ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ នៅខេត្តកំពង់ស្ពឺ​
January 8, 2018 by Sovannaroth TON0

កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១១ ៤០០ម ទទឹង ០៦ម សាងសង់លូមូលចំនួន ០៦កន្លែង សាងសង់លូប្រអប់ចំនួន ០៥កន្លែង សំណង់បង្ហៀរចំនួន ០១កន្លែង តម្លើងបង្គោលសុវត្ថិភាពចំនួន ០៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅឃុំចំបក់ និងឃុំក្រាំងដីវ៉ាយ​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ អនុវត្តដោយក្រុមហ៊ុនបុរីកម្មករ​។

Scroll Up