ពិធីសម្ពោធអគារសិក្សា ១ ខ្នង មាន ៣ បន្ទប់ នៅសាលាបឋមសិក្សាត្រពាំងអញ្ចាញ ខេត្តកំពង់ឆ្នាំង
March 3, 2018 by Sovannaroth TON0

ព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង មាន ៣ បន្ទប់ដែលជាអំណោយរបស់ ក្រុមហ៊ុន Fujiplan របស់ជប៉ុន នៅសាលាបឋមសិក្សាត្រពាំងអញ្ចាញ ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

Scroll Up