មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ គោរពជូនពរ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ២០១៨
December 29, 2017 by Sovannaroth TON0

នៅព្រឹកថ្ងៃ សុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ២០១៨ មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមគោរពជូនពរ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមគ្រួសារ ទទួលបាន សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជាឲ្យកាន់តែថ្កុំថ្កើនរុងរឿងតរៀងទៅ ។ សូមវត្ថុស័កិសិទ្ធិក្នុងលោកប្រទានពរជ័យដល់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងក្រុមគ្រួសារ ជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ!

 

Scroll Up