របាយការណ៍ប្រចាំត្រីមាសទី ២ ឆ្នាំ ២០១២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
March 7, 2018 by Oudom SOK0

 

១.សេចក្ដីផ្ដើម

-ខេត្តកោះកុងមានផ្ទៃដីសរុបចំនួន ១០,០៤៥.៥៨គម

– មានប្រជាជន​​រស់នៅ​ចំនួន​ ២៤,៥៥១គ្រួសារ ស្មើនឹង ១២៣,៨៣២នាក់ ស្រី​ ៦១,៥០៧នាក់​​ ។

២.អំពីស្ថានភាពមន្ទីរអភិវឌ្ឍន៍ជនប​ទខេត្តកោះកុង

២.១.អំពីការងាររដ្ឋបាល បុគ្គលិក

-បច្ចុប្បន្នមន្ទីរមានមន្ត្រីរាជការ បុគ្គលិកសរុបចំនួន       ២៤នាក់

-ប្រុសចំនួន                                                     ២២នាក់

-ស្រីចំនួន                                                       ០២នាក់         ក្នុងនោះ

-មន្ត្រីកម្មសិក្សា ចំនួន                                         ០៣នាក់

២.២.ការងារគណនេយ្យ និងហិរញ្ញវត្ថុ 

គិតជាលានរៀល

ជំពូក បរិយាយ ស្ថានភាពឥណទាន បណ្ដាខែមុន ចំណាយក្នុងខែ ចំណាយបូកយោង សមតុល្យ
៦០ ការទិញ ៥២,២០០,០០០ ៤៨,១៦៩,០០០ ៤,០៣១,០០០
៦១ សេវាខាងក្រៅ ២០១,៦០០,០០០ ១៤,៣២៥,០០០ ១៨៧,២៧៥,០០០
៦២ សេវាខាងក្រៅផ្សេងៗ ១១១,១០០,០០០ ៦៦,៩២៧,០០០ ៤៤,១៧៣,០០០
៦៤ បន្ទុកបុគ្គលិក ១៧៥,០០០,០០០ ៥៧,៨៩៧,៥៧៥ ១១៧,១០២,៤២៥
  សរុបរួម ៥៣៩,៩០០,០០០ ១៨៧,៣១៨,៥៧៥ ៣៥២,៥៨១,៤២៥

២.៣.ការងារផែនការ

២.៤.ការងារអធិការកិច្ច 

-បានទទួលគណៈប្រតិភូអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុដឹកនាំ​ដោយ​ឯកឧត្ដម ឯក វីរដេដ្ឋ​​ អគ្គា​ធិការ ចុះធ្វើអធិការ​កិច្ច​ហិរញ្ញវត្ថុលើការអនុវត្តចំណូល-ចំណាយថវិការដ្ឋឆ្នាំ ២០១១ និងឆ្នាំពាក់ព័ន្ធរបស់មន្ទីរ។

-បានទទួលគណៈប្រតិភូនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចុះមកធ្វើសវនកម្មស្ដីពីការធ្វើសវនកម្ម ផ្ទៃ​ក្នុង ក្នុងគោល​បំណង​ត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាព និងបង្កើនគណនេយ្យ​ភាព​ លើការ​គ្រប់គ្រងហិរញ្ញវត្ថុ  ដឹកនាំ​​ដោយលោកស្រី ចាន់ ច្រឹប អនុប្រធាននាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ។

២.៥.ការងារទំនាក់ទំនងសាធារណៈ

-បានបញ្ជូនមន្ត្រីចំនួន ០១រូប ( លោក សួស​ លឿ អនុប្រធានមន្ទីរ )ចូលរួមប្រជុំសាមញ្ញលើក ទី៣៥ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តកោះកុង (​ ២៧/០៣/២០១២)

-បានបញ្ជូនមន្ត្រីចំនួន ០២រូប (លោក កាន់ សុធន់ ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការ​ទូទៅ លោក ចាប ឈាន មន្ត្រី )ចូលរួមអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី២០ នៅ វត្តជោត្តញ្ញាណ ខេត្តកោះកុង (២៨-២៩/០៣/២០១២)។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួមប្រជុំជាមួយ​កាកបាទ​ក្រហមស្វីស​ ស្ដីពី​​ការ​ងារអភិវឌ្ឍន៍សុខភាពសហគមន៍ នៅសាលប្រជុំ​សាខាកាកបាទក្រហម​ខេត្តកោះកុង (២៦/០៤/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ខាត់ ចាន់បុល ប្រធាន​ការិយាល័យ )ចូលរួមប្រជុំប្រចាំ​ខែមេសា របស់​ គ ក ស ក  នៅសាលប្រជុំសាលាខេត្តកោះកុង (២៤/០៤/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួមប្រជុំស្ដីពី​​ការ​ស្រង់​ព័ត៌មានពាក់ព័ន្ធការងារប្រចាំថ្ងៃរបស់មន្ទីរ  នៅសាលប្រជុំ​សាលា​ខេត្តកោះកុង (២៦/០៤/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួមក្នុងពិធីប្រកាស​អនុក្រឹត្យ ស្ដីពីការទទួលស្គាល់សមាជិកជ្រើសតាំង​ និងការរៀបចំសមាសភាពការិយាល័យប្រតិបត្តិ​សភាពាណិជ្ចកម្មខេត្តកោះកុង​ នៅសាលប្រជុំ​ គ.ប្រ សាលា​ខេត្តកោះកុង (២៧/០៤/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សយ សុវណ្ណរដ្ឋ ប្រធាន​ការិយាល័យគណនេយ្យ និង​ហិរញ្ញវត្ថុ )ចូលរួមប្រជុំស្ដីពី​​ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០១៣  នៅសាលប្រជុំ​ គ.ប្រ សាលា​ខេត្តកោះកុង (២៧/០៤/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០២រូប (លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ លោក ហម គួង  ប្រធាន​ការិយាល័យផ្គត់ផ្គង់ទឹកជនបទ )ចូលរួមប្រជុំតាមតំបន់ស្ដីពីការរៀបចំផែនការសកម្មភាព និង​ថវិកា​សម្រាប់ឆ្នាំ ២០១២ នៃកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួនហិរញ្ញប្បទាន​របស់​អង្គការ យូនីសេហ្វ នៅខេត្តព្រះសីហនុ  (២៧/០៤/២០១២)។

-បានបញ្ជូនមន្ត្រីចំនួន ០២រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ  លោក សោម​ ជា​អនុប្រធានមន្ទ្រីរ )ចូលរួមពិធីសម្ភោធបើក​ការដ្ឋានសាងសង់ស្ពានចំនួន០៤ កន្លែង​ ក្នុងឃុំ អណ្ដូងទឹក និងឃុំថ្ម ស ស្រុកបុទុមសាគរ​​ ខេត្តកោះកុង (០៩/០៥/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០៣រូប (លោក សួស លឿ អនុប្រធានមន្ទីរ លោក ប៉ុល ចន្ថា អនុ​ប្រធាន​មន្ទីរ លោក ស្រី នាង  ប្រធាន​ការិយាល័យអភិវឌ្ឍន៍សហគមន៍​)​ ចូលរួមអង្គ​មី​ទ្ទិញ​រំលឹក​ខួប​ទី ១៤៩ ទិវា​ពិភពលោកកាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម នៅសាលមហោស្រពខេត្ត  (១០/០៥/១២)។

-បានបញ្ជូនមន្ត្រីចំនួន០១រូប(លោកកាន់ សុធន់ ប្រធានការិយាល័យរដ្ឋបាលនិងកិច្ចការទូទៅ)​ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី ការចរាចរលិខិតស្នាម នៅសាលប្រជុំសាលាខេត្តកោះកុង​ (២៣/០៥/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ខាត់ ចាន់បុល ប្រធាន​ការិយាល័យថែទាំ​សុខភាព​ជនបទ )ចូលរួមប្រជុំប្រចាំ​ខែ ឧសភា របស់​ គ ក ស ក  នៅសាលប្រជុំសាលា​ខេត្ត​កោះកុង (២៥/០៥/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូលរួមប្រជុំពិភាក្សា​ជា​មួយ​គណៈប្រតិភូថៃ ស្ដីពីការរៀបចំតាំងពិពណ៌ពាណិជ្ជកម្មថៃ នៅខេត្តកោះកុង (១១/០៦/២០១២)។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ ​)​ ចូលរួមខូបលើកទី ០៥ទិវា អតីតយុទ្ធជនខេត្តកោះកុង នៅសាលមហោស្រពខេត្ត  (១២/០៦/២០១២)។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក វ៉ែន សុខា ប្រធាន​ការិយាល័យបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ )ចូលរួមប្រជុំប្រចាំ​ខែ មិថុនា របស់​ គ ក ស ក  នៅសាលប្រជុំសាលា​ខេត្ត​កោះកុង (២០/០៦/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូលរួមប្រជុំចរចារថ្លៃ គម្រោង​ផ្ដល់សម្ភារៈសាងសង់បង្គន់អនាម័យឆ្នាំ២០១២ នៅក្រសួងអភិវឌ្ឍន៍​ជនបទ​(២១/០៦/១២ )។

-បានបញ្ជូនមន្ត្រីចំនួន០១រូប (លោក សយ សុវណ្ណរដ្ឋ ប្រធានការិយាល័យគណនេយ្យ និង​ហិរញ្ញវត្ថុ ) ចូលរួមប្រជុំំ ស្ដីពីការៀបចំសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៣​ នៅសាល​ប្រជុំ​សាលាខេត្តកោះកុង​ (២១/០៦/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូលរួមប្រជុំចរចារថ្លៃ គម្រោងផ្គត់ផ្គង់ទឹកស្អាត ឆ្នាំ២០១២ នៅក្រសួងអភិវឌ្ឍន៍​ជនបទ​ (២៦/០៦/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ ​)​ ចូលរួមកិច្ចប្រជុំសាមញ្ញ​លើកទី ៣៨អាណត្តិទី១របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តកោះកុង(២៦/០៦/២០១២)។

៣.សកម្មភាពតាមវិស័យ

៣.១.ការងារផ្លូវជនបទ

-ចុះស្រង់ទិន្នន័យផ្លូវជនបទបាន ចំនួន ៦៤ ខ្សែ ប្រវែង ១៧០,៩៥គ.ម  ក្នុងនោះ ៖

µផ្លូវ​ប្រភេទ ១ ចំនួន  ០១ខ្សែ  ប្រវែង   ១៦,២០គ.ម

µផ្លូវ​ប្រភេទ ៣ ចំនួន ០៤ខ្សែ   ប្រវែង ៣៥,៥០គ.ម

µផ្លូវប្រភេទ ៤ ចំនួន  ៥៩ខ្សែ   ប្រវែង ១១៩,២៥គ.ម

៣.២.ការងារផ្គត់ផ្គង់ទឹកជនបទ 

        -បានចុះសិក្សាទីតាំងជួសជុលអណ្ដូងលូចំនួន ៣០កន្លែង នៅក្នុងឃុំជី ខ លើ  ឃុំជី ខ ក្រោម ស្រុក​ស្រែអំបិល និងឃុំកណ្ដោល ស្រុកបុទុមសាគរ។

-ជួសជុលអណ្ដូងលូ បានចំនួន ១០ អណ្ដូង នៅក្នុងឃុំជី​ ខ លើ ស្រុកស្រែអំបិល

៣.៣.ការងារថែទាំសុខភាពជនបទ

        -ចុះអប់រំអំពីបច្ចេកទេសសាងសង់បង្គន់អនាម័យ និងការលើកម្ពស់សុខភាព​ ជូនប្រជាពលរដ្ឋ ក្នុងភូមិគោលដៅទាំង ១០ បានចំនួន ០៩លើក មានអ្នកចូលរួមចំនួន ៥៨៥នាក់ ស្រី ១៩១នាក់។

-ចែកសម្ភារៈសាង់សងបង្គន់អនាម័យ ចំនួន ៨០ ជូនប្រជាពលរដ្ឋ ៨០គ្រួសារ ក្នុងនោះមាន៖

µភូមិ នាងកុក  ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៣០គ្រួសារ

µភូមិ ចាំយាម            ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៣០គ្រួសារ

µភូមិ ប៉ាក់ខ្លង ១ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ២០គ្រួសារ

៣.៤.ការងារបណ្ដុះបណ្ដាល 

ក.សិក្ខាសាលា

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ) ចូលរួមសិក្ខាសាលា​ស្ដីពី​ការរៀបចំគម្រោងផែនការសកកម្មភាពសម្រាប់កម្មវិធីផ្គត់ផ្គង់ទឹក និងអនាម័យជនបទ​ ​ក្រោម​ជំនួយ​ហិរញ្ញប្បទានរបស់អង្គការយូនីសេហ្វ ​ នៅ​ទីស្ដីការ​ក្រសួងអភិវឌ្ឍន័ជនបទ ( ២៨/០៣/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូលរួមសិក្ខាសាលា ផ្សព្វ​ផ្សាយ​ផែនការយុទ្ធសាស្ត្របញ្ជាបយេនឌ័រ របស់ក្រសួងអភិវឌ្ឍន៍ជនបទ​ នៅទីស្ដីការក្រសួងអ​ភិវឌ្ឍន៍​ជនបទ ( ២៩/០៣/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួមសិក្ខាសាលា ស្ដីពី​ការ​​ វាយតម្លៃបញ្ចប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទចម្រុះ នៅឃុំរកាខ្នុរ​ ស្រុកក្រូចឆ្មារ ខេត្ត​កំពង់​ចាម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េ  នៅសណ្ឋាគារ​អ៊ីនធឺកុង​ទី​ណង់​តាល់​ ​( ០៣/០៤/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូលរួមសិក្ខាសាលាស្ដីពី​វឌ្ឍនភាពនៃការអនុវត្តគម្រោង អភិវឌ្ឍន៍កសិកម្មចម្រុះរបស់សហព័ន្ធសមាគម យូរ៉ា ( U-RAA )​នៅ​សណ្ឋាគារ ភ្នំពេញ  (១០/០៤/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូលរួមសិក្ខាសាលា ស្តីពី​ការសិក្សា  និងពិនិត្យមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ​ឡើង​វិញ ដើម្បីចូលរួមអនុវត្តកម្មវិធីកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ  នៅសណ្ឋាគារភ្នំពេញ ( ១៩/០៤/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០៤រូប (លោក សោម ជា អនុប្រធានមន្ទីរ លោក សួស លឿ អនុ​ប្រធាន​មន្ទីរ លោក កាន់ សុធន់ ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ  លោក ខាត់ ចាន់បុល ប្រធានការិយាល័យថែទាំសុខភាពជនបទ ) ចូលរួមសិក្ខាសាលាស្តីពី​ការសិក្សា  និង​ពិនិត្យ​​មុខងារ​​របស់​ក្រសួងអភិវឌ្ឍន៍ជនបទ​ឡើង​វិញ ដើម្បីចូលរួមអនុវត្តកម្មវិធីកំណែ​ទម្រង់វិមជ្ឈការ និង​វិសហ​មជ្ឈការ  នៅសណ្ឋាគារខ្សាច់មាស ខេត្តព្រះសីហនុ (២៧/០៤/២០១២)។

-បានបញ្ជូនមន្ត្រីចំនួន ០៣រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ លោក សោម ជា អនុប្រធានមន្ទីរ លោក សយ សុវណ្ណរដ្ឋ ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ) ចូលរួម​សិក្ខា​សាលាស្តីពីការផ្សព្វ​ផ្សាយ​ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៣-២០១៥ របស់ក្រសួងអ​ភិវឌ្ឍន៍​ជនបទ​ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០១២-២០១៤ នៅសណ្ឋាគារ​ណាហ្គាវើល រាជធានិភ្នំពេញ ( ១០-១១/០៥/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន០១រូប (លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ)​ចូលរួមសិក្ខាសាលា ស្ដីពី ការ​​ឆ្លុះបញ្ចាំងសកម្មភាពរបស់គម្រោងឱកាសអាជីវកម្មសម្រាប់ស្ត្រី នៅការិយាល័យអង្គការឃែរប្រចាំ​ខេត្តកោះកុង​ (២០/០៦/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០៣រូប (លោក សោម ជា អនុ​ប្រធាន​មន្ទីរ លោក ឯក សំអូន មន្ត្រី ) ចូលរួម​សិក្ខា​សាលា ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​ដំណើរការរៀបចំផែនការថវិកាតាមកម្មវិធី​ ឆ្នាំ​២០១៣ របស់​ក្រសួងអ​ភិវឌ្ឍន៍​​ជនបទ​ នៅសណ្ឋាគារ​ណាអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ( ២៧-២៨​/០៦/២០១២ )។

-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សយ សុវណ្ណរដ្ឋ ប្រធានការិយាល័យគណនេយ្យ និង​ហិរញ្ញវត្ថុ ) ចូលរួម​សិក្ខា​សាលាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅវិទ្យាស្ថានសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ( ២៧-២៩/០៦/២០១២ )។

ខ-បណ្ដុះបណ្ដាល

-បានបញ្ជូនមន្ត្រីចំនួន ០២រូប (លោក សយ សុវណ្ណរដ្ឋ ប្រធានការិ. លោកស្រី អោម ដាវី​ អនុប្រធានការិ. ) ចូលរួមវគ្គបណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅ​សាលមហោស្រព​ខេត្តកោះកុង (០២-០៦/០៤/២០១២ )។

៣.៥.ការងារអភិវឌ្ឍន៍សហគមន៍ 

-ធ្វើការសម្របសម្រួលជាមួយក្រុមប្រឹក្សាឃុំ បង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ បានចំនួន ២៣ភូមិ។

៣.៦.ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ​​

គម្រោងឥណទានសហគមន៍ខ្នាតតូចគាំទ្រសុខភាពសហគមន៍ ឆ្នាំ ២០១២ (វគ្គ៣)

សកម្មភាព​ផ្តល់ប្រាក់​កម្ចី មាន​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទចំនួន ៣សង្កាត់ ស្រុកមណ្ឌលសីមា​ចំនួន ១ឃុំ សរុប​ចំនួន ០៩ភូមិ សរុប​អ្នកខ្ចីមានចំនួន ៦៧២គ្រួសារ ចែកជា ១៣៧ ក្រុម។

-ប្រាក់ដើម​សរុបមានចំនួន       ៣៥៤,៦៣៤,០០០រៀល។

៣.៧.ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច       

៣.៨.ការងារយេនឌ័រ 

៣.៩.ការងារអង្គការមិនមែនរដ្ឋាភិបាល 

៣.១០.ការងារគម្រោង/កម្មវិធី

ប្រធានមន្ទីរ

 

Scroll Up