ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ​ និង វាយតម្លៃលទ្ធផលស្ថាបនាផ្លូវ នៅខេត្តស្វាយរៀង
January 2, 2018 by Sovannaroth TON0

នៅថ្ងៃ ចន្ទ ០១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំប្រតិភូអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ​ និង វាយតម្លៃលទ្ធផលស្ថាបនាផ្លូវចំនួនមួយ គម្រោងគឺការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៤ ៧០០ម ទទឹង ៦ម និងចិញ្ចេីមក្រាលក្រួសក្រហមកម្រាស់ ០,២ម ទទឹង ០,៥ម សងខាង ស្ថិតនៅភូមិកក់ ឃុំ ស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

Scroll Up