មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំស្តីពី​ ការពង្រឹងការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក
March 2, 2018 by Sovannaroth TON0

នៅព្រឹកថ្ងៃសុក្រ​ ១រោច ខែផល្គុន​ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០១៨​ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំស្តីពី​ ការពង្រឹងការងារគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក​ ក្រោមអធិបតីភាព លោក​ លាភ​ សំណាង​ ប្រធាននាយកដ្ឋានរដ្ឋបាល​ និងបុគ្គលិក និងមានការចូលរួមពី លោកប្រធានមន្ទីរ​ លោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធាន ការិយាល័យ​ និងមន្ត្រីក្រោមឱវាទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់​ សរុប​ ៤១នាក់​ ស្ត្រី១០នាក់។

Scroll Up