របាយការណ៍ប្រចាំឆ្នាំ ២០១២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
March 7, 2018 by Oudom SOK0

 I.សេចក្តី​ផ្តើម៖

ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុ​ជាមាន ៖ផ្ទៃដី​សរុប ៦៦៧,៩០០ហិកតា។ ស្រុក និង ក្រុង​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​គឺ៖ស្រុក​ម៉ាឡៃ ,ក្រុង​ប៉ោយប៉ែត ,ស្រុក​អូរជ្រៅ ,ស្វាយចេក និង ថ្មពួក​មាន​ប្រវែង​សរុប១៥៣,៦៣០គ.ម។ខេត្ត​ចែកចេញជា ៖

-ស្រុក​ចំនួន០៧និង​ក្រុង​ចំនូ​ន០២ (ក្រុង​សិរិ​សោភ័ណ និង ក្រុង​ប៉ោយប៉ែត )

-ឃុំ​ចំនួន ៥៥ និង សង្កាត់​ចំនួន ១០ (គិត​ទាំង​សង្កាត់​ផ្សារកណ្តាល​របស់​ក្រុង​ប៉ោយប៉ែត​បង្កើត​ថ្មី)

-ភូមិ​ចំនួន ៦៦៣ភូមិ (គិត​ទាំង​ភូមិ​បង្កើត​ថ្មី​ចំនួន១២នៅ​ក្រុង​ប៉ោយប៉ែត  និង ភូមិ​មិនទាន់​ទទួលស្គាល់​ជា ផ្លូវការ​ចំនួន២៥ភូមិ )

-ប្រជាជន​សរុប ១៦០,៨៦៣គ្រួសារ​មនុស្ស​រាយ ៧២៣,៦៤៧នាក់​ក្នុងនោះ​ស្រី ៣៦៤,២៩៦នាក់ ដង់ស៊ីតេ ១០៦នាក់/គីឡូម៉ែត្រ​ការ៉េ ប្រជាពលរដ្ឋ១៨ឆ្នាំ​ឡើង​មាន ៤១៩,៩៨៤នាក់ ក្នុងនោះ​ស្រី ២១៨,២៣២នាក់។

II.ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត៖

១.ការងាររដ្ឋបាលៈ

ក-ស្ថានភាព​មន្ទី​រៈ

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ លាតសន្ធឹង​លើ​ផ្ទៃដី ៦ ,៨៤២៥ហិកតា ។ មាន​អាគារ ចំនួន១៦ខ្នង ដែល​សាងសង់​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល​និង​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ UNDP/CARERE, ILO, NPA,   OCKENDEN និង​ដោយ​គម្រោង NRDP។ មាន​ស្រះ​ទឹក​មួយ​ទំហំ (៨៥ម​x៤៥ម) មាន​ដី​ដែល​អាចធ្វើ​ស្រែ​បាន ប្រមាណ ១ហិកតា និង​ដី​សម្រាប់​ដំណាំ​រួមផ្សំ​ប្រមាណ ២ហិកតា។ មាន​រោង​បាយ​រួម អាគារ​សម្រាប់​បុគ្គលិក​មកពី ចម្ងាយ​ស្នាក់នៅ និង មាន​រោង​ចិញ្ចឹមសត្វ​អាចអោយ​បុគ្គលិក​ចិញ្ចឹម សម្រួល​ដល់​ជីវភាព​រស់នៅ​បាន។ មន្ទីរ​បាន​ចិញ្ចឹម ត្រី​ចំនួន៤០០០ក្បាល ដាំចេក២៥០ដើម ឈើ​ហូប​ផ្លែ​មួយចំនួន និង ឈើ​យក​ម្លប់​មាន​បេង១០០ ជាដើម។

ខ-ស្ថានភាព​របស់​បុគ្គលិក-មន្ត្រីរាជកា​រៈ

-លើ​ការងារ​គ្រប់គ្រង​និង​ដឹកនាំ​មន្ទីរ​មានៈ

-ថ្នាក់ដឹកនាំ​ចំនួន ៨រូប (ប្រធាន​មន្ទីរ និង អនុប្រធាន​មន្ទីរ ៧រូប)

-ការិយាល័យ​ជំនាញ​មាន ១០ការិយាល័យ

-ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ក្រុង​ចំនួន ២ និង ស្រុក​ចំនួន៦ (ខ្វះ​ស្រុក​ម៉ាឡៃ)

– ចំនួន​មន្ត្រីរាជការ​សរុបៈ មន្ត្រីរាជការ​ក្របខ័ណ្ឌ​មាន​ចំនួន ៤១នាក់  ក្នុងនោះ៖

-ប្រុស                  ៣៥នាក់
-ស្រី           ០៦នាក់
-ចំនួន​ប្រពន្ធ ២៤នាក់
– ចំនួន​កូន   ៣៨នាក់

– ចំនួន​មន្ត្រីរាជការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌៈ            គ្មាន

ចំនួន​មន្ត្រីរាជការ​ផ្ទេរ​ចូលៈ                                     គ្មាន
ចំនួន​មន្ត្រីរាជការ​ផ្ទេរចេញៈ                                    គ្មាន

ចំនួន​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មីៈ                                 គ្មាន
ចំនួន​មន្ត្រីរាជការ​បាន​តម្លើង​ថ្នាក់​និង​កម្រិត​ប្រាក់​បំណាច់​មុខងា​រៈ

-យោង​ប្រកា​សលេខ០១០១ /១២ ក​អ​ជ ចុះ​ថ្ងៃទី ០៩ខែ មេសា ឆ្នាំ២០១២

-យោង​ប្រកា​សលេខ០១២១ /១២ ក​អ​ជ ចុះ​ថ្ងៃទី ២២ខែ ឧសភា ឆ្នាំ២០១២

-យោង​ប្រកា​សលេខ ២០០ /១២  ម​ស ត្ររ  ចុះ​ថ្ងៃទី ០៥ខែ មេសា ឆ្នាំ២០១២

តំលើង​ថ្នាក់​ប្រចាំឆ្នាំ២០១២ជូន​មន្ត្រីរាជការ ៣នាក់ៈ

១-លោក សាន ពិ​សិទ្ធ មន្ត្រី កា​រិ ផ្គត់ផ្គង់​ទឹក​ជនបទ

២-លោក ម៉ៅ ពិ​សេដ្ឋ មន្ត្រី​កា​រិ រដ្ឋបាល​និង​កិច្ចការ​ទូទៅ

៣-លោក សូ ហួ មន្ត្រី​កា​រិ ផ្លូវលំ​ជនបទ

តំលើង​កម្រិត​ប្រាក់​បំណាច់​មុខងារ​ជូន​ម្ត្រី​រាជការ ៦ នាក់ៈ

១-លោក ហែម  សុវណ្ណ អនុប្រធាន​មន្ទីរ

២-លោក សឹង  សុង​គូ ប្រធាន​កា​រិ សុខភាព​ជនបទ

៣-លោក រឿន សា​រួន ប្រធាន​កា​រិ ស្រុក​ភ្នំស្រុក

៤-លោក ឆូត វ៉ាន់ឌី ប្រធាន​កា​រិ ស្រុក​អូរជ្រៅ

៥-លោក ជួន ឈុន ប្រធាន​កា​រិ ស្រុក​ថ្មពួក

៦-លោក ម៉ិ​ញ  ម៉ើ​ល ប្រធាន​កា​រិ ស្រុក​ស្វាយចេក

ចំនួន​មន្ត្រីរាជការ​ទទួលមរណៈភាពៈ                         គ្មាន
ចំនួន​មន្ត្រីរាជការ​សហការ​និង​ជា​ដៃគូ​ជាមួយ​គំរោង-អង្គការ​នានាៈ​ចំនួន៣១នាក់​ក្នុងនោះ​ស្រី ០២នាក់

-ចំនួន​បុគ្គលិក​ជាប់កិច្ចសន្យា​និង​បុគ្គលិក​អ​ណ្តែ​តៈ ប្រកា​សលេខ ០០៩៩ / ១២ ក​អ​ជ. ប្រក ចុះ​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ស្តីពី​ការជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា និង បុគ្គលិក​អណ្តែត​ប្រចាំ​ ឆ្នាំ២០១២  ចំនួន ១៥នាក់ ។

-បុគ្គលិក​ជាប់កិច្ចសន្យា         ០៧នាក់          ក្នុងនោះ          ស្រី០១នាក់
-បុគ្គលិក​អណ្តែត       ០៨នាក់ ក្នុងនោះ         ស្រី ០២នាក់

២-ការងារ​គណនេយ្យ និង ហិរញ្ញវត្ថុ៖

លរ បរិយាយ ផែនការ​ថវិកា ចំណាយ សមតុល្យ
ថវិកា​សំរាប់​កិច្ចដំណើរការ​មន្ទីរ ៩៨២ ៤០០ ០០០រ ៨៦៦ ៧២០ ០០០រ ១១៥ ៦៨០ ០០០រ

៣-ការងារ​ផែនការ -ស្ថិតិៈ

–     មន្ត្រី​របស់ MAPUបន្ត​ចុះ​ប្រជុំ​តាម​ឃុំ​ក្នុងស្រុក​គោលដៅ លើ ៥ ស្រុក ដើម្បី​កំណត់​ចំការមីន​អាទិភាព​ឆ្នាំ  ២០១៣ គឺ ស្រុក​ម៉ាឡៃ អូរជ្រៅ  ថ្មពួក ស្រុក​ស្វាយចេក និង ក្រុង​ប៉ោយប៉ែត ដែលមាន​ផ្ទៃដី​សរុប ២៦០៨, ១៦ ហិកតា អ្នកទទួលផល ២ ៧៧៨ គ្រួសារ។

–      បន្តធ្វើ​សុពលភាព​ផែនការ  IRAP នៅ​ឃុំ ប្ញ​ស្សី​ក្រោក តា​ឡំ និង​ឃុំ​ស្រះ​រាំង  របស់​ស្រុក​មង្គល​បូរី ឃុំ​សំរោង និង ឃុំ​ច​ង្ហា​រ​ក្នុងស្រុក​អូរជ្រៅ។

–      ចូល​រូ​ម​ជាមួយ​សាលាខេត្ត​ឆ្លង​ពង្រាង​ផែនការ​វិនិយោគ​ខេត្ត៣ឆ្នាំ​រំកិល២០១២-២០១៤

–      ចូលរួម​សិក្ខាសាលា​នៅ​ក្រសួង ស្តីពី​ការ​រៀច​ចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ២០១៣-២០១៥

–       រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា២០១៣-២០១៥ជូន​ក្រសួង និង ខេត្ត

–       មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ស្រុក – ក្រុង ចុះ​ធ្វើ​សិក្ខាសាលា​ផែនការ​វិនិយោគ​ស្រុក-ក្រុង

–       មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ស្រុក – ក្រុង ចូលរួម​សមាហរណកម្ម​ផែនការ​ថ្នាក់ស្រុក-ក្រុង​ឆ្នាំ២០១៣

៤-ការងារ​សវនកម្ម​និង​អធិការ​កិ​ច្ចៈ

–      ថ្ងៃទី៧-៨ខែកុម្ភៈ ឆ្នាំ២០១២ សវន​ករ​របស់​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ​ចុះ​អធិការកិច្ច​ពិនិត្យ​ថវិកា​ឆ្នាំ២០១។

–     ថ្ងៃទី ១៦ខែមីនា​ឆ្នាំ២០១២ ក្រុមអធិការកិច្ច​រប​ស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចុះ​វាយ​តំលៃ​បញ្ចប់​ផ្លូវ​ថែទាំ​ឆ្នាំ២០១១ ។

–    ការចុះ​ធ្វើ​អធិការកិច្ច  របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង  អធិការកិច្ច  លើ​ការគ្រប់គ្រង រដ្ឋបាល និង ហិរញ្ញវត្ថុ​ក្នុង​ការិយបរិច្ឆេទ​ឆ្នាំ២០១១-២០១២ ។

–     ថ្ងៃទី ២៣-២៧ ខែ កក្កដា ឆ្នាំ២០១២ ក្រុមអធិការកិច្ច​រប​ស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​ការងារ​គណនេយ្យ និង

ហិរញ្ញវត្ថុ    ។

–     ថ្ងៃទី  ១៧ ខែ កញ្ញា  ឆ្នាំ២០១២ប្រជុំពិភាក្សា​ការងារ​អាជ្ញាធរ​សវន​កម្ម​ជាតិ​នៅ​សាលប្រជុំ​សាលាខេត្ត

៥.កិច្ចប្រជុំផ្សេងៗនិង​ទំនាក់ទំនង​សាធារណៈ

-ទទួល​លិខិត​ចូល​ចាប់ពី​លេខ  ០០ ដល់  ៣២៥  ចំនួន ៣២៥ លិខិត​ចូល
-លិខិត​ចេញ ចេញ​លិខិត​ពី​លេខ០០ ដល់ ៤០៣  ចំនួន ៤០៣លិខិត​ចេញ

-ការបញ្ជូន​លិខិត​ទៅតាម​មន្ទីរ – អង្គភាព​ជុំវិញ​ខេត្ត ស្រុក-ក្រុង អង្គការ​នានា ចំនួន  ១៤៨ លើក
-ចូលរួម​ប្រជុំ​នៅ​ក្រសួង                                              ៥៨លើក
-ចូលរួម​ប្រជុំ​នៅ​សាលាខេត្ត                               ៨៣លើក
-ចូលរួម​ប្រជុំ​ជាមួយ​មន្ទីរ-អង្គការ​នានា                             ៤៨លើក

-ចូលរួម​បញ្ចុះបឋមសិលា​និង​សម្ពោធ​សមិទ្ធិផល​នានា            ២៤លើក

-ចូលរួម​ប្រជុំ​ការងារ​គ្រោះមហន្តរាយ​ខេត្ត                ០៦លើក
-ចុះ​បេសកកម្ម​តាម​មូលដ្ឋាន                            ២៨៩លើក

-ចូលរួម​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជូន​កងទ័ព                      ០១ លើក

-ចូលរួម​ក្នុង​វេទិការ​យុទ្ធសាស្ត្រ​គាំពារ​សង្គម                        ០១ លើក

-ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ                  ០១ លើក

-ចូលរួម​បដិសណ្ឋារៈកិច្ច​ប្រតិភូ​វៀតណាម                         ០១ លើក

-ចូលរួម​ទិវា​បុណ្យជាតិ                                               ០៨លើក

-ចូលរួម​ទិវា​នារី​អន្តរជាតិ៨មីនា២០១២                            ០១ លើក

-ចុះសួរសុខទុក្ខ​កងពលតូច​លេខ៥២                              ០១ លើក

-ចូលរួម​ប្រជុំ​ការងារ​យេនឌ័រ                              ១០លើក

-ចូលរួម​ប្រជុំ​គណៈកម្មាធិការ​ការងារ​ស្ត្រី​និង​កុមារ                 ០៧ លើក

-ចូលរួម​ប្រជុំ​បូកសរុប​ការងារ​អេដស៍                      ០១ លើក

-ចូលរួម​ចែក​អំណោយ​កាកបាទក្រហម                            ០៨ លើក

-ចូលរួម​ស្តាប់​សេចក្តី​ថ្លែង​ការ​របស់​សម្តេច​ស្តីពី​បញ្ហា​ព្រំដែន      ០១ លើក

-ចូលរួម​ក្នុង​ការបិទ​ផ្សាយ​និង​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី            ១២ លើក

III-សកម្មភាព​ការងា​រៈ

១-ការងារ​ផ្លូវលំ​ជ​នប​ទៈ (តារាង​ភ្ជាប់​ជូន​លេខ ០១)

ក-ការបន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​សារពើភ័ណ្ឌ​ផ្លូវៈ​តាម​ខ្លឹមសារ​នៃ​លិខិត​លេខ០៣០/១១ក្រ.ស.មូ ចុះ​ថ្ងៃទី០៧ខែមេសា​ឆ្នាំ    ២០១១ របស់​ក្រុមការងារ​រៀបចំ​សារពើភ័ណ្ឌ​ផ្លូវ​ជន​ប​ទៈ សំរេចបាន ១ ៩៨៣ខ្សែ = ២ ៧២៣ , ៤៣៧ គ.ម

គិត​ជា​ភាគរយ ស្មើនឹង១០០ %នៃ​ផែនការ។ មន្ទីរ​នឹង​បន្តធ្វើ​បច្ចុប្បន្ន​ភាពជា​រៀងរាល់ឆ្នាំ ។

ខ-ការផ្ទៀងផ្ទាត់​សារពើភ័ណ្ឌ​ផ្លូវៈ ក្រុមការងារ​សារពើភ័ណ្ឌ​ផ្លូវ ចុះ​ផ្ទៀងផ្ទាត់​ខ្សែ​ផ្លូវ នា​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១២

និង ថ្ងៃទី ១៩-២០ ខែ វិច្ឆិកា ឆ្នាំ ២០១។

គ-ការចុះ​សិក្សា​ស្ថានភាព​ផ្លូវ​រងគ្រោះ​ដោយ​ទឹកជំនន់ៈ

ស្ថានភាព​ទឹកជំនន់ ឆ្នាំ២០១២ ខេត្តបន្ទាយមានជ័យ​ទទួលរង​ទឹកជំនន់​ហូរ​ពី​ប្រទេស​ថៃ លើ​ស្រុក-ក្រុង​មួយ

ចំនួន មាន ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ​និង ស្រុក​មង្គល​បូរី ។ ចាប់ពី​ថ្ងៃទី ០៩ ដល់

ថ្ងៃទី ២៥ ខែ តុលា​ឆ្នាំ២០១២  ក្នុង​បណ្តា​ខ្សែ​ផ្លូវសំខាន់ៗ  ចំនួន ៤៨ខ្សែ ផ្លូវ​ប្រវែង ៤៣៧, ៨៤២គម  ត្រូវ​ទឹកជំនន់    ជន​លិច សរុប ១២៨, ៥៩២គម ដោយ​ក្នុងនោះ​ផ្លូវ​ហូរ​ច្រោះ​ដាច់​ជា​ទ្រង់ទ្រាយ​វែង-ខ្លី សរុប​ប្រវែង ៣ , ៥៩០ គម

សំណង់​ស្ពាន-លូ ២កន្លែង ។

លទ្ធផល​នៃ​ការជួសជុល​និង​ថែទាំ​ផ្លូវ សម្រេចបាន​ដូចខាងក្រោមៈ

ឃ-ជួសជុល​ផ្លូវ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ២០១១ ជំហាន១៖ចំនួន៥ខ្សែ ប្រវែង ៤៤,៤៦៥គម​ដែល​រួច ១០០%             មានៈ

-ពី​ផ្លូវជាតិ​លេខ៥ ទៅ ឃុំ​ច​ង្ហា​រ      ប្រវែង  ១០ ,៣៨០ គម  សំរេចបាន ១០០%

-ពី​ផ្លូវជាតិ​លេខ៥ ទៅ ឃុំ​បត់​ត្រង់   ប្រវែង    ៥ ,០២៥ គម  សំរេចបាន ១០០%

-ពី​ឃុំ​ចំណោម ទៅ ភូមិ​សាយ​សាម៉ន ប្រវែង   ៧ ,៦០០ គម  សំរេចបាន ១០០%

-ពី​ថ្មពួក ទៅ ឃុំ​គោក​កឋិន           ប្រវែង  ១២ ,៩០០ គម  សំរេចបាន ១០០%

-ពី​ផ្លូវជាតិ​លេខ៥ ទៅ ឃុំ​តា​គង់     ប្រវែង     ៨ ,៥៦០ គម  សំរេចបាន ១០០%

ង-ជួសជុល​ផ្លូវ​ដែល​ខូចខាត​ដោយ​គ្រោះទឹកជំនន់​ជំហាន​ទី២៖ ចំនួន៣ខ្សែ​មាន​ប្រវែង ៣២ , ៧០គម លូ​មូល៤កន្លែង  និង​ស្ពានបេតុង​ប្រវែង ១២ម​ចំនួន១កន្លែងៈ

-ពី​ភូមិ​សុខសាន្ត​សង្កាត់​និមិត្ត​ទៅ​ភូមិ​បន្ទាយ​ទី១ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ប្រវែង១៦,១០ គម​និង​លូ​មូល៤កន្លែង

សម្រេចបាន ១០០ %

-ពី​ភូមិ​ឈូក ឃុំ​ច​ង្ហា​រ ទៅ​ឃុំ​សឹង្ហ  ប្រវែង ៨ ,៦០ គម សម្រេចបាន ១០០ %

– ពី​ផ្លូវជាតិ​លេខ៦ (តា​ប៉ុន) ទៅ​ភូមិ​គោក​ទៀម ឃុំ​ទឹកជោរ  ប្រវែង ៨  គម សម្រេចបាន ១០០ %

-ស្ពានបេតុង ០១កន្លែង  ប្រវែង១២ម ក្នុង​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ សម្រេចបាន ១០០ %

ច-ការងារ​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប៖ ចំនួន ៣ខ្សែ ប្រវែង ២៣ , ៣០គម

-សារ​ង្គ-គោក​កឋិន ប្រវែង ១៤ , ៣០គម សម្រេចបាន ១០០ %

-រោង​ម៉ាស៊ីន- ព្រហូត ប្រវែង  ៣ គម សម្រេចបាន ១០០ %

-ផ្លូវ​ក្នុងភូមិ​ចំណោម ប្រវែង ៦ គម សម្រេចបាន ១០០ %

ឆ-ការងារ​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ប្រចាំៈ  ៥ខ្សែ ប្រវែង​សរុប ៦៣គម

-ឬ​ស្សី​ក្រោក-តា​ឡំ  ប្រវែង  ១៣គម           សម្រេចបាន ១០០ %

-ផ្លូវជាតិ​លេខ៦- បុ​ស្បូវ ប្រវែង ១០គម                  សម្រេចបាន ១០០ %

-ស្រះ​ជីក-ស្ពាន​ស្រែង ប្រវែង ១៥គម                    សម្រេចបាន ១០០%

-ត្រាង- ណាំតៅ  ប្រវែង ១០គម                          សម្រេចបាន ១០០%

-ប៉ោយចារ-យាង​ឧ​ត្ត​ម ប្រវែង ១៥គម                    សម្រេចបាន ១០០%

ជ-ផ្លូវ​សាងសង់​ថ្មី (ថវិកា​ជំពូក ២១ របស់​ក្រសួង) ចំនួន១ខ្សែ ប្រវែង ១៨គម

-សាយ​សាម៉ន- ប​ល្ល័​ង្គ ប្រវែង ១៨ គម លូ​មូល២២កន្លែង និង​លូ​ជ្រុង ៦កន្លែង សម្រេចបាន ១០០ %

ឈ-ជួសជុល​ផ្លូវ​ដែល​ខូចខាត​ដោយ​គ្រោះទឹកជំនន់ (ថវិកា​ADB)៖ ចំនួន ៧ខ្សែ ប្រវែង ៦៥,៥០គម

-កោះ​ពង​សត្វ – កោះ​កែវ ប្រវែង ៤ គម                 សម្រេចបាន ១០០ %

-ផ្លូវជាតិ​លេខ៥ – ស្រះ​រាំង  ប្រវែង ៧ គម              សម្រេចបាន ១០០ %

-ផ្លូវជាតិ​លេខ៥ – ចំណោម ប្រវែង ៩ , ៥ គម          សម្រេចបាន ១០០ %

-ផ្លូវជាតិ​លេខ៥ – តា​សល់ ប្រវែង ១០ គម              សម្រេចបាន ១០០ %

-ផ្លូវជាតិ​លេខ៥- សំរោង ប្រវែង ៨ គម                  សម្រេចបាន ១០០ %

-ផ្លូវជាតិ​លេខ៥ – ប​ល្ល័​ង្គ ប្រវែង ២០ គម                សម្រេចបាន ១០០ %

-ផ្លូវជាតិ​លេខ៥ – ថ្ម​សិន ប្រវែង ៧ គម                 សម្រេចបាន ១០០ %

ដោយសារ​គ្រោះទឹកជំនន់ ខ្សែ​ផ្លូវ​ដែល​ជួសជុល​និង​ថែទាំ​ហើយ មួយចំនួន​ត្រូវ​ខូចខាត​ទៅវិញ ដោយ​​ ទឹក​ហូរ​​ កាត់ និង​ច្រោះ​ដាច់​ផ្លូវ​ជាកង់ៗ វែង​ខ្លី​ដោយ​កន្លែង ។

២-ការងារ​ផ្គត់ផ្គង់​ទឹក​ជន​ប​ទៈ (តារាង​ភ្ជាប់​ជូន​លេខ ០២)

-ថវិកា​គាំទ្រ​ដោយ​ក្រសួងៈ

 ជួសជុល​អណ្តូងស្នប់​អា​ហ្វ្រី​ដេ​វ ៣០អណ្តូង              សម្រេចបាន ១០០%

– សាងសង់​អណ្តូង​អា​ហ្វ្រី​ដេ​វ​ថ្មី ៥អណ្តូង                   សម្រេចបាន ១០០ %

៣-ការងារ​អប់រំ អនាម័យ​សុខភាព​បឋមៈ  (តារាង​ភ្ជាប់​ជូន​លេខ ០៣ )

–               មន្ទីរ​បានធ្វើ​សំណើសុំ​សេចក្តីសំរេច​ពី​ខេត្ត    ក្នុងការ​កែសំរួល​សមា​សភាព​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​ខេត្ត កម្មវិធី​ទឹកស្អាត និង អនាម័យ​តាម​សាលារៀន​និង​សហគមន៍   ។  ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសំរេច និង ពិភាក្សា លើ​ការរៀបចំ​ផែនទី​សកម្មភាព​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ របស់​មន្ទីរ  អង្គការ ពាក់ព័ន្ធ នៅ​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១។

–               ថ្ងៃទី ២៨ ខែ កញ្ញា​ឆ្នាំ ២០១២ ចូលរួម​ប្រជុំ​ការរៀបចំ​ទិវា​ជាតិ​លើក​កំពស់​អនាម័យ​ជនបទ ១៣ វិច្ឆិកា ២០១២ក្រោម          ប្រធានបទ អនាម័យ​ស្អាត ដើម្បី​ជីវិត​ប្រពៃ​ថ្លៃថ្លា នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ។

–               ការប្រជុំ​ត្រួតពិនិត្យ​លទ្ធផល នៃ​ការអនុវត្ត​កម្មវិធី​ទឹកស្អាត​និង​អនាម័យ​តាម​សាលារៀន និង សហគមន៍ រយៈពេល ៩  ខែ ដើមឆ្នាំ២០១២ និង ទិសដៅ​បន្ត​សំរាប់​ត្រីមាស​ទី៤  និង ឆ្នាំ២០១៣   បានរៀបចំ​ឡើង នា​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ       ២០១២ ដោយមាន​ការចូលរួម​ពី​អង្គការ​នានា​ចំនួន ១។

–               រៀបចំ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ១៣ វិច្ឆិកា ២០១២ លើ ៣ ទីតាំង​ផ្សេង​ពីគ្នាៈ

*ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ  មាន​អ្នក​ចូល​រូ​ម​សរុប  ៨៤១ នាក់​ក្នុងនោះ​ស្រី ៤៣១នាក់ ព្រះសង្ឃ ៧អង្គ

*ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក  មាន​អ្នក​ចូល​រូ​ម​សរុប  ៥៩៨ នាក់​ក្នុងនោះ​ស្រី ៣០៩ នាក់

*ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក  មាន​អ្នក​ចូល​រូ​ម​សរុប  ៥៤៧ នាក់​ក្នុងនោះ​ស្រី ២៨១ នាក់ មាន​អ្នក​ចូល​រូ​ម​សរុប ១,៩៨៦ នាក់ ក្នុងនោះ​ស្រី ១,០២១ នាក់​និង ព្រះសង្ឃ ៧អង្គ ដូច​មាន​ក្នុង​របាយ ការណ៍​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ១៣វិច្ឆិកា​ឆ្នាំ២០១២ដែល​បាន​ផ្ញើជូន​ក្រសួង​ផងដែរ ។

៤-ការងារ​អភិវឌ្ឍន៍​សហគមន៍ៈ (តារាង​ភ្ជាប់​ជូន​លេខ០៤)

– យោងសេចក្តី​សំរេច​រប​ស់​ខេត្ត អនុប្រធាន​មន្ទីរ​និង​មន្ត្រី​សហគមន៍១នាក់​ចុះ​ជាមួយ​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត ធ្វើការ​វាស់វែង​ដីជូ​ន​ប្រជាពលរដ្ឋ​នៅ​ឃុំ​គោក​រមៀត និង ឃុំ​បន្ទាយឆ្មារ  ក្នុងស្រុក​ថ្មពួក​តាំងពី​ដើមខែ     កក្កដា​ឆ្នាំ២០១។

– ចំនួន​ភូមិ មាន​គ​អ​ភ ៦៦៤ភូមិ លើ​ចំនួន​ភូមិ​សរុប ៦៦៤ភូមិ មាន​សមាជិក​សរុប ៥ ៤៣០នាក់​ក្នុងនោះ​ស្រី ​

១១៩១​ នាក់ ។ គ.អ.ភ ដែល​បានទទួល​ការបណ្តុះបណ្តាល​រួចហើយ​ឆ្នាំ២០១២នេះ​មានៈ

សរ ស្រុក-ក្រុង ឃុំ-សង្កាត់ ចំនួន​ភូមិ សរុប​គ​អ​ភ គ​អ​ភ​ស្ត្រី ចំនួន​វគ្គ ថវិកា​គាំទ្រ

ស្វាយចេក

មង្គល​បូរី

សិរីសោភ័ណ

ព្រះនេត្រព្រះ

តា​បែន

ភ្នំ​តូច

កំពង់ស្វាយ

អូរ​អំបិល

កោះ​ពង​សត្វ

បុ​ស្បូវ

រហាល

ទាន​កាំ

ជប់​វា​រី

ឈ្នួ​រ​មានជ័យ

១០

១៧

១១

១១

១២

៣៦

៧០

៣៥

៣៥

៣៥

៨៥

៧៧

៤២

៧៧

៨៤

១៥

១០

១០

២១

១២

១១

១៦

២០

ទឹកស្អាត១០០១

ក្រសួង​អ​ជប

RWSSP-2

ក្រសួង​អ​ជប

១០ ៨៧ ៥៧៦ ១២៥ ១៥

ចំនួន​ភូមិ​ដែល​បាន​បណ្តុះបណ្តាល គ.អ.ភ គិត​ជា​ភាគរយ ១៤ %

– លើក​គម្រោង​សម្រាប់​ការបណ្តុះបណ្តាល​គ.អ.ភ ឆ្នាំ ២០១៣ ចំនួន ៣០វគ្គ = ១៥០ភូមិ = ១០៥០ នាក់

-លើក​គម្រោង​បណ្តុះបណ្តាល​ការត្រៀម​ទុបស្កាត់​គ្រោះមហន្តរាយ ២វគ្គ=១ឃុំ = ៥ភូមិ =៦៥នាក់

-លើក​គម្រោង​អភិវឌ្ឍន៍​ភូមិ​ចំរុះ ១ភូមិ =៥០គ្រួសារ ស្តារ​ស្រះ ចែក​ពូជ​ត្រី ជ្រូក មាន់ និង​គ្រាប់ពូជ៩មុខ

៥-ការងារ​បណ្តុះបណ្តាល និង អភិវឌ្ឍន៍​ធនធាន​មនុ​ស្សៈ (តារាង​ភ្ជាប់​ជូន​លេខ ០៥ )

បន្ត​ការសិក្សា​បន្ថែម​នៅតាម​សកលវិទ្យា​ល័​យៈ

-ថ្នាក់​អនុ​ប​ណ្ឌិ​តៈ  ១នាក់​ក្នុងនោះ​ស្រី០នាក់

-ថ្នាក់​បរិ​ញ្ញា​ប័​ត្រៈ ៣នាក់ ក្នុងនោះ​ស្រី ២នាក់

លើ​ការងារ​បណ្តុះបណ្តាល និង អភិវឌ្ឍន៍​ធនធានមនុស្ស មានៈ

ការងារ​សិក្ខាសាលាៈ ៣៥លើក អ្នកចូលរួម ៦៥នាក់ ក្នុងនោះ​ស្រី ០៤នាក់  រយៈពេល ៥៧ថ្ងៃ។
ការងារ​បណ្តុះបណ្តាលៈ ២៥លើក អ្នកចូលរួម ១១៣នាក់ ក្នុងនោះ​ស្រី ២៦នាក់  រយៈពេល៨៣ថ្ងៃ។ ការងារ​បណ្តុះ បណ្តាល​ដែល​មន្ទីរ​រៀបចំ​​ដើម្បី​​ពង្រឹង​សមត្ថភាព​​មន្ត្រីរា​ជកា​រ ២លើក អ្នកចូលរួម ៦២ នាក់​ក្នុងនោះ​ស្ត្រី ១៤ នាក់។

-ការងារ​ទស្សនៈកិច្ច​សិក្សា​ក្រៅប្រទេសៈ ០១លើក អ្នកចូលរួម ២នាក់​ក្នុងនោះ​ស្រី ១នាក់ រយៈពេល២១ថ្ងៃៈ

-លោក  សួន សុ​វ​ន្តា​រ   មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍​សហគម៍​ទស្សនៈកិច្ច​សិក្សា​នៅ​ប្រទេស​កូរ៉េ

-លោកស្រី កែវ ពេ​ជ្ជ​តា   អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគម៍​ទស្សនៈកិច្ច​សិក្សា​នៅ​ប្រទេស​កូរ៉េ

-ការងារ​បណ្តុះបណ្តាល​ម​ន្ត្រី​រាជកា​រៈ ក្រុម​គ្រូ​បង្គោល​បាន​បណ្តុះបណ្តាល​បន្ត​ដល់​មន្ត្រី​របស់​មន្ទីរ​ចំនួន ២វគ្គ

-ថ្ងៃទី ១៦/០៣/២០១២ រយៈពេល ១ថ្ងៃ មាន​មន្ត្រី​ចូលរួម ៣០នាក់ ក្នុងនោះ​ស្រី ៦នាក់

-ថ្ងៃទី ១៥/១១/២០១២ រយៈពេល ១ថ្ងៃ មាន​មន្ត្រី​ចូលរួម ៣២នាក់ ក្នុងនោះ​ស្រី ៨នាក់

៦-ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជន​ប​ទៈ (តារាង​ភ្ជាប់​ជូន​លេខ ០៦និង លេខ០៧ )

ក-ការងារ​ធនាគារ​ភូមិៈ​បាន​ណែ​នាំអោយ​សហគមន៍​ម្ចាស់ការ​ក្នុងការ​រៀបចំ​កិច្ចសន្យាខ្ចី​និង​សង​ស្រូវ​ក្នុង​សហគមន៍

( លើ​ធនាគារ​ភូមិ ដែល​ប្រគល់ជូន​សហគមន៍​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​ចាប់ពី​ឆ្នាំ២០០០មក)។

ខ-ការងារ​ឥណទាន​ជនបទ​គាំទ្រ​សុខភាព​សហគមន៍ៈ

-ទទួលបាន​ថវិកា​គាំទ្រ​ពី​អង្គការ USAID/RACHA មន្ទីរ​សំរេចបានៈ

ស្រុក​មង្គល​បូរីៈ ឃុំ​បត់​ត្រង់

-ភូមិ​ព្រែកជីក            ៥ក្រុម=២៥នាក់/២២នាក់ =      ១៥ ៥០០ ០០០រៀល
-ភូមិ​បត់​ត្រង់​តូច                   ៨ក្រុម=៤៦នាក់/ ៤៥នាក់ =      ២៩ ១១០ ០០០រៀល
-ភូមិ​បត់​ត្រង់​ធំ​កើត      ៧ក្រុម =៣២នាក់/៣០នាក់ =   ២១ ២០០ ០០០រៀល

ក្រុង​សិរីសោភ័ណៈ មាន៣សង្កាត់

កោះ​ពង​សត្វៈ

-ភូមិ​ស្នាយ​ដង្គត់        ៤ក្រុម=១៤នាក់/ ១៤នាក់=       ៨ ៣០០ ០០០ រៀល

-ភូមិ​តា​សុខ            ២ក្រុម =៧នាក់/ ៧នាក់ =        ១ ៦៥០ ០០០រៀល

ម្កាក់ៈ         

ភូមិ​បែក​ចាន          ៦ក្រុម=២៦នាក់/២៦នាក់=       ១៤ ៦៥០ ០០០រៀល

កំពង់ស្វាយៈ

-ភូមិ​សូ​ភី                 ២៧ក្រុម=១៤៣នាក់/១០៨នាក់ =         ៨៧ ៦៩០ ០០០រៀល

-ភូមិ​កង់​វ៉ា                ១៨ក្រុម=៨៨នាក់/ ៦៨នាក់=   ៥២ ៦៥០ ០០០រៀល

-ភូមិ​ពង្រ                  ១៥ក្រុម= ៦៦នាក់/៦២នាក់ = ៣៨ ២៥០ ០០០ រៀល

សរុប​រួមៈ ៩ភូមិ =៩២ក្រុម =៤៤៧នាក់/៣៨២នាក់  = ២៦៩ ០០០ ០០០រៀល

ជា​រៀងរាល់ខែ​ការប្រមូល​ការប្រាក់​សំរេចបាន១០០% ពុំមាន​ការយឺតយ៉ាវ​ឡើយ

៧.ការងារ​ជនជាតិ​ភា​គតិ​ចៈ

– ខេត្ត​មាន​ជនជាតិ​កួយ រស់នៅក្នុង​ភូមិ​ចំនួន០២គឺ ភូមិ​ជ្រាប់​ចាស់ និង ភូមិ​ជ្រាប់​ថ្មី ក្នុង​ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ        ចំនួន ៤១០ គ្រួសារ មនុស្ស​រាយ​ចំនួន ២ ០៤៤ នាក់ ក្នុងនោះ​ស្ត្រី ១ ០០៧ នាក់ (ទិន្នន័យ​ខែ វិច្ឆិកា​ឆ្នាំ២០១២):

*ភូមិ​ជ្រាប់​ចាស់ៈ សរុប ២២១ គ្រួសារ  មនុស្ស​រាយ ១ ០៨៩នាក់ ក្នុង​នៅ​ស្រី ៥៤៦នាក់

*ភូមិ​ជ្រាប់​ថ្មីៈ     សរុប ១៨៩ គ្រួសារ  មនុស្ស​រាយ   ៩៥៥ នាក់​នាក់ ក្នុង​នៅ​ស្រី ៤៦១នាក់

៨.ការងារ​យេនឌ័​រៈ

–               យេនឌ័រ​របស់​មន្ទីរ​ចូលរួម​ក្នុង​វេទិការ​សាធារណៈ​ក្រោម​ប្រធានបទ​រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ធ្វើ​អាជីវកម្ម​និង​រំលោភ​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ​ក្នុង​ខេត្តបន្ទាយមានជ័យ។

–               យេនឌ័រ​របស់​មន្ទីរ​ចូលរួម​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ជា​រៀងរាល់ខែ

–               ចូលរួម​ក្នុង​ទិវា​អន្តរជាតិ​នារី  ០៨ មីនា ខួប​លើក​ទី ១០១ ក្រោម​ប្រធានបទ អ្នក​ម្តាយ​ដ៏​ឆ្នើម​របស់ខ្ញុំ ។

–               រៀបចំ​ពិធី​សំណេះសំណាល​អបអរ​ទិវា​នារី​អន្តរជាតិ៨មីនា នៅ​ថ្ងៃទី ១៦ ខែមីនា​ឆ្នាំ២០១២ និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ចំពោះ​មន្ត្រីរាជការ​ជា​ស្ត្រី​ចំនួន ៩ រូប ដែល​ក្នុងម្នាក់ៗទទួលបាន សំពត់​ហូល ១សំពត់។

–               យេនឌ័រ​មន្ទីរ​បាន​ចូលរួម​បូកសរុប​ការងារ​យេនឌ័រ​ជាមួយ​មន្ទីរ​កិច្ចការនារី​ខេត្ត​ជា​រៀងរាល់ខែ

–               ការបញ្ជ្រាប​យេនឌ័រ​ទៅក្នុង​ការប្រជុំ​និង វគ្គ​បណ្តុះបណ្តាល​ថ្នាក់ឃុំ និង​ថ្នាក់ភូមិ​ក្នុង​គម្រោង​ផ្គត់ផ្គង់​ទឹក​និង

–               អនាម័យ​ជនបទ ទី២ (RWSSP-2)ដែល​កំពុង​អនុវត្ត​នៅលើ៣ឃុំ​លើ២ស្រុក គម្រោង​បាន៖

*នៅ​ថ្នាក់ឃុំ  មាន​ស្ត្រី  ១ នាក់ ទទួលបន្ទុក អនាម័យ

*នៅ​ថ្នាក់​ភូមិគ.អ.ភ​មាន​ស្ត្រី២នាក់​យ៉ាងតិច  ១នាក់​ទទួលបន្ទុក​ស្ត្រី​និង​កុមារ និង ១នាក់​ទទួលបន្ទុក​អនាម័យ

*ក្រុម​ស្នូល​តាម​អណ្តូង៥នាក់  មាន​ស្ត្រី ២នាក់​យ៉ាងតិច

*ជន​បង្គោល​អប់រំ​អនាម័យ​តាម​ភូមិ​ពី៨-១២នាក់ មាន​សមាស​ភាពជា​ស្ត្រី ៥០%

៩.ការងារ​អង្គការក្រៅរដ្ឋាភិបាលៈ

ក-អង្គការ CHO

-ផ្តល់​គ្រាប់ពូជ ៩មុខ ចំនួន ២៥០គ្រួសារ ក្នុង​តំបន់​គោលដៅ​ក្រុង​ប៉ោយប៉ែត

-ផ្តល់​ចបកាប់១០០ គ្រួសារ​ក្នុង​តំបន់​គោលដៅ​ក្រុង​ប៉ោយប៉ែត

-កម្មវិធី​ឥណទាន​ជនបទ៤៥០គ្រួសារ​ក្នុង​រយៈពេល៣ឆ្នាំ​ក្នុង​តំបន់​គោលដៅ​ក្រុង​ប៉ោយប៉ែត

-បណ្តុះបណ្តាល​វិជ្ជាជីវៈ ៣៣០គ្រួសារ​ក្នុង​រយៈពេល៣ឆ្នាំ​ក្នុង​តំបន់​គោលដៅ​ក្រុង​ប៉ោយប៉ែត

-កម្មវិធី​អប់រំ​ក្រៅ​ប្រ​ព័​ន្ឋ

-កម្មវិធី​ថែទាំ​អ្នកជំងឺ​អេដស៍

-កម្មវិធី​ទប់ស្កាត់​ការជួញដូរ​មនុស្ស

-កម្មវិធី​អនាម័យ​ទឹកស្អាត

-កម្មវិធី​ផ្ទះ​សុវត្ថិភាព

ខ- អង្គការ​ទឹកស្អាត ១០០១

-សហការ​ជាមួយ​មន្ទីរ​ក្នុងការ​បណ្តុះបណ្តាល​គណៈ​ក​ម្មា​ធិ​ការអភិវឌ្ឍន៍​ភូមិ (គ​អ​ភ )នៅ​ឃុំ​តា​បែន ១វគ្គ នៅ

អ្នកចូលរួម ៣៦នាក់​ក្នុងនោះ​ស្ត្រី ៤នាក់។

គ- អង្គការ iDE:

-ជួបពិភាក្សា​ជាមួយ​ប្រធាន​មន្ទីរ​លើ​គម្រោង​ទីផ្សារ​អនាម័យ​នៅ​កម្ពុជា ដោយបាន​ធ្វើការ​បណ្តុះបណ្តាល​វិស័យ​ឯកជន​ក្នុង​ការផលិត​លូ​បង្គន់​លក់​ក្នុង​តំលៃថោក​សមរម្យ​សំរាប់​លក់​ជូន​សហគមន៍​ក្នុង​រយៈពេល៣៦ខែ ចាប់ផ្តើម​ពី​ខែ មករា​ឆ្នាំ២០១២  ដល់​ខែធ្នូ ឆ្នាំ២០១៥ និង  លើក​កំពស់​អនាម៍យ​អោយបាន​ពី   ៤១% ទៅ៦០% ក្នុងស្រុក        គោលដៅ​ទាំង ៨ ។ សកម្មភាព​កំពុង​អនុវត្ត​លើ​ស្រុក​ចំនួន៤ មង្គល​បូរី ព្រះនេត្រព្រះ ថ្មពួក និង  ស្រុក​អូរជ្រៅ                         បាន ៣២ បង្គន់  ។

ឃ-អង្គការ Help Age

– បង្កើត​សមាគម​មនុស្ស​ចាស់ បាន ៣២ ភូមិ

– អប់រំ​សុខភាព​បឋម​ដល់​សមាជិកសមាគម​មនុស្ស​ចាស់៣ភូមិ ចំនួន ១៦៤នាក់ (ប្រុស៤១នាក់ ស្រី១២៣នាក់ )

ក្នុងស្រុក​ព្រះនេត្រព្រះ  ។

–  ជីក​ស្រះ ១ កន្លែង នៅ​ភូមិ​ស្រេះ​លិច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ

ង-អង្គការ​Good Neighbors មាន១៦សកម្មភាព

– សង់​បង្គន់​គ្រួសារ ចំនួន ១១០បង្គន់ នៅ​ស្រុក​អូរជ្រៅ៣ឃុំ ៧០បង្គន់ និង​ក្រុង​សិរីសោភ័ណ ១ឃុំ ៤០បង្គន់

–  ចែក​អំពូល​សូ​ឡា នៅ​ស្រុក​អូរជ្រៅ ៤ឃុំ  ៤ភូមិ​ចំនួន ២៥០អំពូល

–  ចែក​ធុង​ចំរោះ ៧៥០ធុង នៅ​ស្រុក​អូរជ្រៅ ២ឃុំ​ចំនួន៦២០ធុង និង​ក្រុង​សិរីសោភ័ណ ១សង្កាត់​ចំនួន ១៣០ធុង

–  ការតស៊ូ​មតិ​និង​រៀបចំ​ទិវា​សិទ្ធ​នារី​អន្តរជាតិ មាន​អ្នកចូលរួម ១៣០០នាក់

–  សិក្ខាសាលា​បង្ហាញ​លទ្ធផល​ឆ្នាំ២០១១ មាន​អ្នកចូលរួម ១២២នាក់

–  ប្រជុំ​គ.អ.ភ   ៧លើក​អ្នកចូលរួម ៦៥នាក់

–  កម្មវិធី​អាហារ​រូប​ត្ថ​ម្ភ ដល់​សិស្ស ២៤៧ នាក់

–  ចែក​អំណោយ​គ្រួសារ​សិស្ស​ក្រីក្រ ២២០នាក់

–  ចុះឈ្មោះ​កុមារ​ថ្មី​ចូលក្នុង​កម្មវិធី​គាំទ្រ​កុមារ១០២៩នាក់ និង​ការធ្វើ​លំហែកាយ​របស់​កុមារ៥៥នាក់

–  រៀបចំ​កម្មវិធី​ខួបកំណើត​លើក​ទី១ របស់​មណ្ឌល​ថែទាំ​កុមារ​វាំង​មួង

–  រៀបចំ​ទិវា​កុមារ​អន្តរជាតិ

–  ផ្តល់​សំភារៈ​សង្គ្រោះ​បឋម​តាម​សាលា​ចំនួន ១៣ សាលា

–  បើក​ថ្នាក់​ភាសា​អង់គ្លេស​ដំបូង​សំរាប់​កុមារ ១២ថ្នាក់

–  ចែក​កាដូ​របស់​ម្ចាស់ជំនួយ ៩៨ នាក់​និង​សំបុត្រ ២៥

–  ចុះសួរសុខទុក្ខ​តាម​ផ្ទះ​កុមារ ២ ៨៩៨ផ្ទះ

ច-អង្គការ​សា​ម៉ា​រីតា​ន់ៈ  ផ្តល់​ធុង​ចំរោះ​តាម​គ្រួសារ

– ស្រុក​អូរជ្រៅៈ ឃុំ​សឹង្ហ  ២០៣ធុង ឃុំ​សំរោង ៣០៦ធុង និង​ឃុំ​គុ​ត្ត​សត ១៦២ធុង  សរុប ៦៧១ធុង

– ស្រុក​ម៉ាឡៃៈ ឃុំ​ម៉ាឡៃ ៣៧៥ធុង

សរុប​រួម  ១ ០៤៦ធុង

១០.ការងារ​គំរោង កម្មវិធី​នានាៈ

ក-ការងារ​បោសសំអាត​មីនៈ ការ​បោសសំអាត​មីន​ក្នុង​ផែនការ​ឆ្នាំ២០១២  សំរេចបាន​ដូចខាងក្រោមៈ

១ – CMAC     សំរេចបាន ៨៥ ចំការ​មឺ​ន  គិត​ជា​ផ្ទៃដី ៤៧៤, ៤៧ហិកតា អ្នកទទួលផល៤០៣គ្រួសារ

លើ​ផែនការ ៩៤ ចំការមីន  គិត​ជា​ផ្ទៃដី ៥៧៦ ហិកតា អ្នកទទួលផល ១៨១គ្រួសារ

២ – Hallo-Trust  សំរេចបាន ៦៧ចំការមីន គិត​ជា​ផ្ទៃដី ២៩២,៧៨ ហិកតា អ្នកទទួលផល ៣០៨គ្រួសារ

លើ​ផែនការ  ១១៦ ចំការមីន  គិត​ជា​ផ្ទៃដី  ៦០២ហិកតា អ្នកទទួលផល  ១៦៥គ្រួសារ

៣ – MAG           សំរេចបាន ២ ចំការ​មឺ​ន  គិត​ជា​ផ្ទៃដី ៦ ហិកតា

លើ​ផែនការ ១៥ ចំការមីន  គិត​ជា​ផ្ទៃដី ៧៥ហិកតា អ្នកទទួលផល ៦៤ គ្រួសារ

៤ – CSHD           សំរេចបាន ១ ចំការ​មឺ​ន  គិត​ជា​ផ្ទៃដី ៤ហិកតា

លើ​ផែនការ ៧ ចំការមីន  គិត​ជា​ផ្ទៃដី ២៧ហិកតា អ្នកទទួលផល ៤៩ គ្រួសារ

សរុប​ទូទាំង​ខេត្ត បោសសំអាត​បាន១៥៥ ចំការ​មឺ​ន​គិត​ជា​ផ្ទៃដី ៧៧៧, ២៥ហិកតា​អ្នកទទួលផល៧១១គ្រួសារ

                                លើ​ផែនការ  ២៣២ ចំការមីន  គិត​ជា​ផ្ទៃដី  ១២៨០ ហិកតា អ្នកទទួលផល ៤៥៩គ្រួសារ

ខ-គំរោង​សាច់ប្រាក់​ពលកម្ម CFW

អនុវត្ត​លើ​ការជួសជុល​ផ្លូវដី ចំនួន ២០គម្រោង ប្រវែង​សរុប៥.៨៦៦គម លទ្ធ ផល​សំរេចបាន១០០%មាន           ១៨គម្រោង ប្រវែង​សរុប  ៥ .៧៨គម  (មើល​ក្នុង​តារាង​ឧបសម្ព័ន្ធ) ។

គ- គំរោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ទី២ RWSSP-2

បាច់​ទី១ ឃុំ​បុ​ស្បូវ ក្នុងស្រុក​ព្រះនេត្រព្រះ

-ស្តារ​ស្រះ ១៦ កន្លែង លើ​ភូមិ១៦   សម្រេចបាន១៤ស្រះ  ស្មើនឹង៨០%

-ស្តារអណ្តូង​លូ ១កន្លែង នៅ​ភូមិ​ឃូ​ស្វាយ         សម្រេចបាន ១០០%

-សាងសង់​អណ្តូង​អា​ហ្វ្រី​ដេ​វ ៧កន្លែង   សម្រេចបាន ១០០%

-ផ្តល់​ពាង​យក្ស ១០២០ ពាង     សម្រេចបាន១០០%

-ផ្តល់​បង្គន់​គ្រួសារ ១៨៥៥បង្គន់   សម្រេច១៤៥៧បង្គន់ ស្មើនឹង ៨៧%

-ផ្តល់​អាង​ត្រងទឹក​តាម​សាលារៀន​ចំនួន ៥ កំពុង​អនុវត្ត ៥ កន្លែង ស្មើនឹង១០០%

-ផ្តល់​បង្គន់​សាធារណៈ៥កន្លែង  កំពុង​អនុវត្ត ៥ កន្លែង ស្មើនឹង១០០%

បាច់​ទី២ ឃុំ​ណាំតៅ​និង​ភ្មំ​ដី​ក្នុងស្រុក​ភ្នំស្រុកៈ

*ឃុំ​ណាំតៅៈ

-ស្តារ​ស្រះ  ៤ ស្រះ    មិនទាន់​ដំណើរការ

-ជួសជុល​អណ្តូងស្នប់ ចំនួន៧ មិនទាន់​ដំណើរការ

-សាងសង់​អណ្តូង​អា​ហ្វ្រី​ដេ​វ ៥៩ កន្លែង អនុវត្តបាន៥អណ្តូង      ស្មើនឹង ៩ %

-ផ្តល់​ពាង​យក្ស ៦៨៧ ពាង អនុវត្តបាន២០០ស្មើនឹង ២៩ %

-ផ្តល់​បង្គន់​គ្រួសារ ១៦៨៥ បង្គន់        អនុវត្តបាន៤២០          ស្មើនឹង ២៥ %

-ផ្តល់​អាង​ត្រងទឹក​តាម​សាលារៀន​ចំនួន ៥ កំពុងដំណើរការ

-ផ្តល់​បង្គន់​សាធារណៈ​តាម​សាល​រៀន ចំនួន ៥កន្លែង កំពុងដំណើរការ

*ឃុំ​ភ្នំ​ដីៈ   

ស្តារ​ស្រះ ៦ ស្រះ​មិនទាន់​ដំណើរការ

-ជួសជុល​អណ្តូងស្នប់ ២ អណ្តូង មិនទាន់​ដំណើរការ

សាងសង់​អណ្តូង​លូ ៦ អណ្តូង មិនទាន់​ដំណើរការ

-ផ្តល់​ពាង​យក្ស ៤៧៤ ពាង អនុវត្តបាន១៥៧ ស្មើនឹង ៣៣%

-ផ្តល់​បង្គន់​គ្រួសារ ១២៤០ បង្គន់​អនុវត្តបាន ៣០០       ស្មើនឹង២៥ %

-ផ្តល់​អាង​ត្រងទឹក​តាម​សាលារៀន​ចំនួន ៥ កំពុងដំណើរការ

-ផ្តល់​បង្គន់​សាធារណៈ​តាម​សាលារៀន ចំនួន ៥កន្លែង  កំពុងដំណើរការ

-បាច់​ទី៣: ឃុំ​ស្វាយចេក​និង​ឃុំ ស្លក្រាម គម្រោង​បាន​ដំណើរ​ការប្រជុំ​ផ្សព្វផ្សាយ​នៅ​ថ្នាក់ឃុំ          និង​ថ្នាក់ភូមិ​ចប់ និង​កំពុង​រៀបចំ​អនុ​គម្រោង​នៅ​ថ្នាក់ឃុំ។

ឃ -កម្មវិធី UNICEF ចុះ​ចាក់​ក្លរ​តាម​ប្រភពទឹក អនុវត្តបានៈ

-ចំនួន​ក្នុង​ផែនការ ២៤៧ អណ្តូង  អនុវត្តបាន  ២៤៧ អណ្តូង ស្មើនឹង ១០០ % នៃ​ផែនការ

– ប្រជុំ​ផ្សព្វផ្សាយ​ពី​ការងារ​អនាម័យ​នៅ​ថ្នាក់ស្រុក

– ចុះ​សិក្សា​ស្ថានភាព​ភូមិ ពង្រឹងសមត្ថភាព​ក្រុម​ប្រើប្រាស់​ទឹក និង​អប់រំ​អនាម័យ​លើ​ឃុំ​ចំនួន ២មាន១០ភូមិ

ក្នុងស្រុក​មង្គល​បូរី ។

-បណ្តុះបណ្តាល​យុទ្ធសាស្ត្រ CLTS ដល់​ថ្នាក់ឃុំ ភូមិ ក្នុងស្រុក​ព្រះនេត្រព្រះ មង្គល​បូរី និង ក្រុង​សិរីសោភ័ណ

– កំពុង​តាមដាន​ផលប៉ះពាល់​ពី​ទឹកជំនន់​ឆ្នាំ២០១២ ដើម្បី​គ្រោង​ផែនការ​សង្គ្រោះបន្ទាន់

ង- កម្មវិធី​សាងសង់​អណ្តូង​ជា​ជំនួយ​រាជរដ្ឋាភិបាល​ឥណ្ឌា​ចំនួន ២០០អណ្តូង

-ទីប្រឹក្សា​គម្រោង​ចុះ​សិក្សា​ទីតាំង​គម្រោង​លើ​ស្រុក-ក្រុង​ទាំង៦

-ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ចុះ​សិក្សា​ទឹក​ក្រោម​ដី​នៅ​ស្រុក-ក្រុង​ទាំង៦

ច-ជួសជុល​ផ្លូវ​គម្រោង​កេ​ត​សា​ណាៈ

-ដំណើរ​ការចុះ​សិក្សា និង ស្រង់​ទិន្នន័យ​ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង

-ដំណើរ​ការចុះ​ស្រង់​គ្រួសារ​ដែល​ត្រូវបាន​បង្គន់​គ្រួសារ

IV-ការសន្និដ្ឋាន និង វាយតម្លៃៈ

-គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ទី២(RWSSP-2)បាន​ដំណើរការ​តាម​កម្មវិធី។

-គម្រោង​ជួសជុល​ផ្លូវ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ជំហាន២ដែល​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​បាន​ដំណើរការ​ចប់​សព្វ

គ្រប់​តាម​ផែនការ​គ្រោងទុក តែ​ត្រូវ​ជួសជុល​ឡើងវិញ​ផ្លូវ​ដែល​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុងពេល​បញ្ចប់​គម្រោង។

-គម្រោង​សាងសង់​ផ្លូវ​គាំទ្រ​ដោយ​ថវិកា​ជំពូក២១របស់​ក្រសួង ដំណើរការ​មានការ​យឺតយ៉ាវ​ដោយសារ​គ្រោះទឹកជំនន់។

-គម្រោង​ជួសជុល​ផ្លូវ​រងគ្រោះ​ដោយ​ទឹកជំនន់​គាំទ្រ​ថវិកា​ពី ADB ដំណើរការ​ចប់​តាម​ការគ្រោងទុក តែ​ត្រូវ​រៀបចំ​ ផែន​ ការ​ជួសជុល​បន្ទា​ប់​ពី​ផ្លូវ​ទទួលរង​គ្រោះ​ខូចខាត​ដោយ​ទឹកជំនន់ និង ចាំបាច់​ត្រូវ​សិក្សា​ឡើងវិញ​ពី​គម្រោង​សាង​ សង់​សំណង់​រំដោះ​ទឹក​បន្ថែមទៀត។

-គម្រោង​កេ​ត​សា​ណា អាប​ចាប់ផ្តើម​នៅ​ដើមឆ្នាំ២០១៣  ។

-គម្រោង​កម្មវិធី​ឥណទាន​គាំទ្រ​សុខភាព​សហគមន៍​ដែល​គាំទ្រ​ថវិកា​ដោយ​អង្គការ RACHA បាន​ដំណើរ​ការល្អ និង

ជោគជ័យ តាម​ការគ្រោងទុក។

-កម្មវិធី​ដែល​គាំទ្រ​ដោយ UNICEF លើ​កម្មវិធី​អប់រំ​អនាម័យ​តាម​សហគមន៍​និង​សាលារៀន( SC.WASH)សំរាប់​ឆ្នាំ           ២០១២បាននិងកំពុង​ដំណើរកា​រ ព្រមទាំង​អាច​សម្រេចបាន​តាម​ជំហាន​នៃ​ត្រីមាស​និមួយ។

-កម្មវិធី​សាងសង់​អណ្តូង​ជា​ជំនួយ​រាជរដ្ឋាភិបាល​ឥណ្ឌា​ចំនួន២០០  មិនទាន់​អាច​ដំណើរការបាន​តាម​ពេលវេលា​រំពឹង        ទុក អាស្រ័យ​ដោយ​ភាពយឺតយ៉ាវ ពី​នីតិវិធី ចំណាត់ការ​របស់​ម្ចាស់ជំនួយ  ។

V-ផែនការ​និង​ទិសដៅ​ការងារ​ឆ្នាំ២០១៣

-ការងាររដ្ឋបាល រៀបចំ​ទុកដាក់​ឯកសារ​ឆ្នាំ២០១២និង ត្រៀម​ការងារ​សំរាប់​ឆ្នាំ២០១៣

-រៀបចំ​ធ្វើការ​ជួសជុល​អាគារ​ធ្វើការ ដែល​សាងសង់​អំពី​ឈើ​កាលពី​ឆ្នាំ១៩៩៥ឡើងវិញ

-ការងារ​គណនេយ្យ​និង​ហិរញ្ញវត្ថុ ធ្វើ​ការបិទបញ្ជី​ឆ្នាំ២០១២និង ត្រៀម​ការងារ​សំរាប់​ឆ្នាំ២០១៣

-ការងារ​ផែនការ បូកសរុប​សកម្មភាព​ឆ្នាំ២០១២ធៀប​នឹង​ផែនការ និង​រៀបចំ​ផែនការ​រំកិល​សំរាប់​សកម្មភាព​ឆ្នាំ២០១៣

-បន្ត​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​ប្រចាំ​និង​ខួប​ឆ្នាំ២០១២លើ​ការងារ​សុពលភាព​បញ្ចប់​គម្រោង​ដែល​ខូចខាត​ដោយ​ទឹកជំនន់        ឆ្នាំ២០១២និង​ត្រៀម​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ២០១៣

-ត្រៀម​សហការ​ក្នុងការ​សិក្សា​គម្រោង RRIP-2របស់​ក្រសួង

-ត្រៀម​ដំណើរ​គម្រោង​កេ​ត​សា​ណា និង គម្រោង​សាច់ប្រាក់​ពលកម្ម(CFW)

-បន្ត​សហការ​ជាមួយ​គម្រោង​របស់ ADB លើ​ការជួសជុល​ផ្លូវ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ២០១២កន្លងមក

-ការងារ​សាងសង់​និង​ជូ​ស​ជុល​អណ្តូង ត្រៀម​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ២០១៣

-បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ UNICEF សម្រាប់​កម្មវិធី SC/WASH និង​ការអប់រំ​អនាម័យ ផ្តល់​សំភារៈផ្សេងៗ

ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ២០១២កន្លងមក

-ការងារ​សុខភាព​ជនបទ ពិនិត្យ​លើ​ផែនការ ដើម្បី​ស្វែងរក​ដៃគូ​គាំទ្រ

-ពង្រឹង​ការប្រជុំ​ជាមួយ NGO,s អនុវត្ត​កម្មវិធី ទឹកស្អាត​និង​អនាម័យ​ជនបទ​ប្រចាំត្រីមាស​និមួយៗអោយបាន​ទៀងទាត់

-ការងារ​អភិវឌ្ឍន៍​សហគម​ន៍ប​ន្ត​ការបណ្តុះបណ្តាល គ​អ​ភ និង​គាំទ្រ គ​អ​ភ លើ​កម្មវិធី​អភិវឌ្ឍន៍​ចំរុះ

-បន្ត​សហការ​ជាមួយ​ក្រុមបច្ចេកទេសរ​បស់​ខេត្ត​ក្នុងការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

-ការងារ​ឥណទាន​ជនបទ​ដែល​គាំទ្រ​ទុន​ដោយ​អង្គការ RACHA/USAID នឹង​ដំណើរ​ការបិទ​វគ្គ​និង​បើក​វគ្គ​ថ្មី ដោយ

ពង្រីក​តំបន់​គោលដៅ ភូមិ ឃុំ និង សមាជិក​បន្ថែម

-ការងារ​បណ្តុះបណ្តាល  មន្ត្រី​ដែល​សមត្ថភាព​នៅមានកំរិត អោយ​ចូលរួម​ក្នុង​វគ្គខ្លីៗ និង​សិក្ខាសាលា ពិសេស​ការ

ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ពី​កត្តា​បំរែបំរួល​អាកាសធាតុ និង ត្រៀម​ទុបស្កាត់​គ្រោះភ័យ នៃ​គ្រោះមហន្តរាយ​នានា

-ការងារ​ជនជាតិភាគតិច ចុះ​ស្រង់​ទិន្នន័យ​ឡើងវិញ​និង​រៀបចំ​ផែនការអភិវឌ្ឍន៍​ភូមិ​របស់​ជនជាតិភាគតិច

-បន្ត​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​អង្គការ ស្ថាប័ន វិស័យ​ឯកជន​និង​ពង្រឹង​ភាពម្ចាស់ការ​របស់​សហ​គម​ន៍

-បន្ត​ជំរុញ​រាល់​សកម្មភាព​របស់​គ​ម្រោ​ង​នានា​ដែល​កំពុងដំណើរការ ទៅតាម​ប្រតិទិន​និង​ផែន​ការដែល​បានកំណត់

-ត្រួតពិនិត្យ​វាយ​តំលៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នានា ដែល​មន្ទីរ​បាន​លើក​ក្នុង​ផែនការ​ឆ្នាំ ដើម្បី​បន្ត​កែលំអ និង

ធ្វើ​ប​ច្ចប្ប​ន្ន​ភាព។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត

ឧបសម្ព័ន្ធ៖ បញ្ជីរាយនាម​មន្ត្រីរាជការ​បំរើកា​រងា​រ​ជាមួយ​គម្រោង កម្មវិធី និង​អង្គការ​ដៃគូ

លរ គោត្តនាម​និង​នាម ភេទ គម្រោង-កម្មវិធី-អង្គការ ភារកិច្ច​ដើម សេចក្តីផ្សេងៗ
ម៉ៅ  សូ RWSSP-2 ប្រធាន​មន្ទីរ ប្រធាន​ក្រុម​អនុវត្ត​គម្រោង
ជា  យុ​ទ្ធា​រុណ អនុ មន្ទីរ ប្រធាន​គម្រោង
យូ  ហួត មន្ត្រី​ត្រួត -វាយ​តំលៃ
កែវ  ឆាយ បច្ចេកទេស​ទឹក
សឹង  សុង​គូ ប្រធាន​កា​រិ សុខភាព មន្ត្រី​សុខភាព
កែវ ពេ​ជ្ជ​តា អនុប្រធាន​កា​រិ សហគមន៍ គណនេយ្យ
ម៉ៅ  ពិ​សេដ្ឋ មន្ត្រី​កា​រិ រដ្ឋបាល មន្ត្រីរដ្ឋបាល
មែ  សុខុម RWSSP-2 & RACHA ប្រធាន​កា​រិ រដ្ឋបាល មន្ត្រី CD
សៀង  សេរី RWSSP-2 UNICEF&ឥណ្ឌា អនុ​កា​រិ ផ្គត់ផ្គង់​ទឹក មន្ត្រី​លទ្ធកម្ម
១០ ឆូត  វ៉ាន់ឌី RWSSP-2 ប្រធាន​កា​រិ.ស្រុក​អូរជ្រៅ បើកបរ
១១ ហ៊ឹម  សុខុម ប្រធាន​កា​រិ.សេដ្ឋកិច្ច អ្នក​សំអាត
១២ ស៊ិន  សំ​ហឿន RWSSP-2 & UNICEF អនុ​កា​រិ ផ្គត់ផ្គង់​ទឹក មន្ត្រី​សំរបសំរួល​ស្រុក
១៣ សាន  ពិសិដ្ឋ RWSSP-2 មន្ត្រី​កា​រិ ផ្គត់ផ្គង់​ទឹក
១៤ ពៅ  រិទ្ធី អនុ​កា​រិ អភិ ស្រុក​ភ្នំស្រុក
១៥ លឹម សំអាន អនុ​កា​រិ សុខភាព
១៦ ខេង ញ៉ុ​ល  កេ​ត​សា​ណា អនុ មន្ទីរ ប្រធាន​គម្រោង
១៧ ស៊ុំ  ឌី​ណុ​ច ប្រធាន​កា​រិ អភិ មង្គល គណនេយ្យ -បច្ចេកទេស
១៨ សែត  ចំរើន  កេ​ត​សា​ណា -ឥណ្ឌា អនុ​កា​រិ ផ្លូវលំ ប្រធាន -បច្ចេកទេស
១៩ សួ  ហួ ឥណ្ឌា មន្ត្រី​ផ្លូវលំ បច្ចេកទេស
២០ រឿន  សា​រួន  UNICEF ប្រធាន​កា​រិ អភិ ភ្នំស្រុក បច្ចេកទេស
២១ ឡេង រ៉ានី​ន MAPU ប្រធាន​កា​រិ ផែនការ-ស្ថិតិ ប្រធាន​កម្មវិធី
២២ រិត  ប៊ុន​រិ​ន ប្រធាន​កា​រិ អភិ ប៉ោយប៉ែត មន្ត្រី
២៣ ឆូត  វ៉ាន់ឌី ប្រធាន កា​រិ អូរជ្រៅ
២៤ ម៉ិ​ញ ម៉ើ​ល ប្រធាន​កា​រិ ស្វាយចេក
២៥ ហែម សុវណ្ណ កេ​ត​សា​ណា &UNICEF អនុ មន្ទីរ ប្រធាន​កម្មវិធី -M&E
២៦ សៅ  វ៉ា កេ​ត​សា​ណា អនុ​កា​រិ រដ្ឋបាល រដ្ឋបាល​និង​គណនេយ្យ
២៧ ស៊ី​យ៉ុ​ន  សុចិត្រ គម្រោង​ទឹកជំនន់ អនុ មន្ទីរ ប្រធាន​គម្រោង
២៨ យ៉ាំ  ម៉េង​ហួត ប្រធាន​កា​រិ ផ្លូវលំ បច្ចេកទេស
២៩ ស៊ុន  ឈៀវ មន្ត្រី​កា​រិ រដ្ឋបាល មន្ត្រី​គម្រោង
៣០ សួន  សុ​វ​ន្តា​រ មន្ត្រី​ដៃគូ RACHA មន្ត្រី​កា​រិ អភិ សហគមន៍ មន្ត្រី​ដៃគូ
៣១ ទាក ឡាយ​ហឿន បុគ្គលិក​អណ្តែត

Scroll Up