របាយការណ៍បូកសរុបសកម្មភាពការងារ ខែ មេសា ឆ្នាំ ២០១២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
March 7, 2018 by Oudom SOK0

១.សេចក្ដី​ផ្ដើម

-ខេត្តកោះកុង​មាន​ផ្ទៃដី​សរុប​ចំនួន ១០,០៤៥.៥៨គម២

– មាន​ប្រជាជន​រស់នៅ​ចំនួន ២៤,៥៥១គ្រួសារ ស្មើនឹង ១២៣,៨៣២នាក់ ស្រី ៦១,៥០៧នាក់ ។

២.អំពី​ស្ថានភាព​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកោះកុង

២.១.អំពី​ការងាររដ្ឋបាល បុគ្គលិក

-បច្ចុប្បន្ន​មន្ទីរ​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​ចំនួន       ២៤នាក់

-ប្រុស​ចំនួន                                                     ២២នាក់

-ស្រី​ចំនួន                                                       ០២នាក់         ក្នុងនោះ

-មន្ត្រី​កម្មសិក្សា ចំនួន                                         ០៣នាក់

២.២.ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ 

គិត​ជា​លាន​រៀល

ជំពូក បរិយាយ ស្ថានភាព​ឥណទាន បណ្ដា​ខែ​មុន ចំណាយ​ក្នុង​ខែ ចំណាយ​បូក​យោង សមតុល្យ
៦០ ការទិញ ៥២,២០០,០០០ ៨,៣៩៥,០០០ ៩៥៥,០០០ ៩,៣៥០,០០០ ៤២,៨៥០,០០០
៦១ សេវា​ខាងក្រៅ ២០១,៦០០,០០០ ៦,៥៣៣,០០០ ៣,៣០៨,០០០ ៩,៨៤១,០០០ ១៩១,៧៥៩,០០០
៦២ សេវា​ខាងក្រៅផ្សេងៗ ១១១,១០០,០០០ ១២,៤៣៨,០០០ ១៤,១៣៩,០០០ ២៦,៥៧៧,០០០ ៨៤,៥២៣,០០០
៦៤ បន្ទុក​បុគ្គលិក ១៧៥,០០០,០០០ ២៨,០២៤,៩០០ ២៨,០២៤,៩០០ ១៤៦,៩៧៥,១០០
សរុប​រួម ៥៣៩,៩០០,០០០ ៥៥,៣៩០,៩០០ ១៨,៤០២,០០០ ៧៣,៧៩២,៩០០ ៤៦៦,១០៧,១០០

២.៣.ការងារ​ផែនការ

២.៤.ការងារ​អធិការកិច្ច 

២.៥.ការងារ​ទំនាក់ទំនង​សាធារណៈ

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប ( លោក សួស លឿ អនុប្រធាន​មន្ទីរ )ចូលរួម​ប្រជុំ​សាមញ្ញ​លើក ទី៣៥ របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង ( ២៧/០៣/២០១២)

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក កាន់ សុ​ធន់ ប្រធានការិយាល័យ​រដ្ឋ​បាល និង​កិច្ចការ​ទូទៅ លោក ចាប ឈាន មន្ត្រី )ចូលរួម​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ខេត្ត​លើក​ទី២០ នៅ វត្ត​ជោ​ត្ត​ញ្ញាណ ខេត្តកោះកុង (២៨-២៩/០៣/២០១២)។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​ប្រជុំ​ជាមួយ​កាកបាទក្រហម​ស្វី​ស ស្ដីពី​ការងារ​អភិវឌ្ឍន៍​សុខភាព​សហគមន៍ នៅ​សាលប្រជុំ​សាខា​កាកបាទក្រហម​ខេត្តកោះកុង (២៦/០៤/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ខាត់ ចាន់​បុល ប្រធានការិយាល័យ )ចូលរួម​ប្រជុំ​ប្រចាំ​ខែមេសា របស់ គ ក ស ក  នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២៤/០៤/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​ប្រជុំ​ស្ដីពី​ការ​ស្រង់​ព័ត៌មាន​ពាក់ព័ន្ធ​ការងារ​ប្រចាំថ្ងៃ​របស់​មន្ទីរ  នៅ​សាលប្រជុំ​សាលាខេត្ត​កោះកុង (២៦/០៤/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​ក្នុង​ពិធី​ប្រកាស​អនុក្រឹត្យ ស្ដីពី​ការទទួលស្គាល់​សមាជិក​ជ្រើសតាំង និង​ការរៀបចំ​សមាសភាព​ការិយាល័យ​ប្រតិបត្តិ​សភា​ពា​ណិ​ជ្ចក​ម្ម​ខេត្តកោះកុង នៅ​សាលប្រជុំ គ.ប្រ សាលាខេត្ត​កោះកុង(២៧/០៤/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សយ សុវណ្ណ​រដ្ឋ ប្រធានការិយាល័យ​គណ​នេ​យ្យ និង​ហិរញ្ញវត្ថុ )ចូលរួម​ប្រជុំ​ស្ដីពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ២០១៣  នៅ​សាលប្រជុំ គ.ប្រ សាលាខេត្ត​កោះកុង (២៧/០៤/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ លោក ហម គួ​ង  ប្រធានការិយាល័យ​ផ្គត់ផ្គង់​ទឹក​ជនបទ )ចូលរួម​ប្រជុំ​តាម​តំបន់​ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​សម្រាប់​ឆ្នាំ ២០១២ នៃ​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ក្រោម​ជំ​នួន​ហិរញ្ញប្បទាន​របស់​អង្គការ យូ​នី​សេ​ហ្វ នៅ​ខេត្ត​ព្រះសីហនុ  (២៧/០៤/២០១២)។

៣.សកម្មភាព​តាម​វិស័យ

៣.១.ការងារ​ផ្លូវ​ជនបទ

        -ចុះ​ស្រង់​ទិន្នន័យ​ផ្លូវ​ជនបទ (ប្រភេទ ទី៤ ) បាន​ចំនួន ១២ខ្សែ ប្រវែង ១៦,៨២៨ម៉ែត្រ។

៣.២.ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ 

៣.៣.ការងារ​ថែទាំ​សុខភាព​ជនបទ 

៣.៤.ការងារ​បណ្ដុះបណ្ដាល 

ក.សិក្ខាសាលា

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក ប៉ុល ចន្ថា អនុប្រធាន​មន្ទីរ) ចូលរួម​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​គម្រោង​ផែនការ​សក​កម្ម​ភាព​សម្រាប់​កម្មវិធី​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់​អង្គការ​យូ​នី​សេ​ហ្វ  នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍ​ន័​ជនបទ ( ២៨/០៣/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ ) ចូលរួម​សិក្ខាសាលា ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជាប​យេនឌ័រ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ( ២៩/០៣/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប(លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ )ចូលរួម​សិក្ខាសាលា ស្ដីពី​ការ វាយតម្លៃ​បញ្ចប់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍ជនបទ​ចម្រុះ នៅ​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ក្រោម​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​របស់​សាធារណរដ្ឋ​កូរ៉េ  នៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​កុងទីណង់តាល់ ( ០៣/០៤/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ ) ចូលរួម​សិក្ខាសាលា​ស្ដីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោងអភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​របស់​សហព័ន្ធ​សមាគម យូ​រ៉ា ( U-RAA )នៅ​សណ្ឋាគារ ភ្នំពេញ  (១០/០៤/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០១រូប (លោក សៅ សុគន្ធវារី ប្រធាន​មន្ទីរ ) ចូលរួម​សិក្ខាសាលា ស្តីពី​ការសិក្សា  និង​ពិនិត្យ​មុខងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឡើងវិញ ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ  នៅ​សណ្ឋាគារ​ភ្នំពេញ ( ១៩/០៤/២០១២ )។

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០៤រូប (លោក សោម ជា អនុប្រធាន​មន្ទីរ លោក សួស លឿ អនុប្រធាន​មន្ទីរ លោក កាន់ សុ​ធន់ ប្រធានការិយាល័យ​រដ្ឋ​បាល និង​កិច្ចការ​ទូទៅ  លោក ខាត់ ចាន់​បុល ប្រធានការិយាល័យ​ថែទាំ​សុខភាព​ជនបទ ) ចូលរួម​សិក្ខាសាលា​ស្តីពី​ការសិក្សា និង​ពិនិត្យ​មុខងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ឡើងវិញ ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ  នៅ​សណ្ឋាគារ​ខ្សាច់មាស ខេត្ត​ព្រះសីហនុ (២៧/០៤/២០១២)។

ខ-បណ្ដុះបណ្ដាល

-បាន​បញ្ជូន​មន្ត្រី​ចំនួន ០២រូប (លោក សយ សុវណ្ណ​រដ្ឋ ប្រធាន​កា​រិ. លោកស្រី អោម ដាវី អនុប្រធាន​កា​រិ. ) ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​សាល​មហោស្រព​ខេត្តកោះកុង (០២-០៦/០៤/២០១២ )។

៣.៥.ការងារ​អភិវឌ្ឍន៍​សហគមន៍ 

        -ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមប្រឹក្សាឃុំ បង្កើត​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ បាន​ចំនួន ០២ភូមិ។

៣.៦.ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

គម្រោង​ឥណទាន​សហគមន៍​ខ្នាតតូច​គាំទ្រ​សុខភាព​សហគមន៍ ឆ្នាំ ២០១២ (វគ្គ៣)

-សកម្មភាព​ផ្តល់ប្រាក់​កម្ចី មាននៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ចំនួន ៣សង្កាត់ ស្រុក​មណ្ឌលសីមា​ចំនួន ១ឃុំ សរុប​ចំនួន ០៩ភូមិ សរុប​អ្នក​ខ្ចី​មាន​ចំនួន ៦៧៤គ្រួសារ ចែកជា ១៣៧ ក្រុម។

-ប្រាក់​ជំពាក់​ដើមខែ​មេសា​មាន​ចំនួន    ៣៣៧,៥០០,០០០រៀល

-ប្រាក់​ការ​ក្នុង​ខែ​មាន​ចំនួន              ៦,៩៦០,៩០០រៀល

-ប្រាក់​សង​រំ​លោះ​ក្នុង​ខែ​មាន​ចំនួន   ៤,៨៧០,០០០រៀល

-ប្រាក់​ពង្រីក​ក្នុង​ខែ​មាន​ចំនួន                                 –

-ប្រាក់​ដើម​ជំពាក់​ចុងខែ​មាន​ចំនួន    ៣៣២,៦៣០,០០០រៀល

៣.៧.ការងារ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច       

៣.៨.ការងារ​យេនឌ័រ 

៣.៩.ការងារ​អង្គការ​មិនមែន​រដ្ឋាភិបាល 

៣.១០.ការងារ​គម្រោង/កម្មវិធី

៤.សេចក្ដីសន្និដ្ឋាន

សេចក្ដី​ដូច​បាន​ជ​ម្រាម​ជូនជ្រាប​ខាងលើ​សូម ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ មេត្តា​ទាន​ជ្រាប​ជា​សេចក្ដីរាយការណ៍​ដ៍​ខ្ពង់ខ្ពស់។

សូម ឯកឧត្ដម​រដ្ឋមន្ត្រី មេត្តា​ទទួល​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ​បាទ។

កោះកុង,ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១២

ចម្លងជូន                                                                                                                                                ប្រធាន​មន្ទីរ

-សាលាខេត្ត​កោះកុង

-គ្រប់​នាយកដ្ឋាន​ចំណុះ​ក្រសួង ’ដើម្បី ជា​របាយការណ៍ ”

-ឯកសារ

 

Scroll Up