កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែកក្កដា និង​ទិសដៅ​ការងារ​ខែ​បន្ត​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ
March 7, 2018 by Oudom SOK0
នា​ព្រឹក​ថ្ងៃ​ច័ន្ទ ០៥កើត ខែ​ទុតិយាសាឍ ឆ្នាំមមែ ព.ស.២៥៥៩ ត្រូវ​នឹង​ថ្ងៃទី២០ ខែកក្កដា គ.ស.២០១៥ នៅ​សាលប្រជុំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែកក្កដា និង ទិសដៅ​ការងារ​ខែ​បន្ត ក្រោម​ការដឹកនាំ​របស់​លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ ដោយមាន​ការចូលរួម​ពី​អស់លោក លោកស្រី អនុប្រធាន​មន្ទីរ ប្រធាន អនុប្រធាន​ការិយាល័យ​ជំនាញ ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ក្រង-ស្រុក និង​មន្ត្រីរាជការ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​សរុប​ចំនួន ៣១នាក់។ កិច្ចប្រជុំ​នេះ មាន​របៀបវារៈសំខាន់ៗ ចំនួន ០៣ គឺ៖ -ត្រួតពិនិត្យ​កំណត់ហេតុ​កិច្ចប្រជុំ​ខែ​មុន -របាយការណ៍​ការិយាល័យ​ជំនាញ និង -បញ្ហាផ្សេងៗ

ក្រោយពី លោក ជា យុ​ទ្ធា​រុណ ប្រធាន​អង្គប្រជុំ បានលើកឡើង​នូវ​គោលបំណង និង​របៀបវារៈ​នៃ​កិច្ចប្រជុំ អង្គ​ប្រជុំបាន ពិភាក្សា​លើក​កំណត់ហេតុ ដែល​ប្រជុំ កាលពី​ខែ​មុន និងស្តាប់​ការធ្វើ​របាយការណ៍​រប​ស់​ប្រធាន​ការិយា​ល័យ​ជំនាញ​ទាំង ១០ ដែលបានបង្ហាញ​ពី​លទ្ធផល​ការងារ​រយៈពេល​មួយខែ​កន្លងមក ព្រមទាំង​​បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ​ខែ​បន្ត ។ ក្រោយពី​ស្តាប់​បាន​ស្តាប់​នូវ​របាយការណ៍ និង​ពិភាក្សា​បញ្ហាផ្សេងៗរួចមក លោក​ប្រធាន​មន្ទីរ បានធ្វើការ​បូកសរុបលទ្ធផល និង​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​ខែ​បន្ត​ដល់​គ្រប់​ការិយាល័យ​ជំនាញ និង​ការិយាល័យ​អភិវឌ្ឍន៍ជនបទ​ក្រុង-ស្រុក ដែល​តម្រូវអោយ​មន្ត្រីរាជកា​រទាំង​អស់​យកចិត្ត​បន្ត​ ក្នុងការ​អនុវត្ត​ការងារ ​តាម​កា​រ​ទទួលខុសត្រូវរៀងៗខ្លួន ៕

អត្ថបទ​លោក សួន សុ​វ​ន្តា​រ

Scroll Up