcGIS1០ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ (២៧/០៧/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន០៤រូប(លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ លោក សួស លឿ អនុប្រធាន​មន្ទីរ លោក ស្រី នាង ប្រធានការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ លោក ឃុ​ត ថា​ន់​ណា​រ័ក្ស ប្រធានការិយាល័យ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច) ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​សម្រាប់​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរជាតិ​កូរ៉េ  KOICA (៣០/០៧-០៣/០៨/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក ស្រី នាង ប្រធាន​កា​រិ.អភិវឌ្ឍន៍​សហគមន៍ លោក ខាត់ ចាន់​បុល ប្រធាន​កា​រិ.ថែទាំ​សុខភាព​ជនបទ) ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី សញ្ញាណ​សន្តិសុខ​ស្បៀង សួន​ដំណាំ​គ្រួសារ និង​របៀប​ធ្វើ​ជី​កំ​ប៉ុ​ស្ដ នៅ​ខេត្ត​ព្រះសីហនុ ( ២០-២២/០៨/២០១២)។

៣.៥.ការងារ​អភិវឌ្ឍន៍​សហគមន៍ 

បាន​បើក​វគ្គ​បណ្ដុះបណ្ដាល គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ភូមិ ( គ អ ភ )នៅ៖

-សង្កាត់​ស្មាច់មានជ័យ ចំនួន ០១វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៥នាក់ ស្រី ១៨នាក់

-សង្កាត់​ដងទង់​ចំនួន ០១វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៥ នាក់ ស្រី ០៧នាក់

-សង្កាត់​ស្ទឹង​វែង​ចំនួន ០១វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន៣៥នាក់ ស្រី ០៩នាក់

-ឃុំ​ប៉ាក់​ខ្លង​ចំនួន ០១វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៥នាក់ ស្រី ១៤នាក់

-ឃុំ​ជី​ផាត​ចំនួន ០១វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៥នាក់ ស្រី ០៧នាក់

សរុប ចំនួន ០៥វគ្គ មាន​សិក្ខាកាម​ចូលរួម​ចំនួន ១៧៥នាក់ ស្រី ៥៥ នាក់។

-ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមប្រឹក្សាឃុំ បង្កើត​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ បាន​ចំនួន ០៨ភូមិ។ សរុប​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​ទូទាំង​ខេត្ត​មាន​ចំនួន ៤៦ភូមិ/១១៦ភូមិ។

៣.៦.ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

គម្រោង​ឥណទាន​សហគមន៍​ខ្នាតតូច​គាំទ្រ​សុខភាព​សហគមន៍ ឆ្នាំ ២០១២ (វគ្គ៣)

-សកម្មភាព​ផ្តល់ប្រាក់​កម្ចី មាននៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ចំនួន ៣សង្កាត់ ស្រុក​មណ្ឌលសីមា​ចំនួន ២ឃុំ សរុប​ចំនួន ១០ភូមិ សរុប​អ្នក​ខ្ចី​មាន​ចំនួន ៧៧៣គ្រួសារ ចែកជា ១៦០ក្រុម។

-ប្រាក់​ជំពាក់​ដើមខែ សីហា មាន​ចំនួន           ៣៥៥.៩៣៤.០០០រៀល

-ប្រាក់​ការ​ក្នុង​ខែ​មាន​ចំនួន                  ១០.៥៥៥.២៤០រៀល

-ប្រាក់​សង​រំ​លោះ​ក្នុង​ខែ​មាន​ចំនួន         ១០.០០០.០០០រៀល

-ប្រាក់​ពង្រីក​ក្នុង​ខែ​មាន​ចំនួន              ១២.៤០០.០០០រៀល

-ប្រាក់​ដើម​ជំពាក់​ចុងខែ​មាន​ចំនួន      ៣៥៨.៣៣៤.០០០រៀល

ប្រធាន​មន្ទីរ

 

Scroll Up