ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី
December 1, 2017 by Sorithychesda PAN0

ព្រឹកថ្ងៃទី ០១ ខែ ឆ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ និងចុះកិច្ចព្រមព្រៀងលើលទ្ធផលនៃ បេសកកម្មត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ និងលោក Takeshi Fukuyama ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ។ គម្រោងនេះកំពុងដំណើរការសកម្មភាព កែលម្អផ្លូវនៅជនបទ ប្រវែង ១ ២០០ គ.ម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង នៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ រយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៦.២០២០ ៕

Image may contain: 3 people, people sittingImage may contain: 6 people, people sitting and indoorImage may contain: 3 people, people sittingImage may contain: 4 people, people sitting and indoor

Scroll Up