របាយការណ៍ប្រចាំត្រីមាសទី ១ ឆ្នាំ ២០១២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
March 7, 2018 by Oudom SOK0

១. ស្ថានភាព​ទូទៅ និង​លក្ខណៈ​ភូមិសាស្ត្រ​របស់​ខេត្តកោះកុង

ខេត្តកោះកុង ជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី/ខេត្ត​ទាំង ២៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចម្ងាយ ២៩០គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ដែលមាន​ព្រំប្រទល់៖  ខាងជើង​ជាប់​នឹង​ខេត្តពោធិ៍សាត់ ខាងត្បូង​ជាប់​នឹង​សមុទ្រ ខាងកើត​ជាប់​នឹង​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ និង​ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ។

ខេត្តកោះកុង​មាន​ផ្ទៃដី​សរុប​ចំនួន ១០,០៤៥.៥៨គម២ គ្របដណ្ដប់​លើ​តំបន់ភ្នំ ខ្ពង់រាប ឆ្នេរសមុទ្រ និង​កោះ ចំនួន២៣ ។ បែង​ចែកចេញជា ក្រុង០១ មាន០៣សង្កាត់ ស្រុក០៦ មាន២៦ឃុំ និង​ភូមិ១១៦ ។ មាន​ប្រជាជន​រស់នៅ​ចំនួន ២៤,៥៥១គ្រួសារ ស្មើនឹង ១២៣,៨៣២នាក់ ស្រី ៦១,៥០៧នាក់ ។ មុខរបរសំខាន់ៗរបស់​ប្រជាពលរដ្ឋ​មាន៖ នេសាទ ជួញដូរ ធ្វើស្រែ​ចំការ រក​អនុផល​ព្រៃឈើ វារីវប្បកម្ម… ។ល។

២. អំពី​ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង

២.១.អំពី​រចនាសម្ព័ន្ធ​គ្រប់គ្រង

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ចែកចេញជា ១០ការិយាល័យ​ជំនាញ គឺ

១.ការិយាល័យ​រដ្ឋបាល និង​កិច្ចការ​ទូទៅ ២.ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ ៣.ការិយាល័យ​ផែនការ និង​ស្ថិតិ ៤.ការិយាល័យ​ផ្លូវ​ជនបទ ៥.ការិយាល័យ​ផ្គត់ផ្គង់​ទឹក​ជនបទ ៦.ការិយាល័យ​ថែទាំ​សុខភាព​ជនបទ ៧.ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ ៨.ការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ៩.ការិយាល័យ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ១០.ការិយាល័យ​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ។

២.២.អំពី​ការងាររដ្ឋបាល បុគ្គលិក

-បច្ចុប្បន្ន​មន្ទីរ​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​ចំនួន ២៤នាក់

-ប្រុស​ចំនួន                                                         ២២នាក់

-ស្រី​ចំនួន                                                  ០២នាក់         ក្នុងនោះ

-មន្ត្រី​កម្មសិក្សា ចំនួន                                             ០៣នាក់

ត្រីមាស​ទី  ឆ្នាំ២០១២ នេះ សកម្មភាព​ការងារ​បុគ្គលិក​មាន​ដូចខាងក្រោម៖

– មន្ត្រីរាជការ ចូលនិវត្តន៍ ចំនួន ០១នាក់ ប្រុស

-មន្ត្រីរាជការ ផ្ទេរចេញ ចំនួន ០១នាក់ ប្រុស

-បានទទួល​ក្របខណ្ឌ​មន្ត្រី​ថ្មី ( មន្ត្រី​កម្មសិក្សា ) ចំនួន ០៣នាក់ ប្រុស ០៣នាក់

-ធ្វើ​សេចក្ដីសម្រេច​តែងតាំង​មន្ត្រី​កម្មសិក្សា ០៣នាក់ ឲ្យ​ចូល​បម្រើ​ការងារ​តាម​ការិយាល័យ

-ធ្វើ​សំណើសុំ​មេដាយ​ការងារ​ជូន​មន្ត្រីរាជការ​បម្រើ​ការងា​រ​ល្អ ឆ្នាំ ២០១១ចំនួន ០៤នាក់

២.៣.ការងារ​ទំនាក់ទំនង​សាធារណៈ

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប ( លោក ប៉ាវ វិចិត្រ ប្រធានការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ) ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ឥណទាន​ជនបទ ឆ្នាំ២០១១ នៅ​សណ្ឋាគារ King ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ( ១៧/០១/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ លោក ស្រី នាង ប្រធានការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ ) ចូលរួម​កិច្ចប្រជុំ​ស្ដីពី​ការតាមដាន និង​វាយតម្លៃ​វគ្គ​បណ្ដុះបណ្ដាល នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ( ១៨/០១/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ) ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៣៣ របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង ( ២៤/០១/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សោម ជា អនុប្រធាន​មន្ទីរ )ចូលរួម​ស្ដាប់​ការ​ផ្សព្វ ផ្សាយ​ការចូល​ជាធរ​មាននៃ​ក្រមរដ្ឋប្បវេណីនៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង(៣០/០១/២០១២)។

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ លោក ម៉ែន ផល្លី ប្រធានការិយាល័យ​ថែទាំ​ផ្លូវ​ជនបទ ) ចូលរួម​ប្រជុំ​ក្រុមការងារ​រៀបចំ​បញ្ជីសារពើភ័ណ្ឌ និង​មូលដ្ឋាន​ទិន្នន័យ​ផ្លូវ​ជនបទ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ( ៣១/០១/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សោម ជា អនុប្រធាន​មន្ទីរ លោក សួស លឿ អនុប្រធាន​មន្ទីរ ) ចូលរួម​ពិធី​សម្ភោ​ធ​អាគារ​ផ្ទះបាយ សំណង់​ប្រព័ន្ធ​ទឹកស្អាត និង​ប្រព័ន្ធ​ចំរោះ​ដើរ​ដោយ​ឋា​ម​ពល​ពន្លឺព្រះអាទិត្យ នៅ​ពន្ធនាគារ​ខេត្តកោះកុង ( ០១/០២/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ )ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (១៣/០២/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប(លោក ខាត់ ចាន់​បុល ប្រធានការិយាល័យ​ថែទាំ​សុខភាព​ជន បទ)ចូលរួម​កិច្ចប្រជុំ​ប្រចាំខែ​របស់​គ.ក.ស.កនៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង(១៦/០២/២០១២)។

បាន​បញ្ជូន​មន្ត្រី​ចំនួន​ចំនួន ១៣រូប (ប្រធាន អនុប្រធាន​មន្ទីរ និង​ប្រធានការិយាល័យ )ចូលរួម​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១១ និង​ទិសដៅ​ការងារ​ឆ្នាំ២០១២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​សាល​មហោស្រព​ចតុមុខ ( ២១/០២/២០១២)។

បាន​បញ្ជូន​មន្ត្រី​ចំនួន០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​អភិវឌ្ឍន៍​សុខភាព​សហគមន៍ជាមួយ​អង្គការ​កាកបាទ​ក្រហម​ស្វី​ស នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង (២៣/០២/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោក ម៉ែន ផល្លី ប្រធានការិយាល័យ​ផ្លូវលំ​ជនបទ )ចូលរួម​ប្រជុំពិភាក្សា​លើ​ការងារ​រៀបចំ​គម្រោង​ជួសជុល​ផ្លូវ ស្ពាន លូ គ្រប់​ប្រភេទ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឆ្នាំ២០១១ និង​ពិភាក្សា​លើ​ការងារ​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប និង​ប្រចាំឆ្នាំ២០១២ នៅ​សាលប្រជុំ​ក្រសួង​អភិវឌ្ឍន៍ជនបទ (០៩/០៣/២០១២)។

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក លោក សួស លឿ អនុប្រធាន​មន្ទីរ )ចូលរួម​វេទិកា​ក្រុមប្រឹក្សាឃុំ-សង្កាត់  នៅ​សាលប្រជុំ​សាខា​កាកបាទក្រហម​ខេត្តកោះកុង (១៩/០៣/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ខាត់ ចាន់​បុល ប្រធានការិយាល័យ )ចូលរួម​ប្រជុំ​ប្រចាំ​ខែមីនា របស់      នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២០/០៣/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក កាន់ សុ​ធន់ ប្រធានការិយាល័យ​រដ្ឋ​បាល និង​កិច្ចការ​ទូទៅ លោក ម៉ែន ផល្លី ប្រធានការិយាល័យ​ផ្លូវលំ​ជនបទ )ចូលរួម​មិ​ទ្ទិញ​ខួប​លើក​ទី ១៤ ទិវា​វប្បធម៌​ជាតិ ០៣មីនា នៅ​សាល​មហោស្រព ខេត្ត ២០/០៣/២០១២)។

បាន​បញ្ជូន​មន្ត្រី ចំនួន ០៣រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោក សួស លឿ អនុប្រធាន​មន្ទីរ និង​លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ ) ចូលរួម​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១១ និង​ទិសដៅ​ការងារ​ឆ្នាំ២០១២ របស់​រដ្ឋបាល​ខេត្តកោះកុង នៅ​សាល​មហោស្រព​ខេត្ត(២២/០៣/១២)។

បាន​បញ្ជូន​មន្ត្រី ចំនួន ០២រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ លោក ខាត់ ចាន់​បុល ប្រធានការិយាល័យ ថែទាំ​សុខភាព​ជនបទ)ចូលរួម​វេទិកា​ថ្នាក់​ខេត្ត ស្ដីពី​ការផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា នៅ​សាលប្រជុំ​សាខា​កាកបាទក្រហម​ខេត្តកោះកុង (២៣/០៣/២០១២ )

២.៤.ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ 

គិត​ជា​លាន​រៀល

ជំពូក បរិយាយ ស្ថានភាព​ឥណទាន បណ្ដា​ខែ​មុន ចំណាយ​ក្នុង​ខែ ចំណាយ​បូក​យោង សមតុល្យ
៦០ ការទិញ ៥២,២០០,០០០ ៨,៣៩៥,០០០ ៤៣,៨០៥,០០០
៦១ សេវា​ខាងក្រៅ ២០១,៦០០,០០០ ៦,៥៣៣,០០០ ១៩៥,០៦៧,០០០
៦២ សេវា​ខាងក្រៅផ្សេងៗ ១១១,១០០,០០០ ១២,៤៣៨,០០០ ៩៨,៦៦២,០០០
៦៤ បន្ទុក​បុគ្គលិក ១៧៥,០០០,០០០ ២៨,០២៤,៩០០ ១៤៦,៩៧៥,១០០
  សរុប​រួម ៥៣៩,៩០០,០០០ ៥៥,៣៩០,៩០០ ៤៨៤,៥០៩,១០០

២.៥.ការងារ​ផែនការ

-បានធ្វើ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ២០១២អំពី​សកម្មភាព​លើកកម្ពស់​ស្ត្រី និង​កុមារ ជូន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខេត្ត។

២.៦.ការងារ​អធិការកិច្ច

-បានទទួល​គណៈប្រតិភូ​អគ្គាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ ឯកឧត្ដម       ឯក វីរ​ដេ​ដ្ឋ អគ្គាធិការ ចុះ​ធ្វើ​អធិការកិច្ច​ហិរញ្ញវត្ថុ ថវិកា​បុរេប្រទាន​ចរន្ត និង​វិនិយោគ ក្នុង​ឆ្នាំ ២០១។

៣. សកម្មភាព​តាម​វិស័យ

៣.១.ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

គម្រោង​ឥណទាន​សហគមន៍​ខ្នាតតូច​គាំទ្រ​សុខភាព​សហគមន៍ ឆ្នាំ ២០១២

សកម្មភាព​ផ្តល់ប្រាក់​កម្ចី មាននៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ចំនួន ២សង្កាត់ ស្រុក​មណ្ឌលសីមា​ចំនួន ២ឃុំ សរុប​ចំនួន ០៩ភូមិ សរុប​អ្នក​ខ្ចី​មាន​ចំនួន ៦៧៤គ្រួសារ ចែកជា ១៣៧ ក្រុម។

ប្រាក់​ជំពាក់​ដើមខែ​មាន​ចំនួន               ២៨១,៩៩៩,០០០រៀល

សង​ផ្តាច់​ក្នុង​ខែ                             ២៦៣,៩១៩,០០០រៀល

ប្រាក់​ការ​បាន​សង​ក្នុង​ខែ​មាន​ចំនួន ,១៥១,៩១៦រៀល

ប្រាក់​ខ្ចី​ក្នុង​ខែ​មាន​ចំនួន            ៣៣៨,៥០០,០០០រៀល

ប្រាក់​សង​រំ​លោះ​ក្នុង​ខែ​មាន​ចំនួន   ,៦៤០,០០០រៀល

ប្រាក់​ដើម​នៅ​ជំពាក់​ចុងខែ​មាន​ចំនួន       ៣៥២,៩៤០,០០០រៀល

៣.២.ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស

ក.សិក្ខាសាលា

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប ( លោក សៅ សុគន្ធវារី អនុប្រធាន​មន្ទីរ ) ចូលរួម​ក្នុង​សិក្ខាសាលា​ស្ដីពី​ភាពជា​ដៃគូ​ក្នុង​ការងារ​អភិវឌ្ឍន៍ជនបទ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ( ១៦/០១/១០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សោម ជា អនុប្រធាន​មន្ទីរ លោក កាន់​សុ​ធន់ ប្រធានការិយាល័យ​រដ្ឋ​បាល និង​កិច្ចការ​ទូទៅ ) ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្ដីពី​ការវាយតម្លៃ​បរិស្ថាន​លើ​សម្ពាធ​ការអភិវឌ្ឍន៍​ក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង នៅ​សណ្ឋាគារ​កោះកុង​ស៊ី​ធី ខេត្តកោះកុង ( ១៧/០១/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សួស លឿ អនុប្រធាន​មន្ទីរ លោក ស្រី នាង ប្រធានការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ ) ចូលរួម​សិក្ខាសាលា​ស្ដីពី ការស្វែងរក​ការគាំទ្រ​ដល់​ស្ត្រី និង​ក្មេងស្រី​ដើម្បី​ទទួល ឱកាស​ប្រក​បរបរ​ចិ​ញ្ជឹ​ម​ជីវិត នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង     ( ១៩/០១/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ) ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ចុងក្រោយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ  ( ១៣/០២/២០១២)

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ស្រី នាង ប្រធានការិយាល័យ​អភិវឌ្ឍន៍​សហគមន៍) ចូលរួម​សិក្ខាសាលា​ស្ដីពី​ការបង្ហាញ​លទ្ធផល​នៃ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី  ឆ្នាំ ២០១១ នៅ​សាលប្រជុំ​សាខា​កាកបាទក្រហម​ខេត្ត ២០/០៣/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សោម ជា អនុប្រធាន​មន្ទីរ) ចូលរួម​សិក្ខាសាលា ស្ដីពី  ការវាយតម្លៃ​បរិស្ថាន​លើ​សម្ពាធ​អភិវឌ្ឍន៍ ក្នុង​របៀង​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ខេត្ត​ព្រះសីហនុ ( ២៣/០៣/២០១២ )

ខ.វគ្គ​បណ្ដុះបណ្ដាល

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ លោក ហម គួ​ង ប្រធានការិយាល័យ​ផ្គត់ផ្គង់​ទឹក​ជនបទ ) ចូល​វគ្គ​តម្រង់ទិស​ស​ម្រា​ប់​អនុវត្ត​កម្មវិធី​ទឹកស្អាត និង​អនាម័យ​នៅ តាម​សាលារៀន និង​សហគមន៍ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត១៧-១៨/០១/២០១២)។

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២នាក់ ( លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ លោក ខាត់ ចាន់​បុល ប្រធានការិយាល័យ ) ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល ស្ដីពី ការប្រើប្រាស់​ឯកសារ​ណែនាំ​បច្ចេកទេស​សាងសង់​បង្គន់​អនាម័យ​ជា​លក្ខណៈ​គ្រួសារ​តាម​ទីជនបទនៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា-ជប៉ុន ( ១២-១៤/០៣/២០១២ )

បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោក កាន់ សុ​ធន់ ប្រធានការិយាល័យ​រដ្ឋ​បាល និង​កិច្ចការ​ទូទៅ )ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី ផែនការ​បញ្ជ្រាប​ការគ្រប់គ្រង និង​កាត់បន្ថយ​គ្រោះភ័យ​នៃ​គ្រោះមហន្តរាយ​ក្នុង​ផែនការ​អភិវឌ្ឍន៍ជនបទ នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ខេត្ត​ព្រះសីហនុ (១២-១៣/០៣/២០១២ )។

៣.៣.ការងារ​អភិវឌ្ឍន៍​សហគមន៍ 

ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមប្រឹក្សាឃុំ បង្កើត​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ បាន​ចំនួន ១៤ភូមិ។

៣.៤.ការងារ​គម្រោង/កម្មវិធី

កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​អង្គការ​យូ​នី​សេ​ហ្វ

បើក​វគ្គ​បណ្ដុះបណ្ដាល​អំពី​កម្មវិធី SCWASH និង CLTS ដល់​នាយក​សាលា គ្រូ​ទទួលបន្ទុក​សុខភាព​តាម​សាលារៀនមេភូមិ អ្នកទទួលបន្ទុក​កិច្ចការនារី និង​កុមារ​ភូមិ ព្រមទាំង​ជន​បង្គោល  ០១វគ្គ រយៈពេល ០៣ថ្ងៃ មាន​សិក្ខាកាម​ចូលរួម​ចំនួន៥៤នាក់ ស្រី ២៤នាក់។

  ប្រធាន​មន្ទីរ

Scroll Up