រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការ និងអនុគណៈកម្មការសម្រាប់រៀបចំពិធីសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា -កូរ៉េ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី ០២ ខែ សីហា ខាងមុខនេះ

រសៀលថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៧ នៅ ទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការ និងអនុគណៈកម្មការសម្រាប់រៀបចំពិធីសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា -កូរ៉េ ស្ថិតនៅ ភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។
សូមរំលឹកថា គម្រោងនេះគាំទ្រហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ចំនួន ៨ លានដូល្លា រអាមេរិករយៈពេល ៥ ឆ្នាំ (២០១៤-២០១៨) ។
គោលបំណង ៖
១-តាក់តែងគោលនយោបាយអភិវឌ្ឍន៍ជនបទ
២-បណ្ដុះបណ្ដាលសាកល្បងអ្នកភូមិចំនួន ៣០ ភូមិ នៅខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ
៣-សាងសង់មជ្ឈមណ្ឌលមួយកន្លែងលើផ្ទៃដីទំហំ ១០,២ ហិកតា មានឈ្មោះថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។ មជ្ឈមណ្ឌលនេះ បានចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ ២០១៦ បច្ចុប្បន្នសម្រេចបាន ១០០% ហើយ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០២ ខែ សីហាឆ្នាំ ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ៕

Image may contain: 3 people, people sitting

Image may contain: 5 people, indoor

Image may contain: 5 people, people sitting, table and indoor

Image may contain: 5 people, people sitting and indoor

Scroll Up