ឯកឧត្តម សាន វិសាល ដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ០៤ ខ្សែ នៅខេត្តបន្ទាយមានជ័យ
December 5, 2017 by Sovannaroth TON0

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៧ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ​ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានចុះពិនិត្យការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ០៤ ខ្សែ ប្រវែងសរុបចំនួន ២០ ៧២៥ ម ទទឹងខ្នងលើ ៤,៥ ម និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣ កន្លែង ស្ថិតក្នុងឃុំឈ្មួរមានជ័យ និងឃុំឬស្សីក្រោក ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។

Scroll Up