របាយការណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០១២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
March 7, 2018 by Oudom SOK0

 

I.សេចក្តី​ផ្តើម៖

ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុ​ជាមាន ៖ផ្ទៃដី​សរុប ៦៦៧,៩០០ហិកតា។ ស្រុក និង ក្រុង​ដែលមាន​ព្រំប្រទល់​ជាប់ នឹង​ប្រទេស​ថៃ​គឺ៖ស្រុក​ម៉ាឡៃ ,ក្រុង​ប៉ោយប៉ែត ,ស្រុក​អូរជ្រៅ ,ស្វាយចេក និង         ថ្មពួក​មាន​ប្រវែង​សរុប១៥៣,៦៣០គ.ម។ខេត្ត​ចែកចេញជា ៖

-ស្រុក​ចំនួន០៧ និង​ក្រុង​ចំនូ​ន០២ (ក្រុង​សិរិ​សោភ័ណ និង ក្រុង​ប៉ោយប៉ែត )

-ឃុំ​ចំនួន៥៥ និង​សង្កាត់​ចំនួន ១០(គិត​ទាំង​សង្កាត់​ផ្សារកណ្តាល​របស់​ក្រុង​ប៉ោយ ប៉ែត​បង្កើត​ថ្មី)

-ភូមិ​ចំនួន ៦៦៣ភូមិ (គិត​ទាំង​ភូមិ​បង្កើត​ថ្មី​ចំនួន១២នៅ​ក្រុង​ប៉ោយប៉ែត  និង​ភូមិ​មិន ទាន់​ទទួលស្គាល់​ជា ផ្លូវការ​ចំនួន២៥ភូមិ )

-ប្រជាជន​សរុប ១៥២,៥៤៥គ្រួសារ មនុស្ស​រាយ ៧០៧,៦២៣នាក់ ក្នុងនោះ​ស្រី ៣៥៧,៦៦៣នាក់ ដង់ស៊ីតេ   ១០៤នាក់/គីឡូម៉ែត្រ​ការ៉េ ប្រជាពលរដ្ឋ១៨ឆ្នាំ​ឡើង​មាន ៤១៨,៦៨៩ នាក់ ក្នុងនោះ​ស្រី ២១៦,១០១នាក់។

II.ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត៖

១.ការងាររដ្ឋបាលៈ

ក-ស្ថានភាព​មន្ទី​រៈ

មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ លាតសន្ធឹង​លើ​ផ្ទៃដី ៦ ,៨៤២៥ហិកតា ។ មាន​អាគារ ចំនួន១៦ខ្នង ដែល​សាងសង់​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល​និង​ជំនួយ​ឧបត្ថម្ភ​របស់ អង្គការ UNDP/CARERE, ILO, NPA, OCKENDEN និង​ដោយ​គម្រោង NRDP។ មាន​ស្រះ​ទឹក​មួយ​ទំហំ (៨៥ម​x៤៥ម) មាន​ដី​ដែល​អាចធ្វើ​ស្រែ​បាន         ប្រមាណ ១ហិកតា និង​ដី​សម្រាប់​ដំណាំ​រួមផ្សំ​ប្រមាណ ២ហិកតា។ មាន​រោង​បាយ​រួម អាគារ​សម្រាប់​បុគ្គលិក​មកពី   ចម្ងាយ​ស្នាក់នៅ និង​មាន​រោង​ចិញ្ចឹមសត្វ​អាចអោយ​បុគ្គលិក​ចិញ្ចឹម សម្រួល​ដល់​ជីវភាព​រស់នៅ​បាន។ មន្ទីរ​បាន​ចិញ្ចឹម​ត្រី​ចំនួន ៤០០០ក្បាល  ដាំចេក ២៥០ដើម  ឈើ​ហូប​ផ្លែ​មួយ ចំនួន និង​ឈើ​យក​ម្លប់​មាន​បេង ១០០ ដើម។

ខ-ស្ថានភាព​របស់​បុគ្គលិក-មន្ត្រីរាជកា​រៈ

-លើ​ការងារ​គ្រប់គ្រង​និង​ដឹកនាំ​មន្ទីរ​មានៈ

-ថ្នាក់ដឹកនាំ​ចំនួន ៨រូប (ប្រធាន​មន្ទីរ និង អនុប្រធាន​មន្ទីរ ៧រូប)

-ការិយាល័យ​ជំនាញ​មាន៩ការិយាល័យ (ខ្វះ​ការិយាល័យ​បណ្តុះបណ្តាល-ស្រាវជ្រាវ)

-ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ក្រុង​ចំនួន ២ និង ស្រុក​ចំនួន៦ (ខ្វះ​ស្រុក​ម៉ាឡៃ)។

– ចំនួន​មន្ត្រីរាជការ​សរុបៈ មន្ត្រីរាជការ​ក្របខ័ណ្ឌ​មាន​ចំនួន ៤១នាក់  ក្នុងនោះ៖

-ប្រុស                 ៣៥នាក់
-ស្រី          ០៦នាក់
-ចំនួន​ប្រពន្ធ         ២៤នាក់
-ចំនួន​កូន   ៣៨នាក់ ។

ចំនួន​មន្ត្រីរាជការ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌៈ             គ្មាន

ចំនួន​មន្ត្រីរាជការ​ផ្ទេរ​ចូលៈ                                          គ្មាន
ចំនួន​មន្ត្រីរាជការ​ផ្ទេរចេញៈ                                         គ្មាន

ចំនួន​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ថ្មីៈ                                    គ្មាន
ចំនួន​មន្ត្រីរាជការ​បាន​តម្លើង​ថ្នាក់​និង​កម្រិត​ប្រាក់​បំណាច់​មុខងា​រៈ

-យោង​ប្រកា​សលេខ០១០១ /១២ ក​អ​ជ ចុះ​ថ្ងៃទី ០៩ខែ មេសា ឆ្នាំ២០១២

-យោង​ប្រកា​សលេខ០១២១ /១២ ក​អ​ជ ចុះ​ថ្ងៃទី ២២ខែ ឧសភា ឆ្នាំ២០១២

-យោង​ប្រកា​សលេខ ២០០ /១២  ម​ស ត្ររ  ចុះ​ថ្ងៃទី ០៥ខែ មេសា ឆ្នាំ២០១២ ។

តំលើង​ថ្នាក់​ប្រចាំឆ្នាំ២០១២ជូន​មន្ត្រីរាជការ ៣នាក់ៈ

១-លោក សាន ពិ​សិទ្ធ មន្ត្រី កា​រិ ផ្គត់ផ្គង់​ទឹក​ជនបទ

២-លោក ម៉ៅ ពិ​សេដ្ឋ មន្ត្រី​កា​រិ រដ្ឋបាល​និង​កិច្ចការ​ទូទៅ

៣-លោក សូ ហួ មន្ត្រី​កា​រិ ផ្លូវលំ​ជនបទ ។

តំលើង​កម្រិត​ប្រាក់​បំណាច់​មុខងារ​ជូន​ម្ត្រី​រាជការ ៦ នាក់ៈ

១-លោក ហែម  សុវណ្ណ អនុប្រធាន​មន្ទីរ

២-លោក សឹង  សុង​គូ ប្រធាន​កា​រិ សុខភាព​ជនបទ

៣-លោក រឿន សា​រួន ប្រធាន​កា​រិ ស្រុក​ភ្នំស្រុក

៤-លោក ឆូត វ៉ាន់ឌី ប្រធាន​កា​រិ ស្រុក​អូរជ្រៅ

៥-លោក ជួន ឈុន ប្រធាន​កា​រិ ស្រុក​ថ្មពួក

៦-លោក ម៉ិ​ញ ម៉ើ​ល ប្រធាន​ កា​រិស្រុក​ស្វាយចេក ។

ចំនួន​មន្ត្រីរាជការ​ទទួលមរណៈភាពៈគ្មាន
– ចំនួន​មន្ត្រីរាជការ​ដែល​ទៅ​បំពេញបេសកកម្ម​នៅ​បរទេសៈ ២នាក់ ក្នុងនោះ​ស្រី ១នាក់ រយៈពេល៣សប្តាហ៍ នៅ​ប្រទេស​កូរ៉េៈ

១-លោកស្រី កែវ ពេ​ជ្ជ​តា អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍

២-លោក សួន សុ​វ​ន្តា​រ មន្ត្រី​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍ ។

ចំនួន​មន្ត្រីរាជការ​សហការ​និង​ជា​ដៃគូ​ជាមួយ​គំរោង-អង្គការ​នានាៈ​ចំនួន​៣១នាក់​ក្នុងនោះ​ស្រី ០២នាក់ ។

-ចំនួន​បុគ្គលិក​ជាប់កិច្ចសន្យា​និង​បុគ្គលិក​អ​ណ្តែ​តៈ មន្ទីរ​បានធ្វើ​សំណើ​លេ​ខៈ ២៥៦ /១១ ម​អ​ជប/ប​ជ​ចុះ​ថ្ងៃទី    ១៩ខែតុលា​ឆ្នាំ២០១១ ស្តីពី​ការជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា និង​អណ្តែត​សំរាប់​ឆ្នាំ២០១២ ចំនួន ១៥នាក់ ក្នុងនោះ​ស្រី ០៣នាក់ៈ

-បុគ្គលិក​ជាប់កិច្ចសន្យា      ០៧នាក់        ក្នុងនោះ        ស្រី០១នាក់
– បុគ្គលិក​អណ្តែត              ០៨នាក់        ក្នុងនោះ        ស្រី ០២នាក់។

២-ការងារ​គណនេយ្យ និង ហិរញ្ញវត្ថុ៖    

ល.រ បរិយាយ ផែនការ​ថវិកា ចំណាយ សមតុល្យ
ថវិកា​សំរាប់​កិច្ចដំណើរការ​មន្ទីរ ៩៨២,៤០០,០០០៛ ៤៦៣,៧៤២,០០០៛ ៥១៨,៦៥៨,០០០‌៛

៣-ការងារផែនការ-ស្ថិតិៈ

-មន្ត្រីរបស់MAPUចុះប្រជុំឃុំគ្រប់ឃុំក្នុងស្រុកគោលដៅដើម្បីកំណត់ចំការមីនអាទិ​ភាព​ឆ្នាំ​២០១៣​​ និង​​ ធ្វើការបូកសរុបលទ្ធផលនៃការបោសសំអាតមីនប្រចាំខែ ត្រីមាស​ឆមាស​របស់ស្ថាប័នដែលកំពុងអនុវត្ត ។

-ចូលរូមជាមួយសាលាខេត្តឆ្លងពង្រាងផែនការវិនិយោគខេត្ត៣ឆ្នាំរំកិល២០១២-២០១៤

-ចូលរួមសិក្ខាសាលានៅក្រសួង ស្តីពីការរៀចចំផែនការយុទ្ធសាស្រ្តថវិកា ២០១៣-២០១៥

-ធ្វើផែនការយុទ្ធសាស្រ្តថវិកា២០១៣-២០១៥ជូនក្រសួង និង ខេត្តរួច ១០០%

-ធ្វើសុពលភាពផែនការ IRAP លើឃុំសំរោង និង ឃុំចង្ហារក្នុងស្រុកអូរជ្រៅសិក្ខា​សាលាថ្នាក់ឃុំរួច១០០% ។

៤-ការងារសវនកម្មនិងអធិការកិច្ចៈ

-ថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០១២ សវនកររបស់ក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ​ចុះ​អធិការ​កិច្ចពិនិត្យថវិកាឆ្នាំ២០១០។

-ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១២ ក្រុមអធិការកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះវាយតំលៃបញ្ចប់ផ្លូវថែទាំ ឆ្នាំ២០១១ ។

-ការចុះធ្វើអធិការកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  លើការគ្រប់គ្រង  រដ្ឋបាល និងហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទ ឆ្នាំ២០១១-២០១២ ។

៥.កិច្ចប្រជុំផ្សេងៗនិងទំនាក់ទំនងសាធារណៈ

-ទទួលលិខិតចូលចាប់ពីលេខ  ០០ ដល់ ១៥៥ ចំនួន ១៥៥លិខិតចូល
-លិខិតចេញ ចេញលិខិតពីលេខ០០ ដល់២៣៤ចំនួន២៣៤ លិខិតចេញ

-ការបញ្ជូនលិខិតទៅតាមមន្ទីរ – អង្គភាពជុំវិញខេត្ត ស្រុក-ក្រុង អង្គការនានា ចំនួន  ១២៤ លើក
-ចូលរួមប្រជុំនៅក្រសួង                                         ៣១លើក
-ចូលរួមប្រជុំនៅសាលាខេត្ត                                             ២៧លើក
-ចូលរួមប្រជុំជាមួយមន្ទីរ-អង្គការនានា                      ២២លើក

-ចូលរួមបញ្ចុះបឋមសិលានិងសម្ពោធសមិទ្ធិផលនានា          ១៦លើក

-ចូលរួមប្រជុំការងារគ្រោះមហន្តរាយខេត្ត                 ០២លើក
-ចុះបេសកកម្មតាមមូលដ្ឋាន                                           ៩៧លើក

-ចូលរួមបើកការដ្ឋានសាងសង់ផ្លូវជូនកងទ័ព            ០១ លើក

-ចូលរួមក្នុងវេទិការយុទ្ធសាស្រ្តគាំពារសង្គម              ០១ លើក

-ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថ                 ០១ លើក

-ចូលរួមបដិសណ្ឋារៈកិច្ចប្រតិភូវៀតណាម                          ០១ លើក

-ចូលរួមទិវាបុណ្យជាតិ                                          ០៦លើក

-ចូលរួមទិវានារីអន្តរជាតិ៨មីនា២០១២                     ០១ លើក

-ចុះសួរសុខទុក្ខកងពលតូចលេខ៥២                              ០១ លើក

-ចូលរួមប្រជុំការងារយេនឌ័រ                                            ០២ លើក

-ចូលរួមប្រជុំគណៈកម្មាធិការកាងារស្រ្តីនិងកុមារ                 ០៤ លើក។

III-សកម្មភាពការងារ៖

១-ការងារផ្លូវលំជនបទៈ (តារាងភ្ជាប់ជូនលេខ ០១)

-បន្តចុះធ្វើបច្ចុប្បន្នភាពសារពើភ័ណ្ឌផ្លូវតាមខ្លឹមសារនៃលិខិតលេខ ០៣០/១១ក្រ.ស.មូ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ របស់ក្រុមការងាររៀបចំសារពើភ័ណ្ឌផ្លូវជនបទៈ​សំរេច​បាន១ ៨៤២ខ្សែ = ២ ៥៩០គ.ម លើផែនការ២ ៥៩០គមគិតជាភាគរយ ស្មើនឹង១០០ %នៃផែនការ។ ក្រុមការងារៀបចំឯកសារ និងធ្វើផែនទី។

-ជួសជុលផ្លូវដែលរងគ្រោះដោយទឹកជំនន់ឆ្នាំ២០១១ជំហាន១ចំនួន៥ខ្សែប្រវែង​៤,៤៦៥​​ គ.ម​​ ដែលរួច ១០០% មានៈ

-ពីផ្លូវជាតិលេខ៥ ទៅ ឃុំចង្ហារ      ប្រវែង  ១០,៣៨០ គម  សំរេចបាន ១០០%

-ពីផ្លូវជាតិលេខ៥ ទៅ ឃុំបត់ត្រង់   ប្រវែង    ៥,០២៥ គម  សំរេចបាន ១០០%

-ពីឃុំចំណោម ទៅ ភូមិសាយសាម៉ន ប្រវែង   ៧,៦០០ គម  សំរេចបាន ១០០%

-ពីថ្មពួក ទៅ ឃុំគោកកឋិន           ប្រវែង ១២,៩០០ គម  សំរេចបាន ១០០%

-ពីផ្លូវជាតិលេខ៥ ទៅ ឃុំតាគង់     ប្រវែង  ៨,៥៦០ គម  សំរេចបាន ១០០%

-ចុះសិក្សាផ្លូវដែលខូចខាតដោយគ្រោះទឹកជំនន់ឆ្នាំ២០១១​​ដើម្បីធ្វើការ​ ជួសជុលជំហាន​​ ​ទី២ ចំនួន ៣ខ្សែ មានប្រវែង ៣២,៦០០គម លូមូល៤កន្លែង  និងស្ពានបេតុងប្រវែង ១២ម​ចំនួន១កន្លែងៈ

-ពីភូមិសុខសាន្តសង្កាត់និមិត្តទៅភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃ ប្រវែង ១៦ គមនិងលូមូល៤កន្លែង ។

-ពីភូមិឈូក ឃុំចង្ហារ ទៅឃុំសឹង្ហ  ប្រវែង ៨,៦០គ.ម ( ឯកឧត្តមរដ្ឋមន្រ្តី​បានអនុញ្ញាត​អោយដំណើរការមុនពេលយុទ្ធនាការបោះឆ្នោត )។

– ពីផ្លូវជាតិលេខ៦ (តាប៉ុន) ទៅភូមិគោកទៀម ឃុំទឹកជោរ  ប្រវែង ៨គ.ម

-ស្ពានបេតុង ០១កន្លែង  ប្រវែង១២ម ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

២-ការងារផ្គត់ផ្គង់ទឹកជនបទៈ (តារាងភ្ជាប់ជូនលេខ ០២)

៣-ការងារអប់រំ អនាម័យសុខភាពបឋមៈ  (តារាងភ្ជាប់ជូនលេខ ០៣ )

-មន្ទីរបានធ្វើសំណើសុំសេចក្តីសំរេចពីខេត្ត ក្នុងការកែសំរួលសមាសភាព​ក្រុមការងារ​បច្ចេកទេស​​ថ្នាក់ខេត្ត កម្មវិធីទឹកស្អាត និង អនាម័យតាមសាលារៀននិងសហគមន៍ ។ប្រជុំផ្សព្វផ្សាយសេចក្តីសំរេចនិងពិភាក្សាលើការរៀបចំផែនទីសកម្មភាព​​​ រងារផ្គត់ផ្គង់​ ទឹក​ស្អាត និងអនាម័យ របស់មន្ទីរ  អង្គការពាក់ព័ន្ធនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១២។

៤-ការងារអភិវឌ្ឍន៍សហគមន៍ៈ (តារាងភ្ជាប់ជូនលេខ០៤)

ចំនួនភូមិមានគអភ ៦៤៧ភូមិ លើចំនួនភូមិសរុប ៦៦៣ភូមិ មានសមាជិកសរុប                   ៥,៣១១នាក់ ក្នុងនោះស្រី ១១៥៧នាក់ (ភូមិដែលមិនទាន់មាន​ការទទួល​ស្គាល់ពីរាជរដ្ឋាភិបាលចំនួន ១៦ភូមិទៀតមិនទាន់មាន គ អ ភ នៅឡើយ ) ។

-នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ដោយបានការគាំទ្រ​​ និងសហការពីគម្រោង​WSSP-2​ ​បានចុះធ្វើការបណ្តុះបណ្តាលគណៈកម្មាធិការអភិវឌ្ឍន៍ ភូមិនៅឃុំបុស្បូវ​ស្រុក​ព្រះ​នេត្រ​ព្រះចំនួន១វគ្គលើ ចំនួនភូមិ​ ១៧ភូមិ​​ មានអ្នកចូលរួមសរុប៨៥នាក់​ក្នុងនោះ​ស្រី​​ ២១​នាក់។

-មន្រ្តីរបស់ការិយាល័យសហគមន៍បានរៀបចំវគ្គបណ្តុះបណ្តាលគ.អ.ភ.សាកល្បងចំនួន​​ ១វគ្គ ស្ថិតនៅក្នុងឃុំតាបែន​ ស្រុកស្វាយចេក សរុបសិក្ខាកាម​ ៣៦នាក់ក្នុងនោះស្រី ៤នាក់ ដែលបានទទួលការឧបម្ថត្ភពីអង្គការទឹកស្អាត១០០១។

៥-ការងារបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្សៈ (តារាងភ្ជាប់ជូនលេខ ០៥ )

លើការងារបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្ស មានៈ

-ការងារសិក្ខាសាលាៈ ១៧លើក អ្នកចូលរួម ៣៨នាក់ ក្នុងនោះស្រី ០២នាក់  រយៈពេល ២៥ថ្ងៃ។
-ការងារបណ្តុះបណ្តាលៈ ០៩លើក អ្នកចូលរួម ៣៨នាក់ ក្នុងនោះស្រី ០នាក់  រយៈពេល២៨ថ្ងៃ។

-ការងារទស្សនៈកិច្ចសិក្សាក្រៅប្រទេសៈ ០១លើក អ្នកចូលរួម ២នាក់ក្នុងនោះស្រី ១នាក់ រយៈពេល២១ថ្ងៃៈ

លោក  សួន សុវន្តារ   មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគម៍​ទស្សនៈ​កិច្ចសិក្សា​នៅ​ប្រទេស​កូរ៉េ។

លោកស្រី កែវ ពេជ្ជតា   អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគម៍​ទស្សនៈ​កិច្ចសិក្សា​នៅប្រទេសកូរ៉េ។

៦-ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទៈ (តារាងភ្ជាប់ជូនលេខ ០៦និង លេខ០៧ )

ក-ការងារធនាគារភូមិៈ

បានណែនាំអោយសហគមន៍ម្ចាស់ការក្នុងការរៀបចំកិច្ចសន្យាខ្ចីនិងសងស្រូវក្នុងសហគមន៍( លើធនាគារភូមិ ដែលប្រគល់ជូនសហគមន៍ទទួលខុសត្រូវ ក្នុងការគ្រប់ គ្រងចាប់ពីឆ្នាំ២០០០មក)។

ខ-ការងារឥណទានជនបទគាំទ្រសុខភាពសហគមន៍ៈ

-ទទួលបានថវិកាគាំទ្រពីអង្គការ USAID/RACHA មន្ទីរសំរេចបានៈ

*ស្រុកមង្គលបូរីៈ ឃុំបត់ត្រង់

-ភូមិព្រែកជីក                 ៥ក្រុម=២៦នាក់/២២នាក់ =  ១៦,៧០០,០០០រៀល
-ភូមិបត់ត្រង់តូច    ៨ក្រុម=៤៧នាក់/ ៤៦នាក់ = ៣០,៦០០,០០០រៀល

-ភូមិបត់ត្រង់ធំកើត          ៧ក្រុម =៣២នាក់/៣០នាក់ = ២១,៤៥០,០០០រៀល

*ក្រុងសិរីសោភ័ណៈ មាន៣សង្កាត់

*កោះពងសត្វៈ-ភូមិស្នាយដង្គត់៤ក្រុម=១៧នាក់/ ១៥នាក់=១១,២០០,០០០ រៀល

-ភូមិតាសុខ ២ក្រុម =៧នាក់/ ៧នាក់ =២,៣០០,០០០រៀល

*ម្កាក់ៈ

ភូមិបែកចាន       ៦ក្រុម=២៦នាក់/២៦នាក់=១៥,៦៥០,០០០រៀល

*កំពង់ស្វាយៈ

-ភូមិសូភី ២១ក្រុម=១១៥នាក់/៩១នាក់ =៧៦,២១០,០០០រៀល

-ភូមិកង់វ៉ា ១៨ក្រុម=៨៨នាក់/ ៦៨នាក់= ៥៦,៦០០,០០០រៀល

-ភូមិពង្រ     ១០ក្រុម= ៤៨នាក់/៤៥នាក់ = ២៨,៥០០,០០០ រៀល

សរុបរួមៈ ៩ភូមិ =៨១ក្រុម =៤០៦នាក់/៣៤៩នាក់  = ២៥៩ ២១០ ០០០រៀល ។

៧.ការងារជនជាតិភាគតិចៈ

-ខេត្តមានជនជាតិកួយ រស់នៅក្នុងភូមិចំនួន ០២ គឺភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ចំនួន ៣៣១គ្រួសារ មនុស្សរាយចំនួន ១៧១២នាក់ ក្នុងនោះស្ត្រី ៨៧១ នាក់ ចំនួននេះជាតួលេខដែលមន្ទីរមិនទាន់បានធ្វើសុពលភាពឡើងវិញនៅឆ្នាំ២០១២។

៨.ការងារយេនឌ័រៈ

-យេនឌ័ររបស់មន្ទីរចូលរួមក្នុងវេទិការសាធារណៈមប្រធានបទរួមគ្នាពង្រឹងការអនុវត្ត ច្បាប់​ប្រឆាំងអំពើជួញដូរមនុស្សធ្វើអាជីវកម្មនិងរំលោភផ្លូវភេទលើស្រ្តី និងកុមារក្នុងខេត្ត​បន្ទាយ មានជ័យ។

-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារបានប្រជុំសាមញ្ញលើកទី១ នាថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១២នៅសាលប្រជុំសាលាខេត្ត។

-ចូលរួមក្នុងទិវាអន្តរជាតិនារី  ០៨ មីនា ខួបលើកទី ១០១ ក្រោមប្រធានបទ អ្នកម្តាយ ដ៏ឆ្នើម របស់ខ្ញុំ ។

-រៀបចំពិធីសំណេះសំណាលអបអរទិវានារីអន្តរជាតិ៨មីនា នៅថ្ងៃទី ១៦ ខែមីនាឆ្នាំ២០១២ និងជូនវត្ថុអនុស្សាវរីយ៍ចំពោះមន្រ្តីរាជការជាស្រ្តីចំនួន ៩រូប ដែលក្នុងម្នាក់ៗទទួលបាន សំពត់ហូល ១សំពត់។

-ថ្ងៃទី២១ខែមីនាឆ្នាំ២០១២ យេនឌ័រមន្ទីរបានចូលរួមបូកសរុបការងារយេនឌ័រនៅ​មន្ទីរ​កិច្ច​ការ នារីខេត្ត។

-ការបញ្រ្ជាបយេនឌ័រទៅក្នុងការប្រជុំ និងវគ្គបណ្តុះបណ្តាលលើកដំបូងថ្នាក់ឃុំ និងថ្នាក់ ភូមិក្នុងគម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ទី២ (RWSSP-2) ។

-ការបញ្ចូលស្រ្តីទៅក្នុងក្រុមស្នូលប្រើប្រាស់ទឹក និងក្រុមជាងក្នុងមូលដ្ឋានរបស់ គម្រោងផ្គត់ផ្គង់ទឹកនិងអនាម័យជនបទ ទី២ (RWSSP-2) ។

-ប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ការងារស្រ្តីនិងកុមារប្រចាំខែកុម្ភៈ មីនា មេសា ឧសភានិង មិថុនាឆ្នាំ២០១២។

៩.ការងារអង្គការក្រៅរដ្ឋាភិបាលៈ

ក-អង្គការ CHO     

-ផ្តល់គ្រាប់ពូជ ៩មុខ ចំនួន ២៥០គ្រួសារ ក្នុងតំបន់គោលដៅក្រុងប៉ោយប៉ែត

-ផ្តល់ចបកាប់១០០ គ្រួសារក្នុងតំបន់គោលដៅក្រុងប៉ោយប៉ែត

-កម្មវិធីឥណទានជនបទ៤៥០គ្រួសារក្នុងរយៈពេល​​​​​​​​​​​​​​​​​​​​​​​​​​ ៣ឆ្នាំក្នុងតំបន់គោលដៅក្រុង​ប៉ោយ​ប៉ែត

-បណ្តុះបណ្តាលវិជ្ជាជីវៈ ៣៣០គ្រួសារក្នុងរយៈពេល៣ឆ្នាំក្នុងតំបន់គោលដៅ​ក្រុងប៉ោយ​ប៉ែត

-កម្មវិធីអប់រំក្រៅប្រព័ន្ឋ

-កម្មវិធីថែទាំអ្នកជំងឺអេដស៍

-កម្មវិធីទុបស្កាត់ការជួញដូរមនុស្ស

-កម្មវិធីអនាម័យទឹកស្អាត

-កម្មវិធីផ្ទះសុវត្ថិភាព។

ខ- អង្គការទឹកស្អាត ១០០១

-សហការជាមួយមន្ទីរក្នុងការបណ្តុះបណ្តាលគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គអភ)    នៅឃុំតាបែន ១វគ្គ នៅឃុំតាបែន អ្នកចូលរួម ៣៦នាក់ក្នុងនោះស្រ្តី ៤នាក់។

គ- អង្គការ iDE:

-ជួបពិភាក្សាជាមួយប្រធានមន្ទីរលើគម្រោងទីផ្សារអនាម័យនៅកម្ពុជា ដោយបានធ្វើការ​បណ្តុះ​​បណ្តាលវិស័យឯកជនក្នុងការផលិតលូបង្គន់ លក់ក្នុងតំលៃថោកសមរម្យសំរាប់លក់​ជូន សហគមន៍ក្នុងរយៈពេល៣៦ខែ ចាប់ផ្តើមពីខែមករាឆ្នាំ២០១២ ដល់ខែធ្នូ ឆ្នាំ២០១៥ និង លើក កំពស់អនាម៍យអោយបានពី៤១% ទៅ៦០%ក្នុងស្រុកគោលដៅទាំង ៨ ។ក្នុងត្រីមាសទី១ ឆ្នាំ២០១២ នេះអនុវត្តលើស្រុកចំនួន៤ មង្គលបូរី ព្រះនេត្រព្រះ ថ្មពួក និងស្រុកអូរជ្រៅ បាន ៣២ បង្គន់  ។

ឃ-អង្គការ Help Age

– បង្កើតសមាគមមនុស្សចាស់

-អប់រំសុខភាពបឋមដល់សមាជិកសមាគមមនុស្សចាស់៣ភូមិ ចំនួន ១៦៤នាក់ (ប្រុស៤១នាក់ ស្រី១២៣នាក់ )ក្នុងស្រុកព្រះនេត្រព្រះ

– ជីកស្រះ ១ភូមិ នៅស្រុកព្រះនេត្រព្រះ ។

១០.ការងារគំរោង កម្មវិធីនានាៈ

ក-ការងារបោសសំអាតមីនៈ ការបោសសំអាតមីនក្នុងផែនការឆ្នាំ២០១២  សំរេចបាន​ដូចខាងក្រោមៈ

១ – CMAC    សំរេចបាន២២ ចំការមឺន  គិតជាផ្ទៃដី ១២២ហិកតា លើផែនការ ៩៤ ចំការមីន  គិតជាផ្ទៃដី ៥៧៦ ហិកតា អ្នកទទួលផល ១៨១គ្រួសារ។

២ – Hallo-Trust  សំរេចបាន  ៣៥ ចំការមីន  គិតជាផ្ទៃដី ១៦៨  ហិកតា លើផែនការ  ១១៦ ចំការមីន  គិតជាផ្ទៃដី  ៦០២ហិកតា អ្នកទទួលផល  ១៦៥គ្រួសារ។

៣ – MAG   សំរេចបាន ១ ចំការមឺន  គិតជាផ្ទៃដី ៤ ហិកតា លើផែនការ ១៥ ចំការមីន  គិតជាផ្ទៃដី ៧៥ហិកតា អ្នកទទួលផល ៦៤ គ្រួសារ។

៤ – CSHD  សំរេចបាន 0 ចំការមឺន  គិតជាផ្ទៃដី 0ហិកតា លើផែនការ ៧ ចំការមីន  គិតជាផ្ទៃដី ២៧ហិកតា អ្នកទទួលផល ៤៩ គ្រួសារ។

សរុបទូទាំងខេត្ត  បោសសំអាតបាន ៥៨ ចំការមឺន  គិតជាផ្ទៃដី ២៩៤  ហិកតា លើផែនការ  ២៣២ ចំការមីន  គិតជាផ្ទៃដី  ១២៨០ ហិកតា អ្នកទទួលផល ៤៥៩គ្រួសារ ។

ខ-គំរោងសាច់ប្រាក់ពលកម្ម CFW

អនុវត្តលើការជួសជុលផ្លូវដី ចំនួន ២០គម្រោង ប្រវែងសរុប៥.៨៦៦គ.ម លទ្ធផលសំរេចបាន១០០%មាន ១៨គម្រោង ប្រវែងសរុប  ៥.៧៨គ.ម  (មើលក្នុងតារាងឧបសម្ព័ន្ធ) ។

គ- គំរោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទី២ RWSSP-2

-រៀបចំអនុគម្រោងឃុំគោលដៅចំនួន ២ គឺ ឃុំណាំតៅនិងភ្នំដី នៃស្រុកភ្នំស្រុក

– ធ្វើលទ្ធកម្មទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានសំរាប់អនុគម្រោងឃុំបុស្បូវ

-រៀបចំកិច្ចសន្យាសំរាប់ការសាងសង់បង្គន់គ្រួសារ ពាងត្រងទឹក ការស្តារស្រះ ការខូង​អណ្តូងស្នប់ និងការសាងសង់បង្គន់សាធារណៈ ការសាងសង់អាងត្រង​ទឹកភ្លៀង​តាម​សាលារៀន

-ចុះរៀបចំក្រុមប្រើប្រាស់ទឹក និងក្រុមស្នូលតាមទីតាំងស្រះ និងអណ្តូងទាំង១៧ភូមិ ក្នុងឃុំបុស្បូវ

– ការបណ្តុះបណ្តាលលើកដំបូងដល់ថ្នាក់ឃុំនិងភូមិក្នុងឃុំបុស្បូវ

– ការបណ្តុះបណ្តាលក្រុមជាងទាំង៥ក្រុមក្នុងឃុំបុស្បូវ

– បណ្តុះបណ្តាលពីតួនាទីក្នុងគម្រោងរបស់ គអភ និង  ក្រុមស្នូលប្រើប្រាស់ទឹក

– បណ្តុះបណ្តាលពីសារបីស្តីពីការកែប្រែទម្លាប់ដល់ថ្នាក់ឃុំ  គអភ និង ជនបង្គោលភូមិ

– បណ្តុះបណ្តាលពី យុទ្ធសាស្រ្ត CLTS ដល់គអភ ក្រុមស្នូល និង ជនបង្គោលភូមិ

– សកម្មភាពចាក់លូ និង ចែកចាយបង្គន់គ្រួសារ ។

ឃ -កម្មវិធី UNICEF ចុះចាក់ក្លរតាមប្រភពទឹក អនុវត្តបានៈ

-ចំនួនក្នុងផែនការ ២៤៧ អណ្តូង  អនុវត្តបាន  ២៤៧ អណ្តូង ស្មើនឹង ១០០ % នៃផែនការ ។

-ប្រជុំផ្សព្វផ្សាយពីការងារអនាម័យនៅថ្នាក់ស្រុក ។

-ចុះសិក្សាស្ថានភាពភូមិ ពង្រឹងសមត្ថភាពក្រុមប្រើប្រាស់ទឹក និងអប់រំអនាម័យ​លើឃុំ​ចំនួន ២មាន១០ភូមិក្នុងស្រុកមង្គលបូរី ។

-បណ្តុះបណ្តាលយុទ្ធសាស្រ្ត CLTS ដល់ថ្នាក់ឃុំ ភូមិ ក្នុងស្រុកព្រះនេត្រព្រះ មង្គលបូរី និង ក្រុងសិរីសោភ័ណ ។

ង- កម្មវិធីសាងសង់អណ្តូងជាជំនួយរាជរដ្ឋាភិបាលឥណ្ឌាចំនួន ២០០អណ្តូង

-ទីប្រឹក្សាគម្រោងបន្តចុះសិក្សាទីតាំងគម្រោងលើស្រុក-ក្រុងទាំង៦ ។

-ទីប្រឹក្សាផ្នែកបច្ចេកទេសចុះសិក្សាទឹកក្រោមដីនៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត ។

IV-ការសន្និដ្ឋាន និង វាយតម្លៃៈ

-គម្រោងCFW កំពុងដំណើរការ និងចប់តាមផែនការគ្រោងទុក ។

-គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទី២(RWSSP-2)បានដំណើរ​ការតាម​កម្ម​វិធី។

-គម្រោងជួសជុលផ្លូវដែលរងគ្រោះដោយទឹកជំនន់ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាល​ជំហានទី១បានចប់តាមផែនការ និងអាចបញ្ចប់ការជួសជុលជំហាន២នៅមុន​ពេលភ្លៀង​ធ្លាក់​​​​​ជោគជាំនៃរដូវវស្សាខាងមុខនេះ។

-គម្រោងកម្មវិធីឥណទានគាំទ្រសុខភាពសហគមន៍ដែលគាំទ្រថវិកាដោយអង្គការ RACHA បានដំណើរការទាន់ពេលវេលា ទទួលបានលទ្ធផលល្អ។

-កម្មវិធីដែលគាំទ្រដោយ UNICEF ដើម្បីបន្តអប់រំអនាម័យតាមសហគមន៍ និងសាលា​រៀន សំរាប់ឆ្នាំ២០១២ អាចដំណើរការដោយ ជោគជ័យ តាមកម្មវិធី​គ្រោងទុក។

-កម្មវិធីសាងសង់អណ្តូងជាជំនួយរាជរដ្ឋាភិបាលឥណ្ឌាចំនួន២០០ មិនទាន់អាចដំណើរ​ការ បានតាមការរំពឹងទុក។

V-សំណូមពរៈ

-សំណើសុំក្រសួងជួយផ្តល់ក្របខ័ណ្ឌថ្មីបន្ថែម និងបង្កលក្ខណៈអោយមានការ​ប្រឡងដើម្បី​ប្តូរប្រភេទកាំប្រាក់របស់មន្ត្រីរាជការអោយស្របទៅតាមតួនាទីនិងកំរិតសញ្ញាបត្រ័របស់មន្ត្រីម្នាក់ៗ។

មន្រ្តីរាជការបំរើការងារជាមួយគម្រោង កម្មវិធីនិងអង្គការដៃគូ

ល.រ គោត្តនាមនិងនាម ភេទ គម្រោង-កម្មវិធី-អង្គការ ភារកិច្ចដើម សេចក្តីផ្សេងៗ
ម៉ៅ  សូ RWSSP-2 ប្រធានមន្ទីរ ប្រធានក្រុមអនុវត្ត

គម្រោង

ជា  យុទ្ធារុណ អនុ មន្ទីរ ប្រធានគម្រោង
យូ  ហួត មន្រ្តីត្រួត -វាយតំលៃ
កែវ  ឆាយ បច្ចេកទេសទឹក
សឹង  សុងគូ ប្រធានការិ សុខភាព មន្រ្តីសុខភាព
ឌុច  សាវិន មន្រ្តីការិ សហគមន៍ គណនេយ្យ
ម៉ៅ  ពិសេដ្ឋ មន្រ្តីការិ រដ្ឋបាល មន្រ្តីរដ្ឋបាល
មែ  សុខុម RWSSP-2 & RACHA ប្រធានការិ រដ្ឋបាល មន្រ្តី CD
សៀង  សេរី RWSSP-2 UNICEF&ឥណ្ឌា អនុការិ ផ្គត់ផ្គង់ទឹក មន្រ្តីលទ្ធកម្ម
១០ ទុយ សុខ RWSSP-2 បុគ្គលិក អណ្តែត បើកបរ
១១ កែវ  ពេជ្ជតា អនុការិ អភិ សហគមន៍ អ្នកសំអាត
១២ ស៊ិន  សំហឿន RWSSP-2 & UNICEF អនុការិ ផ្គត់ផ្គង់ទឹក មន្រ្តីសំរបសំរួល
១៣ សាន  ពិសិដ្ឋ RWSSP-2 មន្រ្តីការិ ផ្គត់ផ្គង់ទឹក
១៤ ពៅ  រិទ្ធី អនុការិ អភិ ស្រុកភ្នំស្រុក
១៥ លឹម សំអាន អនុការិ សុខភាព
១៦ ខេង ញ៉ុល CFW & កេតសាណា អនុ មន្ទីរ ប្រធានគម្រោង
១៧ ស៊ុំ  ឌីណុច ប្រធានការិ អភិ មង្គល គណនេយ្យ -បច្ចេកទេស
១៨ សែត  ចំរើន CFW – កេតសាណា -ឥណ្ឌា អនុការិ ផ្លូវលំ ប្រធាន -បច្ចេកទេស
១៩ សួ  ហួ ឥណ្ឌា & CFW មន្រ្តីផ្លូវលំ បច្ចេកទេស
២០ រឿន  សារួន CFW & UNICEF ប្រធានការិ អភិ ភ្នំស្រុក បច្ចេកទេស
២១ ឡេង រ៉ានីន MAPU ប្រធានការិ ផែនការ-ស្ថិតិ ប្រធានកម្មវិធី
២២ រិត  ប៊ុនរិន ប្រធានការិ អភិ ប៉ោយប៉ែត មន្រ្តី
២៣ ឆូត  វ៉ាន់ឌី ប្រធាន ការិ អូរជ្រៅ
២៤ ម៉ិញ ម៉ើល ប្រធានការិ ស្វាយចេក
២៥ ហែម សុវណ្ណ កេតសាណា &UNICEF អនុ មន្ទីរ ប្រធានកម្មវិធី -M&E
២៦ សៅ  វ៉ា កេតសាណា អនុការិ រដ្ឋបាល រដ្ឋបាលនិងគណនេយ្យ
២៧ ស៊ីយ៉ុន  សុចិត្រ គម្រោងទឹកជំនន់ អនុ មន្ទីរ ប្រធានគម្រោង
២៨ យ៉ាំ  ម៉េងហួត ប្រធានការិ ផ្លូវលំ បច្ចេកទេស
២៩ ស៊ុន  ឈៀវ មន្រ្តីការិ រដ្ឋបាល មន្ត្រីគម្រោង
៣០ សួន  សុវន្តារ មន្រ្តីដៃគូ RACHA មន្រ្តីការិ អភិ សហគមន៍ មន្រ្តីដៃគូ
៣១ ទាក ឡាយហឿន បុគ្គលិកអណ្តែត

 

Scroll Up