ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុង នៅខេត្តកោះកុង ក្នុងតំបន់អារែង
March 2, 2018 by Sovannaroth TON0

ព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០២​ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុង ១ កន្លែងប្រវែង ៤៥ ម៉ែត្រ និងផ្លូវនៅខេត្តកោះកុង ក្នុងតំបន់អារែង​ មានប្រវែងស រុប​ ៣៦ គីឡូម៉ែត្រ ជាគម្រោងពហុឆ្នាំ​ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
ឆ្នាំ២០១៧​ ស្ថាបនាផ្លូវក្រាលក្រួសក្រហម បានប្រវែង​ ១៨ គីឡូម៉ែត្រ និងស្ពានបេតុ​ង ១កន្លែង​ប្រវែង​ ១៨ ម៉ែត្រ ស្ថិតក្នុងក្នុងឃុំឬស្សី្រជុំ​ និងឃុំជំនាប់​ ស្រុកថ្មបាំង​ ខេត្តកោះកុង។ ឆ្នាំ២០១៨​ ក្រសួងស្ថាបនាស្ពានបេងតុង ១ កន្លែងប្រវែង​ ៤៥ ម៉ែត្រ សាងសង់លូប្រអប់ ៨ កន្លែង លូមូល២១ កន្លែង នៅលើកំណាត់ផ្លូវ ចាប់ផ្ដើមពីភូមិ ឈើគ្រា​ ដល់ភូមិអារ៉ែង​ ស្ថិតក្នុងឃុំឬស្សីជ្រុំ​ និងឃុំជំនាប់ ខេត្តកោះកុង ។ ជាមួយនេះ ក៏បានអញ្ជើញសួរសុខទុក្ខកងវិស្វកម្មកងទ័ពជើងគោកនៅការដ្ឋានអូរទឹកនឹងភូមិជំនាប់ឃុំជំនាប់ស្រុកថ្មបាំងផងដែរ។

Scroll Up