របាយការណ៍ប្រចាំឆ្នាំ ២០១៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
March 7, 2018 by Oudom SOK0

 

១. សេចក្ដីផ្ដើម
ខេត្តកោះកុងមានចម្ងាយ ២៩០ គ.ម ពីរាជធានីភ្នំពេញ ហើយមានព្រំប្រទល់ ខាងជើងជាប់នឹង​ខេត្ត​ពោធិ៍សាត់ ខាងត្បូងជាប់​នឹងសមុទ្រ ខាង​កើត​​ជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ និងខាងលិច​ជាប់​នឹង​ឈូង​សមុទ្រថៃ។ ខេត្តកោះកុងមានផ្ទៃដី​សរុបចំនួន ១០.០៤៥,៥៨ គម២ គ្របដណ្ដប់លើតំបន់ភ្នំ ខ្ពង់រាប ឆ្នេរ​​សមុទ្រ និង​កោះចំនួន ២៣។ ខេត្តកោះកុង​បែងចែកចេញជាក្រុង ០១ មាន ០៣ សង្កាត់ ស្រុក ០៦ មាន ២៦ឃុំ និង ១១៦ ភូមិ។ ប្រជា​ជន​រស់​នៅ​ចំនួន​ ២៦.៣៩៨ គ្រួសារ ស្មើនឹង ១២៧.១៧៣ នាក់ ស្រី ៦២.៨០៦ នាក់ ពលរដ្ឋ​អាយុ ១៨ឆ្នាំ​ឡើង​មានចំនួន ៧៤.២៦០​នាក់ ស្រីចំនួន ៣៧.៣៧៦នាក់​។ មុខរបរ​សំខាន់ៗ​របស់​ប្រជា​ពល​រដ្ឋ​មាន​៖នេសាទ ជួញដូរ ធ្វើស្រែចំការ រក​អនុ​ផល​ព្រៃ​ឈើ វារីវប្បកម្ម…។
២. អំពីស្ថានភាពមន្ទីរ
២.១ អំពីរចនាសម្ព័ន្ធគ្រប់គ្រង
មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្ត​កោះកុង​មានរចនា​សម្ព័ន្ធ​គ្រប់​គ្រង​ចែក​ចេញ​ជា ១០​ការិយាល័យ​ជំនាញ គឺ​ការិយាល័យ​រដ្ឋបាល និង​កិច្ចការទូទៅ ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ការិយាល័យ​ផែនការ និង​ស្ថិតិ ការិយាល័យ​ផ្លូវជនបទ ការិយាល័យផ្គត់ផ្គង់ទឹកជនបទ ការិយាល័យ​ថែទាំ​សុខ​ភាព​ជន​បទ ការិយាល័យ​អភិ​វឌ្ឍន៍​សហគមន៍ ការិយាល័យ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​ជន​បទ ការិយាល័យ​អភិវឌ្ឍន៍ជនជាតិដើម​ភាគ​តិច​ និង​ការិយាល័យ​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ។
២.២ អំពីការងាររដ្ឋបាល និងបុគ្គលិក
ក. ការងាររដ្ឋបាល (ការធ្វើចរាចរលិខិតស្នាម ) 
– ធ្វើ​ផែនការសកម្មភាព​ការងារ​សម្រាប់​ត្រីមាសទី ១ ទី ២ និងទី ៣ ​ឆ្នាំ ២០១៣ ជូន​ក្រុម​ប្រឹក្សា​ខេត្ត។
– ទទួល​ឯកសារ និង​លិខិតផ្សេងៗ សរុប ចំនួន ១២២ ច្បាប់។
– រៀប​ចំកសាង និង​ចងក្រងលិខិត​បទដ្ឋាន​ផ្សេងៗ ជូនក្រសួង ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​សរុប​ចំនួន ៣២៨ ច្បាប់។
– ចេញ​លិខិត​បញ្ជាបេសកកម្ម​ជូន​មន្ត្រី​រាជ​ការ​បំពេញ​បេសកកម្ម​សរុប​ចំនួន ១១១​ច្បាប់។
ខ. ការងារបុគ្គលិក
– បច្ចុប្បន្ន​មន្ទីរ​មានមន្ត្រីរាជការ បុគ្គលិកសរុប​ចំនួន ១៩ នាក់ ស្រី​ចំនួន ០១ នាក់ ​ក្នុងនោះ៖
– មន្ត្រី​កម្មសិក្សាចំនួន ០៣ នាក់
– មន្ត្រី​រាជការ​ផ្ទេរ​ចេញ​ចំនួន ០២នាក់
២.៣.ការងារគណនេយ្យ និងហិរញ្ញវត្ថុ 
ឆ្នាំ ២០១៣នេះ ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ​អនុវត្ត​បាន​ដូច​ខាង​ក្រោម

គិតជាលានរៀល

ជំពូក បរិយាយ ស្ថានភាពឥណទាន បណ្ដាខែមុន សមតុល្យ
៦០ ការទិញ ៥២.២០០.០០០ ៥២.២០០.០០០
៦១ សេវាខាងក្រៅ ២០១.៦០០.០០០ ២០១.៥៣៦.០០០ ៦៤.០០០
៦២ សេវាខាងក្រៅផ្សេងៗ ១១១.១០០.០០០ ១១០.៦៣៧.០០០ ៤៦៣.០០០
៦៤ បន្ទុកបុគ្គលិក ២១០.០០០.០០០ ១៥១.៩៨០.៩៤០ ៥៨.០១៩.០៦០
  សរុបរួម ៥៧៤.៩០០.០០០ ៥១៦.៣៥៣.៩៤០ ៥៨.៥៤៦.០៦០

២.៤.ការងារផែនការ 
– ធ្វើ​ផែនការសកម្មភាព​ការងារ​សម្រាប់ត្រីមាសទី ១ ទី ២ ទី ៣ និងទី ៤ ឆ្នាំ ២០១៣ ជូន​ក្រុម​ប្រឹក្សា​ខេត្ត។
– បាន​កសាងផែនការយុទ្ធសាស្ត្រថវិកា​សម្រាប់ឆ្នាំ ២០១៤-២០១៦។
– ធ្វើផែនការ​សកម្ម​ភាព​ការងារ​ប្រចាំឆ្នាំ ២០១៣ អំពី​សកម្មភាពលើក​កម្ពស់​ស្ត្រី និងកុមារ​ជូន​គណៈ​កម្មា​ធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខេត្ត។
– រៀបចំផែនការអភិវឌ្ឍន៍ឆ្នាំ ២០១៤ ។
២.៥.ការងារអធិការកិច្ច
– ទទួល​គណៈប្រតិភូក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុដឹកនាំ​ដោយ​ឯកឧត្ដម ឯក វីរដេដ្ឋ អគ្គា​ធិការ ចុះ​ធ្វើ​អធិការ​កិច្ច​ហិរញ្ញវត្ថុលើការ​គ្រប់គ្រង​អនុវត្ត​ចំណូល-ចំណាយថវិការដ្ឋ ចំណូល​មិនមែន​សារពើពន្ធ​ ការ​គ្រប់​គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ ២០១២ និង​បណ្ដា​ឆ្នាំ​ពាក់ព័ន្ធ។
– ទទួល​គណៈប្រតិភូនាយកដ្ឋានសវន​កម្ម​ផ្ទៃក្នុងចុះមកធ្វើសវនកម្ម លើ​ការ​គ្រប់គ្រង​រដ្ឋបាល និង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​លោក ពេជ្រ សេដ្ឋា ប្រធាន​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួង​អភិ​វឌ្ឍន៍​ជនបទ។
– បាន​ទទួលគណៈប្រតិភូ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុដឹក​នាំ​ដោយលោក ខៀវ ខេមរជាតិ ប្រធានការិយាល័យ​សវនកម្ម​កិច្ច​លទ្ធកម្ម ចុះធ្វើ​សវនកម្ម​កិច្ចលទ្ធកម្ម​ក្នុងក្របខ័ណ្ឌ​វិសហ​មជ្ឈ​ការ ​កិច្ច​លទ្ធ​កម្ម​សាធារណៈ​ដែលបានអនុវត្ត​រួចលើការិយបរិច្ឆេទ​ឆ្នាំ ២០១២។
– ទទួល​គណៈប្រតិភូក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុដឹកនាំ​ដោយ​ឯកឧត្ដម ឯក វីរដេដ្ឋ​ អគ្គា​ធិ​ការ ចុះ​ធ្វើ​អធិការ​កិច្ច​ហិរញ្ញវត្ថុ លើការអនុវត្ត​ចំណូល-ចំណាយថវិកាបើកផ្ដល់ពីក្រសួងសាមី ការិយ​បរិច្ឆេទ ២០១២-២០១៣ និង​បណ្ដាឆ្នាំពាក់ព័ន្ធ។
២.៦.ការងារទំនាក់ទំនងសាធារណៈ
– បាន​បញ្ជូនមន្ត្រីចំនួន ០២រូប (លោក ប៉ុល ​ចន្ថា អនុប្រធានមន្ទីរ លោក ប៉ាវ វិចិត្រ ប្រធាន​ការិយាល័យ ) ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការ​ងារឥណទានជនបទ​ឆ្នាំ ២០១២ និង​ផែនការ​សម្រាប់​ឆ្នាំ ២០១៣ នៅ​មន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត​សៀមរាប (០៣/០១/២០១៣)។
– បាន​បញ្ជូន​មន្ត្រីចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ)ចូល​រួមប្រជុំ​ពិភាក្សា​ផ្ទៀង​ផ្ទាត់​កម្រង​សំណួរសម្រាប់ដំណើរការនៃ​ការសិក្សាវាយតម្លៃអំពីការគ្រប់គ្រង និង​ការប្រព្រឹត្តទៅ​របស់​រដ្ឋ​បាល​ថ្នាក់ក្រោមជាតិ នៅ​សាលប្រជុំសាលា​ខេត្ត​កោះកុង ( ០៤/០១/២០១៣)។
– បានបញ្ជូនថ្នាក់​ដឹកនាំ និងមន្ត្រីចំនួន ០៩រូប ចូលរួមមិទ្ទិញ​អបអរ​សាទរទិវាជ័យ​ជំនះ ៧មករា នៅ​ទី​លាន​បាល់ទាត់ ខេត្តកោះកុង (០៧/០១/២០១៣)។
– បាន​បញ្ជូនមន្ត្រីចំនួន ០១រូប (លោក សយ សុវណ្ណរដ្ឋ ប្រធាន​ការិយាល័យ​គណនេយ្យ និង​ហិរញ្ញវត្ថុ)​ចូល​រួមកិច្ចប្រជុំ​ផ្សព្វផ្សាយសារាចរ​ណែនាំស្ដីពី ការអនុវត្ត​ច្បាប់​ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់​គ្រង ឆ្នាំ ២០១៣ នៅ​សាល​ប្រជុំ​សាលាខេត្ត​កោះកុង (១១/០១/២០១៣)។
– បានបញ្ជូនថ្នាក់​ដឹកនាំ និងមន្ត្រី​ចំនួន ០៥រូប ចូលរួមធ្វើអនាម័យសំអាត​តាមឆ្នេរ​សមុទ្រ ក្នុង​ក្រុង​ខេមរ​ភូមិន្ទ​ខេត្ត​កោះកុង (១២/០១/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ )ចូល​រួមកិច្ចប្រជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ចម្រុះវិស័យអប់រំស្ដីពី ការពិនិត្យ​សេចក្ដីព្រាងផែនការ​ប្រតិបត្តិ ឆ្នាំ ២០១៣ (AOP) ​នៅ​សាល​ប្រជុំ​មជ្ឈមណ្ឌលធនធាន មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត (១៦/០១/២០១៣)។
– បានបញ្ជូនមន្ត្រី​ចំនួន ០១រូប ( លោក ខាត់ ចាន់បុល ប្រធានការិយាល័យ ) ចូល​រួម​កិច្ចប្រជុំ​ សម្រប​សម្រួលជាមួយដៃគូពាក់ព័ន្ធក្នុងខេត្តនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង​(១៧/០១/​២០១៣)។
– បានបញ្ជូន​មន្ត្រីចំនួន ០៣រូប(លោកសៅ សុគន្ធវារី ប្រធានមន្ទីរ លោកសួស លឿ អនុ​ប្រធាន​មន្ទីរ លោក​ប៉ុល ចន្ថា អនុប្រធានមន្ទីរ )ចូលរួមសន្និបាតបូកសរុបការងារឆ្នាំ ២០១២ និង​លើក​ទិស​ដៅ​ ការ​ងារ​ឆ្នាំ ២០១៣ របស់​រដ្ឋបាលខេត្តកោះកុង នៅ​សាលមហោស្រព​ខេត្ត (២១-២២/០១/១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោកសៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួម​ប្រជុំស្ដីពីការត្រៀម​រៀប​ចំ​ពិធី​ប្រគល់ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីជូនប្រជាពលរដ្ឋ ក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ក្រោមអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ​កត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​សាលប្រជុំ​សាលា​ខេត្ត​កោះកុង (២៣/០១/២០១៣)។
– បានបញ្ជូន​មន្ត្រីចំនួន ០១រូប (លោក ខាត់ ចាន់បុល ប្រធាន​ការិយាល័យថែទាំសុខភាព​ជនបទ )​ ចូល​រួម​ប្រជុំប្រចាំ​ខែមករា របស់ គ ក ស ក នៅសាលប្រជុំ​សាលា​ខេត្ត​កោះកុង(២៤/០១/២០១៣ )។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ )ចូល​រួមសន្និបាត​បូក​សរុប​ការ​ងារ​ឆ្នាំ ២០១២ និង​លើកទិសដៅ​ការងារ​ឆ្នាំ ២០១៣ របស់មន្ទីរអប់រំ យុវជន និង​កីឡាខេត្ត នៅ​សាល​ប្រជុំ​មជ្ឈ​មណ្ឌលធនធាន មន្ទីរអប់រំ​ខេត្ត (២៥/០១/២០១៣)។
– បានបញ្ជូនមន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ)ចូល​រួមពិធីប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​(២៨/០១/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកសួស លឿ អនុប្រធានមន្ទីរ​)​ចូលរួមកិច្ច​ប្រជុំ​ការ​ងារ​អភិ​វឌ្ឍន៍​តំបន់​ឆ្នេរ និង​ពិធី​ប្រកាសតែងតាំង​ប្រធានមន្ទីរ​បរិស្ថានថ្មី នៅសាល​មហោ​ស្រព​ខេត្ត​កោះកុង​(២៨/០១/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ )ចូល​រួមពីធីសម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការអាគាររដ្ឋបាលខណ្ឌ​ជលផល ខេត្តកោះកុង (២៨/០១/២០១៣)។
– បានបញ្ជូនមន្ត្រី​ចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ ​)​ ចូល​រួមកិច្ចប្រជុំ​សាមញ្ញ​លើកទី ៤៥ អាណត្តិទី ១របស់​ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលា​ខេត្ត​កោះកុង(២៩/០១/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ)​ចូលរួមពិធីសម្ភោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារី​អគ្គិសនី គីរីរម្យ៣ អនុភាពតម្លើង ១៨ មេហ្កាវ៉ាត់ ស្ថិត​ក្នុងឃុំដងពែង ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា (២៣/០២/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០៣រូប (លោក ប៉ុល ​ចន្ថា អនុប្រធានមន្ទីរ លោក ហម គួង ប្រធាន​ការិយាល័យ​ផ្គត់ផ្គង់ទឹកជនបទ លោក ខាត់ ចាន់បុល ប្រធាន​ការិយាល័យថែ​ទាំសុខភាព​ជនបទ)​ចូល​រួម​ប្រជុំប្រចាំ​ត្រីមាស ការងារផ្គត់ផ្គង់​ទឹក និងអនាម័យ​ជនបទ ក្រោមជំនួយ​ហិរញ្ញប្បទាន​របស់​ អង្គ​ការ​យូនីសេហ្វ តំបន់​ខេត្តព្រះសីហនុ នៅមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត​តាកែវ ​(២៦-២៧/០២/១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០៦រូប (​​លោក សួស លឿ អនុ​ប្រធានមន្ទីរ លោក ម៉ែន ផល្លី ប្រធាន​ការិ.ផ្លូវ​ជន​បទ លោក ប៉ាវ វិចិត្រ ប្រធាន​ការិ.អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លោក ស្រី នាង ប្រធានការិ. អភិ​វឌ្ឍន៍​សហគមន៍ លោក ចាប ឈាន លោក​ ឯក សំអូន មន្ត្រី ) ចូលរួមទិវាជាតិទីក្រុងស្អាតនៅឆ្នេរ សមុទ្រ​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (២៧/០២/២០១៣)។
– បានបញ្ជូន​មន្ត្រីចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ )​ចូល​រួមប្រជុំស្ដីពី​ការផ្ដល់​សេវា​រដ្ឋ​បាល​នៅថ្នាក់ក្រោមជាតិ នៅ​សាលប្រជុំសាលា​ខេត្ត​កោះកុង (២៨/០២/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០៨រូប(លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ លោកប៉ុល ​ចន្ថា អនុ​ប្រធាន​មន្ទីរ លោក សួស លឿ អនុ​ប្រធាន​មន្ទីរ លោក ម៉ែន ផល្លី ប្រធានការិ.ផ្លូវជនបទ លោក ហម គួង ប្រធាន​ការិ.ផ្គត់ផ្គង់ទឹកជនបទ លោក ចាប ឈាន លោក​ ឯក សំអូន លោក ទ្រី ឈុន្នី មន្ត្រី) ចូល​រួម​សន្និបាត​បូក​សរុបការងារ​ឆ្នាំ២០១២ និងទិសដៅការងារឆ្នាំ​២០១៣ របស់​ក្រសួងអភិវឌ្ឍន៍​ជនបទ នៅ​សាល​សន្និសិទ​ចតុមុខ (០៥/០៣/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ម៉ែន ផល្លី ប្រធានការិ.ផ្លូវជនបទ)​ចូល​រួមប្រជុំស្ដី​ពី ការងារ​រៀប​ចំ​បញ្ជី​សារពើភ័ណ្ឌ និងមូលដ្ឋានទិន្នន័យផ្លូវជនបទ នៅទីស្ដីការ​ក្រសួងអភិវឌ្ឍន៍​ជនបទ (០៦/០៣/​២០១៣)​។
– បានបញ្ជូនមន្ត្រីចំនួន ០៤រូប (លោក កាន់ សុធន់ លោក ប៉ាវ វិចិត្រ លោក ស្រី នាង ប្រធាន​ការិយា​ល័យ លោកស្រី អោម ដាវី អនុប្រធានការិយាល័យ ​ចូលរួមមិទ្ទិញ​អបអរសាទរទិវា​នារី​អន្តរ​ជាតិ​លើក​ទី ១០២ នៅ​សាលមហោស្រព​ខេត្ត​កោះកុង (០៦/០៣/២០១៣)។
– បាន​បញ្ជូនមន្ត្រីចំនួន ០៥រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ លោកប៉ុល ​ចន្ថា អនុ​ប្រធាន​មន្ទីរ លោក សយ សុវណ្ណរដ្ឋ ប្រធានការិ.គណនេយ្យ និងហិរញ្ញវត្ថុ លោក ហម គួង ប្រធាន​ការិ.​ផ្គត់ផ្គង់​​ទឹក​ជន​បទ លោក ខាត់ ចាន់បុល ប្រធានការិ.ថែទាំសុខភាពជនបទ)​ចូលរួមប្រជុំលើកផែនការ​ឆ្នាំ ២០១៣ នៃ​កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ​ ក្រោម​ជំនួយហិរញ្ញប្បទាន​របស់​អង្គការ​យូនីសេហ្វ សម្រាប់​តំបន់ព្រះសីហនុ នៅ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ព្រះសីហនុ​(០៧/០៣/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ)​ចូល​រួមពិធីសម្ភោធ​សាលា​រៀន​ឥស្លាម និង​សមិទ្ធផលនានា ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោម​អធិបតី​ភាព ឯកឧត្ដម គីម រិទ្ធី ជំនួយការផ្ទាល់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា (០៨/០៣/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០២រូប (​​លោក សួស លឿ អនុប្រធានមន្ទីរ លោក ហម គួង ប្រធាន​ការិ.​ផ្គត់​ផ្គង់​ទឹកជនបទ )ចូលរួមទិវាវប្បធម៌ជាតិ ៣មីនា ខួបលើក ទី១៥ នៅសាល​មហោ​ស្រព​ខេត្ត​កោះកុង​(១៣/​០៣​/​២០១៣)។
– បាន​បញ្ជូនមន្ត្រី​ចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ)ចូលរួមប្រជុំពិភាក្សា​ការ​ងារ​ ជា​មួយ​គណៈកម្មការទី ៩ ព្រឹទ្ធ​សភា ដឹកនាំ​ដោយ ឯកឧត្ដម គង់ សារាជ ប្រធាន​គណៈកម្មការ នៅ​សាល​ប្រជុំសាលា​ខេត្ត​កោះកុង (២៩/០៣/២០១៣)។
-បានបញ្ជូនមន្ត្រីចំនួន ០២​រូប ( លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ លោក ហម គួង ប្រធាន​ការិយា​ល័យ​ផ្គត់​ផ្គង់ទឹកជនបទ) ចូលរួមប្រជុំពិភាក្សាអំពីគម្រោងផែនការ​ថវិកាកម្មវិធី​ទឹកស្អាត និង​អនាម័យ ឆ្នាំ ២០១៣ ក្រោម​ជំនួយហិរញ្ញប្បទានរបស់អង្គការ​យូនីសេហ្វ នៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តកែប (០១/០៤/​២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ)ចូលរួមប្រជុំ​គណៈកម្មា​ធិការ​គ្រប់​គ្រង​ដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិភាក្សា​ឆ្លងលទ្ធផលនៃការអនុវត្តគោល​នយោបាយ​ចាស់ សកម្មភាព​ថ្មី​នៅ​ភូមិ​ជីផាត ឃុំជីផាត ស្រុក​ថ្មបាំង ភូមិតំកន់ ភូមិ​ព្រលាន ភូមិកណ្ដោល ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ នៅ​​សាលប្រជុំសាលាខេត្តកោះកុង ក្រោម​អធិបតីភាព ឯកឧត្ដម ប៊ុន​ លើត អភិបាលនៃ​គណៈ​អភិ​បាល​ខេត្ត​កោះកុង ( ០១/០៤/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួម​ធ្វើបដិសណ្ឋារ​កិច្ច​គណៈ​ប្រតិភូ ខេត្តកៀនយ៉ាង ប្រទេសវៀតណាម ក្នុងដំណើរបំពេញ​ទស្សនកិច្ច ជូនពរឆ្នាំថ្មី និងរឹត​ចំណង​មិត្ត​ភាព ​នៅខេត្តកោះកុង (០៤/០៤/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួម​ប្រជុំចរចារថ្លៃ គម្រោង​ថែ​ទាំ​ផ្លូវជាលក្ខណៈខួបឆ្នាំ ២០១៣ នៅទីស្ដីការ​ក្រសួងអភិវឌ្ឍន៍​ជនបទ (១១/០៤/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក ហម គួង ប្រធានការិយាល័យផ្គត់​ផ្គង់ទឹកជនបទ) ចូល​រួម​ប្រជុំ​ប្រចាំ​ខែ មេសា របស់ គ.ក.ស.ក.នៅសាល​ប្រជុំសាលា​ខេត្ត​កោះកុង (២៥/០៤/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សួស លឿ អនុប្រធានមន្ទីរ )ចូលរួមប្រជុំ​សាមញ្ញ​លើក​ទី ៤៨ របស់​ក្រុមប្រឹក្សាខេត្ត នៅសាល​ប្រជុំសាលា​ខេត្ត​កោះកុង (៣០/០៤/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០២រូប(លោក សួស លឿ អនុប្រធានមន្ទីរ លោក កាន់ សុធន់ ប្រធាន​ការិយា​ល័យ​រដ្ឋបាល និងកិច្ចការទូទៅ )ចូលរួមពិធីប្រកាស​ចូលកាន់តំណែង​របស់អភិបាល អភិបាល​រង​​ខេត្ត និង​អភិបាលស្រុក​នៃ​ខេត្តកោះកុង​ នៅសាលមហោស្រព​ខេត្តកោះកុង (០៣/០៥/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូល​រួមពីធីផ្ទេរមុខ​តំណែង​ប្រធាន​មន្ទីរ សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត​កោះកុង នៅសាលប្រជុំ​សាលា​ខេត្ត​កោះកុង (០៦/​០៥/​២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សួស លឿ អនុប្រធានមន្ទីរ )ចូលរួមសម្ភោធ​ពិព័រណ៌​ពាណិជ្ជ​កម្ម និង​វិនិយោគកោះកុងលើកទី ១ ឆ្នាំ ២០១៣ នៅសួន​ច្បារមុខធនាគារ​ខេត្ត (១១/០៥/១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សួស លឿ អនុប្រធានមន្ទីរ )ចូលរួមសិក្ខាសាលា​ស្ដីពី សក្ដា​នុពល​នៃ​ការធ្វើពាណិជ្ជកម្ម និងវិនិយោគខេត្ត នៅ​សាលមហោស្រព​ខេត្ត (១១/០៥/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០៣រូប (លោក សួស លឿ អនុប្រធានមន្ទីរ លោក ប៉ុល ចន្ថា អនុ ប្រធានមន្ទីរ លោក ខាត់ ចាន់បុល ប្រធានការិយាល័យ )ចូលរួមមិទ្ទិញអបអរសាទរខួបលើកទី ១៥០ ទិវា​ពិភព​លោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០១៣ ក្រោមប្រធានបទ ១៥០ឆ្នាំ នៃ​សកម្មភាព​មនុស្ស​ធម៌ នៅសាលមហោស្រពខេត្ត​កោះកុង (២២/០៥/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកខាត់ ចាន់បុល ប្រធាន​ការិយាល័យថែទាំ​សុខភាពជនបទ) ចូល​រួម​ប្រជុំ​ប្រចាំ​ខែឧសភា​របស់គ.ក.ស.ក.នៅសាល​ប្រជុំសាលាខេត្ត​កោះកុង (២៥/០៥/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០៣រូប (លោក សួស លឿ អនុប្រធានមន្ទីរ លោក កាន់ សុធន់ ប្រធាន​ការិយា​ល័យ លោក ខាត់ ចាន់បុល ប្រធានការិយាល័យ) ចូលរួម​កិច្ចប្រជុំផ្សព្វផ្សាយ​ច្បាប់​ស្ដីពី ការ​ប្រឆាំង​អំពើ​ពុករលួយ និងច្បាប់ស្ដីពិវិសោធនកម្មច្បាប់​ស្ដីពីការប្រឆាំងអំពើពុករលួយ នៅ​សាល​មហោ​ស្រព​ខេត្ត​កោះកុង ( ៣០/០៥/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោកសួស លឿ អនុប្រធានមន្ទីរ )ចូលរួមប្រជុំគណៈកម្មាធិការ​គ្រប់​គ្រង​ដីរដ្ឋថ្នាក់ខេត្ត ដើម្បីរៀបចំ​បិទផ្សាយជាសាធារណៈនូវ​ឯកសារនៃការវិនិច្ឆ័យនៅ​ភូមិ​កណ្ដាល និង​ភូមិ​ត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្ត​កោះកុង នៅសាលប្រជុំសាលាខេត្ត​កោះកុង ក្រោម​អធិបតី​ភាព ឯកឧត្ដម ប៊ុន​ លើត អភិបាល​នៃ​គណៈអភិបាលខេត្តកោះកុង ( ១៣/០៦/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួមប្រជុំ​ប្រចាំសប្តាហ៍​នៅ​ទីស្ដី​ការ​ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាពដ៏ខ្ពង់​ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង អភិ​វឌ្ឍន៍​ជនបទ (១៧/០៦/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកខាត់ ចាន់បុល ប្រធានការិយាល័យថែទាំ​សុខភាពជនបទ) ចូល​រួម​ប្រជុំប្រចាំខែ​មិថុនា របស់គ.ក.ស.ក.នៅសាល​ប្រជុំសាលាខេត្ត​កោះកុង (២០/០៦/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សយ សុវណ្ណរដ្ឋ ប្រធានការិយាល័យគណនេយ្យ និង​ហិរញ្ញវត្ថុ)​ចូល​រួមប្រជុំរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង​ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៤ នៅ​សាលប្រជុំសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​កោះកុង (២៥/០៦/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួមពិធីសម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន បេឡេ ចំនួន ០២កន្លែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ជា​អំណោយដ៏ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្រោម​អធិបតីភាព ឯកឧត្ដម ប៊ុន ​លើត អភិបាល​នៃ​គណៈ​អភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃរាជរដ្ឋាភិបាលកម្ពុជា (២៦/០៦/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ ) ចូល​រួមប្រជុំសាមញ្ញ​លើក​ ទី ៥០ អាណត្តិទី ១ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលា​ខេត្តកោះកុង (២៦/០៦/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកខាត់ ចាន់បុល ប្រធានការិយាល័យ​ថែទាំសុខភាពជនបទ)​ចូល​រួម​ប្រជុំ​ប្រចាំខែមិថុនា របស់ គ.ក.ស.ក.ក្រុងខេមរភូមិន្ទ នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ខេត្ត​កោះកុង (២៧/០៦/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១​រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូលរួមពិធីប្រកាសចូល​កាន់​តំណែង​ប្រធាន​មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង (០៣/០៧/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០២រូប(លោកខាត់ ចាន់បុល ប្រធានការិយាល័យថែទាំសុខភាព​ជនបទ​ លោក ចាប ឈាន មន្ត្រី )ចូល​រួម​ក្នុងពិធីបុណ្យរុក្ខទិវា០៩ កក្កដា នៅចំការកូនឈើ​អាកាស្សា ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង (០៤/០៧/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកខាត់ ចាន់បុល ប្រធាន​ការិយាល័យថែទាំ​សុខភាពជនបទ) ចូល​រួម​ប្រជុំ​ប្រចាំខែកក្កដារបស់ គ.ក.ស.ក.នៅ​សាលប្រជុំសាលាខេត្ត​កោះកុង (១៩/០៧/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សួស លឿ អនុប្រធានមន្ទីរ )ចូលរួមប្រជុំសាមញ្ញ​លើក​ទី ៥១ អាណត្តិ​ទី ១ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលា​ខេត្តកោះកុង (២៥/០៧/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក ឯក សំអូន មន្ត្រី)ចូល​រួមកិច្ចប្រជុំស្ដីពីការ​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ថានភាព​សង្គមកិច្ច និងសេដ្ឋកិច្ច លើតារាង ១.១ និង ១.២​ ក្នុងផែនការអភិវឌ្ឍន៍ខេត្ត នៅសាលប្រជុំ​សាលា​ខេត្ត​កោះកុង (០២/០៨/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក ឃុត ថាន់ណារក្ស ប្រធានការិយាល័យអភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគ​តិច )ចូលរួមប្រជុំជ្រើសរើសតំណាងសង្គមស៊ីវិល និងតំណាងជនជាតិដើមភាគតិចប្រចាំខេត្ត ចូលជា​សមាជិកក្រុមប្រឹក្សានៃកម្មវិធី រេដ (REDD+) នៅសាលប្រជុំសាលាខេត្តកោះកុង (១៩/០៨/​២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួមប្រជុំចរចារថ្លៃ គម្រោង​ផ្គត់​ផ្គង់​ទឹកស្អាត និងផ្ដល់សម្ភារៈសាងសង់​បង្គន់អនាម័យ សម្រាប់ឆ្នាំ ២០១៣ នៅទីស្ដីការ​ក្រសួង​អភិ​វឌ្ឍន៍​ជនបទ (២០/០៨/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកខាត់ ចាន់បុល ប្រធានការិយាល័យថែទាំសុខភាពជនបទ) ចូល​រួម​ប្រជុំ​ប្រចាំខែសីហារបស់ គ.ក.ស.ក.នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២៦/០៨/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួមប្រជុំ​ជាមួយក្រុម​ការងារ​គណៈ​កម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ និង UNDP ដើម្បីប្រមូលទិន្នន័យការបាត់​បង់ និង​ការ​ខូច​ខាត​ដោយគ្រោះមហន្តរាយកន្លងមក នៅសាលប្រជុំ​សាលាខេត្ត​កោះកុង( ០៥/០៩/២០១៣ )។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ)ចូលរួមទិវាអន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិចពិភពលោកលើកទី ១៩ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​អភិ​វឌ្ឍន៍ជនបទ នៅ​វេទិកា ៧ មករា ខេត្ត​ព្រះសីហនុ (០៩/០៩/២០១៣ )។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោកសួស លឿ អនុប្រធានមន្ទីរ) ចូល​រួម​ពិធីប្រកាសចូល​កាន់​តំណែង​ប្រធានពន្ធនាគារ​ខេត្តកោះកុង នៅសាលប្រជុំសាលា​ខេត្ត​កោះកុង (០៩/០៩/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួមប្រជុំត្រួត​ពិនិត្យលើ​សេចក្ដី​ព្រាង​កម្មវិធីបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុងនៅ​សាលប្រជុំសាលាខេត្ត​កោះកុង ( ១១/០៩/១៣)
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ ) ចូលរួមប្រជុំវិសាមញ្ញ​ក្រុម​ប្រឹក្សា​ខេត្ត នៅសាលប្រជុំសាលា​ខេត្តកោះកុង (១៣/០៩/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ)ចូលរួមប្រជុំ ស្ដីពីការពង្រឹង ​សន្តិ​សុខ សុវត្ថិភាព​សង្គម នៅសាលប្រជុំសាលា​ខេត្តកោះកុង (១៤/០៩/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកខាត់ ចាន់បុល ប្រធានការិយាល័យថែទាំសុខភាពជនបទ) ចូល​រួម​ប្រជុំ​ប្រចាំខែកញ្ញា របស់ គ.ក.ស.ក.នៅសាលប្រជុំសាលាខេត្តកោះកុង (១៩/០៩/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ )ចូលរួមប្រជុំសាមញ្ញ លើកទី ៥៣ អាណត្តិ​ទី ១ ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ​សាលាខេត្ត​កោះកុង (២៦/០៩/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សយ សុវណ្ណរដ្ឋ ប្រធានការិយាល័យគណនេយ្យ និង​ហិរញ្ញវត្ថុ)​ចូល​រួមប្រជុំស្ដីពី ការ​កសាង​ផែនការបីឆ្នាំរំកិល ២០១៤ -២០១៦ របស់ក្រុមប្រឹក្សាខេត្ត នៅ​សាលប្រជុំ​សាលា​ខេត្ត​កោះកុង (២៦/០៩/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០៦រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ លោក ចាប​ ឈាន លោក ឯក សំអូន ​លោក ទ្រី ឈុន្នី លោក ពូន សុខហឿន លោក សន ស្រស់ មន្ត្រី)ចូលរួមប្រជុំលើកទី ១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាល​នីតិកាលទី ៥ នៃរដ្ឋសភា ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ទីស្ដីការក្រសួង (២៧/០៩/២០១៣)។
-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោកសួស លឿ អនុប្រធានមន្ទីរ ) ចូល​រួម​ពិធីបើកបវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី ២០១៣-២០១៤ នៅអនុវិទ្យាល័យ ជា ស៊ីម ក្រុង​ខេមរភូមិន្ទ (០១/១០/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកសួស លឿ អនុប្រធានមន្ទីរ ) ចូល​រួម​ប្រជុំ ស្ដីពីការ​ត្រៀម​រៀបចំ​ពិធី​បុណ្យជាតិសំខាន់ៗ និងការងារពាក់ព័ន្ធមួយចំនួនរបស់សាមីមន្ទីរ​ជំនាញនីមួយៗ នៅសាល​ប្រជុំ​សាលា​ខេត្ត​កោះកុង ​(១០/១០/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ )ចូល​រួម​ពិធីសម្ភោធដាក់ឲ្យ​ប្រើ​ប្រាស់​អាគារសិក្សាចំនួន ០២ខ្នង នៅអនុវិទ្យាល័យ ជា ស៊ីម ក្រុងខេមរភូមិន្ទ ខេត្ត​កោះកុង (១០/១០/​២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០២រូប(លោកសួស លឿ អនុប្រធានមន្ទីរ លោកចាប ឈាន មន្ត្រី)ចូល​រួមប្រជុំ​ស្ដី​ពី ទំនាក់ទំនងការងាររដ្ឋបាលរវាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាមួយរដ្ឋបាលសាលាខេត្ត នៅ​សាល​ប្រជុំសាលា​ខេត្ត​កោះកុង (២៨/១០/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកសយ សុវណ្ណរដ្ឋ ប្រធានការិយាល័យ)ចូលរួមប្រជុំ​សាមញ្ញ​លើកទី ៥៤ អាណត្តិទី ១ ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលា​ខេត្តកោះកុង (៣០/១០/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក ខាត់ ខាន់បុល ប្រធានការិយាល័យ )ចូលរួមប្រជុំ​គណៈ​កម្មការ​នាយក​ហិរញ្ញប្បទាន​សុខាភិបាលខេត្ត នៅសាលប្រជុំមន្ទីរពេទ្យបង្អែក​ខេត្តកោះកុង (៣១/១០/១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូល​រួម​ប្រជុំពិភាក្សា​ត្រៀម​ រៀប​ចំ​ខួប​អនុស្សវរីយ៍លើកទី៦០ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា នៅសាលប្រជុំសាលា​ខេត្តកោះកុង​(០៤/១១/​២០១៣)។
– បានបញ្ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំនួន ១១រូប ចូល​រួម​មិទ្ទិញ​អបអរសាទរខួប​អនុស្សវរីយ៍​លើក​ទី ៦០ នៃទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា នៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនខេត្តកោះកុង(១១/១១/​២០១៣)​ – បានបញ្ជូនមន្ត្រីចំនួន ០២រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ លោកប៉ុល ចន្ថា អនុ​ប្រធាន​មន្ទីរ) ចូល​រួម​ប្រជុំពិភាក្សាលើកិច្ចព្រមព្រៀងរវាងមន្ទីរអភិវឌ្ឍន៍​ជនបទជាមួយអង្គការរ៉ាឆា (RACHA) នៅ​ទី​ស្ដី​ការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ (១៣/១១/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោកប៉ុល ចន្ថា អនុប្រធានមន្ទីរ ) ចូល​រួម​ប្រជុំពិភាក្សាលើ​ផល​សម្រេច និង​ផែនការបន្តរបស់គម្រោងឥណទានគាំទ្រសុខភាពសហគមន៍ដែលសហការ​ជាមួយ​អង្គការ​រ៉ាឆា (RACHA)មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសុខាភិបាល នៅទីស្នាក់ការអង្គការរ៉ាឆា រាជធានី​ភ្នំពេញ (១៥/១១/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០២រូប (លោក សួស លឿ អនុប្រធានមន្ទីរ លោក ទិត្យ សុភាព ប្រធាន​ការិយា​ល័យ​ផែនការ និងស្ថិតិ )ចូល​រួម​វេទិកាកម្មវិធី ៣ឆ្នាំរំកិលខេត្ត នៅសាលប្រជុំសាលា​ខេត្តកោះកុង ​(២១/១១/​២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ )ចូល​រួម​ប្រជុំពិភាក្សាស្ដីពី ការ​គ្រប់​គ្រង​ដី​រដ្ឋ​ថ្នាក់ ខេត្ត-ក្រុង-ស្រុក និងការត្រៀមលក្ខណៈក្នុងការអបអរសាទរបុណ្យសមុទ្រឆ្នាំ ២០១៣ និង​ត្រៀមធ្វើជា​ម្ចាស់ផ្ទះបុណ្យសមុទ្រឆ្នាំ២០១៤ នៅសាលប្រជុំសាលា​ខេត្តកោះកុង ​(២៦/១១/​២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូលរួមប្រជុំត្រួតពិនិត្យ​វាយ​តម្លៃ​តារាង​ប្រៀបធៀបសារពើភ័ណ្ឌឆ្នាំ ២០១២ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្ត​កោះកុង (២៩/១១/២០១៣ )។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូល​រួម​ជាកិត្តិយសក្នុង​មិទ្ទិញ​អប​អរ​សាទរទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅសាលមហោស្រពខេត្តកោះកុង (០៤/១២/​២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ )ចូល​រួម​ប្រជុំពិភាក្សាត្រៀម​រៀប​ចំ​វេទិកា​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ១ នៅសាលប្រជុំ​សាលា​ខេត្ត​កោះកុង​(១១/១២/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០២រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ លោក សួស លឿ អនុ​ប្រធានមន្ទីរ)​ចូល​រួម​វេទិកា​ផ្សព្វ​ផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ១ ក្រុង​ខេមរ​ភូមិន្ទ និង​ស្រុក​មណ្ឌលសីមា​ នៅសាល​មហោស្រព​ខេត្តកោះកុង (១៥/១២/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សួស លឿ អនុប្រធានមន្ទីរ ) ចូល​រួម​វេទិកា​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្តអាណត្តិទី ១ ក្នុងស្រុកថ្មបាំង នៅ​សាលាស្រុកថ្មបាំង (១៨/១២/១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូល​រួម​វេទិកា​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​យោបល់របស់ក្រុម​ប្រឹក្សាខេត្តអាណត្តិទី ១ ក្នុងស្រុកស្រែអំបិល នៅសាលាស្រុកស្រែអំបិល (១៨/១២/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០២រូប (លោកប៉ុល ចន្ថា អនុប្រធានមន្ទីរ លោកប៉ាវ វិចិត្រ ប្រធាន​ការិ​យា​ល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ជ​ជនបទ )​ ចូលរួមប្រជុំបូកសរុបលទ្ធផលការងារឥណទានប្រចាំឆ្នាំ ២០១៣ និងទិសដៅការងារឆ្នាំ ២០១៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តព្រះសីហនុ (១៨/១២/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរ )ចូល​រួម​​វេទិកា​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​យោបល់​របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី១ ក្នុងស្រុកគីរីសាគរ នៅសាលាស្រុក​គីរីសាគរ​(២០/១២/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោកសួស លឿ អនុប្រធានមន្ទីរ)ចូល​រួម​​វេទិកា​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​​យោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ១ ក្នុងស្រុកបុទុមសាគរ នៅសាលាស្រុក​បុទុមសាគរ​(២០/១២/១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ)ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ​ប្រកាស​ស្ដីពី ការ​កែសម្រួលសមាសភាពមន្ត្រីរាជការ​សម្រាប់អនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត​ និង​អនាម័យ​ក្រោម​ជំនួយ​ហិរញ្ញប្បទានរបស់អង្គការយូនីសេហ្វ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍​ជនបទ (២០/១២/១៣)។
-បានបញ្ជូនមន្ត្រីចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ ) ចូល​រួម​វេទិកា​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​យោបល់​របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ១ ក្នុងស្រុកកោះកុង នៅសាលា​ស្រុកកោះកុង (២៣/១២/២០១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០១រូប(លោក សួស លឿ អនុប្រធានមន្ទីរ)ចូល​រួម​ពិធីប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត នៅសាលប្រជុំសាលា​ខេត្តកោះកុង (២៣/១២/២០១៣។
– បានបញ្ជូនមន្ត្រីចំនួន ០៣រូប (លោកសៅ សុគន្ធវារី ប្រធានមន្ទីរ លោកប៉ុល ចន្ថា អនុ​ប្រធាន​មន្ទីរ លោក សួស លឿ អនុប្រធានមន្ទីរ) ចូល​រួម​សន្និ​បាតសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​កោះកុង អាណត្តិទី ៤ នៅសាលប្រជុំ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង (២៥/១២/២០១៣)។
៣.សកម្មភាពតាមវិស័យ
៣.១.ការងារផ្លូវលំជនបទ
– ថែទាំជាលក្ខណៈ​ខួបផ្លូវជនបទចំនួន ០៤ ខ្សែ ប្រវែង ១២.៨០០ម និងលូ ០៣​កន្លែង។
– ថែទាំជាលក្ខណៈ​ប្រចាំផ្លូវជនបទចំនួន ០២ ខ្សែ ប្រវែង ២៦.០០០ម។
៣.២ ការងារផ្គត់ផ្គង់ទឹកជនបទ 
– សាងសង់អណ្ដូងលូ​បានចំនួន ១១ អណ្ដូង។
– ជួសជុលអណ្ដូងលូបានចំនួន ៤០ អណ្ដូង។
៣.៣ ការងារថែទាំសុខភាពជនបទ
– ផ្ដល់សម្ភារៈសាង់សងបង្គន់អនាម័យចំនួន ៣០០សម្រាប់ ជូនប្រជាពលរដ្ឋ ៣០០ គ្រួសារ។
– ចុះអប់រំអំពីបច្ចេកទេសសាងសង់បង្គន់អនាម័យ និងលើកកម្ពស់សុខភាព​ជូនប្រជាពលរដ្ឋ ០៦​ភូមិ ក្នុង​ឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានចំនួន ០៦លើក មានអ្នក​ចូលរួម​ចំនួន ៣០០ នាក់ ស្រី ១៩៨ នាក់។
– ប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យ ១៣ វិច្ឆិកា លើកទី ៤ ក្រោមប្រធានបទ ’ អនាម័យស្អាត​ផ្ដើម​ចេញ​ពីអ្នក ”បានចំនួន ០១លើក នៅសាលាបឋមសិក្សាស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង មាន​អាជ្ញាធរភូមិ សង្កាត់ ក្រុង លោកគ្រូ អ្នកគ្រូ យុវជនកាកបាទ​ក្រហម យុវជន​កាយរិទ្ធ សិស្សានុសិស្សចូលរួមចំនួន ៦៥០នាក់ ស្រី ៣១២នាក់។
.៣.៤ ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
– សហការជាមួយអង្គការរ៉ាឆា អនុវត្តគម្រោងឥណទានអភិវឌ្ឍន៍​សុខភាពសហគមន៍វគ្គ ៤
– សកម្មភាព​ផ្តល់ប្រាក់​កម្ចីមាន​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទចំនួន ០២សង្កាត់ ស្រុកមណ្ឌលសីមា​ចំនួន ០២ ឃុំ សរុប​ចំនួន ១០ ភូមិ សរុប​អ្នកខ្ចីមានចំនួន ៧៨៨ គ្រួសារ ចែកជា ១៦៧ ក្រុម ប្រាក់​ដើម​ឲ្យ​ខ្ចី​សរុប​ចំនួន ៣២៧.៦០០.០០០ រៀល។
៣.៥ ការងារអភិវឌ្ឍន៍សហគមន៍
– ធ្វើការសម្របសម្រួលជាមួយក្រុមប្រឹក្សាឃុំ បង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ បានចំនួន ៥០ ភូមិ សរុបគណៈកម្មាធិការអភិវឌ្ឍន៍ភូមិទូទាំងខេត្តមានចំនួន ១១៦ /១១៦ ភូមិ ស្មើនឹង ១០០%។
– បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)ស្ដីពីផែនការ​សកម្ម​ភាព​អភិវឌ្ឍន៍ភូមិ បានចំនួន ០៦វគ្គ មានសិក្ខាកាមចំនួន ២១០នាក់ ស្រី ៦១នាក់ ចូលរួម។
៣.៦ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស
– បញ្ជូនមន្ត្រីចំនួន ២៧ នាក់ ទៅចូលរួមសិក្ខា​សាលាចំនួន ១៩ លើក។
– បញ្ជូនមន្ត្រីចំនួន ២៣ នាក់ ទៅចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលចំនួន ១១លើក។
-រៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយ​ឯកសារយុទ្ធ​សាស្រ្ត​ជាតិស្ដី​ពី វិស័យ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនា​ម័យ​ជន​បទ​ឆ្នាំ ២០១១-២០២៥ ចំនួន ០១លើករយៈពេល ០២ថ្ងៃ មាន​សិក្ខា​កាម​ចូលរួម​ចំនួន ៨២​នាក់ ស្រ្តី​ចំនួន ១១នាក់។
៣.៧.ការងារគម្រោង/កម្មវិធី
កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទាន របស់អង្គការយូនីសេហ្វ – រៀបចំកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍រវាងក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យខេត្ត ជាមួយ​មន្ទីរ អង្គភាព និងអង្គការមិនមែនរដ្ឋាភិបាល ​(NGOs)​ ដែលអនុវត្តកម្មវិធី​ សុខភាព ទឹកស្អាត និង​អនាម័យ បានចំនួន ០១លើក នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត (២១/០២/២០១៣)។
– សម្របសម្រួលកិច្ចប្រជុំ លើកផែនការឆ្នាំ ២០១៣ នៃកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជនបទ ក្រោម​ជំនួយហិរញ្ញប្បទានសហប្រតិបត្តិការរបស់អង្គការ យូនីសេហ្វ សម្រាប់តំបន់​ព្រះសីហនុ នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រះសីហនុ (០៧/០៣/២០១៣)។
– រៀបចំកិច្ចប្រជុំប្រចាំខែក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​ជន​បទ​នៅ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ( ២១/០៣/២០១៣)។
– ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ កម្មវិធី ក.ទ.អ.ស.ស. នៅតាមសាលារៀន និង​ភូមិ​គោល​ដៅ​ទាំង ០៩ (២៥-២៩/០៣/២០១៣)។
– រៀបចំកិច្ចប្រជុំប្រចាំខែ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​ជនបទ (២២/០៤/២០១៣)។
– រៀបចំកិច្ចប្រជុំប្រចាំ​ត្រីមាសក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ជាមួយ អង្គការនានា សាលារៀន និង​សហ​គមន៍​គោលដៅ ដើម្បីដកស្រង់បទពិសោធន៍ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​តាម​សាលា​រៀន និង​សហគមន៍ ១លើក មានអ្នក​ចូលរួមចំនួន ២៧នាក់ ស្រី ០២​នាក់ (១៥/០៨/១៣)។
– បានបញ្ជូនមន្ត្រីចំនួន ០៤នាក់ (លោក សៅ សុគន្ធវារី ប្រធានមន្ទីរ លោក ប៉ុល​ ចន្ថា អនុ ប្រធាន​មន្ទីរ លោក ខាត់ ចាន់បុល ប្រធាន​ការិយាល័យថែទាំសុខភាពជនបទ លោក ហម គួង ប្រធាន ការិយាល័យ​ផ្គត់ផ្គង់​ទឹក​ជនបទ) ចូលរួមប្រជុំប្រចាំត្រីមាសថ្នាក់តំបន់​ ក្រុមការងារបច្ចេកទេស​កម្មវិធី ផ្គត់ផ្គង់​ទឹក​ស្អាត ​និង​អនាម័យ​ជនបទ​ នៅ​មន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តព្រះសីហនុ(២៩-៣០/០៨/១៣)។
– បញ្ជូនមន្ត្រីចំនួន ០៣រូប (លោក ប៉ុល​ ចន្ថា អនុប្រធានមន្ទីរ លោក ខាត់ ចាន់បុល ប្រធាន ការិយាល័យ​ថែទាំសុខភាពជនបទ លោក ហម គួង ប្រធានការិយាល័យផ្គត់ផ្គង់​ទឹក​ជនបទ)ចូលរួម​ប្រជុំ​ប្រចាំត្រីមាសថ្នាក់តំបន់ ​និងបណ្ដុះបណ្ដាល​អំពី​បច្ចេកទេស​បន្សុទ្ធ និងការស្តុកទឹក ឲ្យមាន សុវត្ថិភាព​តាមគ្រួសារ នៅមន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តតាកែវ ( ០៤-០៦/១១/២០១៣)។
៤. ទិសដៅការងារឆ្នាំ ២០១៤
– បន្តការងារថែទាំខួប និងប្រចាំផ្លូវលំតាមទីជនបទក្នុងខេត្ត
– ធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌ និងមូលដ្ឋានទិន្នន័យផ្លូវជនបទក្នុងខេត្ត
– បន្តការងារជួសជុល និងជីក អណ្ដូងលូ អណ្ដូងស្នប់ជូនប្រជាពលរដ្ឋនៅទីជនបទក្នុងខេត្ត
– បន្តផ្ដល់សម្ភារៈសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋនៅតំបន់ជនបទក្នុងខេត្ត
– បន្តការងារផ្ដល់ឥណទានខ្នាតតូចជូនប្រជាពលរដ្ឋដើម្បីបង្កើតមុខរបរ
– បន្តអប់រំប្រជាពលរដ្ឋអំពីសុខភាព និងអនាម័យ
– បន្តបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិឲ្យបានគ្រប់ភូមិ
– បន្តជម្រុញការបង្កើនសមត្ថភាពបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអង្គភាព ។
៥. សេចក្ដីសន្និដ្ឋាន
សមិទ្ធផល​ដែលទទួលបាន​ខាងលើ បានជួយ​ដល់ការលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ជន​បទ​ រួម​ចំណែកកាត់​បន្ថយ​ភាពក្រីក្រ​ស្រប​តាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។
មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កោះកុង ប្តេជ្ញា​បន្ត​អនុវត្ត​យ៉ាង​សកម្ម​នូវ​ទិស​ដៅ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ ក្រោម​ការ​ដឹកនាំ​ដ៏​ហ្មឺង​ម៉ាត់​របស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ។

 

Scroll Up