នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានរៀបចំវិធីបិទវគ្គ និងចែក វិញ្ញាបនបត្របញ្ជាក់ការសិក្សារយៈពេលខ្លី ស្តីពី “ ចលនាភូមិថ្មី និងសហគមន៍សន្សំប្រាក់”
September 15, 2017 by Sorithychesda PAN0

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានរៀបចំវិធីបិទវគ្គ និងចែក វិញ្ញាបនបត្របញ្ជាក់ការសិក្សារយៈពេលខ្លី ស្តីពី “ ចលនាភូមិថ្មី និងសហគមន៍សន្សំប្រាក់” ក្រោមអធិបតីភាពលោកបណ្ឌិតភាគ សុធាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។ សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ ជាមន្ត្រីរាជការ មកពីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន៨ រួមមានខេត្តកំពង់ស្ពឺ ៣នាក់ ត្បូងឃ្មុំ ៣នាក់ តាកែវ ៣នាក់ កំពង់ឆ្នាំង ២នាក់ កំពង់ធំ ២នាក់ កំពត ២នាក់ បន្ទាយមានជ័យ ២នាក់ បាត់ដំបង ២នាក់ និងក្រសួងអភិវឌ្ឍន៍ជនបទ ១នាក់ សរុប ២០ រូប ។

សូមបញ្ចាក់ថា នៅក្នុងឆ្នាំ ២០១៧នេះ មជ្ឈមណ្ឌលបានគ្រោងផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី (១សប្តាហ៍)លើជំនាញផ្សេងៗចំនួន ២២ វគ្គ ។ ជាលទ្ធផលគិតមកដល់ពេលនេះ មជ្ឈមណ្ឌលបានផ្តល់ជូនវគ្គបណ្តុះបណ្តាល បានចំនួន ១២ វគ្គរួចមកហើយ ដែលមានសរុបសិក្ខាកាមចូលរួមមានចំនួន ២៤២ នាក់ ស្រី៥៩រូប ស្មើនឹង២៤% ក្នុងចំណោម២២ វគ្គ ដែលមានសិក្ខាកាមចូលរួម ចំនួន ៤៤០នាក់ ។

Image may contain: 1 person, textImage may contain: 10 people, people sitting and suitImage may contain: 5 people, people standingImage may contain: 4 people, people standing

Scroll Up