មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ រៀបចំ​ទិវា​នារី​អន្តរជាតិ​លើក​ទី ១០៤ ថ្ងៃ ០៨ មីនា ឆ្នាំ២០១៥
March 7, 2018 by Oudom SOK0

នា​ព្រឹក​ថ្ងៃ​សុក្រ ០២ រោច ខែផល្គុន ឆ្នាំមមី ព.ស.២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែមីនា គ.ស.២០១៥ វេលា​ម៉ោង៨.០០នាទី​ព្រឹក មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានរៀបចំ​ពិធី​សំណេះ សំ​ណា​ល​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ០៨ មីនា ឆ្នាំ២០១៥ ខួប​អនុស្សាវរីយ៍​លើក​ទី ១០៤ ក្រោម​ប្រធានបទ “ដំណើរ​ឆ្ពោះទៅមុខ៖ ស្ត្រី​កម្ពុជា​ក្រោយ​សន្និសីទ​ស្ត្រី​ពិភពលោក​ឆ្នាំ១៩៩៥” ក្រោម​អធិបតីភាព​លោក ជា យុ​ទ្ធា​រុណ អនុប្រធាន និង​ការអញ្ជើញ​ចូលរួម​ពី លោក ម៉ៅ សូ អតីត​ប្រធាន​មន្ទីរ (ចូលនិវត្តន៍) និង​មន្ត្រីរាជការ​នៃ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត សរុប ២២ នាក់ ក្នុង​ស្ត្រី ០៨នាក់ ។ 

បន្ទាប់ពី​ប្រកា​សហេតុ លោក សួន សុ​វ​ន្តា​រ ប្រធានការិយាល័យ​រដ្ឋ​បាល និង​កិច្ចការ​ទូទៅ បាន​ឡើង​អាន ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ០៨ មីនា រួចមក លោក ជា យុ​ទ្ធា​រុណ អនុប្រធាន​មន្ទីរ បាន​អាន​ព្រះរាជសារ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី ១០៤ នៃ​ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ២០១៥ ។ ជាមួយគ្នា​នេះ លោក​អនុប្រធាន បាន​ជម្រាបជូន​នូវ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ និង​ការកោតសរសើរ​របស់ ឯកឧត្តមរដ្ឋមន្ត្រី ជា សុផារ៉ា ​ និង​ថ្នាក់ដឹកនាំក្រសួងអភិវ្ឍន៍ជនបទទាំងអស់ ​ជូន​ដល់​មន្ត្រី-បុគ្គលិក​ជា​ស្ត្រី​ផងដែរ ។ នៅក្នុងឱកាសនោះ លោក ​អនុប្រធាន​មន្ទីរ បាន​លើកសរសើរ និង​ថ្លែង អំណរគុណ ចំពោះ​ស្មារតី​យកចិត្ត​ទុកដាក់​អនុវត្ត​ការងារ​របស់​មន្ត្រីរាជកា​រ ដែល​តែងតែ​ជួយ​រែកពុន​គ្រប់​ការងារ ដោយ​មិន​ប្រកាន់​ពី ភេទ ឋានៈ តួនាទី​ឡើយ។ លោក ក៍៏បានលោកឡើងដែរថា មន្ទីរបានយក​ចិ​ត្ដ​ទុកដាក់ ដល់ការលើកទឹកចិត្ត​ដល់​មន្ត្រី-បុគ្គលិក​ជា​ស្ត្រី​ក្នុង​ការបន្ត​ការសិក្សា ការចូលរួម​វគ្គ​បណ្តុះបណ្តាល ទស្សនកិច្ច​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក្នុងគោលដៅ​ជួយ​លើកកម្ពស់​សមត្ថភាព និង​ចំណេះដឹង ដើម្បី​​មានលទ្ធភាព​ក្នុងការ​ចូលរួម​អនុវត្តការងារ​អភិវឌ្ឍន៍ជនបទ​ បាន​ពេញលេញ​ដូច​មន្ត្រី-បុគ្គលិក​ជា​បុរស ដែរ។ ជាទីបញ្ចប់ លោក​អនុប្រធាន​មន្ទីរ បាន​សំណូមពរដល់​មន្ដ្រី-បុគ្គលិក ​ទាំងអស់ឲ្យ​រក្សាបាន នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ និង​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក ក្នុង​ភាពជា​អ្នក​រួម​ការងារ និង​ភាពជា​បងប្អូន​ទៀតផង ព្រមទាំងបានជូន​វត្ថុ​អនុស្សាវរីយ៍ និង​ថវិកា​មួយចំនួន​ជូន​ដល់​មន្ត្រីរាជការ​ជា​ស្ត្រី​ទាំង ០៨ រូប​ផងដែរ។

អត្ថបទ​លោក សួន សុ​វ​ន្តា​រ

Scroll Up