របាយការណ៍ប្រចាំខែមករា ឆ្នាំ ២០១៤ របស់​​នាយកដ្ឋានផ្លូវលំជនបទ
February 26, 2014 by Oudom SOK0
  1. ស្ថានភាពមន្រ្តីរាជការ

/. មន្រ្តីរាជការសរុបចំនួន ៦៧នាក់ ក្នុងនោះមាន៖

– ប្រុសចំនួន ៥៨នាក់

– ស្រីចំនួន ០៩នាក់

/.មន្រ្តីមានក្របខ័ណ្ឌចំនួន ៦៤ នាក់

– ប្រុសចំនួន ៥៥ នាក់

– ស្រីចំនួន ០៩នាក់

/.មន្រ្តីអណ្តែតមានចំនួន ០៣ នាក់

– ប្រុសចំនួន ០៣ នាក់

/.មន្រ្តីរាជការអវត្តមានគ្មានមូលហេតុចំនួន ០៣ នាក់

លោក ប៉ក់ សាហារ៉ាអនុប្រធាននាយកដ្ឋាន

លោក អ៊ុំ ច័ន្ទណាតអនុប្រធានការិយាល័យ

លោកស្រី តាំង វួចម៉េងមន្រ្តី

/. មន្រ្តីបំពេញភារកិច្ចក្នុងគម្រោងផ្សេងៗចំនួន ១៨ នាក់មាន៖

លោក វ៉ា ស៊ីណារ៉ុងសហប្រតិបត្តិការងារជាមួយគម្រោងRIP

លោក ជឺ ផនសហប្រតិបត្តិការងារជាមួយគម្រោង RIP

លោក លឹម រ៉ាវីសហប្រតិបត្តិការងារជាមួយគម្រោង RIP

លោក ឆេង សុទ្ធសហប្រតិបត្តិការងារជាមួយគម្រោងIMF

លោក សួស សំអុល សហប្រតិបត្តិការងារជាមួយគម្រោងWFP

លោក ញ៉ ហេងសហប្រតិបត្តិការងារជាមួយគម្រោងADB

លោក គង់ វិទ្យាសហប្រតិបត្តិការងារជាមួយគម្រោង ADB

លោក គឹម ស៊ានសហប្រតិបត្តិការងារជាមួយគម្រោងADB

លោក លី គីហួសហប្រតិបត្តិការងារជាមួយគម្រោង ADB

១០លោក លាន ភិរុណសហប្រតិបត្តិការងារជាមួយគម្រោងADB

១១លោក សុក មុនីសហប្រតិបត្តិការងារជាមួយគម្រោង ADB

១២លោក ឈា វេងហ៊ុយសហប្រតិបត្តិការងារជាមួយគម្រោង ADB

១៣លោកស្រី ហាស់ សុខាសហប្រតិបត្តិការងារជាមួយគម្រោងADB

១៤លោក សាយ ស៊ីដែងសហប្រតិបត្តិការងារជាមួយគម្រោង ADB

១៥លោក ហង់ សុពលិសហប្រតិបត្តិការងារជាមួយគម្រោង ADB

១៦លោកស្រី ស្រីសាម៉ៃសហប្រតិបត្តិការងារជាមួយគម្រោង ADB

១៧លោកស្រី ទិព្វ សុភ័ក្ត្រសហប្រតិបត្តិការងារជាមួយគម្រោង ADB

១៨កញ្ញា សូ ច័ន្ទលក្ខិណាសហប្រតិបត្តិការងារជាមួយគម្រោង ADB

  1. ការងាររដ្ឋបាល

– ទទួលលិខិតចូលមកពីរាជធានីភ្នំពេញ និងខេត្តទាំង២៣ អង្គការជាតិអន្តរជាតិ និងក្រសួងផ្សេងៗ (៣៤ច្បាប់)

– រៀបចំបញ្ជូនលិខិតចេញពីនាយកដ្ឋាន ទៅតាមបណ្តាអង្គភាពពាក់ព័ន្ធចំនួន (០៦ច្បាប់)

– រៀបចំសរុបបញ្ជីពេលវេលាម៉ោង ថ្ងៃធ្វើការប្រចាំខែរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយក ដ្ឋានផ្លូវលំជន បទជូនទៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ។

– រៀបចំទុកដាក់លិខិតស្នាមផ្សេងៗ នៅក្នុងនាយកដ្ឋាន។

   – រៀបចំបេសកកម្មជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាយកដ្ឋានផ្លូវលំជនបទ ចុះបំពេញការងារ នៅតាមបណ្តារាជធានីខេត្តទាំង២៣ ចំនួន (៣៥ច្បាប់)

– បានផ្តល់រចនាសម្ព័ន្ធ និងបំពេញប្រវត្តិរូបថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលកំពុងបំពេញការងារ នៅក្នុង នាយកដ្ឋានផ្លូវលំជនបទ។

– បានធ្វើលិខិតឆ្លើយតបស្តីពីការស្នើសុំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើបញ្ជីរាយនាមមន្រ្តីរាជការ ដែលសុំធ្វើ និយ័តកម្មថ្នាក់ ឋានន្តរស័ក្តិជូនមន្រ្តីរាជការស៊ីវិល នៃនាយកដ្ឋានផ្លូវលំជនបទតាម អតីតភាពការងារ ទៅនាយកដ្ឋាន រដ្ឋបាល និងបុគ្គលិក ។

– បានធ្វើការស្នើសុំមន្រ្តីរាជការក្របខ័ណ្ឌថ្មីសម្រាប់ឆ្នាំ២០១៤ ចំនួន០៤រូប ដោយបញ្ជាក់ពីតួនាទី និងប្រភេទ សញ្ញាបត្រ។ បម្រើការងារនៅការិយាល័យកិច្ចការទូទៅ ០១រូប និងការិយាល័យសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន ០៣រូប។

  1. ការងារចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល

  1. ការចូលរួមប្រជុំ

ថ្ងៃទី​០៨ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋានបានចាត់មន្រ្តី ០៤រូប ចូលរួមប្រជុំចរចារថ្លៃ ជាមួយគណៈ កម្មការអន្តរក្រសួង ដែលអនុវត្ដដោយនាយកដ្ឋានផ្លូវលំជនបទចំនួន ០៣គម្រោង (ផែនការឆ្នាំ ២០១៣មានដូច ខាងក្រោម៖

– ការងារជួសជុលកែលម្អផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ១១.១០០ម សាងសង់លូមូល ០៣កន្លែង និងពង្រីកលូប្រអប់ ០១កន្លែង ប្រវែង០៣ម ស្ថិតនៅ ឃុំកញ្ចំ និងឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

– ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម០១ខ្សែ ប្រវែង៧.០០០ម សាងសង់ស្ពានបេតុង ០១កន្លែងប្រវែង ១៥ម ទទឹង ០៧ម និងលូមូលគ្រប់ប្រភេទ ០៨កន្លែង ចាប់ពីព្រៃដើមថ្នឹង ទៅឃុំល្វេ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ។

– ការងារជួសជុលផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ៧.៤០០ម សាងសង់លូមូល ១១កន្លែង និង ពង្រីកលូប្រអប់ ០១កន្លែង ប្រវែង ០៣ម ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ថ្ងៃទី​១០ ខែមករា ឆ្នាំ២០១៤ មន្រ្តីការិយាល័យសង្គម និងបរិស្ថានចំនួន ០៥រូប ចូលរួមប្រជុំ ជាមួយ អង្គការឃែរ ស្តីពី Monitoring and Evaluation Forms សម្រាប់ប្រើប្រាស់ក្នុងគម្រោងកែលម្អផ្លូវជនបជំហានទី២ នៃក្រសួងអភិវឌ្ឍន៍ជនបទ កិច្ចប្រជុំនេះ រៀបចំឡើងដោយ លោកស្រី គង់ ស៊ុនថារ៉ា ប្រធានកម្មវិធីអង្គការឃែរ នៅការិយាល័យអង្គការ ឃែរភ្នំពេញ ។

ថ្ងៃទី​១០ ខែមករា ឆ្នាំ២០១៤ មន្រ្តីការិយាល័យសង្គម និងបរិស្ថានចំនួន ០៥រូប ចូលរួមប្រជុំ ជាមួយ ក្រុមហ៊ុនSWEROADស្តីពីការកំណត់ចំនួនស្លាកសុវត្ថភាពចរាចរណ៍ដាក់លើផ្លូវ 1KS3 ពីផ្សារប៉ាងកាស៊ី ខេត្តកំពង់ស្ពឺ ក្នុងគម្រោងកែលម្អផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស គង់ រដ្ឋលេ​ខាធិការ នៃក្រសួង អភិវឌ្ឍន៍ជនបទ នៅសាលប្រជុំក្រសួងអភិវឌ្ឍន៍ជនបទ ។

ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៤ លោក យឺន សូផល ប្រធាននាយកដ្ឋាន និងលោក ឡុង គឹមហុង អនុប្រធាននាយកដ្ឋាន បានចូលរួមប្រជុំពិភាក្សាស្តីពីការបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ០៩ខែ និងប្រចាំឆ្នាំ របស់នាយកដ្ឋានគម្រោង និងកម្មវិធី នៅសាលប្រជុំជាន់ទី ១ (A) ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។

ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០១៤ មន្រ្តីការិយាល័យ ថែទាំបានចូលប្រជុំជាមួយលោកប្រធាន នាយកដ្ឋាន ផ្លូវលំជនបទ អំពីគម្រោងផ្លូវទឹកជំនន់ ។

ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០១៤ មន្រ្តីការិយាល័យសង្គម និងបរិស្ថានចំនួន ០៦រូប ចូលរួមប្រជុំស្តីពី Climate Change Adaptation ជាមួយក្រុមហ៊ុន SWEROADក្នុងគម្រោងកែលម្អផ្លូវជនបទ ក្រោមអធិបតីភាព ឯកឧត្តម សួស គង់ រដ្ឋលេ​ខាធិការ កិច្ចប្រជុំនេះផ្តោតទៅលើចំណុច សំខាន់ៗចំនួន ០៥ចំណុចរួមមាន៖

  1. Designed Detail Implement System (DDIS)
  2. Road Asset Management
  3. Road Safety Management
  4. HIV/AIDs Program
  5. Climate Change Adaptation នៅសាលប្រជុំក្រសួងអភិវឌ្ឍន៍ជនបទ ។

ថ្ងៃទី​២០ ខែមករា ឆ្នាំ២០១៤ មន្រ្តីការិយាល័យថែទាំបានចូលប្រជុំពិភាក្សាគម្រោងផ្លូវថែទាំខួប និង ប្រចាំ សម្រាប់ផែនការឆ្នាំ ២០១៤ ជាមួយមន្រ្តីក្រសួងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងហិរញ្ញវត្ថុ។

  1. ការចូលរួមសិក្ខាសាលា (គ្មាន)

  2. ការចូលរួមវគ្គបណ្តុះបណ្តាល

ថ្ងៃទី​ ០៩១០ ខែមករា ឆ្នាំ២០១៤ លោក វ៉ា ប៊ុនណាក់ និងលោក គង់ វិទ្យា អនុប្រធាននាយកដ្ឋាន បានចូលរួមវគ្គបណ្តុះបណ្តាលព័ត៌មានវិទ្យាស្តីពី Microsoft Project នៅសាលប្រជុំជាន់ទី៣ ទីស្តីការក្រសួង អភិវឌ្ឍន៍ជនបទ ។

ថ្ងៃទី ​១៤ ខែមករា ឆ្នាំ២០១៤ មន្រ្តីការិយាល័យសង្គម និងបរិស្ថាន លោកស្រី ទិព្វ សុភ័ក្រ្ត បានចូល​រួមវគ្គបំពាក់បំប៉នលើកទី៣ ស្តីពីសំណង់បៃតង នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

  1. សកម្មភាពពិនិត្យប្រគល់ទទួលវាយតម្លៃ លទ្ធផលការងារជួសជុលថែទាំផ្លូវ ស្ពាន លូ
  1. សកម្មភាពចុះប្រគល់ទទួលការងារជួសជុលផ្លូវ ស្ពាន និងលូគ្រប់ប្រភេទ (ជំពូក ២១)

ថ្ងៃទី​ ២១២៣ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋានបានចាត់មន្រ្តី ០៤រូប ចូលរួមចុះត្រួតពិនិត្យ វាយតម្លៃជាមួយ គណៈកម្មកាអន្តរក្រសួងលើការងារអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទចំនួន ០៣គម្រោង ដូច ខាង​ក្រោម៖

– ជួសជុលផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ១២.២០០ម សាងសង់លូប្រអប់ ០៣កន្លែង លូមូល ០៦កន្លែង ស្ថិតនៅឃុំទឹកជ្រៅ និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម (គម្រោងឆ្នាំ ២០១៣លទ្ធផល១០០%

– ការងារសាងសង់ស្ពានបេតុងស្ពានបេតុង ០១កន្លែង ប្រវែង ៣០ម ទទឹង ០៧ម ស្ថិតនៅភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (គម្រោងឆ្នាំ ២០១៣លទ្ធផល១០០%

– ការងារស្ថាបនា ស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការខូចខាតដោយទឹកជំនន់ក្នុងឆ្នាំ ២០១១ (ជំហានទី២ដោយស្ថាបនាស្ពានបេតុង ០១កន្លែង ប្រវែង ១២ម ទទឹង ០៧ម ស្ថិតនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (បញ្ចប់សុពលភាព)

ថ្ងៃទី​ ២២២៣ ខែមករា ឆ្នាំ២០១៣ នាយកដ្ឋានបានចាត់មន្រ្តី ០៤រូប ចូលរួមចុះត្រួតពិនិត្យ វាយតម្លៃជាមួយគណៈកម្មកាអន្តរក្រសួងលើការងារអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក (ឧត្តមសេនីយ៍ទោ អ៊ុច វ៉ាន់ថា)

– ការងារស្ថាបនាស្ពានបេតុងចំនួន ០៣កន្លែង ប្រវែងសរុប ៧២ម ទទឹង ៧ម ស្ថិតនៅលើកំណាត់​ផ្លូវប្រវែង៣០.០០០ម ចាប់ពីភ្នំកំព្រាកាត់ជើងភ្នំប្រាសាទតាមមាន់ថ្មដូន ជើភ្នំប្រាសាទតាក្របី ឃុំគោក​មន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

– ការងារស្ថាបនាស្ពានបេតុងចំនួន ០២កន្លែង ប្រវែងសរុប ៨៤ម ទទឹង ៧ម ស្ថិតនៅលើកំណាត់​ផ្លូវ​ប្រវែង ៣២.០០០ម ចាប់ពីប្រាសាទរំដួល(ភូមិរំដួលកាត់ភូមិជប់ស្វាយ ភូមិជប់គគីរ ដល់ភ្នំកំព្រា ឃុំអំពិល និងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ។

– ការងារស្ថាបនាស្ពានបេតុងចំនួន ០២កន្លែង ប្រវែងសរុប ៨៤ម ទទឹង ៧ម ស្ថិតនៅលើខ្សែផ្លូវ​ក្រាល​ក្រួសក្រហមចំនួន០១ខ្សែ ប្រវែង ១៤.៥០០ម ចាប់ពីភ្នំបាក់រហូតដល់ផ្អុង ផ្លូវជាតិលេខ ៦៩ សង្កាត់​កូនគ្រៀល ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ។

– ការងារជួសជុល ស្តារឡើងវិញផ្លូវក្រាលក្រួសក្រហម ដែលទទួលរងការខូចខាតដោយទឹកជំនន់ ក្នុងឆ្នាំ ២០១១(ជំហានទី២)ចំនួន០១ខ្សែ ប្រវែង ២.០០០ម និងសាងសង់លូប្រអប់ ០១កន្លែង ស្ថិតនៅ​ឃុំគោក​រមៀត ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។

ថ្ងៃទី​ ២៣២៤ ខែមករា ឆ្នាំ២០១៣ នាយកដ្ឋានបានចាត់មន្រ្តី០៤រូប ចូលរួមចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារជួសជុល ស្ថាបនាសំណង់ចំនួន ០៦គម្រោង អនុវត្តដោយ​បញ្ជាការដ្ឋាន​វិស្វកម្ម នៃ​អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ(ឧត្តមសេនីយ៍ទោ ប៊ូ ផាន់សារី)

– ការងារជួសជុល ស្តារឡើងវិញផ្លូវក្រាលក្រួសក្រហម ដែលទទួលរងការខូចខាតដោយទឹកជំនន់ ក្នុងឆ្នាំ ២០១១(ជំហានទី២)ចំនួន០១ខ្សែ ប្រវែង ២.០០០ម ស្ថិតនៅឃុំព្រះប្រសប់ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល (បញ្ចប់សុពលភាព)

– ការងារជួសជុល ស្តារឡើងវិញផ្លូវក្រាលក្រួសក្រហម ដែលទទួលរងការខូចខាតដោយទឹកជំនន់ ក្នុងឆ្នាំ ២០១១(ជំហានទី២)ចំនួន០១ខ្សែ ប្រវែង ៣.១៦៤ម ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល (បញ្ចប់សុពលភាព)

– ការងារជួសជុល ស្តារឡើងវិញផ្លូវក្រាលកំទេចថ្មភ្នំលាយដី ដែលទទួលរងការខូចខាតដោយ​ទឹកជំនន់​ក្នុងឆ្នាំ ២០១១ (ជំហានទី២ចំនួន០១ខ្សែ ប្រវែង ៣.២០០ម និងសាងសង់លូមូលចំនួន ០២កន្លែង ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (បញ្ចប់សុពលភាព)

– ការងារជួសជុល ស្តារឡើងវិញផ្លូវក្រាលក្រួសក្រហម ដែលទទួលរងការខូចខាតដោយទឹកជំនន់ ក្នុងឆ្នាំ ២០១១ (ជំហានទី២)ចំនួន០១ខ្សែ ប្រវែង ៣.៤០០ម និងមានចាក់ក្រួសក្រហមចិញ្ចើម ផ្លូវសងខាង ០,៥ម ស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល (បញ្ចប់សុពលភាព)

– ការងារស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ៦០ម ទទឹង ០៧ម និងសាងសង់ផ្លូវក្រាលដី​ល្បាយ​ថ្មភ្នំ​ចំនួន ០១ខ្សែ ប្រវែង ១.៣០០ម ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (បញ្ចប់សុពលភាព)

– ការងារជួសជុល ស្តារឡើងវិញផ្លូវក្រាលក្រួសក្រហម ដែលទទួលរងការខូចខាតដោយទឹកជំនន់ ក្នុងឆ្នាំ ២០១១(ជំហានទី២)ចំនួន០១ខ្សែ ប្រវែង ៤.០០០ម និងសាងសង់ស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ៤៥ម ទទឹង ០៧ម ស្ថិតនៅឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល លទ្ធផល១០០%

  1. សកម្មភាពចុះប្រគល់ទទួលការងារថែទាំផ្លូវជាលក្ខណៈខួប (ជំពូក ៦១) (គ្មាន)
  1. ការងារចុះត្រួតពិនិត្យ និងសិក្សាវាយតម្លៃ

ថ្ងៃទី​ ០២ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋានបានចាត់មន្រ្តី ០៤រូប ចូលរួមចុះពិនិត្យការដ្ឋានជួស ជុល​ផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១២.២០០ម សាងសង់លូប្រអប់ ០៣កន្លែង លូមូល ០៦កន្លែង ស្ថិតនៅឃុំទឹកជ្រៅ និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម (គម្រោងឆ្នាំ ២០១៣អនុវត្តដោយនាយកដ្ឋាន​ផ្លូវលំជនបទ ។

ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋានបានចាត់មន្រ្តី ០៤រូប ចូលរួមចុះពិនិត្យការដ្ឋានចំនួន ០២ ដូចខាងក្រោម៖

– ការងារសាងសង់ស្ពានបេតុងចំនួន ០១កន្លែង ប្រវែង៣០ម ទទឹង៧ម ស្ថិតនៅភូមិបែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (គម្រោងឆ្នាំ ២០១៣អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ។

– ផ្លូវក្រាលដីល្បាយថ្មភ្នំប្រវែង ១.៣០០ម ស្ពានបេតុងចំនួន ០១កន្លែង ប្រវែង៦០ម ទទឹង ៧ម ស្ថិតនៅភូមិដួង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គម្រោងឆ្នាំ ២០១២)អនុវត្តដោយ​នាយកដ្ឋានវិស្វកម្ម អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រុម “ខ” ក្រសួងការពារជាតិ ។

ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋានបានចាត់មន្រ្តី ០៤រូប ចូលរួមចុះពិនិត្យការដ្ឋាន​អនុវត្ត​ដោយបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (ត្តមសេនីយ៍ឯក ខ្វាន់ ស៊ាមមានដូច​ខាង​​ក្រោម៖

– ផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ១០.៥០០ម លូប្រអប់ ០១កន្លែង និងលូមូល ០៨កន្លែង មានទីតាំងចាប់ពីភូមិត្រោក ទៅភូមិត្រស់ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង (គម្រោងឆ្នាំ ២០១៣)

– ផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង១២.១៥០ម លូប្រអប់០១កន្លែង និងលូមូល១៣កន្លែង មានទី​តាំង​​​​​​​ចាប់ពីភូមិអំពិល ឃុំអំពិល ទៅបង្គោលឡាក់លេខ ១៣៥ ភូមិតារាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង (គម្រោងឆ្នាំ ២០១៣

– ផ្លូវក្រាលខ្សាច់គ្រាប់ធំ ប្រវែង១៣.០០០ម មានទីតាំងចាប់ពីឃុំសំយ៉ោង និងឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង (គម្រោងឆ្នាំ ២០១៣

– ផ្លូវក្រាលក្រួសក្រហម ០២ខ្សែ ប្រវែង ១៣.០០០ម លូប្រអប់ ០១កន្លែង និងលូមូល ២៣កន្លែង ស្ថិតនៅសង្កាត់បាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ (គម្រោងឆ្នាំ ២០១៣

– ផ្លូវក្រាលក្រួសក្រហម ប្រវែង ៥.០០០ម ស្ថិតនៅឃុំចាំយាម ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង (គម្រោងឆ្នាំ ២០១៣)

– ស្ពានបេតុង០២កន្លែង ប្រវែង៣០ម ទទឹង៧ម ស្ថិតនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ (គម្រោងទឹកជំនន់ទី២)

ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ២០១៤ នាយកដ្ឋានបានចាត់មន្រ្តី ០៤រូប ចូលរួមចុះពិនិត្យផ្លូវក្រាល​ក្រួសក្រហម ០១ខ្សែ ប្រវែង ១១.៦០០ម លូមូល ០៧កន្លែង ស្ថិតនៅឃុំត្បែងខ្ពស់ និងឃុំឈានឡើង ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង (គម្រោងឆ្នាំ២០១៣អនុវត្តដោយបញ្ជា កាដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

 

Scroll Up