របាយការណ៍សកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១១ របស់នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
March 1, 2018 by Sovannaroth TON0

១. ស្ថានភាពមន្ត្រីរាជការ

ក. ចំនួនមន្ត្រីរាជការ
នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ មានមន្ត្រីបម្រើការងារ សរុបចំនួន ៥២នាក់ ក្នុងនោះ មានស្ត្រី ចំនួន០៧នាក់ ។
ខ. ចំនួនមន្ត្រីរាជការអវត្តមាន ៖ ០០
គ. ចំនួនមន្ត្រីរាជការស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ៖ គ្មាន នាក់
ឃ.ចំនួនមន្ត្រីរាជការកំពុងសហការជាមួយអង្គការដៃគូ ៖ ០៧ នាក់

២. សកម្មភាពទំនាក់ទំនងជាមួយអង្គការជាតិ-អន្តរជាត

ដើម្បី​ស្វែង​រកជំនួយ​ឧបត្ថម្ភ​សម្រាប់ការបណ្តុះបណ្តាល​ធនធានមនុស្ស ក្នុងការបង្កើនសមត្ថភាពយល់ដឹង លើមុខ​ជំនាញ​ដល់​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក្រោម​ការដឹកនាំ និង​ចង្អុល​បង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាយក​ដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ដែលជាសេនាធិការមួយ ដ៏សំខាន់​ក្នុង​ការ​កសាង និង​​លើក​កម្ពស់​សមត្ថភាព​​មន្ត្រី​រាជការ​ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់​មូលដ្ឋាន បាន​យក​ចិត្ត ទុកដាក់​លើការងារទំ​នាក់ទំនងជាមួយអ​ង្គការជាតិ និង​អង្គការ​អន្តរជាតិ គៀងគរ​ជំនួយ​ជា​ថវិកា និង​បច្ចេក​ទេស ដើម្បី​​ធ្វើ​​ឲ្យ​​សម្រេច​​នូវ​ផែន​ការ និងទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាក់​ស្តែង​នាយកដ្ឋាន​បាន​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ VBNK, ACE, KOICA ។ ល។

៣. សកម្មភាពរបស់នាយកដ្ឋាន

ក. ថ្នាក់ដឹកនាំនាយកដ្ឋាន

ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ ២០១១នេះ ថ្នាក់ដឹកនាំនាយកដ្ឋាន បានចូលរួម​ប្រជុំ និង​ពិធី​ផ្សេងៗ ជាមួយ​ថ្នាក់​ដឹក​នាំក្រសួង និង​ស្ថានប័ន​ក្រៅ​ក្រសួង សរុប​ចំនួន ១៩​លើក ។

ខ. សកម្មភាពការិយាល័យកិច្ចការទូទៅ

ក្នុងអំឡុងពេលមួយខែកន្លងមកនេះ ការិយាល័យកិច្ចការទូទៅអនុវត្តបាន ៖
– ធ្វើកំណត់ហេតុប្រជុំរបស់នាយកដ្ឋានបានចំនួន ០៥ លើក
– ទទួលលិខិតចូលបានចំនួន ៨១ លិខិត ពីលេខ ០០១ ដល់លេខ ០៨១
– កសាងលិខិតចេញបានចំនួន ៩៣លិខិត ពីលេខ ០០១ ដល់លេខ ០៩៣
– មន្ត្រីរាជការចូលរួមក្នុងការធ្វើអនាម័យនៅក្នុងបរិវេណនាយកដ្ឋាន

គ. សកម្មភាពការិយាល័យបណ្តុះបណ្តាល

ការងារការិយាល័យបណ្តុះបណ្តាល ជាការងារស្នូលរបស់នាយកដ្ឋាន ។ ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ ២០១១នេះ ថ្នាក់​ដឹកនាំការិយាល័យ បាន​ចូលរួមសិក្ខាសាលា, ប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំនាយកដ្ឋានបានចំនួន ១១លើក ផ្សព្វផ្សាយលិខិតស្នាម បានចំនួន៤លើក បញ្ជូន​មន្ត្រីចូលរួមវគ្គសិក្សាផ្សេងៗ បាន​ចំនួន​១០​លើក​។

រីឯការងារទាក់ទងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ការិយាល័យបណ្តុះបណ្តាលបានស្រង់ទិន្នន័យវគ្គបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិ​ច្ចសិក្សាពី​បណ្តា​នាយកដ្ឋាន មន្ទីរ​អភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត សរុបចំនួនសរុប ២៨៥នាក់ ក្នុងនោះមានស្ត្រីចំនួន ២៧នាក់ ។ (ជូនភ្ជាប់ជាមួយតារាងលម្អិត) ។

ឃ. សកម្មភាពរបស់ការិយាល័យស្រាវជ្រាវ

ការិយាល័យស្រាវជ្រាវមានតួនាទីសំខាន់ក្នុងការសិក្សា និងស្រាវជ្រាវឯកសារផ្សេងៗសម្រាប់ធ្វើការផ្សព្វផ្សាយ ដើម្បី​ជួយ​លើ​ការងារ​កសាង​សមត្ថភាព​មន្ត្រីរាជ​ការ​របស់​ក្រសួង ។ ការិយាល័យនេះបាន រៀបចំផែនការ សកម្មភាពសម្រាប់រៀបចំសិក្ខាសាលាស្តីពី​លទ្ធផល TNA និងចុះ​ទំនាក់ទំនងការងារជា​មួយមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីពីលទ្ធផល TNA ។

ង. សកម្មភាពរបស់ការិយាល័យផ្សព្វផ្សាយ

ង.១. ថត និងស្រង់ព័ត៌មានសកម្មភាពថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ

ការងារផ្សព្វផ្សាយ មានតួនាទីសំខាន់ណាស់ ជួយដល់ការងារកសាងសមត្ថភាព ក៏​ដូច​ជា​ការងារ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ​ដល់​មហាជន​សាធារណៈ​ឲ្យ​យល់​ដឹង​អំពី​សកម្មភាព​ការងារ​និងសមិទ្ធិផលនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានអនុវត្ត និងកំពុងអនុវត្ត ក្នុង​ការ​រួម​ចំណែក​សម្រេច​នូវ​គោល​នយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ។ សកម្មភាព​ក្នុងត្រីមាសទី១ ឆ្នាំ២០១១ មានជាអាទិ៍ៈ

ង.២. សកម្មភាពថត និងយកព័ត៌មានៈ

– ចុះថត និងយកពត៌មាន សកម្មភាពថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ៣១ លើក ។

ង.៣. សកម្មភាពផ្សព្វផ្សាយ

– ផ្សព្វផ្សាយតាម ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ចំនួន ៥៨ លើក
– ផ្សព្វផ្សាយតាម វឺបសាយគេហទំព័ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ១១ លើក
– រក្សា និងតម្កល់ទុកជាឯកសារ ។

ង.៤. សកម្មភាពព្រឹត្តិបត្រ

ការប្រមូលព័ត៌មាន ធើ្វរចនាបទ និងរៀបចំបញ្ចូលទិន្នន័យ ដើម្បី​ចងក្រង​ជាព្រឹត្តិបត្រព័ត៌មាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ សម្រាប់ ឆ្នាំ​ទី៣ លេខ​០៦ ទទួល​បាន​ផលិត​ផល​ប្រមាណ ៨០% នឹងត្រៀមឆ្លងថ្នាក់ដឹកនាំពិនិត្យ និងបោះពុម្ពផ្សព្វផ្សាយ ។

ច. សកម្មភាពការងាររបស់មជ្ឈមណ្ឌល

នៅក្នុងរយៈពេល៣ខែ នៃត្រីមាសទី១ ឆ្នាំ២០១១ នេះមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ​មូលដ្ឋាន​ខេត្ត ព្រៃវែង ស្វាយរៀង កំពង់​ស្ពឺ និង​​តាកែវ បាន​​​បណ្តុះ​​ប​ណ្តាល​​នូវ​​មុខ​​ជំនាញ​​វិជ្ជាជីវៈ​​ជូន​​ដល់​​ប្រជាពល​រដ្ឋ​​ក្រីក្រ កុមារ​កំព្រា និង​ជន​ដែល​ងាយ​រងគ្រោះ នូវ​ចំណេះ​ដឹង​ជំនាញ​មូលដ្ឋាន​មួយ​ចំនួន ដើម្បី​​ធ្វើ​​ឲ្យ​​ពួក​​គេ​​មាន​​លទ្ធភាព​​ស្វែង​​រក​ការ​ងារ​​ធ្វើ ឬ​​បង្កើន​​មុខ​របរ​សម្រាប់​បង្កើន​ប្រាក់ចំណូ​ល​ក្នុង​គ្រួសារ និង​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០១១ កន្លងទៅនេះនៅតាមមជ្ឈមណ្ឌលនីមួយៗ បានបើកវគ្គបណ្តុះ បណ្តាលលើមុខជំនាញ ៖ កាត់ដេរសម្លៀកបំពាក់ អ៊ុតសក់ និង​កែសម្ផស្ស ជួសជុលម៉ូតូ ជួសជុលវិទ្យុ និងទូរទស្សន៏ ជួសជុល និងថែទាំទូរស័ព្ទ ភាសាអង់គ្លេស ភាសាកូរ៉េ ជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូច និង​ជំនាញ​ផលិត​គ្រឿង​សង្ហារឹម​អំពីឫស្សី ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤៥៧ នាក់ (ស្រី ១៨៣ នាក់ ) ដូចមាននៅក្នុងតារាងឧបសម្ព័ន្ធ ។ នៅក្នុងនោះដែរ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តព្រៃវែង បានសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដោយបានបណ្ដុះបណ្ដាលកុមារនៅពន្ធនាគារខេត្តព្រៃវែង នូវ​មុខ​ជំនាញ​ជួស​ជុល​ម៉ូតូ ដែល​មានសិក្ខាកាមចូលរួមចំនួន ១៥ នាក់ ។

៤. ការសន្និដ្ឋានវាយតម្លៃ និងទិសដៅ

ក. ការសន្និដ្ឋាន និងវាយតម្លៃ

ថ្វីត្បិតនាយកដ្ឋានបណ្តុះបណ្តាល និង​ស្រាវជ្រាវ​ជួប​ប្រទះ​ការ​លំបាក​ខ្លះៗ​ក្នុង​ថវិកា​សម្រាប់​អនុវត្តន៍​ការងារ ក៏ដោយ ក៏​មន្ត្រី​របស់​នាយកដ្ឋាន​បាន​យក​ចិត្ត​ទុកដាក់​រាល់​ការងារ​របស់​នាយកដ្ឋាន ជាពិសេស​ការងារ​បណ្តុះ បណ្តាល​យ៉ាង​ខ្លាំងក្លា ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្នុង​គោលដៅ​សម្រេច​នូវ​គោល​បំណង​របស់ក្រសួង ។

រាល់​សមិទ្ធិផល​សម្រេច​បាន​ខាង​លើនេះ គឺ​ដោយ​សារការ​ខិតខំ​ប្រឹងប្រែង​របស់មន្ត្រី និង​ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន និង​មានការចូ​លរួម​យ៉ាង​សកម្ម​ពីម​ន្ត្រីរាជការ​ទាំងអស់ ស្ថាប័នពាក់ព័ន្ធ និង​អង្គការ​ដៃគូនានា ជាពិសេស​ក្រោមការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹក​នាំគ្រប់​លំដាប់​ថ្នាក់ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ។

ខ. ទិសដៅ

– បន្តជំរុញការរៀបចំការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ តាមបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត
– ការិយាល័យបណ្តុះបណ្តាល ត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ជំនាញសរសេរគម្រោងសំណើ ដែលនឹងប្រព្រឹត្តទៅក្នុងចុងខែ មីនា ឆ្នាំ២០១១ នៅ​ខេត្ត​កំពង់​ឆ្នាំង និងចុងខែមេសា នៅខេត្តកំពត ដោយមានសិក្ខាកាមចូលរួមសរុប ចំនួន ៥០ នាក់
– ត្រៀមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ផែនការបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០១១ នៅខេត្ត កំពង់ចាម និង​​ខេត្ត​បាត់ដំបង ដោយ​​មាន​សិក្ខាកាម​ចូលរួមសរុបចំនួន ៥០ នាក់
– ត្រៀមរៀបចំធ្វើសិក្ខាសាលា ស្តីពីការកំណត់អាទិភាពតម្រូវការបណ្តុះបណ្តាល ជំហ៊ានទី១ នៅខែឧសភា
– បន្តចុះទំនាក់ទំនងជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធី បណ្តុះបណ្តាល​ជំនាញ​មូល​ដ្ឋាន នៅ​ខេត្តកំពង់ស្ពឺ
– បន្តចុះយកព័ត៌មាន ស្តីពីសកម្មភាពថ្នាក់ដឹកនាំ និងអ្នកទទួលផល ដើម្បីផ្សព្វផ្សាយ​តាម​ទូរទស្សន៏ និង ការ​ផលិត​ព្រឹតិ្តបត្រ​ព័ត៌​មាន​​ប្រចាំំ​ក្រសួង​អភិវឌ្ឍន៍​ជនបទុ
– បន្ត​ជំរុញ​ការបង្កើតមជ្ឈមណ្ឌលនៅតាមបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទដែលមានលទ្ធភាព និងពង្រឹង​ការងារ កម្មវិធី​បណ្តុះ​បណ្តាល​តាម​មជ្ឈមណ្ឌល ដែល កំពុង​ដំណើរ​ការ ។

៥. សំណូមពរ

ដើម្បីសម្រេចបាននូវទិសដៅខាងលើ នាយកដ្ឋាន សូមសំណូមពរ ៖

១.ការងារដែលបញ្ជូនមន្ត្រីរាជការទៅបណ្ដុះបណ្ដាល និងសិក្ខាសាលទាំងក្នុង និងក្រៅប្រទេស សូមចម្លងជូននាយកដ្ឋានបណ្តុះបណ្តាល និង​ស្រាវជ្រាវ សម្រាប់ចងក្រងជាទិន្នន័យកសាងសមត្ថភាពសម្រាប់ក្រសួង ។

២.សូម​ជួយ​ផ្តល់​ថវិកា​រដ្ឋ​សម្រាប់​អនុវត្ត​ថវិកា​តាម​កម្មវិធី​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​អនុវត្តន៏​សម្រេច​ឲ្យ​បាន​ទៅ​តាម​ផែនការ​ដែល​បាន​កំណត់​រួច​ហើយ ។

ប្រធាននាយកដ្ឋាន

Scroll Up