ប្រវត្តិក្រសួងអភិវឌ្ឍន៍ជនបទ

ក្រោយការបោះឆ្នោតជាទូទៅនៅកម្ពុជានាឆ្នាំ១៩៩៣ហើយបន្ទាប់មកការបង្កើតឡើងនូវព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលក៏បានបង្កើតឡើងនូវ “ក្រសួងអភិវឌ្ឍន៍ជនបទ” ដើម្បីរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ជនបទសម្របសម្រួល សហប្រតិបត្តិការ អនុវត្ត តាមដាន និងវាយ តម្លៃ កម្មវិធីនិងគំរោងការអភិវឌ្ឍន៍ជនបទក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
ជំហរនៃក្រសួង អភិវឌ្ឍន៍ជនបទក្នុងរាជរដ្ឋាភិបាលសព្វថ្ងៃគឺបង្ហាញឱ្យឃើញនូវសារៈសំខាន់ក្នុងការយកចិត្តទុក ដាក់ទៅលើ “ការលើកស្ទួយកំរិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជារាស្ត្រជនបទ” ។

អាណត្តិ

រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូន “ក្រសួងអភិវឌ្ឍន៍ជនបទ”នូវការទទួលខុសត្រូវដ៏ពេញលេញក្នុងកម្ពុជាលើគំនិតផ្ដួចផ្ដើម និងសកម្មភាពអភិវឌ្ឍជនបទ ដូចតទៅ ៖
សំរបសំរួល សហប្រតិបត្តិការ អនុវត្ត តាមដាន និងវាយតម្លៃ កម្មវិធី និងគំរោងការ អភិវឌ្ឍន៍ជនបទដើម្បីនីតិសម្បទា និងជួយអភិវឌ្ឍតំបន់ជនបទកម្ពុជា ដោយជួយឧបត្ថម្ភ ដល់ប្រជារាស្ត្រជនបទ ។
សំរបសំរួលដល់កិច្ចសហប្រតិបត្តិការ នៃខ្សែរយៈក្រសួងពាក់ព័ន្ធ និងកម្មវិធីជំនួយនានា ។
អនុវត្តយ៉ាងសកម្ម នូវគំនិតផ្ដួចផ្ដើមក្នុងការស្រាវជ្រាវដោយឯករាជ្យម្ចាស់ការ ដើម្បីអភិវឌ្ឍតំបន់ជនបទកម្ពុជា ដោយធ្វើទំនាក់ទំនងយ៉ាងទូលំទូលាយ ក្នុងគោលបំណងស្វែងយល់ពី តម្រូវការអង្កេតស្រាវជ្រាវពីដំណោះស្រាយជាវិជ្ជមានដែលអាចកំណត់បានជាអតិបរមា នូវ ឱកាស ៘

បេសកកម្ម

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវឆ្លើយតប ជាដំបូង ចំពោះ តម្រូវការរយៈពេលខ្លី និង ជាបន្ទាន់របស់ប្រជារាស្ត្រជនបទកម្ពុជា ដែលទទួលផលវិបាកពីមហន្តរាយ បងាឡើងដោយធម្មជាតិ ឬ មនុស្សហើយជាបន្ទាប់មកត្រូវធានាថា ការរងទុក្ខវេទនានៅតំបន់ជនបទ ត្រូវបានឆ្លើយតបភ្លាមៗ ដោយប្រសិទ្ធភាពនិងបន្ធូរបន្ថយបានយ៉ាងឆាប់រហ័ស ។
ក្រសួងអភិវឌ្ឍន៍ជនបទ ព្យាយាមបង្កើតឡើងនូវ ការអភិវឌ្ឍប្រកបដោយចីរ ភាព នៅគ្រប់ តំបន់ជនបទដោយលើកទឹកចិត្តដល់ស្វ័យភាពគ្រប់គ្រាន់ដែលអាចផ្តល់លទ្ធភាពដល់សហគមនជនបទក្នុងការចូលរួមបង្កើនសេដ្ឋកិច្ចជាតិ ។
ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឱ្យ សេចក្ដីសង្ឃឹម បំណងប្រាថ្នា ដែលពុំទាន់សម្រេចបាននៅ ឡើយនៅជនបទកម្ពុជា តាមរយៈសន្តិភាពនិងវឌ្ឍនភាពឈានទៅរកភាពចម្រុងចម្រើន ។ នេះជាមូលដ្ឋានគ្រឹះដែលអាចផ្ដល់ និងធានារ៉ាប់រងដល់គុណភាពជាសារវន្ត នៃជីវភាពរបស់ប្រជា រាស្ត្រជនបទគ្រប់រូប ។

ទិសដៅចំបង

កែលំអគុណភាពនៃជីវភាពរស់នៅរបស់ប្រជារាស្ត្រជនបទ ដោយលើកទឹកចិត្តនិងផ្ដល់ភាពងាយស្រួលដល់ស្វ័យភាពគប់គ្រាន់ផ្នែកសេដ្ឋកិច្ច និងសកម្មយល់ដឹងខាងសង្គម ជាជាងពឹងផែ៛កជានិច្ចកាលលើរដ្ឋាភិបាលកណ្ដាលឬភ្នាក់ងារផ្ដល់ជំនួយឱ្យជួយឧបត្ថម្ភ ។ជាក់ស្ដែងលើកទឹកចិត្តនិងធ្វើឱ្យបានសំរេចនូវអាកប្បកិរិយាឯករាជ្យ ដើម្បីដោះស្រាយបញ្ហាខ្លះៗរបស់គេ និងទទួល បាននូវភាពសោមនស្សជាបុគ្គលពីការធ្វើឱ្យមានវឌ្ឍនភាពខ្លួនគេ ។
លើកទឹកចិត្ត និងជួយដល់សហគមន៍ជនបទឱ្យចូលរួមដោយផ្ទាល់ កនុងការកែលំអផលិតកម្ម កសិកម្ម ឧស្សាហកម្មជនបទ និងការស្វែងរកទីផ្សារសំរាប់ ដោះដូរផលិតផលរបស់គេ ។ការអភិវឌ្ឍន៍នេះនឹងរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ ។
ខិតខំប្រឹងប្រែង ដោយប្រើប្រាស់គ្រប់មធ្យោបាយក្នុងការរារាំងដល់ចលនាចាកចេញពីជនបទ ទៅទីក្រុងរបស់បុគ្គល និងគ្រួសារ ។ ភាពណែនណាន់តាន់តាប់នៅក្នុងទីក្រុង បង្ហាញឱ្យឃើញការកើនឡើងជាលំដាប់នូវបញ្ហាដ៏ធ្ងន់ធ្ងរនៅកម្ពុជា ។ ការកែលំអសេដ្ឋកិច្ចជនបទ ដែលចាត់ទុកថាជាការងារអាទិភាពនោះអាចជួយធ្វើឱ្យប្រែក្រឡះនូវនិន្នាការបច្ចុប្បន្នដោយស្ដារឡើងវិញ នូវទំនុកចិត្តក្នុងជីវភាពជនបទ និងលើកទឹកចិត្តការអភិវឌ្ឍន៍សហគមន៍ដែលជួយលើកស្ទួយដល់ កំរិតជីវភាពរស់នៅនៅជនបទ ។

សកម្មភាពស្នូល

ទទួលខុសត្រូវលើការងារអភិវឌ្ឍន៍ជនបទចំរុះថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងក្របខណ្ឌទូទាំងព្រះ រាជាណាចក្រ ។(នេះគិតបញ្ចូលទាំងអស់ នូវតួនាទីដោយផ្ទាល់ និងដោយប្រយោល របស់ ក្រសួងអភិវឌ្ឍន៍ជនបទ) ។
លើកស្ទួយកំរិតនៃការរស់នៅ និងគុណភាពនៃជីវភាពរបស់ប្រជារាស្ត្រជនបទ ដោយកាត់បន្ថយ ភាពក្រីក្រតាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធជនបទ (ដូចជា ផ្លូវលំជនបទ ការផ្គត់ផ្គង់ទឹក ជនបទ ៘)
ការជំរុញការថែទាំសុខភាពបឋម ការអភិវឌ្ឍន៍កសិកម្ម ការផ្ដល់ឥណទាន ជនបទការជំរុញមុខរបរ/ ឧស្សាហកម្មតូចតាច និងការផ្ដល់សំណង់ទីផ្សារជនបទ ។
ជំរុញការអភិវឌ្ឍន៍ធនធានមនុស្សចំពោះសហគមន៍ជនបទ (និងមន្ត្រីរាជការ ក.អ.ជ) ដោយ រៀបចំចាត់តាំងផ្សព្វផ្សាយ និងផ្ដល់លទ្ធភាព ក្នុងការបើកកម្មវិធីបណ្ដុះបណ្ដាល សិក្ខាសាលានិងការប្រជុំផ្លាស់ប្ដូរបទពិសោធន៍ការងារដែលទាក់ទងទៅនឹងតម្រូវការបណ្ដុះបណ្ដាលជាក់លាក់និងបានកំណត់រួចអាស្រ័យហេតុនេះ ទេពកោសល្យ
បុគ្គលក៏ត្រូវបានអភិវឌ្ឍ ជំរុញឱ្យមានជា រួមនូវភាពឯករាជ្យម្ចាស់ការរបស់សហគមន៍តាមរយៈការផ្ដល់ឱកាសការងារធ្វើ ។

យុទ្ធសាស្ត្រ

សកម្មភាពអភិវឌ្ឍន៍នឹងត្រូវតម្រង់ទិសដៅរកដំណោះស្រាយបញ្ហា សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខនៃតំបន់ដ៏ជាក់លាក់ ដោយផែ៛កទៅលើស្ថានភាព និងតម្រូវការជាក់ស្ដែង របស់ប្រជាជន ។ ការជ្រើសរើស បន់គោលដៅនឹងត្រូវបានប្រគល់ភារកិច្ចជូន គណៈកម្មាធិការអភិវឌ្ឍន៍ ជនបទខេត្ត-ក្រុង (គ.អ.ជ.ខ)ជាអ្នកសំរេច ។

រាល់កម្លាំងនឹងត្រូវប្រើប្រាស់ ដើម្បីកែលំអកំរិតជីវភាពរស់នៅរបស់ប្រជាជន នៅគ្រប់តំបន់ (ទោះបីជាបច្ចុប្បន្ននៅអន់ថយ មានកំរិតមធ្យម ឬជឿនលឿនក៏ដោយ) ។ រដ្ឋាភិបាល និង ភ្នាក់ងារអន្តរជាតិនឹងប្រមូលផ្ដុំកម្លាំង និងធនធានទៅអភិវឌ្ឍនៅតំបន់អន់ថយ និងតំបន់ កំរិតមធ្យមក្នុងខណៈពេលជាមួយគ្នានោះការបង្កើនការវិនិយោគដោយផ្នែកឯកជននៅក្នុង តំបន់ជឿនលឿន ក៏ត្រូវបានលើកទឹកចិត្ត ។

នឹងផ្តល់ការសង្កត់ធ្ងន់ទៅលើការរួមបញ្ចូលគ្នា នូវកម្លាំងរបស់ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិ ផ្នែកឯកជននិងសាធារណជនទូទៅ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់សហគមន៍ជនបទ និងជំរុញសកម្មភាពដែលបងោតីឡើងនូវផលិតកម្មប្រាក់ចំណូលនិងការងារធ្វើដោយប្រើប្រាស់នូវបច្ចេកវិទ្យាសមស្របទៅតាមតម្រូវការនិងកន្លែងនីមួយៗ ។

តួនាទីនៃអង្គការចាត់តាំងរបស់ប្រជាជន ជាពិសេស គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងសាធារណជនទូទៅក្នុងការសំរេចលើដំណោះស្រាយបញ្ហាផ្ទាល់ខ្លួន និងសហគមន៍របស់គេនឹងត្រូវបានជំរុញយ៉ាងសកម្ម ហេតុនេះទំនុកចិត្តលើខ្លួនឯង ក៏ត្រូវបានលើកទឹកចិត្ត។ការងារភាគច្រើនអាចត្រូវបាន អនុវត្តដោយអង្គការសហគមន៍ផ្ទាល់ប៉ុន្តែ គេក៏ត្រូវការ នូវការលើក ទឹកចិត្តដ៏ពិតប្រាកដ និងពាក្យណែនាំល៛ៗដែរ ។

គោលនយោបាយ
គោលនយោបាយគន្លឹះពីរ ត្រូវបានដាក់ឱ្យពិចារណា ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើន ល្បឿន និងដឹកនាំការអភិវឌ្ឍន៍ជនបទក្នុងក្របខណ្ឌទូទាំងប្រទេស ៖
ទីមួយ ៖
ធានាថា ភ្នាក់ងារជាតិ និងអន្តរជាតិ ព្រមទាំងអង្គការនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ជនបទ
ធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ។
ទីពីរ ៖
ជំរុញឱ្យដំណើរការអភិវឌ្ឍនជនបទ កាន់តែមានរូបភាពចំរុះ និងប្រជាជនចូលរួម ។