ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល របស់គម្រោងសហហិរញ្ញប្បទានឥតសំណងរបស់សហព័ន្ធអាល្លីម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ( KFW ) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា
February 28, 2018 by Sovannaroth TON0

រសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របូរីខេត្តក្រចេះ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម និងផ្លួវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ១ ខ្សែ ប្រវែងសរុបជាង ១៤ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ចាស់ ត្រង់ចំណុចភូមិក្បាលជួរទៅដល់ភូមិស្រែតាហែនប្រវែងជាង ២ គីឡូម៉ែត្រជាផ្លូវក្រាលកៅស៊ូ និងពីភូមិស្រែតាហែនទៅដល់ភូមិកាកុតឃុំសំបុក ស្រុកចិត្របូរី ដែលស្ថិតនៅក្នុងបរិវេន ដីសម្បទានសង្គមកិច្ច( សំបុក ) ជាផ្លូវក្រាលក្រួសក្រហមប្រវែង ១២ គីឡូម៉ែត្រ ។ នៅលើកំណត់ផ្លូវនេះ មានស្ពានបេតុង ១ កន្លែង ប្រវែង ១០ ម៉ែត្រ លូដោះទឹក ២០ កន្លែង ជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដើម្បីធានា ចីរភាពក្នុងការអនុវត្តកំណែទម្រង់ដីធ្លី ហៅកាត់ថា ( IPLR ) ដោយប្រើប្រាស់សហហិរញ្ញប្បទានឥតសំណងរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ( Kfw ) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

Scroll Up