របាយការណ៍​សកម្មភាព​ការងារ​ប្រចាំ​ខែ សីហា ឆ្នាំ២០១១ របស់​នាយកដ្ឋាន​បណ្តុះ​បណ្តាល និង ស្រាវជ្រាវ
March 1, 2018 by Sovannaroth TON0

នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ មាន​តួនាទី និង​ភារកិច្ច​សំខាន់​ផ្តោតលើ​ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​តាម​ជនបទ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ។ នៅក្នុង​ខែសីហា ឆ្នាំ២០១១នេះ នាយកដ្ឋាន​បាន​អនុវត្ត​សកម្មភាព​ការងារ​លើ​ការកសាង និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​រាជការ ក៏ដូចជា​ការផ្តល់​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. ស្ថានភាព​មន្ត្រីរាជការ

ក. ចំនួន​មន្ត្រីរាជការ

– នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ មាន​មន្ត្រី​បម្រើ​ការងារ សរុប​ចំនួន ៤៨ នាក់ ក្នុងនោះ មាន​ស្ត្រី ចំនួន ០៧ នាក់ ។

ខ. ចំនួន​មន្ត្រីរាជការ​អវត្តមាន ៖ ០២ នាក់

គ. ចំនួន​មន្ត្រីរាជការ​ស្ថិតក្នុង​ភាព​ទំនេរ​គ្មាន​បៀវត្ស ៖ គ្មាន

ឃ.ចំនួន​មន្ត្រីរាជការ​កំពុង​សហ​ការ​ជាមួយ​អង្គការ​ដៃគូ ៖ ០៧ នាក់

២. សកម្មភាព​ទំនាក់​ទំនងជា​មួយអង្គ​ការ​ជាតិ-អន្តរជាតិ

ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុងការ​បង្កើន​សមត្ថភាព​យល់ដឹង​លើ​មុខជំនាញ​ដល់​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដែលជា​សេនាធិការ​មួយ ដ៏​សំខាន់​ក្នុង​ការកសាង និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​រាជការ​ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន បាន​យកចិត្តទុកដាក់​លើ​ការងារ​ទំនាក់​ទំនងជា​មួយអង្គ​ការ​ជាតិ និង​អង្គការ​អន្តរជាតិ កៀងគរ​រក​ជំនួយ​ជា​ថវិកា និង​បច្ចេកទេស ដើម្បី​ធ្វើ​ឲ្យ​សម្រេច​នូវ​គោលនយោបាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាក់ស្តែង​នាយកដ្ឋាន​មាន​ដៃគូ​ជាមួយ​អង្គការ VBNK មជ្ឈមណ្ឌល​បណ្តុះបណ្តាល ACE ហើយថ្មីៗនេះ​មាន​ភ្នាក់ងារ KOICAជួយ​បណ្តុះបណ្តាល​មន្ត្រី​បាន២លើក សម្រាប់​ជា​គ្រូ​បណ្តុះបណ្តាល​បន្ត។

៣. សកម្មភាព​របស់​នាយ​ក​ដ្ឋា​ន

ក. ថ្នាក់ដឹកនាំ​នាយកដ្ឋាន

– ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១១ ចូលរួម​ពិធី​បើក​វគ្គ​ការធ្វើផែនការ​បណ្តុះបណ្តាល នៅ​ខេត្តព្រៃវែង
– ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១១ ចូលរួម​ពិធី​បិទ​វគ្គ​ការធ្វើផែនការ​បណ្តុះបណ្តាល នៅ​ខេត្តព្រៃវែង
– ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១១ ចូលរួម​ទិវា​ជនជាតិដើម​ភាគតិច នៅ​ខេត្តស្ទឹងត្រែង ក្រោម​អធិបតី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ។
– ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១១ ចូលរួម​ប្រជុំ​ក្រុមការងារ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​អធិបតីភាព ឯកឧត្តម ជួប សំអាត អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ។
– ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១១ ចូលរួម​ក្រុមការងារ​នីតិកម្ម ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ ។
– ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១១ ដឹកនាំ​ក្រុមការងារ​ទៅ​ទស្សនកិច្ច នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី ខេត្តកំពង់ឆ្នាំង អំពី​ការកែច្នៃ​ឬ​ស្សី ។
– ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១១ ចូលរួម​ពិធី​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ទឹកជំនន់ នៅ​ឃុំ​ទន្លេ​បិទ ខេត្តកំពង់ចាម ។
– ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១១ ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​កម្មវិធី​បណ្តុះបណ្តាល របស់​មជ្ឈមណ្ឌល ខេត្តកំពង់ស្ពឺ ។
– ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១១ ចូលរួម​ប្រជុំ​ក្រុមការងារ​ទឹកស្អាត និង​អនាម័យ​ជនបទ ក្រោម​អធិបតី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ។
– ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១១ ចូលរួម​សន្និបាត​រណសិរ្ស​លើក​ទី៤ នៅ​សាលចតុមុខ ក្រោម​អធិបតី សម្តេច ហេង សំរិន
– ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១១ ចូលរួម​បើក​សិក្ខាសាលា ស្តីពី​ការកំណត់​អាទិភាព​វគ្គ​បណ្តុះបណ្តាល នៅ​ខេត្តកំពង់ចាម ។
– ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១១ ចូលរួម​សន្និបាត​លើក​ទី៣ របស់​សមាគម​ន៏​អ្នក​បណ្តុះបណ្តាល​នៅ​ប្រទេស ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ អ៊ី​ម​ប្រា​រី​ល ភ្នំពេញ ។

ខ. សកម្មភាព​ការិយាល័យ​កិច្ចការ​ទូទៅ

ក្នុងអំឡុងពេល​មួយខែ​កន្លងមកនេះ ការិយាល័យ​កិច្ចការ​ទូទៅ​អនុវត្តបាន ៖
– ធ្វើ​កំណត់ហេតុ​ប្រជុំ​របស់​នាយកដ្ឋាន​បាន​ចំនួន ០១ លើក
– ទទួល​លិខិត​ចូល​បាន​ចំនួន ៣៤ លិខិត ពី​លេខ ២៥៣ ដល់​លេខ ២៨៧
– កសាង​លិខិត​ចេញ​បាន​ចំនួន ៥០ លិខិត ពី​លេខ ២៧៦ ដល់​លេខ ៣២៦
– មន្ត្រីរាជការ​ចូលរួម​ក្នុង​ការធ្វើ​អនាម័យ​នៅក្នុង​បរិវេណ​នាយកដ្ឋាន

គ. សកម្មភាព​ការិយាល័យ​បណ្តុះបណ្តាល

ការលើកកម្ពស់​សមត្ថ​ភាព​មន្ត្រីរាជការ​ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន គឺជា​កត្តា​មួយ​ដ៏​សំខាន់ ដូច្នេះ​ក្រសួង​បាន​យកចិត្តទុកដាក់​ទំនាក់​ទំនងជា​មួយអង្គ​ការ​ជាតិ និង​អន្តរជាតិ ដើម្បី​កៀងគរ​ជំនួយ​ជា​ថវិកា និង​បច្ចេកទេស ក្នុងការ​សម្រេច​នូវ​ផែនការ និង​ទិសដៅ​របស់​ក្រសួង ។ ក្នុង​ខែសីហា ឆ្នាំ២០១១នេះ មន្ត្រីរាជការ បាន​ចូលរួម​ការបណ្តុះបណ្តាល សិក្ខាសាលា និង​ទស្សនកិច្ច​សិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស សរុប​ចំនួន ២២១ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៣៧ នាក់ ។

+ ក្នុង​ខែសីហា ឆ្នាំ២០១១នេះ ការិយាល័យ​បណ្តុះបណ្តាល សម្រេចបាន​នូវ​សកម្មភាព​ដូចខាងក្រោម ៖
– ថ្ងៃទី២០-២២ ខែកក្កដា ឆ្នាំ២០១១ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការធ្វើផែនការ​បណ្តុះបណ្តាល (ថវិកា​តាម​កម្មវិធី) នៅ​ខេត្តកំពង់ចាម ។
– ថ្ងៃទី០២-០៥ ខែសីហា ឆ្នាំ២០១១ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការសរសេរ​គម្រោង​សំណើ (ថវិកា​តាម​កម្មវិធី) នៅ​ខេត្តព្រៃវែង ។
– ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១១ ចូលរួម​ប្រជុំ​ស្តីពី​ក្រុមការងារ​នីតិកម្ម និង​គោលនយោបាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​អភិ វឌ្ឍន៍​ជនបទ ។
– ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១១ បាន​បញ្ជូន​មន្ត្រី០២រូប ជា​បេក្ខជន​អាហារូបករណ៍​ចូលរួម​វគ្គប​ណ្តុះ បណ្តាល​ភាសា​អង់គ្លេស​ទាក់ទង​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កសិកម្ម​ប្រកបដោយ​ចីរភាព​នៅ​ប្រទេស​នូ​វែ​ល ហ្សេ​ឡង់ ។
– ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ ចូលរួម​ប្រជុំ​ពិនិត្យ​លើ​សេចក្តីព្រាង​គោលនយោបាយ​ផ្លូវ​ជនបទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។
– ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ របស់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ (ថវិកា​តាម​កម្មវិធី) ។
– ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១១ បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការកំណត់​អាទិភាព​វគ្គ​បណ្តុះបណ្តាល (ថវិកា​តាម​កម្មវិធី) នៅ​ខេត្តកំពង់ចាម ។
– ចូលរួម​ប្រជុំពិភាក្សា​ស្តីពី​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង​ការប្រព្រឹត្តទៅ​របស់​នាយ​ក​ដ្ឋា​នប​ណ្តុះ បណ្តាល និង​ស្រាវជ្រាវ ។

ឃ. សកម្មភាព​របស់​ការិយាល័យ​ស្រាវជ្រាវ

ការិយាល័យ​ស្រាវជ្រាវ​មាន​តួនាទី​ក្នុងការ​សិក្សា និង​ស្រាវជ្រាវ​ពី​ការងារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ចងក្រង​ជា​ឯកសារផ្សេងៗ ដែលជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការសិក្សា​បន្ត និង​រៀបចំ​ជា​មេរៀន​ដើម្បី​ជួយ​ដល់​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​របស់​ក្រសួង ឲ្យ​អនុវត្ត​ការងារ​អភិវឌ្ឍន៍ជនបទ​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ។
ការិយាល័យ​នេះ មាន​សកម្មភាព​ដូចខាងក្រោម៖
– ចូលរួម​ប្រជុំ​ប្រចាំខែ​ដើម្បី​ពង្រឹង​ការងារ​ក្នុង​នាយកដ្ឋាន
– ចូលរួម​គ្រប់គ្រង និង​សម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​ពី សរសេរ​គម្រោង​នៅ​ខេត្តព្រៃវែង
– ប្រជុំពិភាក្សា​លើ តួនាទី និង​ភារកិច្ច​របស់​នាយកដ្ឋាន

ង. សកម្មភាព​របស់​ការិយាល័យ​ផ្សព្វផ្សាយ

ង.១. ថត និង​ស្រង់​ព័ត៌មាន​សកម្មភាព​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ

– នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ទទួល​ជួប Ms. Amy Leung ប្រធាន​ផ្នែក​ទឹក​នៃ ABC ប្រចាំ​នៅ​ទីក្រុង​ម៉ានីល និង Mr. Putu.M.Kamayana ប្រធាន ABC ប្រចាំ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ ។
– នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ ឯកឧត្តម ទ្រី​មេ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​អបអរសាទរ ការប្រកាស​ឈប់​ឲ្យ​មាន​ផ្សែង​បារី​នៅ​កន្លែងធ្វើការ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ។
– នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង ពិនិត្យ​និង​វាយតម្លៃ​ផ្លូវ​ស្ពាន របស់​នាយកដ្ឋាន​វិស្វកម្ម នៃ​អគ្គនាយកដ្ឋាន​ភស្តុភា និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅ​ស្រុក​ជុំ​គិរី ខេត្តកំពត។
– នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ ឯកឧត្តម ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង ពិនិត្យ​និង​វាយតម្លៃ​ផ្លូវ នៅ​ស្រុក​សូត្រ​និគម ស្រុក​ប្រសាទ​បាគង ស្រុក​គូ​លេន ខេត្តសៀមរាប របស់​នាយកដ្ឋាន​វិស្វកម្ម នៃ​អគ្គនាយកដ្ឋាន​ភស្តុភា និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។
– នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​បើក​កិច្ចប្រជុំ​សិក្ខាកាម​ត្រូវបាន​ការបណ្ដុះបណ្ដាល​ជា​គ្រូ​បង្គោល​នៅ​ប្រទេស​កូរ៉េ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ ។
– នៅ​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១១ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការសរសេរ​គម្រោង​សំណើ នៅ​ខេត្ដ​ព្រៃវែង ។
– នៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អ​ធីប​តី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការសរសេរ​គម្រោង​សំណើ នៅ​ខេត្ដ​ព្រៃវែង ។
– នៅ​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១១ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ប្រជុំ ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី ការត្រៀម​លក្ខណៈ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ នៅ​គណៈ​គ​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា (គ៨៥ ចំការមន) ។
– នៅ​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១១ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ ជនជាតិដើម​ភាគតិច​ពិភពលោក លើក​ទី១៧ នៅ​ខេត្តស្ទឹងត្រែង ។
– នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ លោកជំទាវ ដាំ​ដា​រី​នី អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ចូលរួម​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​កម្មវិធី​បណ្ដុះ​បណ្ដាល​​វិជ្ជាជីវ​ជំនាញ​មូលដ្ឋាន នៅ​ខេត្តកំពង់ស្ពឺ ។
– នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​គណៈអធិបតី​បើក​កិច្ចប្រជុំ​លើក​ទី១៣ របស់​គណៈកម្មការ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ។

ង.២.សកម្ម​ភាពចុះ​ថត យក​ព័ត៌មាន និង​ផ្សព្វផ្សាយ

– ចុះ​ថត និង​យក​ព័ត៌មាន អំពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន ១៤ដង ។
– ការផ្សព្វផ្សាយ​តាម​ស្ថានីយ វិទ្យុ ទូរទស្សន៍ ជាតិ​កម្ពុជា ចំនួន០៤ លើក ។
– ការផ្សព្វផ្សាយ​តាម​ស្ថានីយ វិទ្យុ ទូរទស្សន៍ បាយ័ន ចំនួន០៥ លើក ។
– ការផ្សព្វផ្សាយ​តាម​ស្ថានីយ វិទ្យុ ទូរទស្សន៍ អប្ប​រា ចំនួន០៤ លើក ។
– ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចំនួន ០៦ លើក ។

ង.៣.សកម្មភាព​ព្រឹត្តិបត្រ

ការប្រមូល​ព័ត៌មាន និង​ការ​រចនាបទ ព្រឹត្តិបត្រ​ឆ្នាំ​ទី៣ លេខ០៦ បានរៀបចំ​ទិន្នន័យ និង​រចនាបទ​បាន ១០០ % ត្រៀម​នឹង​បោះពុម្ព​ព្រឹត្តិបត្រ​លើក​ទី០៦ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ។

៤. សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល

ក. ខេត្តព្រៃវែង

នៅក្នុង​ខែ សីហា ឆ្នាំ២០១១ បាន​បន្ត​ការបណ្តុះបណ្តាល​សម្រាប់​ឆមាស​ទី២ ឆ្នាំ២០១១ ដែលមាន​មុខវិជ្ជា និង​សិក្ខាកាម​ចូលរួម​ដូចខាងក្រោម ៖

– កាត់ដេរ​សម្លៀកបំពាក់ ចំនួន ២៦ នាក់ (ស្រី ២៤ នាក់)
– អ៊ុតសក់ និង​កែ​សម្ផស្ស ចំនួន ១៥ នាក់ (ស្រី ១៥ នាក់)
– ជួសជុល​ម៉ូតូ ចំនួន ១៣ នាក់ (ស្រី ០០ នាក់)
– ជួសជុល​វិទ្យុ និង​ទូរទស្សន៍ ចំនួន ០៥ នាក់ (ស្រី ០០ នាក់)
– ជួសជុល និង​ថែទាំ​ទូរស័ព្ទ ចំនួន ១៣ នាក់ (ស្រី ០០ នាក់)
– ជួសជុល និង​ថែទាំ​ម៉ាស៊ីន​កសិកម្ម ចំនួន ៧៣ នាក់ (ស្រី ០០ នាក់)
– ភាសា​អង់គ្លេស ចំនួន ៦៥ នាក់ (ស្រី ២៥ នាក់)
– ភាសា​កូរ៉េ ចំនួន ៥០ នាក់ (ស្រី ១៣ នាក់)

បាន​សហការ​ជាមួយ​អង្គការ​ជំនួយ​ផែ្ន​ក​ច្បាប់​នៃ​កម្ពុជា បើក​វគ្គ​បណ្ដុះបណ្ដាល​ជួសជុល​វិទ្យុ និង​ទូរទស្សន៍​ដល់​កុមារ​នៅ​ពន្ធនាគារ ខេត្តព្រៃវែង បាន​ចំនួន ១០ នាក់ (ស្រី ០០ នាក់) ។

ខ. ខេត្តស្វាយរៀង

នៅក្នុង​ខែ សីហា ឆ្នាំ២០១១ បាន​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ឆមាស​ទី២ ឆ្នាំ២០១១ ដែលមាន​មុខវិជ្ជា និង​សិក្ខាកាម​ចូលរួម​ដូចខាងក្រោម ៖

– កាត់ដេរ​សម្លៀកបំពាក់ ចំនួន ១២ នាក់ (ស្រី ១០ នាក់)
– អ៊ុតសក់ និង​កែ​សម្ផស្ស ចំនួន ១៥ នាក់ (ស្រី ១៥ នាក់)
– ជួសជុល​ម៉ូតូ ចំនួន ១៧ នាក់ (ស្រី ០០ នាក់)
– ជួសជុល​វិទ្យុ និង​ទូរទស្សន៍ ចំនួន ១៣ នាក់ (ស្រី ០០ នាក់)
– ជួសជុល​ម៉ាស៊ីន​កសិកម្ម​ខ្នាតតូច ចំនួន ១១ នាក់ (ស្រី ០០ នាក់)
– ផលិត​គ្រឿង​សង្ហា​រឹម​ពី​ឫស្សី ចំនួន ០៣ នាក់ (ស្រី ០១ នាក់)
– ភាសា​អង់គ្លេស ចំនួន ៣២ នាក់ (ស្រី ២២ នាក់)

គ. ខេត្តកំពង់ស្ពឺ

នៅក្នុង​ខែសីហា ឆ្នាំ២០១១ បាន​បន្ត​ការបណ្តុះបណ្តាល​សម្រាប់​ឆមាស​ទី២ ឆ្នាំ២០១១ ដែលមាន​មុខវិជ្ជា និង​សិក្ខាកាម​ចូលរួម​ដូចខាងក្រោម ៖

– ជួសជុល​ម៉ូតូ ចំនួន ៣០ នាក់ (ស្រី ០០ នាក់)
– ជួសជុល​ម៉ាស៊ីន​កសិកម្ម​ខ្នាតតូច ចំនួន ២២ នាក់ (ស្រី ០០ នាក់)
– កុំព្យូទ័រ ចំនួន ៣០ នាក់ (ស្រី ១១ នាក់)
– ភាសា​អង់គ្លេស ចំនួន ៦៨ នាក់ (ស្រី ៤០ នាក់)

ឃ. ខេត្តតាកែវ

នៅក្នុង​ខែ សីហា ឆ្នាំ២០១១ បាន​បិទ និង​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ឆមាស​ទី២ ឆ្នាំ២០១១ ដែលមាន​មុខវិជ្ជា និង​សិក្ខាកាម​ចូលរួម​ដូចខាងក្រោម ៖

– កាត់ដេរ​សម្លៀកបំពាក់ ចំនួន ១៥ នាក់ (ស្រី ១២ នាក់)
– បាន​បិទ​វគ្គ​នៅ​ថៃ្ង​ទី ១០ ខែសីហា ឆ្នាំ២០១១
– អ៊ុតសក់ និង​កែ​សម្ផស្ស ចំនួន ១៥ នាក់ (ស្រី ១៤ នាក់)
– ជួសជុល​ម៉ូតូ ចំនួន ១៥ នាក់ (ស្រី ០០ នាក់)
– ការចិញ្ចឹម​ជ្រូក ចំនួន ១៦ នាក់ (ស្រី ០១ នាក់)
– ដំណាំ​គ្រួសារ ចំនួន ១៦ នាក់ (ស្រី ០៤ នាក់)

៥. ការសន្និដ្ឋាន វាយតម្លៃ និង​ទិសដៅ

ក. ការសន្និដ្ឋាន និង​វាយតម្លៃ

ក្រោម​ការដឹកនាំ និង​ការចង្អុលបង្ហាញ​របស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ថ្នាក់ដឹកនាំ​ផ្ទាល់​ដោយ ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​បាន​ខិតខំ​អនុវត្ត​យ៉ាង​សកម្មភាព​ឲ្យ​បានសម្រេច​នូវ​សេចក្តី​សម្រេច​សន្និបាត​បូក​ការងារ​ឆ្នាំ២០១០ និង​ទិសដៅ​ឆ្នាំ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាពិសេស​ការកសាង​សមត្ថភាព​មន្ត្រីរាជការ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ មិនតែប៉ុណ្ណោះ​ថែមទាំង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ជនបទ សម្រាប់​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​ប្រកបដោយ​លក្ខណ:ហានិភ័យ​ខ្ពស់ ។ ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​រួមចំណែក​អនុវត្ត​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២ ក៏​ដូច​ផែនការ​យុទ្ធ សាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០០៩ -២០១៣របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។

ខ. ទិសដៅ

– ពិនិត្យ និង​កែសម្រួល​បាយ​ការ​ណ៏​របស់​ភ្នាក់ងារ KOICAស្តីពី​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស ឲ្យ​ហើយ​ថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះ ។
– រៀបចំ​ចងក្រង​របាយការណ៍​បូកសរុប​លទ្ធផល នូវ​រាល់​សកម្មភាព​ដែល​សម្រេចបាន​របស់​នា​យក​ដ្ឋា​ន​សម្រាប់​ឆ្នាំ២០១១ ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង ។
– រៀបចំ​កែសម្រួល​ប្រកាស​ស្តីពី ការកំណត់​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង​ការប្រព្រឹត្តទៅ​របស់​នាយ​ក​ដ្ឋា​ន ដើម្បី​ឆ្លង​ក្រុម​នីតិកម្ម ។
– បន្ត​សហការ​ជាមួយ​អង្គភាព​ថ្នាក់កណ្តាល, មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី-ខេត្ត និង​ភ្នាក់ងារ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្វែងរក​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារៈ ដែល​បម្រើ​ឲ្យ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស ។
– បាននិងកំពុង​ចងក្រង​ព័ត៌មាន​សម្រាប់​ព្រឹត្តិបត្រ​ឆ្នាំ​ទី៣ លេខ០៧ ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​បោះ​ពុ​ម្ភ សម្រាប់​ផ្សព្វផ្សាយ ។
-​ បន្ត​ចុះ​យក​ព័ត៌មាន ស្តីពី​សកម្មភាព​ថ្នាក់ដឹកនាំ និង​សមិទ្ធផល​នៃ​ការងារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ផ្សាយ​តាម​ទូរ​ទស្ស​ន៏ និង​ផលិត​ព្រឹ​តិ្ត​ប​ត្រ​ព័ត៌មាន​ប្រ​ចាំំ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ ។
– បាន និង​កំពុង​សិក្សា​ស្រាវជ្រាវ និង​ត្រៀម​ឯកសារ​ផលិត​ជា​សៀវភៅ​កំណត់ត្រា​ប្រចាំឆ្នាំ សម្រាប់​ឆ្នាំ​ខាងមុខ ដើម្បី​ចែកជូន​សមាជិក សមាជិកា​ចូលរួម​ក្នុង​អង្គ​សន្និ​បាត ។
– បន្ត​ជំរុញ​ការបង្កើត​មជ្ឈមណ្ឌល​នៅតាម​បណ្តា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ដែលមាន​លទ្ធភាព និង​ពង្រឹង​ការងារ​កម្ម​វី​ធី​បណ្តុះបណ្តាល​របស់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​​វិជ្ជាជីវៈ ដែល​កំពុងដំណើរការ ។

៦. សំណូមពរ

នាយកដ្ឋាន​សូម​សំណូមពរ​ដូចខាងក្រោម ៖
– រាល់​ការបញ្ជូន​មន្ត្រីរាជការ​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល សិក្ខាសាលា  ទស្សនកិច្ច​សិក្សា ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ចម្លងជូន​នាយកដ្ឋាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​ចងក្រង​ជា​ទិន្នន័យ​កសាង​សមត្ថភាព សម្រាប់​ប្រើប្រាស់​របស់​ក្រសួង ។
– រាល់​សមិទ្ធផល​ដែល​អង្គភាព​សម្រេចបាន សូម​ផ្តល់​ជា​អត្ថបទ និង​រូបថត​សម្រាប់​ចងក្រង​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន​របស់​ក្រសួង ដើម្បី​ឆ្លុះបញ្ចាំង​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​បាន​ខិតខំ​អនុវត្ត​កន្លងមក ។

ប្រធាន​នាយកដ្ឋាន

Scroll Up