ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ របស់ក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
រសៀលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ របស់ក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូអភិវឌ្ឍន៍ ដើម្បីត្រួតពិនិត្យបច្ចុប្បន្នភាព និងតាមដាន វឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទនៃកម្ពុជា ។
បញ្ជាក់ ៖
ឆ្នាំ ២០១៥ ប្រជាពលរដ្ឋនៅតំបន់ជនបទ ៥២% មានទឹកស្អាតប្រើប្រាស់ និង ៥៣,៧% ទទួលបានសេវាអនាម័យ ៕